ចូលចិត្តទំនើប

មកស្គាល់! ច្បាប់ចម្លែកៗទាំង 10 ដែលមាននៅក្នុង ប្រទេសនានានៅជុំវិញពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 19 Mar, 2019

យើងម្នាក់ៗកម្រនឹងបានសិក្សាអំពីច្បាប់ ឬទម្លាប់នៃប្រទេសដែលយើងនឹងធ្វើដំណើរទៅទស្សនាកំសាន្ត ក្នុងនាមជាភ្ញៀវទេសចរទេ យ៉ាងណាមិញបើសិនជាយើងមានចំនេះដឹងអំពីច្បាប់ទម្លាប់របស់ប្រទេសគេ វាក៏ជារឿងមួយដ៏ប្រសើរផងដែរ។ ព្រោះវាអាចការពារកុំឱ្យមានរឿងអ្វីមិនល្អកើតឡើងចំពោះយើង ប៉ុន្តែច្បាប់របស់ប្រទេសមួយចំនួន គឺយើងស្ទើរតែមិនអាចជឿថាវាពិតជាមាន ពីព្រោះវាមានភាពចម្លែកពីច្បាប់នៅស្រុកយើងឆ្ងាយណាស់។ ដូច្នេះថ្ងៃនេះផងដែរ ទំនើប នឹងណែនាំពីច្បាប់ទម្លាប់ចំនួន 10 នៅតាមប្រទេសនានានៅជុំវិញពិភពលោក ដែលយើងគ្រប់គ្នាមិនធ្លាប់បានដឹងពីមុនមក ដែលមានដូចជា៖
1. ទំពារស្ករកៅស៊ូ គឺខុសច្បាប់ នៅប្រទេសសិង្ហបុរី
តើអ្នកធ្លាប់ដឹងទេថាការទំពារស្ករកៅស៊ូ អាចធ្វើឱ្យអ្នកជាប់គុកដែរឬទេ? ពិតជាអាច នៅក្នុងប្រទេសសិង្ហបុរីការទំពារស្ករកៅស៊ូគឺខុសច្បាប់។ ចាប់តាំងពីឆ្នាំ 1992 មានការហាមឃាត់នាំចូលស្ករកៅស៊ូចូលប្រទេសសិង្ហបុរី។ ម្យ៉ាងទៀតច្បាប់នេះហាមឃាត់ត្រឹមតែស្ករកៅស៊ូនីកូទីនប៉ុណ្ណោះ និងគ្មានកញ្ចប់ស្ករកៅស៊ូនេះ លក់ ឬទិញនៅក្នុងប្រទេសឡើយ។

2. បម្រាមលើការរៀបការរវាងបងប្អូនជីដូនមួយបង្កើត នៅរដ្ឋយូថាហ៍ សហរដ្ឋអាមេរិក

នៅរដ្ឋយូថាហ៍ ប្រសិនបើប្រជាជនរស់នៅទីនេះ ចង់រៀបការជាមួយនឹងបងប្អូនជីដូនមួយបង្កើត លុះត្រាពួកគេមានអាយុលើសពី 65 ឆ្នាំឡើងទៅ ពីព្រោះនៅរដ្ឋនេះគឺមានបម្រាមលើការរៀបការរវាងបងប្អូនជីដូនមួយបង្កើត។

3. ស្លាប់នៅក្នុងរដ្ឋសភា គឺខុសច្បាប់ នៅចក្រភពអង់គ្លេស

វាគ្រាន់តែជាច្បាប់មួយក្នុងចំណោមច្បាប់ ដែលមានភាពរ៉ឹងមាំជាងគេនៅក្នុងចក្រភពអង់គ្លេស តែថ្មីៗនេះត្រូវបានគេដកចេញពីសៀវភៅច្បាប់ហើយ។ ហេតុផលដែលមានច្បាប់នេះ ពីព្រោះអគាររដ្ឋសភាទាំងនេះ ត្រូវបានគេចាត់ទុកដូចជាបរមរាជវាំង។ តាមរយៈសៀវភៅមួយដែលនិពន្ធដោយលោក Nigel Cawthorne បានសរសេរថា «នរណាដែលស្លាប់នៅទីនេះ នឹងមានសិទ្ធទទួលបានពិធីបុណ្យសពរបស់រដ្ឋ»។

4. ហាមមិនឱ្យបង់ប្រាក់រហូតដល់ញុំាឆ្អែត នៅប្រទេសដាណឺម៉ាក

ប្រទេសដាណឺម៉ាក គឺជាប្រទេសមួយដែលផ្តល់ភាពរីករាយ ថែមទាំងមានច្បាប់ ដែលត្រូវបានបង្កើតឡើងទាក់ទិននឹងបដិ សណ្ឋាកិច្ចមួយដ៏ល្អបំផុតផងដែរដូចជា នៅក្នុងភោជនីយដ្ឋានដាណឺម៉ាក អ្នកមិនចាំបាច់បង់ថ្លៃអាហារ លុះត្រាតែអ្នកគិតថាអ្នកពេញចិត្ត នៅពេលញុំាអាហារទាំងអស់នោះឆ្អែត។

5. លើសទម្ងន់ គឺខុសច្បាប់ នៅប្រទេសជប៉ុន

ប្រទេសជប៉ុន គឺជាដីកោះ ដែលតែងតែមានការប្រកួតប្រជែងខាងកីឡាដ៏ខ្លាំងក្លា តាំងពីសម័យបូរាណមកម្ល៉េះ ម្យ៉ាងទៀតក៏មានច្បាប់មួយចែងថាលើសទម្ងន់គឺខុសច្បាប់ផងដែរ។ យោងទៅតាម «ច្បាប់ Metabo» គ្រប់មនុស្សប្រុស និងស្រ្តីដែលមានអាយុចាប់ពី 40 ឆ្នាំឡើងទៅ មិនត្រូវបានអនុញ្ញាតឱ្យមានចង្កេះលើសពី 32-inch និង 36-inch ឡើយ។ ទោះបីជាមិនការដាក់ទណ្ឌកម្ម ប៉ុន្តែរដ្ឋាភិបាល នឹងដាក់សម្ពាធទៅលើតំបន់មូលដ្ឋាន និងក្រុមហ៊ុនជាដើម។

6. ការលែងលះ គឺខុសច្បាប់ ប្រទេសហ្វីលីពីន និងទីក្រុង Vatican ប្រទេសរ៉ូម

ប្តីប្រពន្ធដែលរស់នៅប្រទេសហ្វីលីពីន និងទីក្រុង Vatican ប្រទេសរ៉ូម គឺមិនត្រូវបានអនុញ្ញាតឱ្យលែងលះគ្នាទេ។ នេះគឺជាច្បាប់មួយ គឺត្រឹមតែប្រទេសពីរនេះគត់ដែលមាន នៅលើពិភពលោក។

7. ច្បាប់ដ៏ចម្លែកបំផុត រដ្ឋ Minnesota សហរដ្ឋអារិក

នៅរដ្ឋ Minnesota សហរដ្ឋអាមេរិក គឺមានច្បាប់ប្រឆាំងដាច់ខាត ក្នុងការព្យួរ ខោអាវក្នុង របស់បុរស និងស្រ្តី នៅលើខ្សែព្យួរតែមួយរួមគ្នា។

8. ហាមមិនឱ្យស្រ្តីបើកបររថយន្ត ប្រទេសអារ៉ាប់សាអូឌីត

ប្រទេស អារ៉ាប់សាអូឌីត គឺជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលមានច្បាប់មិនអនុញ្ញាតឱ្យស្រ្តីបើកបររថយន្ត។ ហើយបន្ទាប់ពីនេះមក ក៏មានច្បាប់ហាមមិនឱ្យស្រ្តីបោះឆ្នោតផងដែរ។ ប៉ុន្តែនៅពេលព្រះមហាក្សត្រ Abdullah ឡើងគ្រងរាជ្យ ព្រះអង្គក៏បានប្រកាសថា ស្រ្តីនឹងអាចមានសិទ្ធបោះឆ្នោតបាន ព្រមទាំងអាចឈរឈ្មោះបោះឆ្នោតបានផងដែរ នៅក្នុងស្រុក តាំងពីឆ្នាំ 2015។ រហូតមកដល់ឥឡូវនេះ ស្រ្តីក៏ទំនងជាត្រូវបានតែងតាំងនៅក្នុងសភាផងដែរ។

9. ធ្វើមុខអស់សំណើចដាក់សត្វឆ្កែ គឺខុសច្បាប់ នៅទីក្រុងអូក្លាហូម៉ា រដ្ឋតិចសាសន៍ សហរដ្ឋអាមេរិក

នៅទីក្រុងអូក្លាហូម៉ា អ្នកអាចត្រូវបានពិន័យ និងចាប់ខ្លួន ឬដាក់គុក ដោយសារការបង្ហាញមុខអស់សំណើចដាក់សត្វឆ្កែ។

10. ស្រ្តីស្លៀកខោ ដើរនៅទីសាធារណៈ គឺខុសច្បាប់ នៅប្រទេសបារាំង
នៅឆ្នាំ 1799 មានច្បាប់ដែលហាមមិនឱ្យស្រ្តីស្លៀកខោ ដើរនៅទីសាធារណៈ ដោយមិនមានការសុំអនុញ្ញាតពីប៉ូលីសនៅក្នុងតំបន់។ ច្បាប់នេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសបារាំងចាប់តាំងពីឆ្នាំនោះមកម៉្លេះ ហើយរហូតមកដល់ឆ្នាំ 2013 ទើប រដ្ឋាភិបាលប្រទេសបារាំងបានដកហូតច្បាប់នេះ។ ម្យ៉ាងទៀតច្បាប់នេះក៏មានអាយុកាល 214 ឆ្នាំ បើគិតចាប់តាំងពីថ្ងៃបង្កើត និងអនុវត្តច្បាប់នេះ រហូតដល់ថ្ងៃដកចេញ។

ប្រភព: wonderslist ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ស្បែកជើង Sneaker សម្រាប់បុរស

ដោយ: ដួងច័ន្ទ 10 PM, Saturday, 11 Nov, 2017

Sneaker គឺជាប្រភេទស្បែកជើងមួយប្រភេទ ក្នុងចំណោមស្បែកជើង 5 ប្រភេទ ដែលបុរសទាំងអស់ គួរមានជាកម្មសិទ្ធិប្រើប្រាស់។ ទំនើប បានសម្រិតសម្រាំងយកម៉ូដស្បែកជើង S...

ការតុបតែងគេហដ្ឋាន សម្រាប់អ្នកស្រឡាញ់សៀវភៅ

ដោយ: ដួងច័ន្ទ 5 PM, Tuesday, 26 Sep, 2017

ថ្ងៃនេះ គេហទំព័រទំនើប នឹងបង្ហាញអ្នកពីគំនិតដ៏អស្ចារ្យ នៃការតុបតែងបន្ទប់ដាក់សៀវភៅ សម្រាប់អ្នកស្រឡាញ់សៀវភៅ ចូលចិត្តការអាន និងចង់បានបរិយាកាសល្អសម្រាប់អ...

ចិញ្ចៀន ត្បូងបី

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

មនុស្សកើតមកតែងមានគូរ មិនថាយូរ ឬឆាប់ទេ ប៉ុន្តែការស្វែងរកដៃគូរួមជីវិត មិនមែនជារឿងងាយស្រួលនោះទេ។ នៅពេលដែលអ្នក ស្វែងរកឃើញមិត្តមួយរយឆ្នាំហើយ អ្នកនឹងចង់រ...

ម៉ូតតុបតែងអគារទំនើបទាំង០៩ បំផុសគំនិតសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

អគារទំនើបមួយ ដែលមានភាពស្រស់ស្រាយ ទាន់សម័យ និងបំពាក់ដោយគ្រឿងសង្ហារឹមដ៏ឆ្លាតវៃ ជាលំនៅដ្ឋាន ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ បើសិនជាការតុបតែងគេហដ្ឋាន...

Tomnerb.Com - YouTube Channel