ចូលចិត្តទំនើប

ស្រី្ត ការងារ និងបច្ចេកវិទ្យា

ដោយ: ដួងច័ន្ទ 8 PM, Saturday, 12 Aug, 2017

ទិន្នន័យការងារនៅតាមផ្ទះ គឺជាទិន្នន័យ ដែលមិនអាចព្រងើយកន្តើយបានទេ។ ចាប់ផ្តើមពីការកើនឡើងទិន្នផលផលិតកម្ម រហូតដល់ការប្រើប្រាស់លេស ដើម្បីឈប់សម្រាកកាន់តែតិច ការធ្វើការនៅតាមផ្ទះ បានផ្លាស់ប្តូររបៀបរបបការងារ ដែលមានទំនាក់ទំនងជាមួយផលិតកម្ម និងភាពរីករាយរបស់បុគ្គលិក ប៉ុន្តែវាមិនបានបញ្ឈប់ត្រឹមនេះទេ។ ស្របជាមួយភាពសប្បាយរីករាយ នៃការបំពេញការងារពីផ្ទះ ស្រ្តីបានសំឡឹងមើលឃើញសក្តានុពល ដែលផ្តល់អត្ថប្រយោជន៍ធំជាងនេះ នោះគឺសមត្ថភាពក្នុងការលើកកម្ពស់ សុខុមាលភាពគ្រួសារ ស្របពេលអភិវឌ្ឍន៍អាជីព ក្នុងពេលតែមួយ។

យោងតាម U.S Department of Labor Blog មានចំនួនស្រ្តី 74.6 លាននាក់ ធ្វើការនៅក្នុង ក្រុមពលកម្មស៊ីវិល នាំឱ្យមានអត្រាកើនឡើង 47% នៃអត្រាការងារនៅទីវាល។ ធនាគារពិភពលោក បានបញ្ជាក់ថា មានប្រទេសជាច្រើន កំពុងស្ថិតនៅក្នុងអត្រាប្រកៀកប្រកិតនេះដែរ ដោយមានចំនួនបុគ្គលិកស្រ្តីយ៉ាងតិចណាស់ 40% ក្នុងចំនួនបុគ្គលិកធ្វើការសរុប។ ប្រទេសបារាំង អូស្ត្រាលី ប៉ាហាម៉ា ប្រេស៊ីល ប៉ូឡូញ ព័រទុយហ្កាល់ អាហ្វ្រិចខាងត្បូង អេស្ប៉ាញ និងប្រទេសដទៃជាច្រើនទៀត ជាប្រទេសដែលមានអត្រាបុគ្គលិកស្រ្តីច្រើន គួរឱ្យកត់សម្គាល់។

ទិន្នន័យ

ទោះបីជាចំនួនបុគ្គលិកជាស្រ្តីភេទ បានចូលរួមចំណែកយ៉ាងធំធេង នៅក្នុងចំនួនអ្នកធ្វើការសរុប យ៉ាងណាក្តី មិនមានន័យថា គម្លាតសមភាពយេនឌ័រ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ជាពិសេស នៅក្នុងវិស័យបច្ចេកវិទ្យា។ របាយការណ៍ចង្អុលបង្ហាញថា វិស័យការងារដែលមានបុគ្គលិកស្រ្តីធ្វើការងារនាំមុខ គឺលេខាធិការ អ្នកមើលថែក្មេង អ្នកទទួលភ្ញៀវ ជំនួយការគ្រូបង្រៀន គិលានុបដ្ឋានយិការ គណនេយ្យ អ្នកបម្រើ និងបុគ្គលិកការិយាល័យ។ អ្នកប្រហែលជាមិនបាន ឃើញមុខងារជា អ្នកបង្កើតគេហទំព័រ អ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រងទិន្នន័យ ឬអ្នកគ្រប់គ្រងកម្មវិធី បច្ចេកវិទ្យានានាទេ នៅក្នុងការរៀបរាប់ខាងលើនេះ។ ហេតុផល គឺវិស័យការងារទាំងនេះត្រូវបាន បុរស គ្របដណ្តប់ទាំងស្រុងហើយ។

  • 56% នៃបុគ្គលិកស្រ្តីនៅក្នុងវិស័យបច្ចេកវិទ្យា បានបោះបង់ការងារនៅពាក់កណ្តាលទី
  • 51% នៃបុគ្គលិកស្រ្តី និយាយថាការប្រកបរបរចិញ្ចឹមជីវិត និងការធ្វើជាម្តាយក្នុងពេលតែ មួយ ផ្តល់ការលំបាក សម្រាប់ពួកគាត់ក្នុងការបន្តប្រកបអាជីព
  • 33% នៃបុគ្គលិកស្រ្តី បានចាកចេញពីការងារផ្នែកបច្ចេកវិទ្យា ព្រោះការងារនេះមិនមានភាពបត់បែនគ្រប់គ្រាន់ សម្រាប់ជាតុល្យភាពផាសុកភាព នៃជីវភាពការងារ និងការរស់នៅ

យោងតាមរបាយការណ៍នាពេលថ្មីៗនេះ របស់ National Center for Women & Information Technology បង្ហាញថាចំនួនស្រ្តី 56% នៅក្នុងវិស័យបច្ចេកវិទ្យាបានចាកចេញ ពីការងារនេះ នៅពាក់កណ្តាលផ្លូវ។ ស្ថិតិស្រដៀងគ្នានេះ ពី Pew Research Center states បង្ហាញថាចំនួនស្រ្តី 56% ដែលធ្វើការផង ជាស្រ្តីមេផ្ទះផង ជួបប្រទះនឹងផលវិបាកសម្រាប់ពួកគេ វិវត្តខ្លួននៅក្នុងអាជីពការងារ។ បន្ថែមលើនេះ ការសិក្សាមួយដែលរៀបចំដោយសាកលវិទ្យាល័យ University of Wisconsin-Milwaukee បានរកឃើញថាទិន្នន័យស្ទើរតែ 33% នៃចំនួនបុគ្គ លិកស្រ្តីបានលាលែង ពីការងារជំនាញបច្ចេកវិទ្យា ព្រោះក្រុមហ៊ុនមិនអនុញ្ញាតឱ្យពួកគេធ្វើការងារ ក្នុងបរិយាកាសបត់បែន។

Girl-Power-How-To-Remote-Work-Can-Help-Shrink-Tech-Gender-Gap-Tomnerb-02

អ្វីជាបញ្ហា?

វាចាប់ផ្តើមពីពាក្យថា មាតា។ ទិន្នន័យដែលបានបង្ហាញខាងលើទាំងអស់ មានទំនាក់ទំនងយ៉ាង ច្បាស់ជាមួយនឹងការបង្កើតគ្រួសារ។ ដោយសារស្រ្តីមានតួនាទី ជាបេះដូងនៃរង្វង់គ្រួសារមួយ ក៏ដូចជាមានតួនាទីរៀបចំ បណ្តុះបណ្តាល និងមើលថែរក្សាកូនៗ ស្រ្តីដែលជាកម្លាំងពលកម្ម មាន បន្ទុកការងារកាន់តែច្រើន ទាំងក្នុង និងក្រៅការិយាល័យ។ សំណួរសួរថា តើកត្តាអ្វីដែលជម្រុញ ឱ្យស្រ្តី ជួបប្រទះបញ្ហាទាំងភាពជាមាតា និងជាអ្នកធ្វើការ?

ចម្លើយដ៏សាមញ្ញគឺ ភាពបត់បែន។ នៅពេលស្រ្តីត្រូវបានរុំព័ទ្ធដោយប្រព័ន្ធការងារ ដែលតម្រូវឱ្យ ធ្វើការពេញមួយថ្ងៃ នោះពួកគេមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់គ្រួសារឡើយ។ កត្តានេះបាន ក្លាយជាបញ្ហាដ៏ធំ នៅពេលវាឈានចូលទៅកាន់គម្លាតយេនឌ័រ នៅក្នុងការងារបច្ចេកវិទ្យា។

ដំណោះស្រាយ

បើសិនជាអ្នកមិនធ្លាប់បានសាកល្បងគិតទេ ការងារនៅតាមផ្ទះមានអត្ថប្រយោជន៍ ចំពោះស្រី្ត ដែលចង់បានការងារ ដែលចាប់ផ្តើមពីគ្រួសារ ដោយផ្តល់ឱ្យពួកគេជាមួយនឹងភាពបត់បែន និងផ្តល់ជម្រើសគ្រប់គ្រងពេលវេលាដោយខ្លួនឯង។ ស្រ្តីនឹងមិនជ្រើសរើសរវាងការងារ និងកូនៗ ឬគ្រួសារ ឡើយ។ ការងារនៅតាមផ្ទះផ្តល់នូវជម្រើសដ៏ប្រសើរ សម្រាប់ស្រ្តី។ ចំនួនស្ត្រី 76% ជា អ្នកជំនាញបច្ចេកវិទ្យា គិតថាក្រុមហ៊ុន ដែលផ្តល់ជម្រើសការងារនៅតាមផ្ទះ នឹងអាចទទួលបាន អ្នកមានជំនាញការងារពិតប្រាកដ បានកាន់តែច្រើន។ ក្រុមហ៊ុនក៏អាចទទួលបានអត្ថប្រយោជន៍ ធំៗ ដោយការអនុញ្ញាតឱ្យស្រ្តីធ្វើការនៅផ្ទះ ដោយអត្ថប្រយោជន៍ទាំងនោះរួមមាន ទាំងឱកាស ការងារចម្រុះ និងរក្សាបាននូវអត្រាបុគ្គលិកបន្តការងារ នៅក្នុងក្រុមហ៊ុន។ ការសិក្សានៅឆ្នាំ 2017 ដោយ the UK Jobsite បានរាយការណ៍ថា ចំនួនអ្នកមានអាជីពផ្នែកបច្ចេកវិទ្យាជាស្រ្តីភេទ 76% បានបញ្ជាក់ថាក្រុមហ៊ុន ដែលផ្តល់លក្ខខណ្ឌការងារនៅតាមផ្ទះ នឹងទទួលបានអត្រាអ្នក មានសមត្ថភាពការងារកាន់តែខ្ពស់។

បញ្ហាគម្លាតយេនឌ័រ នៅក្នុងវិស័យបច្ចេកវិទ្យា គឺជាបញ្ហាដែលកំពុងតែប្រឈមខ្លាំង។ ប៉ុន្តែវាមិនមែនជាបញ្ហាដែលមិនអាចដោះស្រាយបាននោះទេ។ ជាការពិត ក្រុមហ៊ុនកាន់តែច្រើនឡើងៗ បានផ្តល់លក្ខខណ្ឌការងារតាមផ្ទះ សម្រាប់បុគ្គលិករបស់ពួកគេ។ បើសិនជាទីផ្សារបច្ចេកវិទ្យា ចង់បន្តជ្រើសរើស និងរក្សាចំនួនបុគ្គលិកស្រ្តីពូកែៗទាំងនោះ ពួកគេគួរចាប់ផ្តើមជាមួយការងារ តាមផ្ទះមួយបែបនេះ។

Girl-Power-How-To-Remote-Work-Can-Help-Shrink-Tech-Gender-Gap-Tomnerb-03

ប្រភព: huffingtonpost ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ទស្សនាការតុបតែង គេហដ្ឋានដ៏ទំនើប

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

ថ្ងៃនេះ ទំនើប នឹងបង្ហាញអ្នកអំពីការតុបតែងគេហដា្ឋនថ្មី បែបទំនើប និងប្រណិត។ អត្ថបទខាងក្រោមនេះ នឹងជួយអ្នកទទួលបានគំនិត សម្រាប់ការតុបតែងគេហដ្ឋាន អាផាតមិន...

វត្ថុ 8 យ៉ាងដែលអ្នកគួរយកទៅតាមខ្លួនពេលធ្វើដំណើរ

ដោយ: ភារុន 9 AM, Tuesday, 07 Aug, 2018

និយាយពីដំណើរកម្សាន្ត ពិតណាស់គឺជារឿងមួយដែលរីករាយ។ ប៉ុន្តែអ្នកក៏គួរតែត្រៀមខ្លួនឲ្យបានល្អជាមុន ដែរទើប ភាពរីករាយរបស់អ្នកបន្ត បានពេញមួយថ្ងៃ។ ហេតុនេះ អ្ន...

វិធីសាស្រ្ត ១០យ៉ាង សម្រាប់ការតុបតែងបន្ទប់គេង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Mar, 2017

ពង្រីកទំហំបន្ទប់គេង របស់អ្នកជាមួយវិធីសាស្រ្តងាយៗ ដើម្បីទទួលបានបន្ទប់គេង ដែលផ្តល់នូវផាសុកភាព គេងលក់ស្រួល និងសុបិន្តល្អ។ ១. ការរួមបញ្ចូលគ្នា និងស៊ីគ្...

ដឹងអត់! មុនល្បីក្រុមតារាចម្រៀងស្រី BlackPink មានសមាជិកទី 5

ដោយ: ភារុន 8 AM, Friday, 21 Dec, 2018

សូមប្រិយមិត្តក្រឡេកមើលរូបថតរបស់ក្រុមតារាចម្រៀង BlackPink នេះ អ្នកប្រាកដជាបានឃើញនូវរូបភាពតារាស្រីម្នាក់ទៀតដែលឈរនៅក្បែរ Rose។ វាពិតជាធ្វើឱ្យអ្នកគាំទ្...

Tomnerb.Com - YouTube Channel