ចូលចិត្តទំនើប

សួនកុមារ អស្ចារ្យទាំង 10 នៅក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

បើសិនជាទីកន្លែងមួយ សមស្របសម្រាប់កុមារ វាក៏សមស្របសម្រាប់មនុស្សទូទៅផងដែរ។ ទំនើប បានជ្រើសរើសយក សួនកុមារអស្ចារ្យទាំង 10 នៅក្នុងពិភពលោក ដែលអ្នកនឹងបានដឹងពីចំណុចពិសេសរបស់សួនកុមារទាំងនោះ។ បើយើងក្រឡេកមើលពីការសាងសង់ សម្រាប់កុមារ យើងឃើញថាទីកន្លែងទាំងនោះ មានលក្ខណៈខុសគ្នា ទោះបីវាបំពេញនូវគោលបំណងដូចគ្នាគឺ ការកំសាន្ត ការជម្រុញការស្រមៃ និងគំនិតច្នៃប្រឌិតដល់ក្មេងៗ និងការចូលរួមក្នុងសង្គម។ សួនកុមារទាំងអស់ ត្រូវតែមានសុវត្ថិភាព។ សួនកុមារទាំងនោះមានទំហំខុសៗគ្នា បំពាក់ដោយឧបករណ៍កំសាន្តចម្រុះ ឬ មានលក្ខណៈសាមញ្ញធម្មតា។ ទោះបីជាវាមានលក្ខណៈទំនើប ទាន់សម័យ ឬគ្រាន់តែធ្វើពីសម្ភារៈកែ ច្នៃ គ្រប់សួនកំសាន្តទាំងនោះ មានលក្ខណៈពិសេសរៀងៗខ្លួន។

  1. The Playground ក្នុងតំបន់ Parque Gulliver ទីក្រុង Valencia ប្រទេសអេស្ប៉ាញ

អ្នកដែលបានស្គាល់ ឬធ្លាប់អានរឿង Gulliver and the Lilliputians អាចស្មានបានថា សួនកុមារ មួយនេះរចនាឡើង សម្រាប់យក្ស Gulliver ដេកសន្ធឹងនៅលើដី។ ខ្លួនប្រាណរបស់គាត់ពិតជាកន្លែង សម្រាប់លេងកំសាន្ត ហើយក្មេងៗប្រើបាននឹងតួអង្គ Lilliputian ដែលដើរលើខ្លួនប្រាណយក្សដ៏ធំ។ គ្រប់ផ្នែកទាំងអស់ មានលក្ខណៈពិសេសខុសៗគ្នា ដូចជា ក្តាររំអិល ទោង រូងភ្នំ ជម្រាល។ល។

Playground-Best-in-the-World-Tomnerb-01

  1. Clemyjontri Park ទីក្រុង Mclean រដ្ឋ Virginia សហរដ្ឋអាមេរិក

នេះគឺជាសួនកុមារ សម្រាប់ក្មេងគ្រប់រូប ដែលមានឧបករណ៍ចម្រុះដូចជា ទោងបង្ហោះ ក្តាររំអិល និងឧបករណ៍កំសាន្តផ្សេងទៀត ជាមួយនឹងទេសភាពចម្រុះពណ៌។ សួននេះបែងចែកជាបួនបន្ទប់ គឺ បន្ទប់Rainbow បន្ទប់ Schoolhouse & Maze បន្ទប់ Fitness & Fun និងបន្ទប់ The Movin & Groovin។ បន្ទប់និមួយៗ មានការឧបករណ៍កំសាន្ត និងអប់រំ ដូចជាផ្ទៃបន្ទប់ដែលមានពណ៌ឥន្ធនូ និងមានទោងជាច្រើនប្រភេទ ផ្លូវវង្វេង ផ្លូវប្រណាំងឡាន កង់ ម៉ូតូ យន្តហោះ និងរថភ្លើង និងឧបករណ៍ សម្រាប់លំហាត់ប្រាណទៀតផង។

Playground-Best-in-the-World-Tomnerb-02

  1. Wright Brothers Playground ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក

ដូចជាឈ្មោះរបស់វា សួនកុមារមួយនេះ មានរូបតំនងជាការសាងសង់យន្តហោះ។ ក្មេងៗគ្រប់វ័យអាច រីករាយនឹងការរុករកនៅក្នុងទីតាំងនេះ។ ប្រៀបដូចជាអាកាសយានិល ក្មេងៗអាចបញ្ជារក្នុងយន្តហោះ បានទៀតផង។ ក្នុងនោះក៏មានសញ្ញាតំណាងឱ្យបុគ្គលិកលក្ខណៈ នៃយន្តហោះដំបូងរបស់ the Wright Brothers ដែលមានជាការតោងឡើងសំណាញ់ ស្ពាន និងសកម្មភាពទាំងឡាយណា ដែលជួយឱ្យក្មេងៗកំសាន្ត និងហ្វឹកហាត់កម្លាំងសាច់ដុំរបស់ពួកគេ។

Playground-Best-in-the-World-Tomnerb-03

  1. A Toddlers Playground ទីក្រុង Alfortville ប្រទេសបារាំង

ការរចនាផ្អែកលើអ្វីដែលក្មេងៗ ត្រូវការសម្រាប់ការអភិវឌ្ឍន៍។ ការកំសាន្តភាគច្រើនអនុញ្ញាតឱ្យក្មេងៗ ចូលរួមក្នុងល្បែងយ៉ាងសកម្ម។ សួនកុមារនេះចែកជាបីផ្នែកធំៗ ដូចជា ដី តំបន់សម្រាប់មនុស្សធំ និងតំបន់សម្រាប់កុមារ។ សួនទាំងមូលត្រូវបានកសាងឡើងជាដំណាក់ ជាមួយនឹងពណ៌ និងរូបភាពខុសៗគ្នា ដូច្នេះក្មេងៗ អាចរីករាយជាមួយសម្លេងចម្រុះ និងអភិវឌ្ឍន៍វិញ្ញាណរបស់ពួកគេ ក៏ដូចជារៀន អំពីបរិសា្ថនក្នុងពេលដំណាលគ្នា។

Playground-Best-in-the-World-Tomnerb-04

  1. BUGA 05 Playground ទីក្រុង Munich ប្រទេសអាឡឺម៉ង់

នេះមិនមែនជាសួនកុមារសាមញ្ញទេ។ វាមិនមានបំពាក់ឧបករណ៍ទូទៅ ដែលមាននៅក្នុងសួនកុមារដទៃទៀតទេ ប៉ុន្តែឧបករណ៍កំសាន្តទាំងនោះ ពោរពេញដោយភាពរំភើប និងគួរឱ្យចាប់អារម្មណ៍។ ភាពល្បីល្បាញនៃសួនកំសាន្តនេះ គឺការរួមបញ្ចូលនូវធាតុសំខាន់ៗចំនួនពីរ គឺស្មៅ និងដីក្រហម បង្កើតបានជាផ្លូវបត់បែន ឡើងចុះ ដែលជម្រុញឱ្យក្មេងៗដើរកំសាន្ត និងលូនក្រាប ហើយក៏បង្កើតជាអារម្មណ៍បែបធម្មជាតិផងដេរ។

Playground-Best-in-the-World-Tomnerb-06

  1. Van Campenvaart Playground ទីក្រុង Hague ប្រទេសហូឡង់

វាត្រូវបានបង្កើតឡើងក្រោម គោលគំនិត «ការកំសាន្តបែបធម្មជាតិ»។ រូបរាងរបស់សួននេះដូចជាភួយ ពណ៌ក្រហម ជាមួយនឹងជម្រាលខ្ពស់ទាប ព្រោះវាត្រូវបានបង្កើតឡើង ដើម្បីស្វាគមន៍ក្មេងទាំងអស់ ដែលមានតម្រូវការយ៉ាងពិសេស។ ក្មេងទាំងអស់អាចលេងជាមួយគ្នា និងជួយគ្នាទៅវិញទៅមក។ ឧបករណ៍កំសាន្តដូចជា ខ្សែតោងឡើង កម្រាលកៅស៊ូចល័ត បំពង់សម្រាប់ខ្សឹប និងក្តាររំអិលដ៏ធំ សុទ្ធតែជាប់ពាក់ព័ន្ធថាសមូល និងអង្រឹងយោល អនុញ្ញាតឱ្យក្មេងៗពង្រីកដែនកំណត់ និងជម្នះឧប សគ្គទាំងឡាយ។

Playground-Best-in-the-World-Tomnerb-07

  1. Water Playground ទីក្រុង Tychy ប្រទេសប៉ូឡូញ

នេះមិនគ្រាន់តែជាសួនកុមារប៉ុណ្ណោះទេ វាជាចំណីចក្ខុដ៏ស្រស់បំព្រងមួយ។ ចំណុចស្នូលនៃការរចនា គឺការបង្កើតសួនទឹកនៅក្នុងទេសភាពដ៏ធំល្វឹងល្ចើយ។ រូបរាងរបស់ទីតាំងសួនមួយនេះ គឺដូចជាអាង ហែលទឹកមួយ សូម្បីតែបាតរបស់វាក៏មានពណ៌ខៀវដែរ និងហ៊ុំព័ទ្ធដោយបង់អង្គុយធ្វើឈើ។ នៅផ្នែក ខាងក្នុងសួន គឺមានសម្ភារៈកំសាន្តលើទឹក និងសួនផ្កា ដែលមានបាញ់ទឹក។ នេះជាសួនកុមារដ៏សក្តិ សមមួយសម្រាប់ក្មេងៗ ជាពិសេសសម្រាប់ការកំសាន្តនារដូវក្តៅ។ នៅពេលយប់ អំពូលភ្លើង LED បញ្ចេញពន្លឺចម្រុះពណ៌ បង្កើតជាទេសភាពដ៏ត្រកាល។

Playground-Best-in-the-World-Tomnerb-08

  1. Base Playground សួន Belleville-Park តំបន់ Paris 13 ប្រទេសបារាំង

សួនកុមារមួយនេះ ដែលទាញយកអត្ថប្រយោជន៍ពីសណ្ឋានដី រួមគ្នាជាមួយនឹងឈើ ស៊ីម៉ង់ និងផ្នែក នៃរុក្ខជាតិ ដែលបង្កើតបានជាជម្រាល សម្រាប់ក្មេងៗដើរប្រមូលល្បែងកំសាន្តគ្រប់ប្រភេទ។ សួននេះ មានរួមបញ្ចូលទាំង ផ្លូវឆ្លងជាច្រើនប្រភេទ ផ្លូវដី រោងឈើតូចៗ ខ្សែពួរតោងឡើងភ្នំ និងការកំសាន្តដទៃទៀត ដែលមានភាពទាន់សម័យ និងមានលក្ខណៈលើសពីសួនកុមារទូទៅ ដោយវាផ្តល់នូវការប្រាស្រ័យទំនាក់ទំនងរវាងរូបភាព និងផែនដី។

Playground-Best-in-the-World-Tomnerb-09

  1. Playground at Zorlu Centre ទីក្រុង Istanbul ប្រទេសតួគី

នេះគឺជាសួនកុមារដែលមានលក្ខណៈជាដំណើរផ្សងព្រេង បង្កើតបានជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ សួនកុមារនេះបែងចែកជា 7 តំបន់ តំណាងពិភពដ៏អស្ចារ្យទាំង 7។ សួនមួយនេះបង្កើត ឡើងសម្រាប់ក្មេងតូចៗ និងក្មេងធំ ជាមួយនឹងកូនភ្នំ កន្លែងកំសាន្តចម្រុះដែលមានបំពាក់ឧបករណ៍ កំសាន្តចម្រុះ សម្រាប់ក្មេងតូចៗ ដូចជា កន្លែងលោតចម្ងាយ ឧបករណ៍បង្វិល សំណាញ់តោងឡើង អង្រឹងយោល និងក្តាររំអិល។ ទីតាំង និងសម្ភារៈលេងទាំងនោះសុទ្ធបំពាក់ឡើង ក្នុងន័យបង្ហាញពី ដំណើរផ្សងព្រេង។

Playground-Best-in-the-World-Tomnerb-010

  1. Lazy Dayz Outdoor Children’s Playground ទីក្រុង Owensboro រដ្ឋ Kentucky សហរដ្ឋអាមេរិក

ចំណុចដ៏សំខាន់របស់សួនកុមារមួយនេះ គឺជាសួនកំសាន្តដែលគ្មានរបាំងខណ្ឌចែក និងចេញចូលដោយសេរី។ ទំហំផ្ទៃដីរបស់សួនកំសាន្តនេះ គឺមានទំហំធំល្វឹងល្វើយ ហើយគ្រប់ការកំសាន្ត និងឧបករណ៍ទាំងអស់ គឺត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់។ ទេសភាពទឹក ធ្លាក់ ទឹកបាញ់ ល្បែងកំសាន្តចម្រុះមុខ ពណ៌ និងឧបករណ៍ទាំងអស់បំពាក់ឡើង ធានាដល់ការកំសាន្តរបស់កុមារយ៉ាងរីករាយ។ មានទីតាំងជាច្រើន សម្រាប់ការកំសាន្តរបស់កុមារ តាមបែបធម្មជាតិ និងបន្ថែមនូវកន្លែងសម្រាប់តោងឡើងលើ និងហក់ចុះមកក្រោម។ ទេសភាពនៃសួនកំសាន្តទាំងមូល ត្រូវបានរចនាឡើង ដើម្បីផ្តល់នូវទីតាំងល្អបំផុតសម្រាប់ក្មេងៗ។

Playground-Best-in-the-World-Tomnerb-011

ប្រភព: Landarchs ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

បុរសអាយុ ៣០ ត្រូវរៀបចំជីវិត ដូចម្តេចខ្លះ?

ដោយ: ចរិយា 10 PM, Friday, 30 Dec, 2016

ចំពោះបុរសៗ បើអ្នកឈានដល់អាយុ ៣០ឆ្នាំ ហើយអ្នកសង្កេតឃើញថា អ្នកនៅមិនទាន់មានអ្វីសោះ អ៊ីចឹងសូមអ្នកសាកល្បងជ្រើសរើស ជំហានជីវិតដូចខាងក្រោម៖ ១. រកការងារថ្មី ...

ដឹងពីជំងឺ តាមរាសីចក្របរទេស

ដោយ: ស. លីង 6 PM, Wednesday, 22 Feb, 2017

នៅលើពិភពលោក ជំនឿគឺជាសាសនាដំបូងរបស់មនុស្ស។ ទោះនៅប្រទេសរីកចម្រើន ក៏ជឿលើការទស្សទាយថ្ងៃខែឆ្នាំកំណើតដែរ ដើមី្បប្រមើលពីហេតុល្អ និងអាក្រក់ ដែលបម្រុងនឹងកើត...

វិធីសាស្រ្តតុបតែងស្បែកជើងឱ្យ សមនឹងសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 24 Jan, 2018

ការតុបតែងខ្លួន ឱ្យបានស្រស់ស្អាត អាចជារឿងដ៏ពិបាកមួយ ព្រោះអ្នកមានជម្រើសច្រើនពេក ដែលអាចឱ្យអ្នកពិបាក ក្នុងការសម្រេចចិត្តជ្រើសរើសឱ្យសក្តិសមគ្នា។ ទោះបីជា...

ទស្សនាការតុបតែង គេហដ្ឋានដ៏ទំនើប

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

ថ្ងៃនេះ ទំនើប នឹងបង្ហាញអ្នកអំពីការតុបតែងគេហដា្ឋនថ្មី បែបទំនើប និងប្រណិត។ អត្ថបទខាងក្រោមនេះ នឹងជួយអ្នកទទួលបានគំនិត សម្រាប់ការតុបតែងគេហដ្ឋាន អាផាតមិន...

Tomnerb.Com - YouTube Channel