ចូលចិត្តទំនើប

ហ្វាន ពិងពិង បញ្ចេញថ្វីដៃ សម្តែងជានារីវ័យ 14ឆ្នាំ

ដោយ: ដាលីស 12 PM, Wednesday, 10 Jun, 2015

តារាឯកស្រីលំដាប់ជួរមុខគេ របស់ប្រទេសចិនដីគោក ហ្វាន ពិងពិង (Fan Bingbing) ដែលទើបតែ​ឡើងដំណែង​ជា​អ្នក ចាត់ចែងកម្មវិធីក្នុងស្ថានីយទូរទស្សន៍ និងជាតួឯកនៅក្នុងខ្សែភាពយន្តភាគ ប្រវត្តិសាស្រ្តរឿង “ប៊ូឆេកធៀន” ដែលកំពុងតែ​ចាប់ផ្តើម​អន​អ៊ែរ៍ភាគដំបូងៗនោះ ដោយនៅក្នុងរឿងភាគនេះ ហ្វាន ពិងពិង បានសម្តែងជាតួឯកឈ្មោះ “អ៊ូមើយនៀង” ក្នុងវ័យ 14ឆ្នាំ ជាអំឡុងពេល​ដែលនាង ទើបតែថ្វាយខ្លួនចូលទៅធ្វើជាស្រីស្នំ នៅក្នុងវាំងស្តេច។

FanBingbing14-01

សម្រាប់រឿងនេះ ហ្វាន ពិងពិង សុំបង្ហាញថ្វីដៃ សម្តែងតាំងពីតួអាយុ 14ឆ្នាំរ ហូតដល់ 82ឆ្នាំតែម្នាក់ឯងគត់ និងទោះបីជា ហ្វាន ពិងពិង បានបាត់មុខពីខ្សែភាពយន្តភាគ ក្នុងទូរទស្សន៍យូរ ដល់ទៅ 6ឆ្នាំក៏ដោយ ក៏នាងនៅតែបញ្ចេញស្នាដៃ ក្នុងការសម្តែង​បានយ៉ាងល្អឥតខ្ចោះដដែល ហើយវ័យ 33ឆ្នាំរបស់នាង ថែមទាំងមិនបានជាឧបសគ្គ សម្រាប់នាងទៀតផង។

នៅក្នុងឈុតឆាកមានអ្នកសម្តែង រួមដែលជាស្រីក្រមុំរាប់រយនាក់ ហើយត្រូវបានហៅឈ្មោះអ្នក ដែលបានជ្រើសរើស​​ដើម្បី​ចូលទៅត្រួតពិនិត្យមើលថា តើមានរូបរាងលក្ខណៈជាស្រីក្រមុំបែបបុរាណ ឬក៏អត់ ទើបធ្វើឱ្យ​មានឆាក ​ដែលត្រូវ​បង្ហាញ​សាច់​សៗម៉ដ្ឋខៃទៀតផង តែសម្រាប់ ហ្វាន ពិងពិង ប៉ុនៗនេះគឺ ជារឿងតូចតាចណាស់៕

FanBingbing14-02

FanBingbing14-04

FanBingbing14-09

FanBingbing14-08

FanBingbing14-07

FanBingbing14-10

អត្ថបទអ្នកចង់អាន

ដៃគូ James Bond 007 វគ្គក្រោយ តារាស្រីជាជនជាតិម៉ិកស៊ិកូ កំពូលសម្រស់

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

ឱ្យ​តែ​ជារឿង​ “James Bond” មិនខ្វះស្រីស្អាតទេ! មានការអះអាងថា ខ្សែភាពយន្តរឿង “James Bond 007” ក្នុងវគ្គ “Spectre”...

តិចនិច ពាក់ក្រវិលពេជ្រ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 13 Jun, 2017

ទោះបីជាពេជ្រជាគ្រឿងលម្អ ដែលជានិមិត្តរូបនៃប្រណិតភាព និងភាពស្រស់ស្អាត ប៉ុន្តែមិនមានន័យថាអ្នកមិនអាចពាក់ក្រវិលពេជ្រ នៅក្នុងពិធីដ៏សាមញ្ញមួយបាននោះទេ។ មាន...

Samuel L. Jackson មកជំនួស Jamie Foxx ក្នុងរឿង The Black Phantom

ដោយ: ដាលីស 12 AM, Saturday, 06 Jun, 2015

សាមូអ៊ែល អឹល ជែកសុន បានចរចាដើម្បីទទួលសម្តែងជាតួឯកនៅក្នុងរឿង The Black Phantom ជំនួសលោក ជែមីហ្វ៉ក់ ដែលបានដកខ្លួនចេញកាលពីពេលមុននេះ។ កាលពីដើមខែសីហា ឆ្...

វិធីជ្រើសរើស ពូក

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 12 Sep, 2017

បើសិនជាអ្នកមិនអាចគេងលក់ ស្កប់ស្កល់ពេញមួយយប់ នោះពូកគេងរបស់អ្នកអាចជាកត្តាបង្កបញ្ហានេះ។ ដូច្នេះការជ្រើសរើសពូកគេង ពិតជាសំខាន់។ ទំនើប សូមណែនាំនូវគន្លឹះ ...

Tomnerb.Com - YouTube Channel