ចូលចិត្តទំនើប

១០ សំណួរ សម្រាប់ការពិចារណា មុនពេលចាប់ផ្តើមប្តូរម៉ូតផ្ទះបាយ

ដោយ: ដួងច័ន្ទ 3 PM, Saturday, 18 Mar, 2017

សម្រាប់អ្នកដែលមានបំណងចង់ជួសជុលផ្ទះបាយ អ្នកគួរធ្វើការពិចារណាឱ្យបានល្អិតល្អន់ ដើម្បីជៀសការខ្ជះខ្ជាយថវិកា និងពេលវេលា។ មុនអ្នកធ្វើការសម្រេចចិត្ត អ្នកគួរសាកល្បងឆ្លើយសំណួរទាំង១០ ខាងក្រោមនេះសិន៖

១. តើគោលបំណងរបស់អ្នកជាអ្វី?

តើអ្នកមានគម្រោងលក់ផ្ទះ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដែរឬទេ? តើអ្នកចង់រៀបចំឱ្យបានស្អាត សម្រាប់ការលក់មែនទេ? ឬក៏អ្នកកំពុងស្វែងរក ការទាក់ទាញថ្មីៗ?

២. តើអ្នកមានគម្រោងរស់នៅ ក្នុងផ្ទះនេះយូរប៉ុណ្ណា?

បើសិនជាអ្នកបានគម្រោងរស់ នៅក្នុងផ្ទះនេះត្រឹម ១ឆ្នាំ ឬ ២ឆ្នាំ អ្នកប្រហែលជាចង់ពិចារណាជួសជុលនៅផ្នែកផ្សេង ដែលមានការចំណាយទាបជាង ឬប្រើពេលតិចជាង និងរក្សានូវសិល្បៈនៃម៉ូតតុបតែងរបស់គេហដ្ឋាន។ បើអ្នកមានគម្រោងរស់នៅយូរជាងនេះ ជាទូទៅអ្នកនឹងត្រូវចំណាយច្រើន និងផ្តល់ការតុបតែងទៅតាមចំណូលចិត្តរបស់អ្នក។

Kichen-Remodel-02

៣. តើអ្នកមានកូន ឬនៅ?

បើសិនជាមាន តើអ្នកនឹងត្រូវទុកសម្ភារៈ ឬឧបករណ៍ទាំងអស់នៅទីណា? តើអ្នកចង់បានផ្ទះបាយដែលមានក្តារផលិតពីមេដែក ដែលអាចឱ្យកូនៗរបស់អ្នកព្យួរវត្ថុសិល្បៈរបស់ពួកគេមែនទេ? អ្នកគួរជ្រើសយកសម្ភារៈណាដែលធន់ ងាយស្រួលសម្អាត មិនថាវាផលិតពីឈើ ឬថ្មនោះទេ ដែលនេះក៏ ជាការតុបតែងម៉ូតផ្ទះបាយ ដែលផ្តល់ភាពងាយស្រួលដល់ក្មេងៗផងដែរ។

៤. តើអ្នកមានបញ្ហាប្រតិកម្ម និងបញ្ហាសុខភាព ដែលត្រូវពិចារណាឬទេ?

បើសិនជាសមាជិកគ្រួសាររបស់អ្នក មានជម្ងឺហឺត ឬមានបញ្ហាផ្លូវដង្ហើម សូមប្រាប់ឱ្យជាងជួសជុលរបស់អ្នកបានដឹង។ អ្នកដែលមានបញ្ហាសុខភាពទាំងនោះ គួរនៅឱ្យឆ្ងាយពីអ្វីដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ ដែលទាំងនោះអាចជាថ្នាំពណ៌ ថ្នាំបាញ់ និងសារធាតុនានាដែលចាំបាច់សម្រាប់ដំណើរការជួសជុល។

៥. តើអ្នកនឹងរស់នៅក្នុងគេហដ្ឋាន អំឡុងពេលជួសជុលឬទេ?

ចំណុចនេះបន្ថែមលើកត្តាពេលវេលា និងរយៈពេលនៃការជួសជុល ដូច្នេះវាជាចំណុចសំខាន់ដែលមិនគួរមើលរំលង។ វាក៏ជាកត្តាបន្ថែមលើការការពារ និងការសម្អាត ដែលត្រូវអនុវត្តក្នុងពេលជួសជុល។

៦. តើអ្នកមានគម្រោងថវិកា ដូចម្តេចដែរ?

សំណួរមួយនេះ ត្រូវស្ថិតនៅជួរមុខគេសម្រាប់ការស្វែងរកចម្លើយ សម្រាប់ខ្លួនអ្នកផ្ទាល់ ដូច្នេះអ្នកអាចដឹងពីចំនួនថវិកា ដែលអ្នកចង់ចំណាយ ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរ ដែលអ្នកគួរមានភាពស្មោះ ត្រង់ជាមួយអ្នកតុបតែង និងជាងជួសជុលរបស់អ្នក ដើម្បីឱ្យពួកគេអាចធ្វើការវាយតម្លៃការចំណាយ ជាក់ស្តែង។ បន្ទាប់ពីអ្នកទទួលបានការគណនា ចំនួនសាច់ប្រាក់សរុបរួចហើយ សូមបន្ថែមប្រមាណ ១០ ទៅ២០ ភាគរយសម្រាប់ករណីបន្ថែម ឬបន្ទាន់ ឬយថាភាពនានា។

៧. តើអ្វីដែលអ្នកមានផ្ទះស្រដៀងនឹងអ្នកទទួលបាន ហើយអ្វីជាដែនកំណត់របស់ពួកគេ?

អ្នកគួរធ្វើការស្វែងយល់ព័ត៌មាននានា ពីអ្នកដែលមានបទពិសោធន៍ធ្លាប់ ជួសជុលគេហដ្ឋានស្រដៀងនឹងករណីរបស់អ្នក ហើយព័ត៌មានទាំងនោះគួរតែជានីតិច្បាប់ ប្លង់ដី ប្លង់ផ្ទះ និងព័ត៌មានផ្សេងៗទៀត ដែលពួកគេបានទទួលពេលពួកគេធ្វើការជួសជុល។

៨. តើអ្នកអាចវាយកម្ទេចជញ្ជាំងនោះបានទេ?

វាជារឿងងាយស្រួលក្នុងការសាកសួរពីអ្នកជិតខាង ឬអ្នកដែលរស់នៅក្នុងតំបន់តែមួយ ដែលធ្លាប់ធ្វើ ការជួសជុលផ្ទះ។ វាក៏ជាការប្រសើរផងដែរ បើសិនជាអ្នកអាចពិនិត្យមើលពីការងារដែលពួកគេបានធ្វើរួចរាល់ហើយ។

៩. តើមានអ្វីនៅពីក្រោយជញ្ជាំងទាំងនោះ?

តើមានសម្ភារៈប្រើប្រាស់អ្វីខ្លះ នៅជាប់នឹងជញ្ជាំង ដែលអាចរារាំងដល់ការវាយជញ្ជាំងនោះ ឬយកវត្ថុទាំងនោះចេញដោយសុវត្ថិភាព។

១០. តើយើងអាចចាប់ផ្តើមបាននៅពេលណា?

អ្នកជំនាញតុបតែង និងជួសជុលបាននិយាយថាគម្រោង ដែលបានរៀបចំយ៉ាងល្អប្រសើរ គឺជាគម្រោងដ៏ជោគជ័យមួយ។ អ្នកគួរចំណាយពេលជាមួយវិស្វករ និងអ្នកច្នៃម៉ូត ដើម្បីរៀបចំគម្រោងដ៏ ល្អប្រសើរមួយ ដែលបានដាក់បញ្ចូលគ្រប់យ៉ាងដែលអ្នកចង់បាន។ អ្នកក៏គួរស្វែងរកសម្ភារៈ និងទិញទំនិញទាំងនោះមុនពេលចាប់ផ្តើមការជួសជុល។

បើសិនជាអ្នកបានឆ្លើយនូវសំណួរទាំង ១០នេះរួចរាល់ហើយ នោះផែនការជួសជុលរបស់អ្នកកាន់តែ រលូន ហើយអ្នកក៏នឹងអាចធ្វើការពិភាក្សាជាមួយវិស្វករ និងអ្នកតុបតែងបានកាន់តែងាយស្រួល និងមានលទ្ធផលគាប់ប្រសើរថែមទៀតផង។

Kichen-Remodel-03

Kichen-Remodel-04

ប្រភព: ArchitecturalDigest ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ភាពខុសគ្នារវាង Whisky និង Whiskey

ដោយ: ដួងច័ន្ទ 10 AM, Monday, 24 Sep, 2018

បន្ទាប់ពីពេលវេលាពេញមួយថ្ងៃដ៏មមាញឹក វាពិតជាប្រសើរណាស់បើបានអង្គុយចុះក្រេបរសជាតិស្រា Whiskey ឬ Whisky។ ប៉ុន្តែអ្នកអាចនឹងមិនដឹងថា សុរាទាំងពីរប្រភេទនេះ ...

ម៉ូដសាឡុង ស្អាតៗ ទាំង 7

ដោយ: ដួងច័ន្ទ 10 PM, Friday, 01 Sep, 2017

សាឡុងជាសង្ហារឹម ដ៏សំខាន់នៅគ្រប់គេហដ្ឋាន ប៉ុន្តែជារឿយៗ វាត្រូវបានគេមើលរំលង។ គេហដ្ឋានជា ច្រើនបានប្រើប្រាស់សាឡុងសាមញ្ញធម្មតា ប៉ុន្តែអ្នកត្រូវដឹងថាសាឡុ...

តិចនិចជ្រើសរើសសម្ភារៈតុបតែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 12 Apr, 2017

ការស្លៀកសម្លៀកបំពាក់ ដើម្បីទទួលបានជោគជ័យ រួមមាន សម្លៀកបំពាក់ ការតុបតែងផ្ទាល់ខ្លួន និងសម្ភារៈតុបតែងខ្លួន។ អតិថិជន និងអ្នកវិនិយោគ ផ្តោតចំណាប់អារម្មណ៍...

5 តិចនិច ដើម្បីរៀបចំផ្ទះបាយ ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

ដើម្បីជួយអ្នកទទួលបាន ការតុបតែងផ្ទះបាយដ៏ស្រស់ស្អាត ថ្ងៃនេះ ទំនើប នឹងចែករំលែកជាមួយអ្នក នូវតិចនិច 5 ចំណុច សម្រាប់ការតុបតែង ក្នុងបន្ទប់ផ្ទះបាយរបស់អ្នក។...

Tomnerb.Com - YouTube Channel