ចូលចិត្តទំនើប

ហ្វ្រ៊ីមែន តារាចំណាស់ ដែលមានអ្នកស្រឡាញ់ច្រើន លំដាប់លេខ 1

ដោយ: ដាលីស 12 PM, Wednesday, 10 Jun, 2015

បើសិនជាសួរថា តើនរណាជាតារាសម្តែង ដែលមានបទពិសោធន៍ខ្ពស់ និងមានថ្វីដៃសម្តែងល្អបំផុតនោះ ឈ្មោះរបស់ ម័រហ្គេន ហ្វ្រ៊ីមែន (Morgan Freeman) តារាសម្តែងជំនាន់ចាស់ ច្បាស់ជាស្ថិតនៅក្នុងលំដាប់ជួរមុខគេមិនខាន ហើយខាង​ក្រោម​​នេះ​​ គឺជាភស្តុតាងមួយ ដែលអះអាងអំពីរឿងនេះ នៅពេលដែលរូបគាត់ បានក្លាយជាតារាល្បីឈ្មោះ ដែលមានមនុស្ស​ស្រឡាញ់​ចូលចិត្ត​ច្រើន​បំផុត លំដាប់លេខ 1 ​របស់​​សហរដ្ឋអាមេរិក ប្រចាំឆ្នាំ2014។

ការវាស់ឱ្យដឹងថា មានមនុស្សស្រឡាញ់ចូលចិត្ត ច្រើនបំផុតខាងលើនេះ មិនបានមានចំណែកពាក់ព័ន្ធអីនឹងការចុច Like នៅ​លើហ្វេសប៊ុគនោះទេ តែវាកើតចេញពីការពិនិត្យ មើលគំនិតយោបល់របស់មនុស្សម្នាទាំងឡាយ ​ដែលមានអាយុ​ចាប់​តាំង​ពី 13-49ឆ្នាំ ដោយស្នាដៃរបស់ E-Score ផ្នែកវិភាគអតិថិជន នៅក្នុងទីក្រុងឡូសអ៊ែនជើលេស។

សម្រាប់លំដាប់លេខ 2 ដែលចាញ់ ហ្វ្រ៊ីមែន នោះគឺ ថម ហ៊ែងគ៍ (Tom Hanks) ជាតារាជើងចាស់ និងសានដ្រា ប៊ូល​ឡក់ (Sandra Bullock) តារាឯកស្រីមុខស្អាត តាមមកក្នុងលំដាប់លេខ 3 ចំណែកលំដាប់ទី 4 ជារបស់ បេតទី វ៉ៃថ៍ (Betty White) តារាស្រីវ័យ 92ឆ្នាំ ខណៈដែល វីលល៍ ស្ម៊ីធ(Will Smith) តារាឯកហូលីវូដល្បីឈ្មោះ ទទួលបានលំដាប់លេខ 5៕

morgan-freeman-05

morgan-freeman-03

morgan-freeman-01

អត្ថបទអ្នកចង់អាន

រៀបការហើយ! ប្រែ៊ន-ជើលីណា ស្ងាត់ៗនៅបារាំង

ដោយ: ដាលីស 9 PM, Saturday, 06 Jun, 2015

រួចរាល់ហើយ បន្ទាប់ពីរង់ចាំអស់ពេលដ៏យូរមក គូស្នេហ៍ Brad Pitt តារាឯកកំពូលសង្ហាជាមួយ​នឹង Angelina Jolie តារាឯកស្រីចិត្តបុណ្យ នាំគ្នាដើរចូលក្លោងទ្វារអាព...

ខ្សែភាពយន្ត វាយតប់ក្បាច់ គុងហ៊្វូ “Ip Man” វគ្គ 3 កំពុងតែថតហើយ

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

អ្នកនិយមទស្សនា ខ្សែភាពយន្តវាយតប់ក្បាច់ គុងហ៊្វូ ឬអ្នកដែលចូលចិត្តមើលកុន វាយតប់របស់ “ជឹង ជឺ តាន់” (Yen Ji dan) ឬ Donnie Yen តារាគុងហ៊្វូជ...

CHER ប្រកាសថា “ខ្ញុំមិនទាន់ស្លាប់ទេ”

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

“ខ្ញុំនៅមិនទាន់ស្លាប់ទេ នៅដកដង្ហើមសប្បាយ នៅញញឹមស្រស់ស្រាយពេញផ្ទៃមុខ” ស្ស៊ែ (CHER) តារាចម្រៀង​ដ៏​ល្បី​​ល្បាញ​ជំនាន់​ចាស់ បានចេញមុខមកប្រកាសឱ្យពិភពលោក...

សម្ភារៈប្រើប្រាស់ ដែលអ្នកមិនដឹងថាមានកាលកំណត់

ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Oct, 2018

នៅពេលអ្នកទៅផ្សារទិញគ្រឿងទេស ចំណុចដំបូងដែលអ្នកតែងធ្វើគឺពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ ប៉ុន្តែមានសម្ភារៈមួយចំនួននៅក្នុងផ្ទះរបស់អ្នកដែលមិនមានបញ្ជាក់ពី...

Tomnerb.Com - YouTube Channel