ចូលចិត្តទំនើប

ស្បែកជើង ដ៏អស្ចារ្យ ប្រែកាយពីរាបស្មើ ទៅជាកែងចោត តែមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស្បែកជើង Mime et Moi ផ្តល់នូវផាសុកភាព និងការលេងម៉ូដបន្ថែម នៅគ្រប់កម្មវិធី។ គន្លឹះកែងស្បែកជើង បិទ និងបើក និងមានពណ៌ និងម៉ូដជាច្រើនជម្រើស សម្រាប់សុភាពនារីទាំងអស់។

ក្រុមហ៊ុនផលិតស្បែកជើង របស់អាល្លឺម៉ង់ បានបង្កើតស្បែកជើងមួយស៊េរីជាមួយកែងស្បែកជើង 5 កម្ពស់ខុសៗគ្នា មានន័យថា អ្នកពុំចាំបាច់ប្រើប្រាស់ស្បែកជើងច្រើនគូទៀតទេ។ ស្បែកជើងជំនាន់ថ្មី នេះមានវត្តមាននៅលើគេហទំព័រ Kickstarter កាលពីខែមេសា ហើយស្បែកជើង Mime et Moi នេះ បានក្លាយជាផលិតផលលក់លើ Online និងលក់រាយក្នុងតម្លៃប្រមាណ $180-$225 ក្នុងមួយគូ។

Mime-et-Moi-Shoes-Tomnerb-03

ត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរ

ស្បែកជើង Mime et Moi គឺជាការវិវត្តនៃវិធីធ្វើដំណើរថ្មើរជើង។ នេះជាគុណសម្បត្តិ នៃការច្នៃប្រឌិត មុខងារ និងកែតម្រូវកម្ពស់ស្បែកជើង Mime et Moi គឺជាដៃគូដ៏ល្អបំផុតសម្រាប់មិត្តៗនារី សម្រាប់ការបំពេញការងារពេញមួយថ្ងៃ។ កែងស្បែងជើងមានកម្ពស់ រាង និងពណ៌ខុសៗគ្នា និងងាយស្រួល ទុកដាក់នៅក្នុងកាបូប។ ម៉ូដ និងផាសុកភាពអាចត្រូវបានផ្លាស់ប្តូរ អាស្រ័យលើអារម្មណ៍ និងការតុបតែងខ្លួន។

ងាយស្រួល ក្នុងការផ្លាស់ប្តូរ

សម្រាប់ស្រ្តីគ្រប់រូប ការដើរចុះឡើងធ្វើការងារ ជាមួយស្បែកជើងរាបស្មើ ផ្លាស់ប្តូរទៅជាស្បែកជើងកែង បានភ្លាមៗ ហើយអាចផ្លាស់ប្តូរទៅជាកែងចោត សម្រាប់ការចូលរួមក្នុងកម្មវិធីពេលរាត្រីបានយ៉ាងងាយ។

វីដេអូនៅលើគេហទំព័រ របស់ក្រុមហ៊ុនបានបង្ហាញពីការប្តូរកែងស្បែកជើង ដ៏ងាយស្រួល។ អ្វីដែលអ្នក ត្រូវការគឺទាញទំពក់នៅលើស្បែកជើង ដើម្បីដកកែងចេញ បិទទំពក់ និងខ្ទាស់កែងមួយណាដែលអ្នក ចង់បាន ហើយសង្កត់វា ដោយសង្កត់កែងជើងរបស់អ្នក។ បន្ទាប់ពីនោះ អ្នកនឹងទទួលបានស្បែកជើង ដែលអ្នកពេញចិត្ត និងប្រើប្រាស់វាទៅតាមកម្មវិធី និងបំណងរបស់អ្នក។

ដោយកែងរាបស្មើនៃស្បែកជើងនេះ ត្រូវបានបំពាក់ឡើងក្នុងកម្ពស់ 3 សង់ទីម៉ែត្រ នៅពេលអ្នកធ្វើការផ្លាស់ប្តូរកែង អ្នកអាចជ្រើសរើសក្នុងចន្លោះ 3, 7 ឬ 10 សង់ទីម៉ែត្រ អាស្រ័យលើចំណូលចិត្តរបស់អ្នក។

ជម្រើស ដ៏សម្បូរបែប

ស្បែកជើងនេះ មានពណ៌ច្រើនជម្រើស ហើយគ្រប់ជម្រើសពណ៌ទាំងអស់ មានកែងដែលមានកម្ពស់ និងរាង ខុសៗគ្នា ដែលមានកែងបែប Block, Stiletto ឬកែងរាបស្មើ។ ស្បែកជើងនេះមានពណ៌ជាច្រើនដូចជាក្រហម ខ្មៅ សអុជខ្មៅ បៃតង ខៀវ និងពណ៌ទង់ដែង។

នៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនបានបង្ហាញថា កែងចោតរបស់ស្បែកជើង Mime et Moi ជាតំណាង ឱ្យសេរីភាពនៃជម្រើស ជាសេរីភាពនៃការចូលចិត្ត ដែលអនុញ្ញាតឱ្យអ្នកផ្លាស់ប្តូរប្រភេទកែងនៃស្បែក ជើងនៅគ្រប់ស្ថានការណ៍ និងគ្រប់ចំណង់ចំណូលចិត្ត។ Mime et Moi បង្ហាញពីលក្ខណៈពិសេស ខុសពីគេ និងជាជម្រើសស្បែកជើងចម្រុះម៉ូដរួមគ្នាតែមួយ ដែលនឹងក្លាយជាដៃគូដ៏ជិតស្និទ្ធនៅគ្រប់ ពេលវេលា និងគ្រប់ទីកន្លែង។

Mime-et-Moi-Shoes-Tomnerb-02

Mime-et-Moi-Shoes-Tomnerb-01

ប្រភព: DailyMail ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តិចនិច តុបតែង គេហដ្ឋាន

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

តើអ្នកកំពុងស្វែងរកគំនិតថ្មីៗ សម្រាប់ការតុបតែងគេហដ្ឋានមែនទេ? ទំនើប នឹងផ្តល់ជូនអ្នកនូវអ្វីដែលអ្នកចង់បាន ជាគំនិតតុបតែងបន្ថែមនូវបរិយាកាសស្រស់ស្រាយ ពោរព...

Hyeri ស្រក់ទឹកភ្នែកពិតមែន ក្នុងកម្មវិធីទូរទស្សន៍

ដោយ: ដាលីស 9 PM, Sunday, 14 Jun, 2015

អាចនិយាយបានថា កាន់តែមានហ្វ៊ែនក្លឹបច្រើនឡើងៗ រៀងរាល់ថ្ងៃហើយ សម្រាប់កញ្ញាទាំង 4 របស់ក្រុម Girl’s Day ដោយ​ថ្មីៗនេះ ពួកនាងមានស្នាដៃថ្មី ចេញមកឱ្យប...

ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ

ដោយ: ភារុន 9 AM, Friday, 21 Sep, 2018

ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធធ្វើព...

ក្រុមហ៊ុន ជីហ្គៀ គាំទ្រប្រាក់រៀលដើម្បីលើកស្ទួយរូបិយវត្ថុខ្មែរ

ដោយ: ម៉ូនី 12 AM, Wednesday, 23 Mar, 2016

ដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ ក្នុងការជួយជំរុញការចាយប្រាក់រៀលអោយបានកាន់តែទូលំទូលាយ ខាងវិស័យឯកជន ក្រុមហ៊ុន ជីហ្គៀ ជាក្រុម...

Tomnerb.Com - YouTube Channel