ចូលចិត្តទំនើប

អ្វីខ្លះ ដែលអ្នកត្រូវសម្អាត រាល់សប្តាហ៍?

ដោយ: ដួងច័ន្ទ 9 PM, Saturday, 02 Sep, 2017

សម្ភារៈមួយចំនួនទាមទារ ឱ្យមានការលាងសម្អាតឱ្យបានញឹកញាប់ ជាងសម្ភារៈដទៃ។ ឧទាហរណ៍ អ្នកត្រូវលាងសម្អាតចាន ជារៀងរាល់ថ្ងៃ ហើយអ្នកត្រូវសម្អាតម៉ាស៊ីនបូមធូលីរៀងរាល់សប្តាហ៍។ បើសិនជាអ្នកចង់ឱ្យគេហដ្ឋានរបស់អ្នក មានអនាម័យ ខាងក្រោមនេះជាបញ្ជីរាយនាមសម្ភារៈ ដែលអ្នកត្រូវការលាងសម្អាតជារៀងរាល់សប្តាហ៍។ ប៉ុន្តែនេះមិនមែនមានន័យថា អ្នក ត្រូវធ្វើវាក្នុងថ្ងៃតែមួយទេ។ អ្នកអាចកំណត់កាលវិភាគពេលវេលាលាងសម្អាត តាមសប្តាហ៍ ដើម្បី រក្សាអនាម័យ និងមានពេលវេលាគ្រប់គ្រាន់។

បោកគក់សម្លៀកបំពាក់

យើងគ្រប់គ្នាសុទ្ធសឹង មានទិវាបោកគក់សម្លៀកបំពាក់ ប៉ុន្តែតើអ្នកធ្វើវាជាទៀងទាត់ ឬដោយសារ តែសម្លៀកបំពាក់អ្នកគរដូចភ្នំ ទើបអ្នកបោកគក់? ជាមតិយោបល់ អ្នកគួរធ្វើការបោកគក់សម្លៀក បំពាក់ឱ្យបានទៀងទាត់ នោះគេហដ្ឋានរបស់អ្នកនឹងមានសណ្តាប់ធ្នាប់ និងអនាម័យ។

កម្រាលព្រំ

បើសិនជាអ្នកមានសត្វចិញ្ចឹម អ្នកនឹងត្រូវធ្វើការបោសសម្អាតកាន់តែញឹកញាប់។ ប៉ុន្តែទោះបីស្ថិត នៅក្នុងស្ថានភាពទាំងនេះក្តី ការបោសសម្អាត បូមធូលី ជារៀងរាល់សប្តាហ៍នឹងជួយឱ្យកម្រាលព្រំមានអនាម័យ និងស្រស់ស្អាត។ វាកាន់តែសំខាន់ នៅត្រង់ទីកន្លែងដែលមានការចេញចូលញឹកញាប់។

បន្ទប់ទឹក

បន្ទប់ទឹក ជាទីកន្លែងដែលទាមទារឱ្យមានភាពស្រស់ស្អាត និងអនាម័យ ដូចជានៅលើកន្លែងទុក ដាក់ច្រាស់ សាប៊ូ កញ្ចក់ឆ្លុះ ជាដើម។ អ្នកអាចប្រើផលិតផលកំចាត់មេរោគធម្មតា សម្រាប់ធ្វើការ លាងសម្អាតយ៉ាងងាយស្រួល។

គ្រឿងសង្ហារឹម

គ្រឿងសង្ហារឹម ដែលមានធូលីរុំព័ទ្ធ ជាអ្វីដែលមិនគួរឱ្យកើតមាន នៅក្នុងគេហដ្ឋានឡើយ។ បើសិន ជាអ្នកបណ្តោយឱ្យធូលីរុំព័ទ្ធ លើគ្រឿងសង្ហារឹមកាន់តែច្រើន វាអាចបណ្តាលឱ្យគ្រឿងសង្ហារឹមរបស់ អ្នកខូចខាតផងដែរ។ អ្នកគួរប្រើប្រាស់សម្ភារៈបោសសម្អាត ដែលមានជាតិអំបោះ ដែលអាចចាប់ យកធូលី ជំនួសឱ្យការបោសវាទម្លាក់លើកន្លែងផ្សេង។

អាងងូតទឹក

ការធ្វេសប្រហែសលើចំណុចនេះ នឹងធ្វើឱ្យផ្សិតកើតឡើងយ៉ាងឆាប់រហ័ស។ អ្នកត្រូវលាងសម្អាត អាងទឹក និងការ៉ូឥដ្ឋ ក៏ដូចជាធ្នាក់ដៃ ដែលមានជាតិក្រណាត់ ឬអេប៉ុង។

កម្រាលពូក

ជាតិញើស ធូលី និងបាក់តេរីអាចកកើតឡើងយ៉ាងងាយ នៅលើកម្រាលពូកដែលអ្នកប្រើប្រាស់ ជារៀងរាល់ថ្ងៃ។ វាពិតជាកង្វក់ណាស់ ហើយអ្នកក៏មិនចង់គេងលើគ្រែដ៏កង្វក់នេះទៀតដែរ។ ដូច្នេះអ្នកត្រូវបោកគក់កម្រាលពូកជារៀងរាល់សប្តាហ៍។

Cleaning-Every-Week-Cambodia-News-Tomnerb-02

ចានបង្គន់

អ្នកដឹងច្បាស់ហើយថា បង្គន់ជាទីកន្លែងប្រមូលផ្តុំដោយបាក់តេរី និងមេរោគច្រើនជាងគេ។ អ្នកគួរលាងសម្អាតបង្គន់មួយសប្តាហ៍ម្តង ដែលមានចានបង្គន់ គម្របបង្គន់ មាត់ចានបង្គន់ ជុំវិញ និងជើងបង្គន់។ បើសិនជាក្នុងផ្ទះរបស់អ្នកមានបុរសច្រើន អ្នកប្រហែលជាចង់លាងសម្អាតបង្គន់ឱ្យ បានញឹកញាប់ជាងនេះ។

ការ៉ូឥដ្ឋផ្ទះបាយ

ផ្ទះបាយក៏ជាកន្លែង ដែលប្រមូលផ្តុំដោយភាពកង្វក់ និងមេរោគច្រើនដែរ។ ការលាងសម្អាតឱ្យបាន ញឹកញាប់ជាទង្វើដែលអ្នកត្រូវអនុវត្តជាចាំបាច់ ដើម្បីឱ្យផ្ទះបាយរបស់អ្នកមានអនាម័យ។

Cleaning-Every-Week-Cambodia-News-Tomnerb-03

សម្ភារៈប្រើប្រាស់

សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះបាយ ដូចជាចង្ក្រាន ទូរទឹកកក និង Microwave ជាសម្ភារៈដែលប្រើ ប្រាស់ញឹកញាប់ និងទាមទារឱ្យធ្វើការសម្អាតឱ្យបានញឹកញាប់។ សម្ភារៈទាំងនេះអាចមើលទៅមិនកង្វក់ពីសម្បកក្រៅ តែវាអាចបង្កកដោយបាក់តេរី និងមេរោគជាច្រើន។ អ្នកអាចប្រើប្រាស់ផលិតផលសម្លាប់មេរោគ សម្រាប់ការលាងសម្អាត។

Cleaning-Every-Week-Cambodia-News-Tomnerb-05

កញ្ចក់

បើសិនជាអ្នកសម្អាតកញ្ចក់ឆ្លុះ នៅក្នុងបន្ទប់ទឹកម្តងក្នុងមួយសប្តាហ៍ នោះវានឹងទទួលបានភាពស្រស់ស្អាតយ៉ាងប្រាកដ។ ចំណែកកញ្ចក់ឆ្លុះក្នុងបន្ទប់គេង កញ្ចក់ឆ្លុះលើតុសម្អាង និងកញ្ចក់សម្រាប់តុបតែង ក៏ត្រូវការសម្អាតជាទៀងទាត់ និងញឹកញាប់ដែរ។ ការសម្អាតជារៀងរាល់សប្តាហ៍ អ្នកនឹងទទួលបានគេហដ្ឋាន ដែលមានសោភណ្ឌភាពស្រស់ស្អាត។

Cleaning-Every-Week-Cambodia-News-Tomnerb-04

ប្រភព: Wrappedinrust ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

សង្ខារមិនទៀង “Ken F4” ស្លៀកពាក់ស មកប្រតិបត្តិធម៌នៅថៃ

ដោយ: ដាលីស 11 PM, Friday, 05 Jun, 2015

បន្ទាប់ពី ខេន ឬ ជូ សៀវ ធាន (Zhu Xiao Tian) អតីតតារាដ៏ល្បីល្បាញនៃវង់ F4 ប៊យប្រ៊ែន ដ៏ល្បីរបស់កោះតៃវ៉ាន់ ម្ចាស់រហស្សនាម “ទេវបុត្រទាំង 4នៃទ្វីបអាស៊ី” ធ...

Gomez – Swift ត្រឡប់មក ត្រូវរ៉ូវគ្នាវិញ

ដោយ: ដាលីស 8 PM, Saturday, 06 Jun, 2015

បន្ទាប់ពីមិនត្រូវគ្នា និងមើលមុខគ្នាមិនចំអស់មួយរយៈពេលធំមក សេឡេណា ហ្គោមេហ្ស(Selena Gomez) តារាចម្រៀង រូបស្អាតថ្ពាល់ប៉ោង ហើយនិង ថេលើរ៍ ស្វ៊ីវថ៍ (Taylo...

វិធីសាស្រ្ត តុបតែងគ្រឿងលំអរ ឱ្យសមជាមួយសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 11 PM, Thursday, 30 Mar, 2017

គ្រឿងតុបតែងខ្លួនអាចផ្តល់សម្រស់ ឬអាចធ្វើឱ្យបាត់បង់សម្រស់។ នៅពេលជ្រើសរើសគ្រឿងតុបតែងខ្លួន ដើម្បីឱ្យសមជាមួយសម្លៀកបំពាក់ អ្នកត្រូវពិចារណាលើពណ៌ ទំហំ ម៉ូត...

តារាចម្រៀងស្រី5 រូប​ដែលមាន​ Fan ក្នុង Facebook ច្រើនជាង​គេ

ដោយ: ម៉ូនី 12 AM, Tuesday, 05 Jul, 2016

លោកអ្នកពិតជាចង់ដឹងណាស់មែនទេ ថាតារាច្រៀងស្រីរបស់អ្នកមួយណាមានការគាំទ្រជាងគេ។ ក្នុងពេល ទំនើប សូមបង្ហាញពីតួលេខនៃការគ្រាំពីសំណាក់ Fan មកលើកំពូលតារាស្រី ...

Tomnerb.Com - YouTube Channel