ចូលចិត្តទំនើប

វិធីសាស្រ្ត 4យ៉ាង កាត់បន្ថយភាពស្មុគស្មាញ ក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

គេហដ្ឋានរបស់យើងគ្រប់រូប ជាទីកន្លែងដ៏ពិសិដ្ឋ និងជាកន្លែងដែលមិនគួរមានភាពស្មុគស្មាញ សម្រាប់អ្នក និងគ្រួសារអ្នក។ បន្ទប់និមួយៗនៅក្នុងគេហដ្ឋាន គួរតែពោរពេញដោយអារម្មណ៍កក់ក្តៅ។ មិនថាវាមានទំហំតូច ឬធំក្តី។ ប៉ុន្តែយើងដឹងថាអ្នកកំពុងគិតថា តើគួរធ្វើដូចម្តេច?

ទំនើប ទទួលបានចម្លើយពីអ្នកច្នៃម៉ូត តុបតែងគេហដ្ឋាន Tiffany Brooks ដើម្បីចែករំលែកជាមួយអ្នកនូវតិចនិច តុបតែងគេហដ្ឋាន ដែលកាត់បន្ថយភាពស្មុគស្មាញ និងតែងតែផ្តល់ផាសុកភាព។

  1. គ្មានគ្រឿងអេឡិចត្រូនិច

ស្វែងរកទីកន្លែងណាមួយ ដើម្បីរក្សាទុកសម្ភារៈអេឡិចត្រូនិចរបស់អ្នក។ យើងដឹងថាចំណុចនេះគឺពិបាកនឹងធ្វើបាន ប៉ុន្តែយើងទទួលបានបទពិសោធន៍ជាច្រើន អំពីអត្ថប្រយោជន៍នៃការកាត់បន្ថយ ការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ជាពិសេសនៅក្នុងបន្ទប់គេង។ ក្នុងន័យនេះយើងសម្តៅរួមទាំងទូរទស្សន៍ កុំព្យូទ័រ និងសំខាន់បំផុត គឺទូរសព្ទដៃ។

  1. លាបពណ៌បន្ទប់ជាថ្មី

ពណ៌ជាចំណុចសំខាន់ នៅពីក្រោយសតិអារម្មណ៍របស់មនុស្សម្នាក់ៗ។ ពណ៌ខៀវ ស ស្វាយខ្ចី និងពណ៌ប្រផេះស្រាល គឺជាជម្រើសពណ៌ ដែលជួយកាត់បន្ថយកម្រិតភាពស្មុគស្មាញ រួមទាំងសតិអារម្មណ៍ផងដែរ។ នៅពេលដែលអ្នកប្រើប្រាស់ពណ៌ជញ្ជាំង ជាគូនឹងការតុបតែងពីផ្ទាំងក្រណាត់ ដែលមានផ្ទៃក្រឡា ឬរូបភាពនានា នឹងផ្តល់នូវអារម្មណ៍ស្ងប់សុខបានកាន់តែច្រើន។ សូមសាកល្បង គិតពីបន្ទប់ពណ៌សសុទ្ធ តើវានឹងធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងណាដែរ?

  1. បើកអំពូលភ្លើង

បន្ទប់ដែលមានតែអំពូលភ្លើង នៅលើពិដានតែមួយគត់ អាចបង្កភាពស្មុគស្មាញដល់អារម្មណ៍របស់អ្នក។ សូមសាកល្បងប្រើប្រាស់អំពូលភ្លើងលើពិដាន ជាមួយនឹងប្រភេទអំពូលភ្លើងខុសៗគ្នា រួមមាន អំពូលព្យួរជាប់ជញ្ជាំង អំពូលភ្លើងលើតុ និងអំពូលភ្លើងបង្កប់ក្នុងជញ្ជាំង ដែលជាប្រភេទអំពូលដែលអ្នកចង់ប្រើ ដើម្បីរំលេចពីសិល្បៈនៅក្នុងគេហដ្ឋាន។

  1. បន្ថែមសម្ភារៈវាយនភណ្ឌ

ដំណោះស្រាយដ៏សាមញ្ញ គឺការបន្ថែមសម្ភារៈតម្បាញ វាយនភណ្ឌ នៅក្នុងបន្ទប់ ដែលអាចជាការប្រើ ប្រាស់ភួយ និងស្រោមខ្នើយធ្វើពីសរសៃអំបោះ បន្ថែមរនាំងធ្វើពីក្រណាត់ និងកម្រាលព្រំ។ អារម្មណ៍ ទន់ភ្លន់ដ៏សាមញ្ញ ដែលសាច់ក្រណាត់ និងក្បាច់រចនានៅលើការដេរប៉ាក់បន្ថែម អាចបង្កើតនូវបរិយាកាសដ៏ស្រទន់បានភ្លាមៗ។

គ្រាន់តែអនុវត្តតាមវិធីងាយៗទាំងបួនខាងលើ អ្នកនឹងទទួលបានគេហដ្ឋាន ដែលពោរពេញដោយភាពកក់ក្តៅ ស្វាគមន៍ ស្ងប់សុខ មានផាសុកភាព គួរឱ្យចង់រស់នៅ មិនថាអ្នកស្ថិតក្នុងពេលវេលាបែប ណាក៏ដោយ។

Home-Less-Stressful-Tomnerb-03

ប្រភព: SunSet ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

វិធីសម្អាតគ្រឿងសម្អាង លើសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 22 Aug, 2017

មិត្តៗនារីទាំងឡាយ ដឹងហើយថាការតុបតែងជាប្រការដ៏សំខាន់ និងចាំបាច់សម្រាប់នារីគ្រប់រូប។ នារីទាំងអស់ធ្វើការតុបតែងខ្លួន ចាប់ផ្តើមពីការស្លៀកសម្លៀកបំពាក់ដ៏ស...

ច្បាប់ទម្លាប់ទាំង 5 ក្នុងការលើកកម្ពស់ នៃការចិញ្ចឹមកូន ពីជនជាតិជប៉ុន ដែលប្រទេសដទៃទៀតគួរអនុវត្តន៍តាម

ដោយ: ភារុន 8 AM, Monday, 29 Apr, 2019

ជប៉ុនជាប្រទេសដែលគេទទួលស្គាល់ថាមានការរីកចម្រើនស្ទើរគ្រប់វិស័យ ហើយក៏ជាបិតាបច្ចេកវិទ្យានៅលើពិភពលោក និងជាប្រទេសដែលមានប្រពន្ធអប់រំល្អបំផុត ដែលប្រជាជនជប៉...

ម៉ាកគ្រឿងសង្ហារឹម ក្នុងបន្ទប់ទទួលភ្ញៀវល្បីៗទាំង ១០

ដោយ: ដួងច័ន្ទ 11 PM, Monday, 17 Apr, 2017

អ្នកកំពុងស្វែងរកគ្រឿងសង្ហារឹម សម្រាប់តុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកមែនទេ? ប៉ុន្តែអ្នកមិនទាន់អាចសម្រេចចិត្តបាននៅឡើយទេមែនទេ? ដូចនេះ ទំនើប សូមនាំមកជូនន...

វិធីជ្រើសរើសប្រដាប់ក្មេងលេង ដើម្បីឱ្យក្មេងកាន់តែឆ្លាត

ដោយ: ដួងច័ន្ទ 10 PM, Friday, 21 Jul, 2017

ចំណូលចិត្តរបស់ក្មេងៗ គឺសម្ភារៈលេងកំសាន្តគ្រប់ប្រភេទ។ វាទំនងដូចជាក្មេងៗទាំងនោះ ត្រូវបានទាក់ទាញដោយសភាវៈគតិរបស់ពួកគេ។ ប្រហែលជានេះបណ្តាលមកពី សម្ភារៈលេង...

Tomnerb.Com - YouTube Channel