ចូលចិត្តទំនើប

សម្ភារៈតុបតែងខ្លួន សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

នៅក្នុងអត្ថបទរបស់ ទំនើប ខាងក្រោមនេះ អ្នកនឹងបានស្វែងយល់ពីផលិតផល 6 ប្រភេទ ដែលសុភាពបុរសទាំងអស់ត្រូវតែមាន។ ផលិតផលខ្លះនឹងជួយអ្នកឱ្យកាន់តែស្រស់សង្ហា ខណៈដែលមួយចំនួនទៀត នឹងសម្រាប់ជាជំនួយការរបស់អ្នក។ ប៉ុន្តែផលិតផលទាំងអស់នេះសុទ្ធតែសំខាន់ ព្រោះវា នឹងជួយឱ្យអ្នកកា្លយជាសុភាពបុរសពេញលក្ខណៈ។ ចង់ដឹងថាមានអ្វីខ្លះ សូមអានទាំងអស់គ្នា។
កន្សែងដៃពណ៌ស
កន្សែងដៃតែមួយ តែប្រើប្រាស់បានជាច្រើនយ៉ាង។ អ្នកប្រើប្រាស់វាសម្រាប់ជូតសម្អាតមាត់បន្ទាប់ពីញ៉ាំអាហារ ប្រើប្រាស់សម្រាប់ដាក់ក្នុងហោប៉ៅអាវធំ ឬប្រើប្រាស់សម្រាប់ជូតញើស ឬទឹកភ្នែក។ អ្នក គួរដាក់វាជាប់នឹងខ្លួនគ្រប់ពេលវេលា ព្រោះវាជាអាវុធសម្ងាត់ដ៏ពិសេស សម្រាប់សុភាពបុរស។

Men-best-style-accessories_news_cambodia_tomnerb-01
ប្រអប់នាមបណ្ណ
ប្រអប់ធ្វើពីស្បែកដ៏សាមញ្ញ មិនត្រូវការទីតាំងទុកដាក់ធំទូលាយទេ ហើយវាជួយថែរក្សាការពារនាមបណ្ណរបស់អ្នក។ វាថែមទាំងធ្វើឱ្យអ្នកមានភាពថ្លៃថ្នូរ នៅពេលអ្នកហូតកាតសម្គាល់ ឬនាមបណ្ណរបស់អ្នកទៀតផង។

Men-best-style-accessories_news_cambodia_tomnerb-02
វ៉ាលីមុខងារពីរ
កាតាបវ៉ាលីដែលល្អបំផុត គឺជាកាតាបវ៉ាលីដែលរឹងមាំ ជាវ៉ាលីពហុមុខងារ និងផលិតពីស្បែកដែលមានគុណភាពខ្ពស់។ កាតាបវ៉ាលីមួយនេះអាចប្រើប្រាស់ដោយយួរ ឬស្ពាយជាប់លើស្មា។ វាមានទំហំតូចល្មមសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ ប្រចាំថ្ងៃ ប៉ុន្តែវាមានច្រើនផ្នែក ដែលអាចឱ្យអ្នកប្រើប្រាស់សម្រាប់ដាក់សម្លៀកបំពាក់មួយកំប្លេ និងច្រាស់ដុសធ្មេញ សម្រាប់ការធ្វើដំណើរដាច់យប់។

Men-best-style-accessories_news_cambodia_tomnerb-03
ខ្សែក្រវ៉ាត់មុខពីរ
នេះជាជម្រើសខ្សែក្រវ៉ាត់ដ៏សក្តិសម សម្រាប់សុភាពបុរសទាំងអស់។ អ្នកអាចប្រើប្រាស់វាត្រឡប់បាន ទាំងសងខាង ផ្លាស់ប្តូរពីពណ៌ខ្មៅ ទៅពណ៌ត្នោតបានយ៉ាងងាយស្រួល។

Men-best-style-accessories_news_cambodia_tomnerb-04
ស្បែកជើងភ្លឺរលោង
ក្នុងនាមជាសុភាពបុរសដ៏ស្រស់សង្ហា អ្នកគប្បីមានស្បែកជើងស្បែកដ៏ភ្លឺរលោងជាប់នឹងជើងគ្រប់ពេល។ អ្នកគួរចំណាយថវិកាទិញសម្ភារៈខាត់ស្បែកជើង ឬរកជាងខាត់ស្បែកជើង ដើម្បីឱ្យការតុបតែងខ្លួនរបស់បំពេញលក្ខណៈគ្រប់ពេលវេលា។

Men-best-style-accessories_news_cambodia_tomnerb-05
ឆ័ត្រ
នេះជាសម្ភារៈដែលសុភាពបុរស គួរមានជាប់នឹងខ្លួនគ្រប់ពេល ព្រោះអាកាសធាតុប្រែប្រួលមិនទៀងទាត់ ដូច្នេះអ្នកអាចប្រើប្រាស់វាការពារការសើមពេលមេឃភ្លៀង និងអាចប្រើប្រាស់បាំងពេលថ្ងៃក្តៅខ្លាំងបានទៀតផង។ វាមិនត្រឹមតែសម្រាប់អ្នកប៉ុណ្ណោះទេ អ្នកក៏អាចប្រើប្រាស់វារួមជាមួយមិត្តភក្តិ ឬដៃគូរបស់អ្នកបានទៀតផង។

Men-best-style-accessories_news_cambodia_tomnerb-06

ប្រភព: menshealth ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ម៉ូតូថ្លៃបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 9 AM, Wednesday, 06 Mar, 2019

បុរសៗគឺតែងតែចូលចិត្តចំពោះ ម៉ូតូធំៗជាមួយនឹងកង់ម៉ូតូធ្ងន់ៗ។ ក្រុមហ៊ុនផលិតម៉ូតូដ៏ប្រណិតៗមួយចំនួននៅជុំវិញពិភពលោក បានផលិតម៉ូតូដ៏ល្អប្រណិត ដើម្បីបញ្ជាក់ព...

សម្ភារៈត្រូវមាន សម្រាប់ការហោះហើរ រយៈពេលវែង

ដោយ: ដួងច័ន្ទ 9 PM, Monday, 29 May, 2017

ពេលខ្លះឧបសគ្គធំបំផុត ដែលរារាំងអ្នកក្នុងការធ្វើដំណើរទៅកាន់ទិសដៅដ៏ឆ្ងាយ គឺការហោះហើរលើ យន្តហោះរយៈពេលវែង។ ជាមួយនឹងកៅអីអង្គុយតូចចង្អៀត ជាមួយនឹងតម្លៃសំបុ...

រូបថត 10 សន្លឹកដ៏ស៊ីជម្រៅ អំពីការគោរពធម្មជាតិ ដែលធ្វើឱ្យអ្នក មានមោទនភាពចំពោះមនុស្សជាតិ

ដោយ: ភារុន 9 AM, Tuesday, 09 Jul, 2019

ធម្មជាតិ ត្រូវបានមនុស្សបំផ្លាញជាញឹកញាប់ ដូច្នេះ មនុស្សមួយចំនួន ដែលស្រឡាញ់ធម្មជាតិ បានបាត់បង់ជំនឿថា មនុស្សជាតិ នឹងនាំធម្មជាតិត្រឡប់មកមានជីវិតឡើងវិញ។...

បំនិន ក្នុងការតុបតែងខ្លួន

ដោយ: ដួងច័ន្ទ 8 PM, Sunday, 06 Aug, 2017

ការតុបតែងខ្លួន សំខាន់បំផុតលើសម្លៀកបំពាក់ ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។ មានវិធីសាស្រ្តជាច្រើនសម្រាប់អ្នកកែច្នៃជាល្បិច សម្រាប់ការតុបតែងខ្លួនឱ្យបានស្រស់...

Tomnerb.Com - YouTube Channel