ចូលចិត្តទំនើប

ស្រ្តីដ៏អស្ចារ្យទាំង 10 រូប នៅក្នុងវិស័យវិទ្យាសាស្ត្រ ដែលអ្នកមិនធ្លាប់បានស្គាល់

ដោយ: ភារុន 10 AM, Friday, 08 Mar, 2019

អ្នកវិទ្យាសាស្រ្តជាស្រ្តីឆ្នើមៗជាច្រើន ដូចជាម៉ាដាម Marie Curie ដែលបានឈ្នះពានរង្វាន់ណូប៊ែល សម្រាប់វិស័យ វិទ្យាសាស្រ្តជាដើម។ លើសពីនេះក៏នៅមានស្រ្តីឆ្នើមៗជាច្រើនរូបផ្សេងទៀត ដែលមិនត្រូវបានគេស្គាល់ផងដែរ នាពេលសព្វថ្ងៃនេះ។ ខាងក្រោមនេះគឺជាស្រ្តីឆ្នើមៗ ទាំង 10 រូប ដែលយើងនឹងបង្ហាញជូនប្រិយមិត្តអ្នកអាន បានស្គាល់ថា ពួកគាត់សុទ្ធតែបានរួមចំណែកស្ថាបនា និងបានច្នៃប្រឌិតវត្ថុថ្មីៗ នៅក្នុងវិស័យវិទ្យាសាស្រ្ត។
1. Lise Meitner (1878-1968)
Meitner គឺជាអ្នករូបវិទ្យា ជនជាតិអូទ្រីសកាត់ស៊ុយអែត។ ជំនាញរបស់គាត់ គឺនៅលើជាតិវិទ្យុសកម្ម និងរូបសាស្រ្ត នុយក្លេអ៊ែរ ដោយគាត់បានសហការជាមួយនឹងលោក Otto Hahn នឹងបានរកឃើញ ការបម្លែងនុយក្លេអ៊ែរ អ៊ុយរ៉ាញ៉ូម។ លើសពីនេះស្នាដៃរបស់ពួកគាត់ ត្រូវបានកោតសរសើរដោយលោក Einstein ដូចគ្នានឹងម៉ាដាម Marie Curie ដែរ។

2. Amalie Emmy Noether (1882-1935)
Noether គឺជាគណិតវិទូអាឡឺម៉ង់ ដែលជំនាញរបស់គាត់ នៅលើពិជគណិតអរូបី និងទ្រឹស្តីរូបវិទ្យា។ លើសពីនេះ គាត់អាចត្រូវបានចាត់ទុកថា ជាមាតានៃពិជគណិត នាសម័យទំនើប។ គាត់បានសរសេរសៀវភៅជាច្រើនទាក់ទងនឹងគណិតវិទ្យា ដែលមានប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ ហេតុនេះគាត់ក៏ទទួលបានងារជាស្រ្តីដ៏ឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្ត្រ។

3. Kathleen Lonsdale (1903-1971)
Lonsdale គឺជាអ្នកវិទូ ផ្នែកគ្រីស្តាល់ជនជាតិអៀរឡង់ ហើយគាត់មានតួនាទី ដ៏សំខាន់ក្នុងការអភិវឌ្ឍទ្រឹស្តីទាក់ទិននឹង គ្រីស្តាល់ កាំរស្មី X និងវិស័យ ដែលទាក់ទងនឹងគីមីសាស្រ្ត និងរូបសាស្រ្ត។ នៅក្នុងឆ្នាំ 1945 Lonsdale ក្លាយជាស្រ្តីទីមួយ ដែលបានសហការជាមួយនឹងមីក្រូជីវៈវិទូ លោក Marjory Stephenson ដែលគាត់គឺជាសមាជិកម្នាក់ នៃសមាគមរបស់ព្រះមហាក្សត្រ។

4. Esther Lederberg (1922-2006)
Lederberg គឺជាជីវៈវិទូជនជាតិអាមេរិច ដែលគាត់បានបង្កើតបច្ចេកទេសជាមូលដ្ឋាន ហើយបានជួយដល់អ្នកវិទ្យាសាស្រ្ត ឱ្យយល់ពីរបៀបដែលហ៊្សែនធ្វើដំណើរ ជាពិសេសគាត់បានរកឃើញវីរុស បាក់តេរី (λ) ។ ម្យ៉ាងទៀត គាត់ក៏បានពន្យល់អំពីការផ្ទេរហ៊្សែនរវាងបាក់តេរី ដោយឯកទេសនៃការផ្ទេរដ៏ពិសេស ព្រមទាំងបានអភិវឌ្ឍន៍នៅលើ រូបភាពចម្លង និងការរកឃើញការបង្កកំណើតនៃបាក់តេរី F ។

5. Marguerite Perey (1909-1975)
Perey គឺជាអ្នករូបវិទ្យាជនជាតិបារាំង ដែលគាត់គឺជាសិស្សរបស់ម៉ាដាម Marie Curie ។ នៅឆ្នាំ 1939 គាត់បានរកឃើញសារធាតុគីមីម្យ៉ាងមានឈ្មោះថា Francium ដែលជាសារធាតុមួយ មិនធ្លាប់ត្រូវបានគេស្គាល់នៅក្នុងធម្មជាតិ។

6. Ada Lovelace (1815-1852)
Ada គឺជាគណិតវិទូ និងជាអ្នកនិពន្ធភាសាអង់គ្លេស ហើយគាត់ក៏ជាស្រ្តីទីមួយ ដែលបានទទួលស្គាល់ ម៉ាស៊ីនកុំព្យូទ័រ របស់លោក Charles Babbage បានបង្កើតឡើង ដែលមានកម្មវិធី លើសពីការគណនាសុទ្ធ និងមានក្បួនដោះស្រាយផ្សេងៗនៅក្នុងម៉ាស៊ីនថែមទៀត។ លើសពីនេះ Ada ត្រូវបានចាត់ទុកថា ជាអ្នកសរសេរកម្មវិធីកុំព្យូទ័រដំបូងបង្អស់ជាស្រ្តី ដោយសារគាត់មានជំនាញដ៏ល្អខាងវិភាគ ដែលលោក Babbage ហៅថា « The Enchantress of Number»។

7. Maud Leonora Menten (1879-1960)
Leonora គឺជាអ្នករូបសាស្រ្ត និងវិទ្យាសាស្រ្តជនជាតិកាណាដា ហើយគាត់ក៏អ្នកជំនាញនៅលើអង់ស៊ីម Kinetics និងប្រវត្តិគីមីវិទ្យា ម្យ៉ាងទៀតភាគច្រើននៃការងាររបស់គាត់គឺការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ដែលទាក់ទងនឹងជំនាញរបស់គាត់ នោះគឺផ្នែកជីវៈ-គីមីសាស្រ្ត។

8. Florence R. Sabin (1871-1953)
Florence Rena Sabin គឺជាអ្នកវេជ្ជសាស្រ្ត-វិទ្យាសាស្រ្តជនជាតិអាមេរិច ដែលគាត់ត្រូវបានគេស្គាល់ចំពោះការស្រាវជ្រាវរបស់គាត់នៅលើប្រព័ន្ធ ឡាំហ្វាទិច។ ហើយគាត់ត្រូវបានចាត់ទុកជា អ្នកវិទ្យាសាស្រ្តឈានមុខមួយរូប របស់សហរដ្ឋអាមេរិច នៅសម័យកាលរបស់គាត់។ លើសពីនេះគាត់ក៏ជាស្រ្តីទីមួយ ដែលកាន់តំណែងជាសាស្រ្តាចារ្យ នៅសាលាវេជ្ជសាស្រ្ត Johns Hopkins ហើយក៏ជាស្រ្តីទីមួយ ដែលត្រូវបានជ្រើសរើសនៅក្នុងបណ្ឌិតសភាវិទ្យាសាស្រ្តជាតិ និងជាស្រ្តីទីមួយ ដែលបានដឹកនាំការិយាល័យ នៅវិទ្យាស្ថានវេជ្ជសាស្រ្ត Rockefeller ។

9. Nettie Maria Stevens (1861-1912)
Maria គឺជាអ្នកជំនាញខាង សេនេទិច ដំបូងបង្អស់របស់អាមេរិច ដោយបានធ្វើការសិក្សាទៅលើក្រូម៉ូស្យូម ដែលមានសារៈសំខាន់ក្នុងការកំណត់ថា ការរួមភេទរបស់សរីរាង្គ នឹងត្រូវបានកំណត់ដោយក្រូម៉ូស្យូម ជាជាងកត្តាបរិស្ថានធម្មជាតិ ឬ កត្តា ផ្សេងៗទៀត។

10. Cecilia Payne-Gaposchkin (1900-1979)
Cecilia គឺជាតារាវិទូ និងអ្នកតារាវិទ្យា ជនជាតិអង់គ្លេសកាត់អាមេរិច ហើយគាត់ក៏ជាតារាវិទូ ជាស្រ្តីតែម្នាក់ ក្នុងចំណោមក្រុមតារាវិទូជាច្រើននាក់នៅជុំវិញពិភពលោក ដែលបានទទួលជោគជ័យខ្លាំងបំផុត ខាងផ្នែកតារាវិទ្យា ដោយគាត់បានរកឃើញ ធាតុអ្វីខ្លះ ដែលបង្កើតព្រះអាទិត្យ ក៏ដូចជាធាតុអ្វីខ្លះ ដែលបង្កើតក្រុមផ្កាយផ្សេងៗ។

ប្រភព: wonderslist ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

បានឫក្សល្អរៀបការហើយ Huang Xiaoming និង Angela Baby ក្នុងខែតុលានេះ

ដោយ: រីកា 4 PM, Saturday, 26 Mar, 2016

ព័ត៌មាន​ត្រូវបាន​ផ្សព្វផ្សាយ ​ជា​សាធារណៈហើយ សម្រាប់​គូស្នេហ៍​រញ្ជួយ ​ពិភព​ភាពយន្ត​របស់​ប្រទេស​ចិន នៅពេល​ដែល​ “ហួង សៀវ មិ​ង” ជាមួយ “អ៊ែន​ជើ​ឡា បេ​ប៊...

ជំនាញក្នុងផ្ទះបាយ ដែលអ្នកគួរដឹង

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018

មិនថាអ្នកជាចុងភៅថ្មីថ្មោង ឬអ្នកមានបទពិសោធន៍ ក្នុងផ្ទះបាយច្រើនយ៉ាងណាក្តី មនុស្សគ្រប់រូបអាចទទួលបានអត្ថប្រយោជន៍ ពីការរៀនជំនាញផ្ទះបាយមួយ ឬពីរបន្ថែមទៀត។...

ដឹងអត់! មុនល្បីក្រុមតារាចម្រៀងស្រី BlackPink មានសមាជិកទី 5

ដោយ: ភារុន 8 AM, Friday, 21 Dec, 2018

សូមប្រិយមិត្តក្រឡេកមើលរូបថតរបស់ក្រុមតារាចម្រៀង BlackPink នេះ អ្នកប្រាកដជាបានឃើញនូវរូបភាពតារាស្រីម្នាក់ទៀតដែលឈរនៅក្បែរ Rose។ វាពិតជាធ្វើឱ្យអ្នកគាំទ្...

តិចនិច ស្លៀកសម្លៀកបំពាក់ យ៉ាងសក្តិសម

ដោយ: ដួងច័ន្ទ 7 PM, Thursday, 01 Mar, 2018

មនុស្សគ្រប់រូបមានវិធីសាស្រ្ត និងការតុបតែងខ្លួនពិសេសៗខុសៗគ្នា ប៉ុន្តែក្នុងនោះមានវិធីសាស្រ្ត ជាក់លាក់សម្រាប់អនុវត្ត នៅពេលអ្នកត្រូវការស្លៀកសម្លៀកបំពាក...

Tomnerb.Com - YouTube Channel