ចូលចិត្តទំនើប

សម្ភារៈត្រូវមាន ក្នុងឡានគ្រប់ពេល

ដោយ: ដួងច័ន្ទ 5 PM, Thursday, 28 Sep, 2017

ការបើកបររថយន្តទៅទីជិត ឬទីឆ្ងាយ ទាមទារឱ្យមានការរៀបចំសម្ភារៈចាំបាច់មួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យនានា បានទាន់ពេលវេលា។ ដឹងថាសម្ភារៈចាំបាច់ទាំងនោះ មានអ្វីខ្លះទេ? ទំនើប មានចម្លើយសម្រាប់អ្នក។

  1. FM Transmitter

ប្រើប្រាស់ដើម្បីភ្ជាប់ និងដំណើរការ Bluetooth នៅក្នុងរថយន្តដែលគ្មានបំពាក់ឧបករណ៍ Bluetooth។ ដោយគ្រាន់តែដោតវាទៅក្នុងរន្ធដោត 12V នៅក្នុងរថយន្ត អ្នកអាចចាក់ចម្រៀង និយាយទូរសព្ទ ដោយប្រើប្រាស់ Bluetooth តាមរយៈឧបករណ៍បំពងសម្លេង ក្នុងរថយន្តបាន។

Amazing-useful-things-to-keep-in-your-car-at-all-times-technology-news-phnom-penh-tomnerb-01

  1. Four-port Charger

សម្រាប់ការធ្វើដំណើរជាក្រុម។ វានឹងផ្តល់ភាពងាយស្រួល សម្រាប់ការបញ្ចូលថាមពលថ្មទៅកាន់ ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិច បានបួនគ្រឿងក្នុងពេលតែមួយ ហើយអ្នកនឹងពុំចាំបាច់ដណ្តើមគ្នាសាកថ្ម នៅពេលធ្វើដំណើរទៀតទេ។ បន្ថែមលើនេះ អ្នកក៏អាចបញ្ចូលថាមពលថ្ម ចល័តរបស់ទូរសព្ទ ដំណាលគ្នាបានថែមទៀតផង។

Amazing-useful-things-to-keep-in-your-car-at-all-times-technology-news-phnom-penh-tomnerb-02

  1. DVD Player

ផ្តល់នូវភាពសប្បាយរីករាយគ្រប់បែបយ៉ាង តាមតម្រូវការរបស់អ្នក នៅតាមដងវិថី មិនថាដំណើរកំសាន្តរបស់អ្នក ត្រូវចំណាយពេលយូរយ៉ាងណាក្តី។

Amazing-useful-things-to-keep-in-your-car-at-all-times-technology-news-phnom-penh-tomnerb-03

  1. វ៉ែនតាខ្មៅ

វាមានសារៈសំខាន់ណាស់ ដែលអ្នកត្រូវទុកវាជាប់នឹងខ្លួនគ្រប់ពេល ព្រោះពន្លឺព្រះអាទិត្យអាចធ្វើឱ្យ ភ្នែកអ្នកស្រវាំង មើលមិនឃើញ ដែលអាចនឹងបង្កជាគ្រោះថា្នក់នៅពេលបើកបរ។

Amazing-useful-things-to-keep-in-your-car-at-all-times-technology-news-phnom-penh-tomnerb-04

  1. បង្គន់ចល័ត

នេះជាបញ្ហាដែលអ្នកត្រូវដោះស្រាយភ្លាមៗ មិនអាចរងចាំបាន។ វាមានអត្ថប្រយោជន៍ សម្រាប់ការធ្វើ ដំណើរ ជាពិសេសសម្រាប់អ្នកដែលមានក្មេងតូចៗរួមដំណើរជាមួយ។ លើសពីនេះទៀតអ្នកក៏មិនចាំបាច់ឈរតម្រង់ជួរចាំចូលបន្ទប់ទឹកសាធារណៈ និងមិនបារម្ភពីបញ្ហាអនាម័យទៀតផង។

Amazing-useful-things-to-keep-in-your-car-at-all-times-technology-news-phnom-penh-tomnerb-05

  1. ក្រដាសសើមជូតដៃ

រាល់ការធ្វើដំណើរ តែងមានការញ៉ាំចំណីអាហារតាមរថយន្ត ដែលងាយនឹងកំពប់ ប្រឡាក់ ជាពិសេស បើនៅក្នុងឡានមានកូនតូច រិតតែកង្វក់ និងរញ៉េរញ៉ៃ។ ដូច្នេះ បើសិនជាអ្នកមានក្រដាសសើមសម្រាប់ជូតសម្អាតនៅក្នុងឡាន អ្នកនឹងអាចសម្អាតរថយន្តអ្នកបានគ្រប់ពេល។

Amazing-useful-things-to-keep-in-your-car-at-all-times-technology-news-phnom-penh-tomnerb-06

  1. នំចំណី

នំចំណីញ៉ាំតាមផ្លូវ ពិតជាសំខាន់។ អ្នកមិនអាចស្មានទុកមុនថា នៅតាមផ្លូវធ្វើដំណើរ នឹងមានអ្វីកើត ឡើងនោះទេ។ នំចំណីទាំងនេះជួយអ្នកដោះស្រាយបញ្ហាក្រពះបាន នៅពេលកកស្ទះចរាចរណ៍ ឡាន ខូច។ល។

Amazing-useful-things-to-keep-in-your-car-at-all-times-technology-news-phnom-penh-tomnerb-07

  1. ទឹកដប

វាមិនមានបញ្ហាទាស់អ្វីទេ ដោយគ្រាន់តែមានទឹកជាប់ជាប្រចាំនៅក្នុងរថយន្ត។ ដូចជាចំណីដែរ ទឹកដប អាចជួយដោះស្រាយ បញ្ហាស្រេកទឹកបានគ្រប់ពេល។

Amazing-useful-things-to-keep-in-your-car-at-all-times-technology-news-phnom-penh-tomnerb-08

  1. ថង់សម្រាម

វាជួយការពារបរិស្ថាន និងរក្សាសណ្តាប់ធ្នាប់ក្នុងរថយន្តរបស់អ្នក។ អ្នកអាចប្រមូលសម្រាម ចំណីអាហារដែលសេសសល់ និងកាកសំណល់ផ្សេងៗទុកមួយកន្លែង រហូតដល់ទីសំចត។

Amazing-useful-things-to-keep-in-your-car-at-all-times-technology-news-phnom-penh-tomnerb-09

  1. Oil Diffuser

វាជួយកាន់បន្ថយក្លិនមិនល្អនៅក្នុងរថយន្ត និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយនៅពេលបើកបររថយន្ត តាមដងផ្លូវ មិនថានៅពេលអ្នកជាប់គាំង ដោយសារការស្ទះចរាចរណ៍ ឬការធ្វើដំណើររយៈពេលយូរពេក អ្នកនៅតែអាចរក្សាអារម្មណ៍ស្រស់ស្រាយ និងស្ងប់ស្ងៀមបានជាមួយក្លិនរបស់ប្រេង។

  1. សៀវភៅណែនាំ

សៀវភៅទាំងនោះអាចជា សៀវភៅណែនាំការសង្គ្រោះបន្ទាន់ សៀវភៅណែនាំពីការជួសជុលរថយន្ត។ល។ ដែលអាចជួយអ្នកដោះស្រាយបញ្ហាបន្ទាន់ភ្លាមៗ។

Amazing-useful-things-to-keep-in-your-car-at-all-times-technology-news-phnom-penh-tomnerb-011

ប្រភព: buzzfeed ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តោះ! គួរដឹង 7 ចំណុចដែលឪពុកម្តាយ ត្រូវបានគេណែនាំ ឱ្យបង្រៀនកូនៗ

ដោយ: ចរិយា 8 AM, Tuesday, 13 Aug, 2019

ឪពុកម្តាយជាច្រើនតែងតែជួបនឹងស្ថានភាពនៅក្នុងកាលៈទេសៈពួកគេចង់អប់រំកូនៗរបស់ពួកគេ ឱ្យមានអារម្មណ៍ភ័យខ្លាចក្នុងការធ្វើរឿងអាក្រក់ ធ្វើកំហុសអ្វីមួយ។ វាគឺជារ...

Jessica Jung ត្រឡប់មកកាន់ KPOP វិញហើយ!

ដោយ: ម៉ូនី 2 PM, Tuesday, 17 May, 2016

បន្ទាប់ពីការចាកចេញជិត 2ឆ្នាំនៅលើវិថីសិល្បៈ ពីក្រុមតារាស្រី Girl’s Generation នៅពេល Jessica  បាន​ត្រឡប់មកវិញជាមួយនឹង​ផលិតកម្មថ្មី Coridel Ente...

តិចនិចរៀបចំ បន្ទប់គេង ឱ្យទូលាយ

ដោយ: ដួងច័ន្ទ 9 PM, Friday, 18 Aug, 2017

ទំនើប សូមណែនាំតិចនិចងាយៗ ក្នុងការរៀបចំបន្ទប់គេងរបស់អ្នក ឱ្យមានសោភណ្ឌភាពស្រស់ ស្អាត មានសណ្តាប់ធ្នាប់ និងមានផ្ទៃធំទូលាយ។ បន្ថែមទំហំកន្លែងទុកដាក់សម្ភ...

7 ចំណុច ធ្វើឱ្យ គេហដ្ឋានលក់មិនដាច់

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 15 Aug, 2017

មុនពេលអ្នកសម្រេចចិត្តទិញផ្ទះ អ្នកត្រូវប្រាកដថា អ្នកបានពិចារណាល្អិតល្អន់ទៅលើចំណុចធំៗមួយចំនួន ដែលអាចជាកត្តារាំងស្ទះ នៅពេលអ្នកចង់លក់ផ្ទះនៅពេលក្រោយ។ កា...

Tomnerb.Com - YouTube Channel