ចូលចិត្តទំនើប

សម្ភារៈត្រូវមាន សម្រាប់ការហោះហើរ រយៈពេលវែង

ដោយ: ដួងច័ន្ទ 9 PM, Monday, 29 May, 2017

ពេលខ្លះឧបសគ្គធំបំផុត ដែលរារាំងអ្នកក្នុងការធ្វើដំណើរទៅកាន់ទិសដៅដ៏ឆ្ងាយ គឺការហោះហើរលើ យន្តហោះរយៈពេលវែង។ ជាមួយនឹងកៅអីអង្គុយតូចចង្អៀត ជាមួយនឹងតម្លៃសំបុត្រយន្តហោះកាន់តែឡើងខ្ពស់ អ្នកនឹងមិនរីករាយជាមួយដំណើរដ៏វែងឆ្ងាយទេ។ ទំនើប បានរកឃើញសម្ភារៈចំនួន 10 ប្រភេទ សម្រាប់ការហោះហើរដ៏វែងឆ្ងាយសម្រាប់អ្នក ដោយសង្ឃឹមថាអ្នកនឹងរីករាយក្នុងដំណើរកំសាន្តរបស់អ្នក។

  • ម៉ាសបិទភ្នែក និងអេប៉ុងញ៉ុកត្រចៀក

ជាមួយសម្ភារៈពីរប្រភេទនេះ អ្នកអាចសម្រាកបានដោយសុខស្រួល ដោយគ្មានការរំខានពីពន្លឺ និងសម្លេងនៅជុំវិញខ្លួន។

  • កន្សែងបង់ ក

ផាសុកភាព និងការតុបតែងខ្លួនដ៏ស្រស់ស្អាត កើតចេញពីកន្សែងបង់ក។ បន្ថែមលើនេះអ្នកអាចប្រើប្រាស់វាជាភួយបន្ថែម នៅពេលអ្នករងារ។

  • ទឹក

ការរក្សាសំណើមនៅក្នុងខ្លួន ក៏មានសារៈសំខាន់ផងដែរនៅពេលធ្វើដំណើរ ជាពិសេសនៅក្នុងការដំណើរលើអាកាសរយៈពេលវែង។ សូមយកដបទឹកដែលអាចប្រើប្រាស់ឡើងវិញ ឆ្លងកាត់កន្លែងឆែក ឆេរ បន្ទាប់មកបំពេញទឹកនៅក្នុងដបនោះនៅកន្លែងរងចាំ។

Must-have-for-long-flight-Tomnerb-01

  • ទឹកសម្អាត និងកន្សែងសម្លាប់មេរោគ

ជាមួយវត្ថុទាំងពីរនេះ អ្នកអាចរក្សាភាពស្អាត គ្មានមេរោគនៅលើបាតដៃ និងជូតសម្អាតទីតាំងនៅជុំ វិញខ្លួន ការពារពីបាក់តេរី។

  • កាសស្តាប់ចម្រៀង

វាមានប្រយោជន៍សម្រាប់ការស្តាប់ចម្រៀង ឬទស្សនាភាពយន្ត។ អ្នកគួរជ្រើសរើសកាសស្តាប់ដែល អាចរាំងខ្ទប់សម្លេងពីខាងក្រៅ។

  • អាហារសម្រន់

អាហារនៅលើយន្តហោះសំបូរ ដោយជាតិសូដ្យូម ដូច្នេះអ្នកគួរយកអាហារសម្រន់សម្រាប់ការធ្វើដំណើរ មួយចំនួនតាមខ្លួន ដើម្បីជៀសវាងបញ្ហាហើម ចុកឆ្អល់ពោះ។

  • សម្លៀកបំពាក់ សម្រាប់ផ្លាស់ប្តូរ

អ្នកគួរយកសម្លៀកបំពាក់ ដែលផ្តល់នូវអារម្មណ៍សុខស្រួល មានផាសុកភាពជាប់ខ្លួន សម្រាប់ផ្លាស់ប្តូរក្នុងពេលហោះហើរលើយន្តហោះ។ អ្នកត្រូវយកស្រោមជើង សម្រាប់ពាក់ បើសិនជាអាកាសធាតុចុះត្រជាក់។ ការយកសម្លៀកបំពាក់បន្ថែមនេះ ក៏មានប្រយោជន៍ផងដែរ ក្នុងករណីកាបូបសម្លៀកបំពាក់របស់អ្នកទៅដល់យឺត នោះអ្នកនឹងមានសម្លៀកបំពាក់ ពេលចុះពីលើយន្តហោះ សម្រាប់ផ្លាស់ប្តូរផងដែរ។

  • គ្រឿងសម្អាង និងតុបតែងសម្រាប់ស្រ្តី

អ្នកនឹងមានឱកាសដុសសម្អាតធ្មេញ និងតុបតែងសក់របស់អ្នកឱ្យមានភាពខុសប្លែក នៅពេលចុះចត ហើយឡេលាបខ្លួន នឹងជួយការពារសំណើមលើស្បែករបស់អ្នក។

  • ថ្នាំភ្នែក

ការធ្វើដំណើរតាមយន្តហោះ នឹងធ្វើឱ្យភ្នែករបស់អ្នកបាត់បង់ជាតិទឹក។ ដូច្នេះដើម្បីទទួលបានភាពស្រស់ស្រាយ អ្នកគួរមានថ្នាំបន្តក់ភ្នែកនៅជាប់ខ្លួន។

  • សៀវភៅអាន

ការធ្វើដំណើរលើយន្តហោះរយៈពេលយូរ ជាពេលវេលាដ៏ល្អបំផុត ដែលអ្នកអាចដើរចេញពីកញ្ចក់ទូរទស្សន៍ ឬអេក្រង់ទូរសព្ទ និងអានសៀវភៅ ហើយគឺជាសៀវភៅដែលអ្នកចូលចិត្ត។

Must-have-for-long-flight-Tomnerb-03

ប្រភព: BrownellTravel ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តាមពិតស្រីស្អាត សាន ស្រីឡៃ មានស្វាមីរួចហេីយ!

ដោយ: ម៉ូនី 12 PM, Sunday, 26 Jun, 2016

នាពេលថ្មីៗនេះកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី2 ទើបនឹងបានបញ្ចប់ ដោយគេអាចរកឃើញអ្នកដែលមានសំឡេងល្អពិតក្នុងការកាន់ពាន នោះគឺ...

សួនកុមារ អស្ចារ្យទាំង 10 នៅក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

បើសិនជាទីកន្លែងមួយ សមស្របសម្រាប់កុមារ វាក៏សមស្របសម្រាប់មនុស្សទូទៅផងដែរ។ ទំនើប បានជ្រើសរើសយក សួនកុមារអស្ចារ្យទាំង 10 នៅក្នុងពិភពលោក ដែលអ្នកនឹងបានដឹង...

តិចនិចចិញ្ចឹម ក្មេងឆ្លាត

ដោយ: ដួងច័ន្ទ 10 PM, Friday, 21 Jul, 2017

ការចិញ្ចឹម បីបាច់ថែរក្សា និងបណ្តុះបណ្តាលក្មេងឆ្លាតវៃមួយរូប គឺសម្តៅលើការអភិវឌ្ឍន៍សក្តានុភាព របស់ក្មេង ធ្វើឱ្យក្មេងទទួលបាននូវគ្រប់យ៉ាង ដែលពួកគេត្រូវទ...

ការតុបតែងការិយាល័យ ផ្តល់អារម្មណ៍ដូចគេហដ្ឋាន

ដោយ: ដួងច័ន្ទ 10 PM, Sunday, 24 Dec, 2017

ទំនើប ដឹងច្បាស់ថាការធ្វើការ ក្នុងការិយាល័យពេលខ្លះ ផ្តល់នូវអារម្មណ៍ធុញថប់ ដែលធ្វើឱ្យអ្នកចង់តែ ត្រឡប់ទៅផ្ទះវិញ។ ដំណោះស្រាយបរិយាកាស នៅក្នុងបន្ទប់ការិយ...

Tomnerb.Com - YouTube Channel