ចូលចិត្តទំនើប

សង្ហារឹម សម្រាប់បន្ទប់ក្មេង

ដោយ: ដួងច័ន្ទ 10 PM, Friday, 18 Aug, 2017

មាតាបិតាជាច្រើន ជួបប្រទះនឹងបញ្ហារៀបចំគ្រឿងសង្ហារឹម នៅក្នុងបន្ទប់របស់កូនៗ ព្រោះបន្ទប់កូនៗ ភាគច្រើនមានទំហំតូច ប៉ុន្តែទាមទារនូវសម្ភារៈជាច្រើនដូចជា សម្ភារៈលេងកំសាន្ត ពូក គ្រែ ជាដើម។ ពួកគេក៏ត្រូវការទីតាំងដាច់ដោយឡែក សម្រាប់ការលេងកំសាន្ត និងធ្វើកិច្ចការផ្ទះផងដែរ។ បើសិនជា អ្នកកំពុងជួបប្រទះនឹងបញ្ហាស្រដៀងគ្នានេះ អ្នកអាចស្វែងរកដំណោះស្រាយដ៏ឆ្លាតវៃ ដែលនឹងធ្វើឱ្យ ផ្ទៃបន្ទប់តូចចង្អៀតមួយ អាចផ្ទុកនូវសម្ភារៈ និងគ្រឿងសង្ហារឹមបានយ៉ាងមានសណ្តាប់ធ្នាប់ និងមាន លក្ខណៈធំទូលាយ ដូចបន្ទប់ធំ។ ខាងក្រោមនេះ ជាគំនិតច្នៃប្រឌិតដ៏ឆ្លាតវៃ ដែល ទំនើប នឹងបង្ហាញ ប្រាប់អ្នក ជាពិសេសមាតាបិតាដែលមានកូនតូចៗ សម្រាប់ច្នៃប្រឌិតការរៀបចំនៅក្នុងបន្ទប់កូនៗ។

ការតុបតែងបន្ទប់ក្មេងៗមួយចំនួន បង្កើតបានជារូបភាពដែលលួងលោម ឱ្យគេងលង់លក់ស្រួល រួមផ្សំនឹងទីកន្លែងសម្រាប់លេងកំសាន្ត ដោយស្របជាមួយគ្នានេះ បង្កប់ដោយដំណោះស្រាយសម្រាប់តម្រូវ ការលូតលាស់ធំធាត់របស់ក្មេង។ គំនិតមួយចំនួនទៀត ប្រើប្រាស់គ្រឿងសង្ហារឹមពហុមុខងារ ឬការ តុបតែងទីតាំងដែលបម្រើមុខងារច្រើនជាងពីរ ដូចជាការរួមគ្នានៃបន្ទប់គេង និងបន្ទប់លេងកំសាន្ត។ សូមធ្វើការស្វែងយល់ទាំងអស់គ្នា ក្នុងអត្ថបទខាងក្រោមនេះ។

  • រៀបចំជាវេទិកា និងប្រើប្រាស់វាជាកន្លែងលេងកំសាន្ត ហើយច្នៃគ្រែបង្កប់ពីក្រោមវេទិកានោះ ដែល គ្រែនោះអាចរុញចេញចូលបាន។

Space-Saving-Furniture-idea-for-small-kid-tomnerb-01

  • រៀបចំជាលក្ខណៈបញ្ឈរឡើងលើ ដោយតំឡើងគ្រែគេង ជាមួយនឹងធ្នើដាក់សម្ភារៈ ដោយអាចច្នៃជាកន្លែងលេងកំសាន្តនៅផ្នែកខាងលើគ្រែ ឬជាកន្លែងទុកដាក់សៀវភៅជាដើម

Space-Saving-Furniture-idea-for-small-kid-tomnerb-02

  • បន្ទប់គេងសម្រាប់ក្មេងពីរនាក់ ក្នុងបន្ទប់តែមួយ អ្នកគួររៀបចំគ្រែពីរជាន់ និងមានប្រអប់ ឬធ្នើ សម្រាប់ទុកដាក់សម្ភារៈផ្សេងៗ

Space-Saving-Furniture-idea-for-small-kid-tomnerb-03

  • ច្នៃប្រឌិតផ្ទៃជញ្ជាំង ទៅជាកន្លែងប្រមូលផ្តុំសម្ភារៈគ្រប់បែបយ៉ាង

Space-Saving-Furniture-idea-for-small-kid-tomnerb-05

  • ច្នៃប្រឌិតគ្រែពូក ទៅជាកន្លែងគេង រួមគ្នាជាមួយឃ្លាំងទុកសម្ភារៈ និង កន្លែងសម្រាប់ធ្វើកិច្ចការផ្ទះ

Space-Saving-Furniture-idea-for-small-kid-tomnerb-06

  • កែច្នៃជ្រុងជញ្ជាំង សម្រាប់ច្នៃជាបន្ទប់គ្រែគេងភ្លោះ

Space-Saving-Furniture-idea-for-small-kid-tomnerb-07

ប្រភព: coolcreativity ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Rollercoaster ខ្ពស់បំផុត និងលឿនបំផុតនៅអឺរ៉ុប បើកដំណើរការនៅសួនកំសាន្ត Ferrari Land ក្នុងប្រទេសអេស្ប៉ាញ

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ឧបករណ៍កំសាន្ត Rollercoaster ទើបនឹងបើកដំណើរការនាពេលថ្មីៗនេះ នៅក្នុងប្រទេសអេស្ប៉ាញ ជាផ្នែកទាក់ទាញមួយបន្ថែម នៅក្នុងសួនកំសាន្ត Ferrari Land។ Ferrari La...

រៀបការហើយ! ប្រែ៊ន-ជើលីណា ស្ងាត់ៗនៅបារាំង

ដោយ: ដាលីស 9 PM, Saturday, 06 Jun, 2015

រួចរាល់ហើយ បន្ទាប់ពីរង់ចាំអស់ពេលដ៏យូរមក គូស្នេហ៍ Brad Pitt តារាឯកកំពូលសង្ហាជាមួយ​នឹង Angelina Jolie តារាឯកស្រីចិត្តបុណ្យ នាំគ្នាដើរចូលក្លោងទ្វារអាព...

ជំនាញក្នុងផ្ទះបាយ ដែលអ្នកគួរដឹង

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018

មិនថាអ្នកជាចុងភៅថ្មីថ្មោង ឬអ្នកមានបទពិសោធន៍ ក្នុងផ្ទះបាយច្រើនយ៉ាងណាក្តី មនុស្សគ្រប់រូបអាចទទួលបានអត្ថប្រយោជន៍ ពីការរៀនជំនាញផ្ទះបាយមួយ ឬពីរបន្ថែមទៀត។...

សួនកុមារ អស្ចារ្យទាំង 10 នៅក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

បើសិនជាទីកន្លែងមួយ សមស្របសម្រាប់កុមារ វាក៏សមស្របសម្រាប់មនុស្សទូទៅផងដែរ។ ទំនើប បានជ្រើសរើសយក សួនកុមារអស្ចារ្យទាំង 10 នៅក្នុងពិភពលោក ដែលអ្នកនឹងបានដឹង...

Tomnerb.Com - YouTube Channel