ចូលចិត្តទំនើប

អ្នកជំនាញ ៩រូប ចែករំលែកកំហុសជាទូទៅ នៃការតុបតែង និងវិធីជៀសវាង

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017

អ្នកតុបតែងនិមួយៗ តែងមានរចនាបទ និងវិធីសាស្រ្តក្នុងការតុបតែងខុសៗគ្នា យ៉ាងណាមិញ មានការតុបតែងមួយចំនួន តែងមានកំហុសឆ្គងស្រដៀងគ្នា ហើយកើតឡើងម្តងហើយម្តងទៀត ដែលជាបញ្ហាត្រូវជៀសវាង។ កំហុសឆ្គងទាំងនោះ រាប់ចាប់ពីទំហំគ្រឿងសង្ហារឹមមិនសមស្រប រហូតដល់ការតុបតែងដែលគ្មានភាពបត់បែន ដោយហេតុនេះ ទើបអ្នកជំនាញច្នៃម៉ូតតុបតែង ៩រូប ចែករំលែកពីកំហុសទាំងនោះ ដែលពួកគេបានឃើញថា វាកើតឡើងជាញឹកញាប់។ ការចែករំលែកនេះមានភ្ជាប់ជាមួយរូបភាព និងការណែនាំពីវិធីជៀសវាងកំហុសឆ្គងទាំងនោះនាពេលអនាគត។

កំហុសទី១៖ បន្ទប់ដែលរៀបចំច្រើនពេក

លោកស្រី Jodi Morton មកពីក្រុមហ៊ុនតុបតែង 2-5 Design

បន្ទប់មួយដែលមានការរៀបចំច្រើនពេក មិនមានភាពទាក់ទាញទេ។ គេហដ្ឋាន គឺជាកន្លែងរៀបរាប់ និងបង្ហាញពីបុគ្គលិកលក្ខណៈរបស់ម្ចាស់ផ្ទះ។ នៅក្នុងបន្ទប់ទទួលភ្ញៀវនេះ លោកស្រី បានប្រើប្រាស់វត្ថុ ដែលបានពីការធ្វើដំណើរ និងចំណែកតូចៗនៃរសជាតិជីវិត ដើម្បីឱ្យបន្ទប់នេះ បង្ហាញពីបែបផែននៃជីវិត។

9-Experts-Share-Common-Design-Mistake-09

កំហុសទី២៖ ជ្រើសរើសគ្រឿងសង្ហារឹមទំហំតូច សម្រាប់បន្ទប់តូច

លោកស្រី Michael Del Piero មកពីក្រុមហ៊ុន Michael Del Piero Good Design

នៅក្នុងបន្ទប់ទឹកតូចមួយ មនុស្សភាគច្រើនជ្រើសរើសយក ឡាបូលាងដៃទំហំតូច ដែលអាចបង្រួមបរិវេណប្រើប្រាស់ និងធ្វើឱ្យវាលេចរូបរាងកាន់តែតូច។ បន្ទប់ទឹកនៅក្នុងរូបនេះមានផ្លូវដើរតូចចង្អៀត ដូច្នេះលោកស្រីបានប្រើប្រាស់បន្ទះក្តារ ដែលមានពណ៌តែមួយ និងច្នៃជាឡាបូលាងដៃដែលគ្មានជើងទម្រ ដែលលាតសន្ធឹងរហូតដល់កន្លែងងូតទឹក ដើម្បីផ្តល់ការប្រើប្រាស់កម្រិតអតិបរមា។ ករណីពិសេសចំពោះបន្ទប់តូច ការច្នៃប្រឌិតដំណោះស្រាយ នៃការតុបតែង អាចបង្កើតបរិវេណបានកាន់តែទូលាយ និងផ្តល់មុខងារកាន់តែប្រសើរ។

9-Experts-Share-Common-Design-Mistake-03

កំហុសទី៣៖ គ្រឿងឧបករណ៍ច្រើនពេក

លោកស្រី Devon Tobin និងលោកស្រី Miranda Cullen នៃក្រុមហ៊ុន Duet Design Group

កំហុសឆ្គងនៃការតុបតែង ដែលតែងតែប្រទះឃើញ គឺការប្រើប្រាស់ឧបករណ៍ច្រើនពេក ជាពិសេសបន្ទប់ដែលប្រើប្រាស់ចម្រុះ។ អ្នកត្រូវដឹងពីពេលដែលត្រូវបញ្ឈប់។ គ្រប់បន្ទប់ទាំងអស់ ត្រូវការបរិវេណចំហរ។ ពួកគេរក្សាទុកគ្រឿងសង្ហារឹមទន់ នៅក្នុងបន្ទប់ដ៏សាមញ្ញនេះ និងជ្រើសយកចំណែកនានា ដែលមានបុគ្គលិកលក្ខណៈនៃម្ចាស់បន្ទប់ ប៉ុន្តែមិនបានបិទបាំងពីចំណាប់អារម្មណ៍របស់ម្ចាស់បន្ទប់ ដែលពោរពេញទៅដោយការរក្សាទុក និងប្រមូលផ្តុំវត្ថុសិល្បៈដ៏អស្ចារ្យ។

9-Experts-Share-Common-Design-Mistake-07

កំហុសទី៤៖ ប្រើប្រាស់រចនាបទតែមួយ

លោកស្រី Deena Ottensoser និង លោកស្រី Shani Kramer នៃក្រុមហ៊ុន Dosk Interior

កំហុសដែលកើតឡើងជារឿយៗ គឺការគិតស្មានថា រចនាបថតែមួយនៃគេហដ្ឋានរបស់អ្នក គួរតែអាចបញ្ជាក់ពីស្ទាយ នៃការតុបតែងរបស់អ្នក។ គេហដ្ឋានបែបបូរាណ មិនប្រាកដថាត្រូវការការតុបតែបែបបូរាណទេ ដូចគ្នានឹងការតុបតែងបែបបូរាណមិនមែន សម្រាប់តែផ្ទះបូរាណទេ។ ពួកគេបានរួមបញ្ចូលសម្ភារៈបូរាណ ឬ ចំណែកនៃសម័យកាលនានា ជាមួយបែបផែនបូរាណ ឬប្រពៃណី។ នៅក្នុងគេហដ្ឋានបែបការិយាល័យដូចក្នុងរូបនេះ តុដ៏ស្រស់ស្អាតបែបចាស់បូរាណ និងកៅអីស្បែកដ៏ចាស់ រួមគ្នាបានយ៉ាងស្រស់ស្អាត ជាមួយនឹងតុដែកថ្មី និងកៅអីទម្រេតបែបសម័យកាលទំនើប។

9-Experts-Share-Common-Design-Mistake-02

កំហុសទី៥៖ ការព្យួររូបភាពមិនត្រឹមត្រូវ

លោក Ryan Brown នៃក្រុមហ៊ុន Brown Design Group

កំហុសដដែលៗមួយ គឺការគិតថារូបភាពសិល្បៈត្រូវតាំង នៅតាមធ្នឹមខាងលើទ្វារ ឬបន្ទះសម្រាប់តាំងលម្អ។ នៅក្នុងបន្ទប់មួយនេះ ជញ្ជាំងដែលមានជ្រីធ្វើពីបន្ទះឈើខ្ពស់ និងមានផ្ទាំងរូបភាពដ៏ធំមួយ ដែលសក្តិសមនឹងផ្ទៃបន្ទប់។ ដំណោះស្រាយរបស់គាត់ គឺដាក់រូបភាពចំកណ្តាលជញ្ជាំងពីលើជ្រីជញ្ជាំង ស្ថិតនៅចន្លោះឥដ្ឋ និងនៅបាតក្រោមនៃពុម្ពពិដាន។

9-Experts-Share-Common-Design-Mistake-08

កំហុសទី៦៖ ម៉ូតចង្កៀង/អំពូលតូចពេក

លោក David Hintgen នៃក្រុមហ៊ុន DH Interior

កំហុសឆ្គងមួយដែលគាត់តែងប្រទះឃើញ គឺការប្រើប្រាស់ទំហំចង្កៀងព្យួរជាប់ពិដានមិនត្រឹមត្រូវ ឬតូចពេកមិនសមនឹងទំហំបន្ទប់។ វាជាប្រការសំខាន់ណាស់ ក្នុងការពិចារណាពីទំហំបន្ទប់ ក៏ដូចជាម៉ូតពិដាន នៅពេលធ្វើការជ្រើសរើសវត្ថុសម្រាប់ព្យួរ។ សម្រាប់ពិដានមានប្រហោង ឬពិដានខ្ពស់ ដូចក្នុងរូប នឹងត្រូវការចង្កៀងព្យួរធំ។ លោកតែងតែជ្រើសរើសយកឧបករណ៍ទំហំធំ ជាជាងទំហំតូច។

9-Experts-Share-Common-Design-Mistake-04

កំហុសទី៧៖ គិតថាហួសសម័យ

លោកស្រី Jana Meewes Magginetti នៃក្រុមហ៊ុន Julianne Quelle Design

ការតុបតែងគេហដ្ឋានបែបសម័យទំនើប មិនមានន័យថា ការតុបតែងត្រូវតែមានភាពស្រឡះ និងមិនទាន់សម័យទេ។ រូបភាពនៅលើជញ្ជាំងបង្អួច និងឥដ្ឋ និងការដាក់តាំងគ្រឿងលម្អ និងវត្ថុដែលសន្សំបាន បន្ថែមដួងវិញ្ញាណ និងបុគ្គលិកលក្ខណៈ ដល់បន្ទប់ទទួលភ្ញៀវដ៏ទាន់សម័យនេះ និងធ្វើឱ្យវាពោរពេញដោយភាពកក់ក្តៅ និងស្វាគមន៍សម្រាប់ភ្ញៀវ។

9-Experts-Share-Common-Design-Mistake-05

កំហុសទី៨៖ បង្អួចតូចពេក

លោកស្រី Amy Aidinis Hirsch នៃក្រុមហ៊ុន Amy Aidinis Hirsch Interior Design LLC

ពេលខ្លះការតុបតែងផ្នែកខាងក្រៅ នៃគេហដ្ឋាន នឹងធ្វើឱ្យបង្អួចមានទំហំតូច នៅផ្នែកខាងក្នុង។ ដើម្បីពង្រីកបង្អួច គាត់ប្រើប្រាស់តិចនិកភ្ជាប់ជាមួយបង្អួចស៊ុមបង្អួច។ គាត់បានដាក់រនាំងវាំងនន នៅផ្នែកខ្ពស់បំផុត ជាមួយនឹងរបាំងពន្លឺប្រវែង ១អ៊ីញពីក្រោម។ វិធីនេះអាចធ្វើឱ្យបង្អួចមានរាងធំ ជាងរូបរាងពិតប្រាកដរបស់វា។

9-Experts-Share-Common-Design-Mistake-06

កំហុសទី៩៖ រំលេចធាតុលេចធ្លោតែមួយ

លោក Joseph Ireland នៃក្រុមហ៊ុនJ.D Ireland Interior Architecture&Design

ការតុបតែងដ៏លេចធ្លោខ្លាំងបំផុត នៅក្នុងគេហដ្ឋាននេះ គឺជញ្ជាំងថ្ម។ ជញ្ជាំងថ្មនេះបំពេញមុខងាររបស់វាបានយ៉ាងប្រសើរ យ៉ាងណាមិញជញ្ជាំងមានភាពធំធេង និងលេចធ្លោពេក។ ដើម្បីកែច្នៃវាឱ្យប្រសើរ គាត់បានបន្ថែមជាន់ទី២ និងច្នៃជាបន្ទប់ថ្មីពីរ គឺបន្ទប់ទទួលទានអាហារក្នុងផ្ទះបាយ និង បន្ទប់បែបការិយាល័យ ដោយបន្ទប់ទាំងពីរប្រើប្រាស់ជាស៊ុំជញ្ជាំងថ្ម។

ប្រភព: DeringHall ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Asia Tour របស់ So Ji Sub ច្រៀងរាំយ៉ាងអស់ដៃ

ដោយ: ដាលីស 12 AM, Saturday, 06 Jun, 2015

បិទឆាកយ៉ាងសម្បូរបែប និងពេញចិត្តជាទីបំផុត សម្រាប់ពិធី Fan meeting របស់តារាឯករូបសង្ហាជនជាតិកូរ៉េ ដ៏ល្បី​ល្បាញ​ពេញដោយសមត្ថភាព លោក សូ ជី ស៊ុប (So Ji Su...

រូបថត 17 សន្លឹក ដែលបញ្ជាក់ថាជនជាតិជប៉ុន កំពុងដើរឆ្ពោះទៅរកផ្លូវ នាពេលអនាគត

ដោយ: ភារុន 9 AM, Monday, 03 Jun, 2019

ប្រទេសជប៉ុន គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់វប្បធម៌ ប្រពៃណីដាច់ដោយឡែក និងប្រពៃណី ដែលមានតែមួយគត់ ជារបស់ខ្លួនឯងដូចជា ការតុបតែងខ្លួនដូចទៅនឹងគំនូរជីវ...

10 គន្លឹះជួយស្រ្តីមានរាងស្លីម ត្រឹម 2 នាទី

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Mar, 2018

វាអាចជារឿងពិបាក ក្នុងការថែរក្សារាងកាយ ឱ្យនៅស្លីមស្អាតគ្រប់ពេល ប៉ុន្តែយើងគ្រប់គ្នាសុទ្ធតែត្រូវជួបនឹងស្ថានភាព ដែលយើងត្រូវការឱ្យរាងកាយយើង បង្ហាញសម្រស់...

ស្នេហាម្តងនេះ មែនទែនហើយ សម្រាប់ Cameron Diaz

ដោយ: ដាលីស 10 PM, Thursday, 04 Jun, 2015

ម្តងនេះ មិនមែនគ្រាន់តែជាស្នេហា បែបឆក់កណ្ឌៀតមួយដងមួយកាល ដូចកាលពីពេលមុនទៀតទេ ព្រោះមានសេចក្តី​រាយ​ការណ៍មកថា ខាមេរ៉ន់ ឌីអាស (Cameron Diaz) តារាឯកហូលីវុ...

Tomnerb.Com - YouTube Channel