ចូលចិត្តទំនើប

អ្នកបើកដំបូង គួរជ្រើសរើសរថយន្តម៉ាស៊ីនតូច

ដោយ: ស. លីង 4 PM, Saturday, 05 Aug, 2017

អ្នកដែលប្រឡងបើកបរជាប់ តែងតែចង់ទិញរថយន្តភ្លាមៗ ព្រោះចង់សាកសមត្ថភាពលើដងផ្លូវ។ ហេតុនេះ ពួកគាត់ស្វះស្វែងរកព័ត៌មានគ្រប់ទីកន្លែង ដើមី្បរករថយន្ត។

អារម្មណ៍កញ្ជ្រោលនឹងនាំឲ្យ ជ្រើសរើសខុសឬខាតប្រយោជន៍។ ទំនើបសូមណែនាំឲ្យអ្នកចេញបើកបរដំបូង គួរទិញរថយន្តដែលមានម៉ាស៊ីនតូច។ ហេតុអ្វី? ព្រោះតែហេតុផលបីយ៉ាងខាងក្រោមនេះ៖

តម្លៃ

រថយន្តប្រើម៉ាស៊ីនតូចធូរថ្លៃ ជាងរថយន្តម៉ាស៊ីនធំ។ អ្នកទើបតែបើកបរដំបូង តែងមានការប៉ះទង្គិច ដូច្នេះអ្នកមិនគួរទិញរថយន្តតម្លៃថ្លៃនោះទេ។ មួយទៀត ភាគច្រើនអ្នកបើកបរដំបូងជិះរថយន្ត បានតែមួយខែ ឬប្រាំខែ នៅពេលខ្លួនស្ទាត់បន្តិច នឹងកើតមានកូនចិត្តចង់ប្តូរឡាន ដោយហេតុនេះ រថយន្តទីមួយគួរតែកុំយកអាថ្លៃអី។

សុវត្ថិភាព

អ្នកបើកបរដំបូងច្រើនតែចៀស មិនផុតពីគ្រោះថ្នាក់ចរាចរណ៍ ព្រោះតែពួកគាត់មិនទាន់អាចគ្រប់គ្រងលើស្ថានភាពផ្លូវ និងបរិយាកាសបើកបរជុំវិញ។ ប្រសិនបើប្រើរថយន្តម៉ាស៊ីនតូច គឺអាចជួយកាត់បន្ថយកម្រិតគ្រោះថ្នាក់ ព្រោះរថយន្តប្រភេទនេះមិនសូវលឿន ពិតជាស័ក្តិសមសម្រាប់អ្នកទើបបើកសាកល្បង។

ជួសជុល

ដូចរៀបរាប់ខាងលើ គ្រោះថ្នាក់ជារឿងចៀសមិនផុត សម្រាប់អ្នកបើកបរដំបូង ទោះបីមិនធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិត ក៏គង់តែប៉ះទង្គិចតួរថយន្ត កញ្ចក់ ភ្លើងស្ទុប។ល។ ក្នុងករណីបើករថយន្តម៉ាស៊ីនតូច ទីមួយងាយជួសជុល ងាយរកគ្រឿងបន្លាស់ ទីពីរមិនសូវអស់ច្រើន។ ហេតុនេះ រថយន្តម៉ាស៊ីនជាជម្រើសល្អជាងគេសម្រាប់អ្នកផ្តើមបើកបរដំបូង។

ពិតមែនហើយ អ្នកចង់បានរថយន្តដែលខ្លួនស្រឡាញ់ ប៉ុន្តែដូចពោលពីខាងដើម បើអ្នកធ្វើតាមអារម្មណ៍របស់អ្នក មិនពិចារណាឲ្យគ្រប់ជ្រុងជ្រោយ អ្នកនឹងខាតបង់ច្រើន។ ដូច្នេះដើមី្បផលចំណេញដ៏មហិមា នៅពេលខាងមុខ អ្នកទើបចេញបើកបរលើកដំបូង គួរជ្រើសរើសយករថយន្តដែលមានម៉ាស៊ីនតូច៕

First-Driver-Should-Use-Car-With-Small-Engine-Tomnerb-02

អត្ថបទអ្នកចង់អាន

វិធីសាស្រ្ត ១០យ៉ាង សម្រាប់ការតុបតែងបន្ទប់គេង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Mar, 2017

ពង្រីកទំហំបន្ទប់គេង របស់អ្នកជាមួយវិធីសាស្រ្តងាយៗ ដើម្បីទទួលបានបន្ទប់គេង ដែលផ្តល់នូវផាសុកភាព គេងលក់ស្រួល និងសុបិន្តល្អ។ ១. ការរួមបញ្ចូលគ្នា និងស៊ីគ្...

វត្ថុ 11 យ៉ាង យើងតែងភ្លេចសម្អាត ដែលចាំបាច់ត្រូវសម្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

មានវត្ថុជាច្រើននៅជុំវិញខ្លួនយើង ដែលងាយនឹងរងភាពកង្វក់ និងងាយចម្លងរោគដល់រាងកាយយើង បើសិនជាយើងមើលរំលង មិនបានសម្អាតវា។ ចូលមកអានអត្ថបទខាងក្រោម អ្នកនឹងភ្ញ...

សៀវភៅទាំង 5 សម្រាប់ផ្លាស់ប្តូរជីវិតរបស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Monday, 03 Sep, 2018

នៅពេលលោក Warren Buffet ត្រូវបានសួរអំពីអាថ៌កំបាំងនៃភាពជោគជ័យ និងភាពថ្កុំថ្កើងរបស់គាត់ គាត់បានបង្ហើបថាគាត់អានសៀវភៅជារៀងរាល់ថ្ងៃ ប្រមាណ 500 ទំព័រ ក្នុ...

Michel Jackson ធ្លាប់ចាប់រំលោភក្មេង រួចសូកលុយជាង 100លានផោនដ៍ ដើម្បីបំបិទមាត់

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

គ្មាននរណាបដិសេធបានឡើយថា Michel Jackson តារាចម្រៀងអមតៈ ជនជាតិអាមេរិក ដែលបានលាចាកលោកនេះទៅហើយនោះ គឺជាមនុស្សដែលមានឈ្មោះល្បីលំដាប់ពិភពលោក និងមានទេពកោសល្...

Tomnerb.Com - YouTube Channel