ចូលចិត្តទំនើប

៥ តិចនិក ជួយអ្នកកាន់តែស្និទ្ធស្នាល ជាមួយដៃគូ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Feb, 2017

នៅក្នុងជីវិតរស់នៅ របស់មនុស្សម្នាក់ៗ ទំនាក់ទំនងជាមួយគូស្នេហ៍ ដៃគូ មិត្តភក្តិ ឬនរណាម្នាក់ដែលជិតដិតនឹងអ្នក គឺជាទំនាក់ទំនងដ៏មានសារៈសំខាន់ សម្រាប់ជីវិតរបស់យើងគ្រប់រូប។ ប៉ុន្តែទំនាក់ទំនងទាំងនោះងាយនឹងប្រេះឆា ទោះបីជាយើងរស់នៅក្បែរគ្នារៀងរាល់ថ្ងៃក៏ដោយ។ ដូច្នេះ ក្រុមការងាររបស់ គេហទំព័រទំនើប សូមនាំមកនូវវិធីសាស្រ្ត សម្រាប់ការរក្សានូវទំនាក់ទំនងមកជូនមិត្តអ្នកអានទាំងអស់។

១. ស្តាប់ពីគ្នាទៅវិញទៅមក

អ្នកជំនាញយល់ស្រប ចំពោះចំណុចនេះ។ ការស្តាប់ គឺស្តាប់យ៉ាងយកចិត្តទុកដាក់ អាចកាត់បន្ថយជម្លោះ ពង្រឹងទំនុកចិត្ត ការជឿជាក់ និងនាំមកនូវភាពជាដៃគូដ៏គាប់ចិត្ត។ ពាក្យថាស្តាប់ អាចគិតថាជារឿងសាមញ្ញ ប៉ុន្តែវាទាមទារកត្តាជាច្រើន ជាងការស្ថិតនៅក្នុងបន្ទប់តែមួយ ហើយដៃគូម្ខាងទៀតជា អ្នកនិយាយ។ ផ្តល់សញ្ញាថាអ្នកកំពុងយកចិត្តទុកដាក់ស្តាប់ ដោយបិទទូរទស្សន៍ បង្ហាញពីការយក ចិត្តទុកដាក់ ហើយសម្លឹងភ្នែកគ្នាទៅវិញទៅមក ជាពិសេសកុំភ្លេចផ្តល់ការឆ្លើយតប ទៅនឹងអ្វីដែលអ្នកបានលឺ។ នេះជាកត្តាសំខាន់ នៅពេលដែលដៃគូរបស់អ្នក កំពុងមានអារម្មណ៍មិនល្អ។ ការស្តាប់ ដោយយកចិត្តទុកដាក់របស់អ្នក អាចជួយឱ្យអ្នកយល់ពីបញ្ហា និងស្វែងរកដំណោះស្រាយ។

Dating-first-Love-01

២. ផ្តោតលើចំណុចវិជ្ជមាន

នៅពេលអ្នកជួបបុគ្គលណាម្នាក់ ជាលើកដំបូង អ្នកចាប់អារម្មណ៍លើចំណុចទាំងឡាយណា ដែលអ្នក ចូលចិត្ត។ ប៉ុន្មានរយៈពេលកន្លងទៅ អ្នកចាប់ផ្តើមឈប់ខ្វល់ពីចំណុចទាំងនោះ ហើយជំនួសលើនេះ អ្នកចាប់ផ្តើមកត់សម្គាល់លើចំណុច ដែលធ្វើឱ្យអ្នកធុញទ្រាន់។ បើសិនជាទំនាក់ទំនងមួយ មានចំណុចអវិជ្ជមាន ច្រើនជាងចំណុចវិជ្ជមាន អ្នកនឹងប្រេះឆា។ ដំណោះស្រាយចំពោះបញ្ហានេះ គឺព្យាយាមផ្តោតលើចំណុចល្អៗ របស់ដៃគូ។ ដៃគូរបស់អ្នកមានចំណុចល្អជាច្រើន ក៏ដូចជាមានចំណុចដែលធ្វើឱ្យអ្នកឈ្លក់វង្វេងពី គេផងដែរ។ សូមព្យាយាមគិតពីចំណុចទាំងនោះ ហើយរក្សាវាក្នុងការចង ចាំរបស់អ្នក។

៣. បញ្ឈប់ការរអ៊ូរទាំ

ភាពច្រដែលមិនត្រឹមតែបង្កើតនូវបរិយាកាស ធុញថប់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យអ្នកបាត់បង់ភាពអំណត់ទៀតផង។ ការរអ៊ូរទាំរបស់អ្នក អាចធ្វើឱ្យដៃគូឈប់ខ្វល់ពីអ្នក។ បើសិនជាដៃគូរបស់អ្នកមិន អាចផ្តល់នូវអ្វីដែលអ្នកចង់បាន សូមគិតថាតើអ្នកកំពុងធ្វើអ្វី? បើអ្វីដែលអ្នកបានធ្វើមិនបានផល តើអ្នកអាចធ្វើអ្វីផ្សេងជំនួសទេ? សូមពិភាក្សា ជំនួសឱ្យការនិយាយពីអ្វី ដែលអ្នកមិនចូលចិត្ត ហើយនិយាយពីបំណងរបស់អ្នក និងផ្តល់ជម្រើសដល់ដៃគូ។ សូមចងចាំថា អ្នកគួរថ្លឹងថ្លែងពីអ្វីដែលអ្នកមិនបានទទួល ជាមួយទម្ងន់នៃផលវិជ្ជមាន ដែលអ្នកធ្លាប់បានទទួល។ នៅពេលដែលអ្នកមានសំណូមពរលើអ្វីមួយច្រំដែល សូមបង្ហាញដៃគូរបស់អ្នកពីអារម្មណ៍ ដែលអ្នកពេញចិត្តនឹងវត្ថុបំណងនោះ។

៤. ចំណាយពេលកាន់តែច្រើន ជាមួយគ្នា

គូសចំណាំពីពេលវេលាសម្រាប់អ្នក និងដៃគូ នៅលើប្រតិទិន ជួយជំរុញអារម្មណ៍អ្នកឱ្យគិតពីគ្នា។ ទំនាក់ទំនងរវាងមនុស្សពីរនាក់ មានភាពរីកចម្រើន នៅពេលអ្នកទាំងពីរមានអារម្មណ៍បេ្តជ្ញាចំពោះគ្នា។ អ្នកជំនាញបានណែនាំថា សូមបង្កើតបរិយាកាសឱ្យកាន់តែពិសេស សម្រាប់ពេលវេលាតែពីរនាក់ និងមិនមានវត្តមានអ្នកដទៃ។ ប៉ុន្តែសូមកុំបង្កើតកំហុស ដោយដាក់កំណត់ទំនាក់ទំនង ដើម្បីរៀបចំពេលវេលាតែពីរនាក់។ ព្យាយាមសប្បាយរីករាយជាមួយគ្នា យ៉ាងហោចណាស់ក៏ពីរទៅបីនាទីជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលព្រឹក ពេលត្រឡប់ពីធ្វើការ និងមុនពេលចូលគេង។ នោះជាពេលវេលាដែលអ្នកនឹងបង្ហាញពីចំណុចវិជ្ជមាន និងជាពេលដែលអាចបង្កើតនូវអារម្មណ៍ពិសេស។ បង្កើត ពេលវេលាពិសេសចេញ ពីការស្វាគមន៍គ្នាទៅវិញទៅមក ពេលត្រឡប់ពីធ្វើការ។ បើសិនជាអ្នកមកដល់ផ្ទះមុន សូមបញ្ឈប់រាល់សកម្មភាព ដែលអ្នកកំពុងធ្វើពេលដៃគូអ្នកមកដល់ ហើយចំណាយពេល រាក់ទាក់គ្នា និងព្យាយាមបង្ហាញដៃគូរបស់អ្នកថា គេពិតជាសំខាន់សម្រាប់អ្នក។

Dating-first-Love-03

៥. កាន់តែស្អិតរមួត ជាមួយគ្នា

ទំនាក់ទំនងនៃរាងកាយ មានសារៈសំខាន់ដូចជាទំនាក់ទំនងនៃអារម្មណ៍ដែរ។ វាជួយសម្រាលអារម្មណ៍ធុញថប់ និងបង្ហាញប្រាប់ដៃគូថាអ្នកយកចិត្តទុកដាក់។ ការអោប ថើប និងការគេងរួមគ្រែ ជាមួយគ្នា ធ្វើឱ្យកាន់តែស្និទ្ធស្នាល និងផ្អែមល្ហែម។ អ្នកនឹងមិនអាចមានជម្លោះនោះទេ ដរាបណាអ្នក មានភាពផ្អែមល្ហែមជាមួយគ្នាគ្រប់ពេលវេលា។

Dating-first-Love-02

អត្ថបទអ្នកចង់អាន

Gomez – Swift ត្រឡប់មក ត្រូវរ៉ូវគ្នាវិញ

ដោយ: ដាលីស 8 PM, Saturday, 06 Jun, 2015

បន្ទាប់ពីមិនត្រូវគ្នា និងមើលមុខគ្នាមិនចំអស់មួយរយៈពេលធំមក សេឡេណា ហ្គោមេហ្ស(Selena Gomez) តារាចម្រៀង រូបស្អាតថ្ពាល់ប៉ោង ហើយនិង ថេលើរ៍ ស្វ៊ីវថ៍ (Taylo...

Emma Watson រើឥវ៉ាន់ទៅនៅជាមួយ សង្សារហើយ

ដោយ: ដាលីស 9 PM, Saturday, 06 Jun, 2015

កំលោះៗទាំងឡាយ ដែលប៉ងប្រាថ្នា កញ្ញា អេមម៉ា វ៉ាត់សុន តារាស្រីរូបស្អាតក្នុងរឿង Harry Porter នោះ ពេលនេះ​ប្រហែល​​ជា​​ត្រូវបំបែរគោលដៅ ទៅរកមុខសញ្ញាផ្សេងហើ...

Jessica Jung ត្រឡប់មកកាន់ KPOP វិញហើយ!

ដោយ: ម៉ូនី 2 PM, Tuesday, 17 May, 2016

បន្ទាប់ពីការចាកចេញជិត 2ឆ្នាំនៅលើវិថីសិល្បៈ ពីក្រុមតារាស្រី Girl’s Generation នៅពេល Jessica  បាន​ត្រឡប់មកវិញជាមួយនឹង​ផលិតកម្មថ្មី Coridel Ente...

អត្ថន័យនៃការត្បូង ប្រចាំខែកំណើត

ដោយ: ដួងច័ន្ទ 8 PM, Monday, 12 Jun, 2017

ត្បូងកំណើត គឺជាត្បូងដែលផ្តល់ភាពស្រស់ស្អាត សម្រាប់តុបតែងលើគ្រឿងអលង្ការ និងគ្រឿងតុបតែងនានា។ ត្បូងទាំងនេះ មានអត្ថន័យពិសេស និងតំណាងឱ្យលក្ខណៈសម្បត្តិរបស...

Tomnerb.Com - YouTube Channel