ចូលចិត្តទំនើប

៨ ចំណុចអ្នកចូលចិត្តញ៉ាំ Sushi មិនធ្វើឡើយ

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 22 Feb, 2017

តើអ្នកចូលចិត្តញ៉ាំ Sushi ទេ? តើអ្នកញ៉ាំវាញឹកញាប់ប៉ុណ្ណា? អ្នកប្រហែលជាមិនដឹងពីតិចនិកក្នុងការញ៉ាំអាហារជប៉ុនមួយមុខនេះ ឱ្យបានត្រឹមត្រូវទេ។ ដូច្នេះសូមមកធ្វើការស្វែងយល់ពីតិចនិក ទាំង៨ ដើម្បីទទួលអាហារសំណព្វចិត្តនេះ ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់។

មិនដាក់ Wasabi ក្នុងទឹកជ្រលក់

ចុងភៅ Sushi ប្រើប្រាស់គ្រឿងផ្សំគ្រប់គ្រាន់ សម្រាប់អ្នកទទួលទាន Sushi ជាមួយសាច់ត្រីស្រស់ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់។ ការលាយ Wasabi ទៅក្នុងទឹកជ្រលក់ ជារឿងមិនត្រឹមត្រូវឡើយ។ ទោះជាចំនួនតិចតួចក៏ដោយ Wasabi អាចបណ្តាលឱ្យអ្នកក្តៅខ្លាំង និងធ្វើឱ្យអ្នកមិនអាចទទួល បាននូវរសជាតិពិតប្រាកដ ដែលចុងភៅចង់ឱ្យអ្នកភ្លក់ទេ។

មិនជ្រលក់ដុំបាយនៅក្នុងទឹកជ្រលក់

នៅពេលអ្នកជ្រលក់ដុំ Sushi របស់អ្នកក្នុងទឹកជ្រលក់ អ្នកគួរជ្រលក់តែសាច់បានហើយ។ បើមិន ដូច្នោះទេ ដុំបាយនឹងស្រូបយកទឹកជ្រលក់ច្រើនជាងអ្វី ដែលអ្នកត្រូវការ។ ហើយសូមប្រយ័ត្ននៅពេលចាក់ទឹកជ្រលក់ ព្រោះចានទឹកជ្រលក់មានជម្រៅរាក់ទេ។

Like-To-Eat-Sushi-02

មិនដាក់ចង្កឹះផ្ទាល់លើតុ

មុខម្ហូប Sushi ភាគច្រើន នឹងមានកំនល់សម្រាប់ដាក់ចង្កឹះ ប៉ុន្តែក្នុងករណីមិនមាន សូមបត់ក្រដាសខ្ចប់ ដើម្បីកុំឱ្យចង្កឹះប៉ះផ្ទាល់ជាមួយតុ។ ប៉ុន្តែចង្កឹះមិនសូវបានប្រើប្រាស់ក្នុងការញ៉ាំ Sushi ទេ។ អ្នកអាចញ៉ាំវាដោយដៃ។

មិនដោតចង្កឹះក្នុងចានបាយ

វាត្រូវបានចាត់ទុកថាជាអំពើឆ្គាំឆ្គង ដោយដោតចង្កឹះនៅក្នុងចានបាយ ពីព្រោះវាតំណាងឱ្យការដុត ធូបក្នុងពិធីបុណ្យសព នៅក្នុងប្រពៃណីជប៉ុន។ ម្យ៉ាងទៀត សូមកុំរូស ឬត្រដុសចង្កឹះចូលគ្នា បន្ទាប់ពីអ្នកបានហែកវាចេញពីគ្នា។ កាយវិការនេះហាក់ដូចជាបង្ហាញម្ចាស់ផ្ទះ ឬម្ចាស់ភោជនីយដ្ឋានថាចង្កឹះដែលអ្នកកំពុងប្រើ មិនរលូនស្អាត ហើយអ្នកគិតថាសម្ភារៈប្រើប្រាស់របស់ពួកគេថោក មិនសក្តិសមនឹងអ្នក។

មិនញ៉ាំខ្ញី និង Sushi រួមគ្នា

ជ្រក់ខ្ញី ត្រូវបានភ្ជាប់ជាមួយនឹង Sushi សម្រាប់ជាទ្រនាប់ញ៉ាំលាងមាត់ បន្ទាប់ពីអ្នកញ៉ាំសាច់ត្រី ឆៅ ហើយអ្នកចង់ភ្លក់មុខម្ហូបដទៃទៀត។ អ្នកគួរតែចាប់ផ្តើមញ៉ាំត្រី មានរសជាតិស្រាលល្មម បន្ទាប់មកត្រីសាច់ថ្លា និងចុងក្រោយសាច់ត្រី ដែលមានជាតិខ្លាញ់ច្រើន។

មិនញ៉ាំ Sushi Roll មុនញ៉ាំ Sashimi Sushi

ដុំបាយនៅក្នុងឈុត Sushi ដែលគេហៅថា Futomaki គួរតែញ៉ាំបន្ទាប់ពីសាច់ត្រីឆៅ និង Sushi ហើយមួយដុំៗ គួរតែតូចល្មមសម្រាប់ញ៉ាំតែមួយម៉ាត់។

មិនញ៉ាំ Sushi ជាមួយគ្រឿងផ្សំលើសពី១០មុខ

អ្នកដែលជាប្រិយមិត្តរបស់ Sushi ពិតប្រាកដ មិនកុម៉ង់ ឬញ៉ាំ ឈុត Sushi ដែលមានគ្រឿងផ្សំលើសពី ១០មុខ ដែលភាគច្រើនយើងតែងប្រទះឃើញ នៅក្នុងបញ្ជីមុខម្ហូបសព្វថ្ងៃ។ ការទទួលទាន រសជាតិពិតប្រាកដនៃគ្រឿងផ្សំនិមួយៗ នៅក្នុង Sushi មួយដុំ គឺជាកម្មវត្ថុចម្បងនៃការទទួលទាន Sushi ។

មិនញ៉ាំអង្ករក្រហមដាច់ខាត

អង្ករក្រហម ឬអង្ករសម្រូប មិនមែនជាគ្រឿងផ្សំប្រពៃណី ក្នុងការធ្វើ Sushi របស់ជប៉ុនឡើយ។ វាមិនសូវស្អិត និងរឹងពិបាកទំពារជាងអង្ករខ្សាយធម្មតា ដែលមានភាពរមួតស្អិត។ ដុំ Sushi ដ៏ ឈ្ងុយឆ្ងាញ់ គួរតែរលាយក្នុងមាត់យ៉ាងងាយស្រួល។

Like-To-Eat-Sushi-03

ប្រភព: msn ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ផ្កាទីងមោង កំពុងអង្រួនចិត្តយុវវ័យ

ដោយ: ម៉ូនី 2 PM, Monday, 04 Jul, 2016

តាមរយៈខ្សែភាពយន្តភាគខ្នាតខ្លី ដែលមានត្រឹមតែ 4ភាគ បាននឹងកំពុងអង្រួនចិត្តយុវវ័យឲ្យទស្សនាគ្រប់ៗគ្នា! ផ្កាទីងមោង ជាប្រភេទខ្សែភាពយន្តបែបភាពកំប្លែក ស្នេហ...

តិចនិច តុបតែង គេហដ្ឋាន

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

តើអ្នកកំពុងស្វែងរកគំនិតថ្មីៗ សម្រាប់ការតុបតែងគេហដ្ឋានមែនទេ? ទំនើប នឹងផ្តល់ជូនអ្នកនូវអ្វីដែលអ្នកចង់បាន ជាគំនិតតុបតែងបន្ថែមនូវបរិយាកាសស្រស់ស្រាយ ពោរព...

សួនកុមារ អស្ចារ្យទាំង 10 នៅក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

បើសិនជាទីកន្លែងមួយ សមស្របសម្រាប់កុមារ វាក៏សមស្របសម្រាប់មនុស្សទូទៅផងដែរ។ ទំនើប បានជ្រើសរើសយក សួនកុមារអស្ចារ្យទាំង 10 នៅក្នុងពិភពលោក ដែលអ្នកនឹងបានដឹង...

របៀបដាំដំបងយក្ស ក្នុងថូកែវ

ដោយ: ស. លីង 8 AM, Sunday, 19 Feb, 2017

មិនមែនតែផ្កាកុលាបទេ ដែលអាចធ្វើជាវត្ថុលម្អលើតុរបស់អ្នក ដើមដំបងយក្សក៏អាចដែរ។ ដើមដំបងយក្សមានច្រើនប្រភេទណាស់។ ប្រភេទខ្លះមានរូបរាងស្អាត Cute ជាងផ្កាកុលា...

Tomnerb.Com - YouTube Channel