ចូលចិត្តទំនើប

សម្ភារៈសម្រាប់តុបតែង សម្រាប់ការបំពេញការងារ ៨មុខ ដែលស្ត្រីគ្រប់រូបគួរមាន

ដោយ: ដួងច័ន្ទ 12 AM, Friday, 31 Mar, 2017

ការជ្រើសរើសសម្លៀកបំពាក់ សម្រាប់ការបំពេញការងារប្រចាំ ពិតជាសំខាន់ចំពោះស្រ្តី ព្រោះវានឹងបង្ហាញនូវសម្រស់ ភាពថ្លៃថ្នូរ ជំនឿចិត្តក្នុងការបំពេញការងារ ព្រមទាំងឥរិយាបទនៃការធ្វើការរបស់អ្នកទៀតផង។ ដូច្នេះ ទំនើប សូមបង្ហាញពីឈុតសម្លៀកបំពាក់ ដែលអ្នកគួរតែមាន ដើម្បីធ្វើឱ្យការរៀបចំខ្លួនព្រឹកព្រលឹមរបស់អ្នក កាន់តែងាយស្រួល។

សំពត់ខ្លី

ធ្វើការតុបតែងខ្លួនជាមួយសំពត់រឹបខ្លី ដែលបង្ហាញពីសម្រស់ជើង ដ៏ស្រឡូនរបស់អ្នក។ អ្នកគួរស៊កអាវ ក្នុងសំពត់ ដើម្បីទទួលបាននូវភាពងាយស្រួល ជាពិសេសនៅក្នុងបរិបទការងារអាជីព ឬផ្លូវការ។

ស្បែកជើងកែង

ស្បែកជើងកែង គឺជាការតុបតែងដែលបង្ហាញពីភាពសាមញ្ញ និងឡូយឆាយ។

កាបូបយួរធំៗ

វាផ្តល់នូវភាពទាក់ទាញ និងភាពងាយស្រួលក្នុងការប្រើប្រាស់ នៅក្នុងការិយាល័យ ក៏ដូចជាអួតបង្ហាញពីភាពថ្លៃថ្នូររបស់ម្ចាស់វាផងដែរ។

អាវសាច់ក្រណាត់បិទឡេវ

អ្នកមិនអាចពាក់អាវបិទឡេវពណ៌ស គ្រប់ពេលនោះទេ ជាពិសេសអាវដៃវែង។ អ្នកគួរប្រើប្រាស់ម៉ូត បែបនេះដោយបន្ថែមការតុបតែងបែប Classic ជាគ្រឿងលំអរតូចៗ ដែលនឹងធ្វើឱ្យអ្នកកាន់តែមានសម្រស់ និងឃ្លាតឆ្ងាយពីការតុបតែងខ្លួន ដូចអ្នករត់តុក្នុងភោជនីយដ្ឋាន។

ខោរលុងជើងវែង

វាមិនត្រឹមតែសក្តិសម សម្រាប់រូបរាងកាយគ្រប់ទម្រង់នោះទេ វាថែមទាំងអាចបត់បែនគ្រប់កាលៈទេសៈផងដែរ។ ខោជើងវែងដែលប្រើប្រាស់សាច់ក្រណាត់ប្រភេទភ្លឺ រលោង ជាជម្រើសងាយស្រួល ក្នុងការតុបតែងម៉ូតសម្រាប់ការិយាល័យ ឬសម្រាប់គ្រប់ពិធីផ្លូវការនានា។

អាវធំ/អាវក្រៅ

ប្រើប្រាស់អាវធំជាឈុតសម្លៀកបំពាក់ពីរជាន់ ឬ ពាក់អាវធំ ឬអាវក្រៅរបស់អ្នកទៅនឹងបង្អែកកៅអីខាងក្រោយដើម្បីទប់ទល់នឹងភាពត្រជាក់ របស់ម៉ាស៊ីនត្រជាក់ក្នុងការិយាល័យ។

រ៉ូបប្រើបានទាំងក្នុងការិយាល័យ និងពិធីនៅពេលយប់

អ្នកនឹងមិនរីករាយទេ បើសិនអ្នកមិនអាចចូលរួមកម្មវិធីសប្បាយៗ ជាមួយមិត្តភក្តិ ដោយសារអ្នកត្រូវ ការផ្លាស់ប្តូរសម្លៀកបំពាក់បន្ទាប់ពីចេញពីធ្វើការ។ ដូច្នេះអ្នកគួរស្វែងរកម៉ូតរ៉ូបណាមួយដែលងាយស្រួល និងសក្តិសមនឹងប្រើប្រាស់ទាំងក្នុងការិយាល័យ និងពិធីជប់លៀង។

ខោខូវប៊យសម្រាប់ថ្ងៃសុក្រ

អ្នកអាចជ្រើសរើសស្លៀកខោខូវប៊យសម្រាប់ថ្ងៃសុក្រ ដែលជាថ្ងៃចុងសប្តាហ៍ ប៉ុន្តែសូមជ្រើសរើសខោ ខូវប៊យដែលមានពណ៌ខ្មៅ ឬក្រម៉ៅសម្រាប់ការបំពេញការងារ។ ខោខូវប៊យពណ៌ស្លកបង្ហាញពីភាព ជឿជាក់ និងមិនឆ្គងសម្រាប់ការប្រើប្រាស់ក្នុងពេលប្រជុំនោះទេ។

Office-Oulfit-Combination-06

ប្រភព: Elle ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

វិធីជ្រើសរើសប្រដាប់ក្មេងលេង ដើម្បីឱ្យក្មេងកាន់តែឆ្លាត

ដោយ: ដួងច័ន្ទ 10 PM, Friday, 21 Jul, 2017

ចំណូលចិត្តរបស់ក្មេងៗ គឺសម្ភារៈលេងកំសាន្តគ្រប់ប្រភេទ។ វាទំនងដូចជាក្មេងៗទាំងនោះ ត្រូវបានទាក់ទាញដោយសភាវៈគតិរបស់ពួកគេ។ ប្រហែលជានេះបណ្តាលមកពី សម្ភារៈលេង...

របៀបដាំដំបងយក្ស ក្នុងថូកែវ

ដោយ: ស. លីង 8 AM, Sunday, 19 Feb, 2017

មិនមែនតែផ្កាកុលាបទេ ដែលអាចធ្វើជាវត្ថុលម្អលើតុរបស់អ្នក ដើមដំបងយក្សក៏អាចដែរ។ ដើមដំបងយក្សមានច្រើនប្រភេទណាស់។ ប្រភេទខ្លះមានរូបរាងស្អាត Cute ជាងផ្កាកុលា...

តិចនិចរៀបចំ បន្ទប់គេង ឱ្យទូលាយ

ដោយ: ដួងច័ន្ទ 9 PM, Friday, 18 Aug, 2017

ទំនើប សូមណែនាំតិចនិចងាយៗ ក្នុងការរៀបចំបន្ទប់គេងរបស់អ្នក ឱ្យមានសោភណ្ឌភាពស្រស់ ស្អាត មានសណ្តាប់ធ្នាប់ និងមានផ្ទៃធំទូលាយ។ បន្ថែមទំហំកន្លែងទុកដាក់សម្ភ...

ការតុបតែងបន្ទប់ទឹក ទាន់សម័យ

ដោយ: ដួងច័ន្ទ 5 PM, Tuesday, 26 Sep, 2017

បន្ទប់ទឹក គឺជាទីកន្លែង សម្រាប់ការសម្រាកលំហែ និងគេចចេញពីបរិយាកាសខាងក្រៅ ជាទីកន្លែង បន្ធូរភាពស្មុគស្មាញ។ ទំនើប សូមណែនាំគំនិតតុបតែងបន្ទប់ទឹក ដែលនឹងផ្ត...

Tomnerb.Com - YouTube Channel