ចូលចិត្តទំនើប

អ៊ែនជើលីណា ចូលី ធ្វើឱ្យជនជាតិចិនខឹង

ដោយ: ដាលីស 9 PM, Tuesday, 02 Jun, 2015

មានព័ត៌មានទាមទារឱ្យប្រជាជនចិន ធ្វើពហិកាមិនចូលទស្សនាខ្សែភាពយន្តរឿង Maleficent ដែលជា​ស្នាដៃ​សម្តែង

ចុង​ក្រោយបំផុតរបស់តារាឯក ចិត្តធម៌ អ៊ែនជើលីណា ចូលី បន្ទាប់ពីនាងនិយាយថា ផលិតករភាពយន្ត អាំង លី (Ang lee) ជា​ជន​​ជាតិតៃវ៉ាន់។

ហេតុការណ៍នេះ កើតឡើងនៅក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង Maleficent នៅពេលដែលអ្នកយកព័ត៌មានរបស់ AP សួរ ចូលី ក្នុងអំឡុងពេលចូលរួមពិធីនេះ នៅក្នុងទីក្រុង សៀងហៃ ថាតើផលិតករភាពយន្តជនជាតិចិនមួយណា ដែល​នាងពេញ​ចិត្ត ហើយនៅពេលនោះ ចូលី ក៏ឆ្លើយតាមធម្មតា ដោយក្តីប្រយ័ត្នប្រយែងថា “មិនដឹងថា អាចរាប់ អាំង លី ថាជាជនជាតិចិន​បាន​ឬក៏អត់ ព្រោះគាត់ជាជនជាតិតៃវ៉ាន់ តែធ្វើកុនភាសាចិន ជាមួយតារាសម្តែងចិន… ខ្ញុំហាក់ដូចជាពេញចិត្តគាត់”

ចម្លើយនេះ បានសាងនូវក្តីមិនពេញចិត្តយ៉ាងខ្លាំង ដល់ក្រុមជាតិនិយមនៅក្នុងប្រទេសចិន ជាពិសេសចំពោះ​ពាក្យ​ដែល ចូលី ហៅ អាំង លី ថាជាជនជាតិតៃវ៉ាន់ ព្រោះនៅក្នុងទស្សនៈរបស់ជនជាតិចិនទាំងនោះ ពួកគេមិនបានគិតថា តៃវ៉ាន់​ជា​ប្រទេស​មួយឡើយគឺគ្រាន់តែជាផ្នែកមួយ របស់ប្រទេសចិនប៉ុណ្ណោះ។

“ការនិយាយជាន័យថា តៃវ៉ាន់ និងចិន បែងចែកជាពីរប្រទេស នៅក្នុងអំឡុងពេលបែបនេះ ធ្វើឱ្យនារីដែលអាច​និយាយ​បាន​​ថា ជា​នារីដ៏អស្ចារ្យម្នាក់ ក្លាយទៅជាតួកំប្លែងតែម្តង” ជនជាតិចិនម្នាក់តវ៉ា តាមរយៈ Weibo បណ្តាញសង្គមអនឡាញ ​ដ៏ល្បី​ល្បាញរបស់សង្គមអុីនធើណេត​ចិន។

ចំណែកម្នាក់ទៀតនិយាយថា ចូលី បានសម្តែងខ្លួនជាអ្នកគាំទ្រឱ្យតៃវ៉ាន់ បំបែកខ្លួនជាឥស្សរៈយ៉ាងច្បាស់លាស់ ហើយ​គេ​​ថែមទាំងបានទាមទារឱ្យជនជាតិចិន បដិសេធ អ៊ែនជើលីណា ចូលី ដោយការមិនទៅមើលកុន ដែលនាងសម្តែងទៀតផង៕

Angelina-jolie-maleficent-03

Angelina-jolie-maleficent-02

Angelina-jolie-maleficent-01

Angelina-jolie-maleficent-06

Angelina-jolie-maleficent-04

Angelina-jolie-maleficent-05

អត្ថបទអ្នកចង់អាន

ទាយាទ ប្រ៊ូស លី បើកទីផ្សារភេសជ្ជៈ ដោយប្រើឈ្មោះឪពុក

ដោយ: ដាលីស 3 PM, Sunday, 14 Jun, 2015

ប្រ៊ូស លី (Bruce Lee) ឬ លី សៀវ ឡុង តារាគុងហ៊្វូអ្នកវាយតប់ ដ៏អមតៈនៅក្នុងដួងចិត្តទស្សនិកជន​ ទូទាំង​ពិភព​លោក ដែលបច្ចុប្បន្នបានលាចាកលោកនេះ ទៅគម្រប់ 41ឆ...

ប្រទេសជប៉ុន បានរចនារថភ្លើងល្បឿនលឿន «Shinkansen» ជារូប Mickey Mouse របស់Disney ឱ្យដំណើរការ ចាប់ពីឥឡូវនេះហើយ!

ដោយ: ភារុន 9 AM, Monday, 27 May, 2019

ប្រទេសជប៉ុន កំពុងរចនារថភ្លើងល្បឿនលឿន Shinkansen ឱ្យមានរូបតំណាង Mickey Mouse របស់ Disney នាឥឡូវនេះហើយ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Shinkansen...

រឿង 9 យ៉ាង ដែលត្រូវតែឈប់ខ្មាសអៀន ដើម្បីជីវិតរស់នៅ កាន់តែប្រសើរ!

ដោយ: ចរិយា 9 AM, Thursday, 08 Aug, 2019

ពេលខ្លះ អ្នកបន្ទោសខ្លួនឯងចំពោះរបៀបរស់នៅ ពីព្រោះអ្នកគិតថាវាមិនល្អគ្រប់គ្រាន់ដូចដែរ អ្នកចង់បាន។ នៅពេលអ្នកនិយាយជាមួយមិត្តភក្តិ ឬ និយាយលេងនៅក្នុងបណ្តាញ...

Hyeri ស្រក់ទឹកភ្នែកពិតមែន ក្នុងកម្មវិធីទូរទស្សន៍

ដោយ: ដាលីស 9 PM, Sunday, 14 Jun, 2015

អាចនិយាយបានថា កាន់តែមានហ្វ៊ែនក្លឹបច្រើនឡើងៗ រៀងរាល់ថ្ងៃហើយ សម្រាប់កញ្ញាទាំង 4 របស់ក្រុម Girl’s Day ដោយ​ថ្មីៗនេះ ពួកនាងមានស្នាដៃថ្មី ចេញមកឱ្យប...

Tomnerb.Com - YouTube Channel