ចូលចិត្តទំនើប

ស្នេហាម្តងនេះ មែនទែនហើយ សម្រាប់ Cameron Diaz

ដោយ: ដាលីស 10 PM, Thursday, 04 Jun, 2015

ម្តងនេះ មិនមែនគ្រាន់តែជាស្នេហា បែបឆក់កណ្ឌៀតមួយដងមួយកាល ដូចកាលពីពេលមុនទៀតទេ ព្រោះមានសេចក្តី​រាយ​ការណ៍មកថា ខាមេរ៉ន់ ឌីអាស (Cameron Diaz) តារាឯកហូលីវុដ ញញឹមស្រស់ម្នាក់នេះ កំពុងតែចាប់ផ្តើមប្រតិបត្តិការដាំដើម​ស្នេហ៍ និងថែទាំសេចក្តី​ស្នេហា ឱ្យចាក់ឬសរឹងមាំឡើង ដោយការនាំ បេនជី មែតដេន(Bengee Madden) អ្នកលេងហ្គីតា បទភ្លេង​រ៉ក់​ របស់វង់ Good Charlotte ទៅបង្ហាញខ្លួន និងណែនាំឱ្យមនុស្ស នៅក្នុងក្រុមគ្រួសាររបស់នាងបានស្គាល់។ អ្នកស្គាល់តារាឯក​ មាត់​ធំញញឹមស្រស់ របស់ហូលីវុដម្នាក់នេះ និយាយថា ឌីអាស ប្រហែលជាពិតប្រាកដជាមួយ បេនជី មែនទែនហើយ បើមិនដូច្នោះទេ ប្រហែលជាមិនហ៊ាន នាំគូស្នេហ៍ទៅបង្ហាញខ្លួនបែបនេះទេ។

តារាឯកក្រមុំ វ័យ 41ឆ្នាំ ដែលធ្លាប់មានព័ត៌មានស្នេហា ជាមួយកំលោះៗ នៅក្នុងពិភពភាពយន្តមកជាច្រើននាក់ រហូតបាន​ទទួល​រហស្សនាមថា ជាខាស្នូវី របស់ហូលីវុដម្នាក់​​នេះ បានលេចឮដំណឹងថា កំពុងតែផ្អែមល្ហែមប្រៀបដូចទឹកឃ្មុំ ជាមួយនឹងតន្រ្តីកររ៉ក់

ឃើរ៍វ័យ 35ឆ្នាំម្នាក់ កាលពីពេលកន្លងទៅ និងពេលនេះមើ​លទៅហាក់ដូច​ជា ស្នេហារ​បស់ពួក​គេទាំងពី​រ កំពុងតែដំណើរការទៅមុខ​យ៉ាង​រលូន​ល្អបំផុត ព្រោះរយៈពេលកន្លងមក ទាំងពីរនាក់មានឱកាសបានបង្ហាញ នូវភាពល្អូកល្អឹនឱ្យគេឯងបានឃើញ ជាញឹកញាប់ រហូតដល់​​មិត្ត​ភក្តិ​ជា​ច្រើនរបស់ ឌីអាស អះអាងថា ស្នេហាថ្មោងថ្មីរបស់ ឌីអាស លើកនេះប្រហែលជាមិនដូចគ្រាមុនៗទេ។

នីខូល រីជឈី (Nicole Richie) មិត្តជិតស្និទ្ធរបស់ ឌីអាស ដែលរៀបការជាមួយ ចូអ៊ែល មែតដេន បងប្អូនភ្លោះរបស់ បេនជី ជាអ្នកណែនាំឱ្យ បេនជី និង ឌីអាស ស្គាល់គ្នា ដោយនាងបាននិយាយថា ឌីអាស កំពុងតែមានសេចក្តីសុខខ្លាំងណាស់​ សម្រាប់​សម្ពន្ធភាពស្នេហ៍នាពេលនេះ តែយ៉ាងណាក៏ដោយ ឌ្រូវ៍ ប៊ែរីម័រ (Drew Barrymore) ដែលជាមិត្តភក្តិជិតដិតម្នាក់ដែរនោះ បាន​ព្យាយាមដាស់តឿន ឌីអាស ថាការចូលទៅពាក់ព័ន្ធជាមួយនឹង បេនជី អាចនឹងមិនស័ក្តិសមនឹងនាង ក៏អាចថាបានដែរ៕

ameron-diaz-02

ameron-diaz-01

ameron-diaz-04

ameron-diaz-05

ameron-diaz-06

អត្ថបទអ្នកចង់អាន

ការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម ស្តីអំពីអាកាសធាតុប្រចាំឆ្នាំ 2019

ដោយ: ភារុន 8 AM, Thursday, 24 Jan, 2019

យោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដែលបានចេញប្រកាសនៅថ្ងៃព្រហស្បតិ៍ ខែមករា ឆ្នាំ 2019កន្លងទៅនេះ។ ការព្យាករណ៍របស់ក្រសួងធនធានទឹក និង...

TWICE V-Live បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីសមាជិកម្នាក់ ទទួលបានសារគំរាមគំហែងមួយនេះ!

ដោយ: ភារុន 9 AM, Saturday, 26 Jan, 2019

នាពេលថ្មីៗនេះ នៅក្នុងអំឡុងពេល TWICE V-Live ស្រាប់តែឃើញមានសារដ៏គួរឱ្យរន្ធត់មួយ បានបង្ហោះនៅក្នុងការជជែកផ្ទាល់នៅក្នុង Live របស់ក្រុមតារាចម្រៀងស្រីកូរ៉...

ម៉ូតចង្កៀងទាន់សម័យ សក្តិសមនឹងបន្ទប់គេងទំនើប

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប នឹងផ្តល់ជូនអ្នកវិធីសាស្រ្ត ដើម្បីទទួលបានការច្នៃម៉ូតបន្ទប់គេងដ៏ទាន់សម័យ និងការជ្រើសរើសម៉ូតចង្កៀង ឱ្យសមស្របនឹងម៉ូតតុបត...

វិធីសាស្រ្តជ្រើសពណ៌ សម្រាប់បន្ទប់និមួយៗ

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

នៅពេលធ្វើការជ្រើសរើសពណ៌ សម្រាប់លាបក្នុងបន្ទប់មួយ មនុស្សភាគច្រើនចូលចិត្តប្រើពណ៌ ដែលពួកគេស្រឡាញ់ជាជម្រើសដំបូង ឬពណ៌ដែលមានសោភណ្ឌភាពស្រស់ស្អាត។ ប៉ុន្តែន...

Tomnerb.Com - YouTube Channel