ចូលចិត្តទំនើប

សម្ភារៈ ជួយថែរក្សាសណ្តាប់ធ្នាប់ ក្នុងផ្ទះបាយ

ដោយ: ដួងច័ន្ទ 10 AM, Sunday, 31 Dec, 2017

សណ្តាប់ធ្នាប់ក្នុងគេហដ្ឋានពិតជាសំខាន់ ជាពិសេសនៅក្នុងផ្ទះបាយ ដូច្នេះអ្នកពិតជាត្រូវការសម្ភារៈ ប្រើប្រាស់ដែលអាច ជួយអ្នកទុកដាក់សម្ភារៈនានាឱ្យបានត្រឹមត្រូវ និងងាយស្រួលប្រើប្រាស់។ ថ្ងៃនេះ ទំនើប សូមចែករំលែកចំណេះដឹងអំពីការជ្រើសរើសសម្ភារៈ ជួយអ្នកថែរក្សាសោភណ្ឌភាពនៅក្នុងផ្ទះបាយ។
1. តំរៀបកំប៉ុងគ្រឿងទេស ក្នុងថតតុ
នេះជ័រកៅស៊ូ ដែលមានផ្នត់ដូចក្នុងរូប សម្រាប់ដាក់ក្នុងថតតុក្នុងផ្ទះបាយ។ វាជួយឱ្យ កំប៉ុងឬដបគ្រឿងទេសរបស់អ្នក នៅជាប់ក្នុងថតតុយ៉ាងមានរបៀបរបៀបរៀបរយ។ អ្នកអាចយកវាចេញយ៉ាងងាយស្រួលនៅពេលអ្នកចង់សម្អាតថតតុ។ អ្នកអាចកាត់វាតម្រូវតាមគ្រប់ទំហំថតតុ។

Products-Guaranteed-to-give-you-the-most-organized-kitchen_decor_news_cambodia_tomnerb-02
2. កន្ត្រកដាក់ជាប់ឡាបូលាងដៃ
វាមានទំហំសមល្មម សម្រាប់ដាក់ដបសាប៊ូលាងចានទំហំកណ្តាល ដុំសាប៊ូលាងដៃទំហំធំ និងអេប៉ុង លាងចាន។ អ្នកអាចប្រើប្រាស់សម្ភារៈលាងចាន និងលាងដៃបានយ៉ាងងាយស្រួល ព្រោះវាស្ថិតនៅ ក្បែរដៃ នៅជិតឡាបូលាងដៃ និងអាចទុកអេប៉ុងលាងចានឱ្យស្ងួត នៅពីលើកន្លែងបង្ហូរទឹក។

Products-Guaranteed-to-give-you-the-most-organized-kitchen_decor_news_cambodia_tomnerb-03
3. ជើងព្យួរដបស្រា
នេះជាដំណោះសា្រយដ៏ល្អបំផុត សម្រាប់ការទុកដាក់ដបស្រា នៅក្នុងបន្ទប់ផ្ទះបាយទំហំតូច។ វាងាយស្រួលតំឡើង ផ្តល់នូវសោភណ្ឌភាពបែបសាមញ្ញ និងងាយស្រួលប្រើប្រាស់។

Products-Guaranteed-to-give-you-the-most-organized-kitchen_decor_news_cambodia_tomnerb-04
4. កន្រ្តកដាក់សម្ភារៈជាប់ទ្វារទូរ
វាប្រើប្រាស់យ៉ាងសក្តិសមជាមួយទ្វារទូរ ខាងក្រោមនៃទូចង្រ្កាន។ វាមានភាពរឹងមាំ និងផលិតឡើង យ៉ាងល្អ។ អ្នកអាចបិទទ្វារទូរយ៉ាងងាយស្រួល។ អ្នកអាចដាក់ដបសាប៊ូលាងចាន អេប៉ុង និងដងលាងសម្អាតនានាបានយ៉ាងងាយស្រួល។ វាមានទំហំសមល្មម នឹងទូរចង្រ្កានរបស់អ្នក។

Products-Guaranteed-to-give-you-the-most-organized-kitchen_decor_news_cambodia_tomnerb-05
5. ឧបករណ៍លើកសម្ភារៈចុះឡើង
វាប្រៀបដូចជា ឧបករណ៍សម្ភារៈធ្ងន់ៗ។ អ្នកត្រូវភ្ជាប់វានឹងជញ្ជាំងទូរចង្រ្កាន ដោយទុកចន្លោះកម្ពស់ប្រមាណ 32 សង់ទីម៉ែត្រ ជាកម្ពស់ទូទៅរបស់ទូរចង្រ្កាន។ អ្នកអាចប្រើប្រាស់វាសម្រាប់លើកឧបករណ៍ ឬម៉ាស៊ីននានា ដែលមានទម្ងន់មិនលើសពី 27 គីឡូក្រាម។ វាជួយអ្នកកាត់បន្ថយបន្ទុក លើកសម្ភារៈធ្ងន់ៗបាន។

Products-Guaranteed-to-give-you-the-most-organized-kitchen_decor_news_cambodia_tomnerb-06
6. ជើងទម្រខ្ទះ
វាជួយអ្នកទុកដាក់ខ្ទះ បានយ៉ាងរៀបរយ។ វាមានភាពរឹងមាំ ជាប់ធន់ ជាងការព្យួរខ្ទះ។ វាផលិតឡើង ជាជាន់ថ្នាក់អាចឱ្យអ្នកដាក់ខ្ទះបានច្រើន និងមិនចំណាយទីតាំងធំ។ ទោះបីមិនមានដាក់ខ្ទះនៅជាន់ ក្រោមបង្អស់ ក៏វាមិនដួលរលំដែរ។

Products-Guaranteed-to-give-you-the-most-organized-kitchen_decor_news_cambodia_tomnerb-07
7. ឧបករណ៍ថ្ពក់ថង់សម្រាម
នេះជាឧបករណ៍ដ៏ល្អមួយ ប្រើប្រាស់ជំនួសចានដាក់សម្រាម។ វាមានភាពរឹងមាំគ្រប់គ្រាន់ អាចឱ្យអ្នកថ្ពក់ថង់សម្រាមបានយ៉ាងងាយស្រួល ប៉ុន្តែថង់សម្រាមងាយនឹងរអិលធ្លាក់ នៅពេលវាមានទម្ងន់ ធ្ងន់ពេក។ អ្នកអាចកិបវាជាប់នឹងទូរចង្រ្កានធ្វើពីឈើ ដោយពុំចាំបាច់បារម្ភពីការប្រេះបែកសាច់ឈើឡើយ។

Products-Guaranteed-to-give-you-the-most-organized-kitchen_decor_news_cambodia_tomnerb-08
8. ប្រអប់ដាក់បន្លែ ផ្លែឈើស្រស់
ប្រអប់ដាក់បន្លែផ្លែឈើស្រស់ដ៏តូចមួយនេះ មិនធ្វើឱ្យអ្នកសោកស្តាយនឹងការចំណាយថវិកាទិញវាទេ។ វាជួយពន្យារភាពស្រស់នៃបន្លែផ្លែឈើ បានកាន់តែយូរនៅក្នុងទូរទឹកកក។ វាសម្ភារៈដ៏សក្តិសម សម្រាប់អ្នកមិនសូវមានពេលវេលាដើរផ្សា ហើយចង់រក្សាបន្លែ ផ្លែឈើឱ្យនៅស្រស់បានយូរ។

Products-Guaranteed-to-give-you-the-most-organized-kitchen_decor_news_cambodia_tomnerb-09

ប្រភព: buzzfeed ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តោះ! មកស្វែងយល់ រឿងរ៉ាវ 9 យ៉ាងដែលមនុស្សឆ្លាត ចូលចិត្តធ្វើ

ដោយ: ចរិយា 9 AM, Friday, 06 Sep, 2019

មនុស្សភាគច្រើនតែងនិយាយថា បញ្ញាគឺជាអ្វីមួយដែលបុគ្គលម្នាក់មានសំណាង ទើបអាចកើតមកជាមួយនឹងភាពឆ្លាតវៃ។ ហើយភាពឆ្លាតវៃអាចមាន មកពីការបន្តមរតកពីហ្ស៊ែនរបស់ឪពុក...

ការតុបតែងគេហដ្ឋាន សម្រាប់អ្នកស្រឡាញ់សៀវភៅ

ដោយ: ដួងច័ន្ទ 5 PM, Tuesday, 26 Sep, 2017

ថ្ងៃនេះ គេហទំព័រទំនើប នឹងបង្ហាញអ្នកពីគំនិតដ៏អស្ចារ្យ នៃការតុបតែងបន្ទប់ដាក់សៀវភៅ សម្រាប់អ្នកស្រឡាញ់សៀវភៅ ចូលចិត្តការអាន និងចង់បានបរិយាកាសល្អសម្រាប់អ...

Gomez – Swift ត្រឡប់មក ត្រូវរ៉ូវគ្នាវិញ

ដោយ: ដាលីស 8 PM, Saturday, 06 Jun, 2015

បន្ទាប់ពីមិនត្រូវគ្នា និងមើលមុខគ្នាមិនចំអស់មួយរយៈពេលធំមក សេឡេណា ហ្គោមេហ្ស(Selena Gomez) តារាចម្រៀង រូបស្អាតថ្ពាល់ប៉ោង ហើយនិង ថេលើរ៍ ស្វ៊ីវថ៍ (Taylo...

10 ចំណុចត្រូវការត្រួតពិនិត្យ មុនពេលចេញដំណើរ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

រដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់ហើយ ដែលនេះជាពេលវេលាដើរកំសាន្ត ជួបជុំគ្រួសារដ៏រីករាយមួយ។ មិនថាអ្នកត្រូវធ្វើដំណើរទៅទីជិត ឬទីឆ្ងាយដោយប្រើ...

Tomnerb.Com - YouTube Channel