ចូលចិត្តទំនើប

សង្ខារមិនទៀង “Ken F4” ស្លៀកពាក់ស មកប្រតិបត្តិធម៌នៅថៃ

ដោយ: ដាលីស 11 PM, Friday, 05 Jun, 2015

បន្ទាប់ពី ខេន ឬ ជូ សៀវ ធាន (Zhu Xiao Tian) អតីតតារាដ៏ល្បីល្បាញនៃវង់ F4 ប៊យប្រ៊ែន ដ៏ល្បីរបស់កោះតៃវ៉ាន់ ម្ចាស់រហស្សនាម “ទេវបុត្រទាំង 4នៃទ្វីបអាស៊ី” ធុញទ្រាន់នឹងភាពច្របូកច្របល់ ក្នុងពិភពសិល្បៈ រហូតដល់ថ្នាក់​ប្រកាសសុំឱ្យ​បណ្តា​ហ្វ៊ែនក្លឹប​ឈប់ទាក់ទងរូបគេនោះ ខាងទីស្នាក់ការព័ត៌មាន “Apple Daily” របស់ប្រទេសចិន បានតាមស្វែងរកព័ត៌មាន រហូតបាន​ដឹង​ថា អតីតស៊ុបភើស្តាល្បីឈ្មោះម្នាក់នេះ កំពុងស្ថិតនៅក្នុងវត្តមួយ ដើម្បីប្រតិបត្តិធម៌នៅឯខេត្តឈៀងម៉ៃ ប្រទេសថៃ។

រូបភាពដែលខាង អ៊ែបផល ដេលី បង្ហោះឱ្យឃើញនោះ បានឃើញហើយគួរឱ្យភ្ញាក់ផ្អើលមិនតិចឡើយ ព្រោះ ខេន មើលទៅ
លែងមាននៅសល់ភាពស្រស់សង្ហាដូចមុនទៀតហើយ និងថែមទាំងមើលទៅឃើញរាងចាស់ ជាងមនុស្សប្រុសវ័យស្របាលៗ គ្នា​ទៀត​ផង។

មុនពេលដែល ខេន បាត់មុខពីពិភពសិល្បៈនោះ រូបគេធ្លាប់មានលេចឮព័ត៌មានពាក់ព័ន្ធ នឹងការរៀបមង្គលការជាច្រើនលើក
ច្រើនសា ដែលពេលនោះរូបគេ ក៏ធ្លាប់បានសារភាពយ៉ាងត្រង់ទៅត្រង់មកដែរថា មានមនុស្សពិសេស ដែលកំពុងសេពគប់គ្នាពិតប្រាកដ​មែន តែនៅមិនទាន់គិតចង់រៀបការទេ និងនៅបានបង្ហើបឱ្យដឹងទៀតថា ការពិតទៅខ្លួនចង់បានកូនខ្លាំងជាងប្រពន្ធ។

តែយ៉ាងណាក៏ដោយ នៅពេលចប់ពីការប្រតិបត្តិធម៌ នៅក្នុងប្រទេសថៃហើយ ខេន នឹងត្រឡប់ទៅបន្តការ​សិក្សាបរិញ្ញា​ទោ​ផ្នែកក្បាច់​គុនថៃជី ឬក្បាច់ប្រដាល់ចិននៅឯមហាវិទ្យាល័យ East-West Medicine ក្នុងប្រទេសអាមេរិកភ្លាមតែម្តង ដោយសាម៉ី
ខ្លួន​​បានបញ្ជាក់ថា នាពេលអនាគតរូបគេនឹងជំរុញខ្លួនឯង ឱ្យក្លាយទៅជាគ្រូបង្ហាត់សិល្បៈការវាយតប់ទៀតផង៕

KenF4-03

KenF4-02

អត្ថបទអ្នកចង់អាន

គំនិតល្អៗទាំង១០ ទទួលបានពីអ្នកឯកទេស តុបតែងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 PM, Monday, 20 Mar, 2017

ដោយមិនគិតពីប្រភេទ នៃទីតាំងដែលអ្នកចង់តុបតែង ទោះជាគេហដ្ឋានទាំងមូល ឬបន្ទប់មួយ វាជាការ ប្រសើរក្នុងការយល់ដឹងពីគន្លឹះ នៃការតុបតែងដ៏វៃឆ្លាតមួយចំនួន ដែលអាច...

ក្រុមហ៊ុន ជីហ្គៀ គាំទ្រប្រាក់រៀលដើម្បីលើកស្ទួយរូបិយវត្ថុខ្មែរ

ដោយ: ម៉ូនី 12 AM, Wednesday, 23 Mar, 2016

ដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ ក្នុងការជួយជំរុញការចាយប្រាក់រៀលអោយបានកាន់តែទូលំទូលាយ ខាងវិស័យឯកជន ក្រុមហ៊ុន ជីហ្គៀ ជាក្រុម...

Jessica Jung ត្រឡប់មកកាន់ KPOP វិញហើយ!

ដោយ: ម៉ូនី 2 PM, Tuesday, 17 May, 2016

បន្ទាប់ពីការចាកចេញជិត 2ឆ្នាំនៅលើវិថីសិល្បៈ ពីក្រុមតារាស្រី Girl’s Generation នៅពេល Jessica  បាន​ត្រឡប់មកវិញជាមួយនឹង​ផលិតកម្មថ្មី Coridel Ente...

ឈិត សុវណ្ណបញ្ញា ទទួលបានតំណែងតួឯក ក្នុងខ្សែភាពយន្តដំបូង

ដោយ: ម៉ូនី 8 PM, Tuesday, 03 Nov, 2015

តារាចម្រៀងស្រី សុភាពរាបសា ឋិតនៅក្រោមដំបូលរបស់​ផលិតកម្ម រស្មីហង្សមាស កញ្ញា. ឈិត សុវណ្ណបញ្ញា ទើប​នឹង​ចាប់យកអាជីពថ្មី​ ជាតារាសម្តែងក្នុងខ្សែភាពយន្តជាល...

Tomnerb.Com - YouTube Channel