ចូលចិត្តទំនើប

វិធីសាស្រ្ត ៧យ៉ាង សម្រាប់ការពាក់គ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 06 Apr, 2017

គ្រឿងអលង្ការជាគ្រឿងលម្អ ដែលផ្តល់ជីវិតដល់សម្លៀកបំពាក់ និងផ្តល់នូវសម្រស់ដ៏ស្រ់ត្រកាលដល់ អ្នក។ តើមានតិចនិកល្អប្រសើរណាមួយ សម្រាប់ប្រើប្រាស់គ្រឿងអលង្ការ ឱ្យមើលទៅកាន់តែស្រស់ស្អាត ថ្លៃថ្នូរដែរឬទេ? គ្រឿងអលង្ការដែលមានម៉ូតខ្លាំង បង្កើតឡើងដើម្បីផ្តល់ភាពស្រស់ស្អាត និងរីក រាយដល់អ្នកពាក់ ប៉ុន្តែវាក៏អាចបង្កើតជាកំហុសឆ្គងផងដែរ បើសិនជាអ្នកមិនបានពាក់វាឱ្យបានត្រឹមត្រូវ។ សោភណ្ឌភាពនៃគ្រឿងអលង្ការ ដែលមានម៉ូតខ្លាំង គឺត្រូវការចំណែកតែមួយផ្នែកប៉ុណ្ណោះ ដើម្បី ធ្វើឱ្យសម្លៀកបំពាក់ និងការតុបតែងខ្លួនរបស់អ្នកទាំងមូល ទទួលបានភាពទាក់ទាញខ្លាំង។ គន្លឹះនៃ ការប្រើប្រាស់គ្រឿងអលង្ការប្រភេទនេះគឺ ធ្វើឱ្យវាមានភាពសាមញ្ញ និងផ្តល់ចំណុចទាក់ទាញមួយនៅ លើរាងកាយអ្នក ឬប្រើប្រាស់គ្រឿងតុបតែងចម្រុះតែស៊ីនឹងគ្នា។

រាប់ចាប់ពីចិញ្ចៀនឡោមត្បូងធំៗ កងដៃ និងខ្សែករំយោលធំៗ គ្រឿងអលង្ការបែបនេះមានច្រើនសណ្ឋាន ច្រើនម៉ូត ច្រើនពណ៌ និងទំហំ។ វាអាចបន្ថែមភាពចែងចាំងលើសម្លៀកបំពាក់ធម្មតា ឬអាច ទាក់ទាញចំណាប់អារម្មណ៍មកលើរាងកាយអ្នក ត្រង់ផ្នែកណាមួយដែលអ្នកចង់ឱ្យលេចធ្លោ។ យ៉ាង ណាមិញ អ្នកគួរធ្វើការស្វែងយល់ពីតិចនិក ក្នុងការប្រើប្រាស់គ្រឿងអលង្ការ ដែលផ្តល់ភាពទាក់ទាញ និងលេចធ្លោ ជៀសវាងបង្កើតនូវកំហុសឆ្គង។

១. កាន់តែតិច កាន់តែប្រសើរ

Wearing-Statement-Jewelry-02

គ្រឿងតុបតែងលំអធំៗ អាចប្រើប្រាស់ទោល ដូច្នេះអ្នកមិនគួរប្រើប្រាស់គ្រឿងតុបតែងច្រើនពេកទេ។ អ្នកគួរតុបតែងខ្លួនជាមួយគ្រឿងអលង្ការធំៗ តែមួយបានហើយ។ ឧទាហរណ៍អ្នកមិនគួរពាក់កងដៃ និងចិញ្ចៀនរួមគ្នាទេ ហើយអ្នកក៏គួរជៀសវាងពាក់ក្រវិលធំៗ និងខ្សែកធំៗ ក្នុងពេលតែមួយដូចគ្នា។ ក្រវិលរំយោល និងកងដៃធំៗ អាចផ្តល់សោភណ្ឌភាពស្រស់ស្អាត នៅពេលពាក់រួមគ្នា រីឯខ្សែកវែង និងចិញ្ចៀនឡោមត្បូងធំៗ ក៏សក្តិសមគ្នាផងដែរ។ អ្នកត្រូវប្រាកដថាអ្នកជ្រើសរើសយកគ្រឿងអលង្ការ ម៉ូតតែមួយ ឬស្រដៀងគ្នា។ អ្នកគួរប្រើប្រាស់គ្រឿងអលង្ការប្រភេទលោហៈ និងជៀសវាងប្រើឈុតអលង្ការដែលមានផ្ទៃប្រឆាំងគ្នា។ ខ្សែក បែបខ្សែច្រវាក់ច្រើនជាន់អាចផ្តល់ នូវសម្រស់ស្អាតម្យ៉ាង បើសិនជាអ្នកប្រើប្រាស់វាបានត្រឹមត្រូវ។ អ្នកត្រូវរក្សាភាពស្រស់ស្អាតរបស់អ្នកដោយ មិនពាក់ខ្សែ ក ច្រើនផ្នត់ពេក។ អ្នកគួរជៀសវាពាក់ខ្សែក ច្រវ៉ាក់ដែកមានប្រវែងវែង បើសិនជាអ្នកខ្សែក បែបក្រវ៉ាត់ ដោយសារបែបនៃវានឹងធ្វើឱ្យមានភាពស៊ាំញ៉ាំ។ ខ្សែក ប្រភេទរុំជាប់ក ធំៗ និងខ្សែដែលមានម៉ូតបែប សម្រងក អាចប្រើប្រាស់តែឯងបាន។ ដូច្នេះអ្នកអាចប្រើគ្រឿងអលង្ការប្រភេទនេះ ជាចំណុចទាក់ទាញខ្លាំងនៅលើរាងកាយអ្នក។

២. ប្រើប្រាស់បែបសាមញ្ញ

Wearing-Statement-Jewelry-03

គ្រឿងតុបតែងលម្អធំៗ សក្តិសមបំផុតជាមួយសម្លៀកបំពាក់សាមញ្ញ។ សាកល្បងតុបតែងខ្លួនជាមួយសម្លៀកបំពាក់ ដែលមានផ្ទៃក្រឡេក្រឡា និងមានភាពភ្លឺរលោង ចែងចាំង ដូចជាសាច់ក្រណាត់ ប៉ាក់ឌិន ហើយពាក់គ្រឿងអលង្ការធំៗ។ សូមចងចាំថាអ្នកចង់ឱ្យគ្រឿងអលង្ការរបស់អ្នក លេចធ្លោត ដូច្នេះអ្នកគួរជ្រើសរើសដោយឆ្លាតវៃ។ ជាមួយសម្លៀកបំពាក់ឈុតខ្មៅ ឬរ៉ូបខ្មៅ គឺជាឈុតដ៏សក្តិសមជាមួយគ្រឿងអលង្ការ ១ ឬ ២ប្រភេទ រីឯខោខូវប៊យ ជាមួយអាវស សក្តិសមជាមួយនឹងគ្រឿងអលង្ការធំៗ ភ្លឺចែងចាំង និងចម្រុះពណ៌។ សូមសាកល្បងប្រើពណ៌តែមួយ ឬពណ៌ដិតខ្លាំង នៅពេលអ្នកពាក់គ្រឿងអលង្ការដែលមានពន្លឺ ហើយគ្រឿងអលង្ការដែលមិនសូវមានភាពស្មុគស្មាញ សហការ គ្នាយ៉ាងល្អជាមួយសម្លៀកបំពាក់ដែលមានក្រឡា ឬរូបភាព។ អ្នកក៏អាចបន្ថែមគ្រឿងតុបតែងតូចៗ ជាមួយគ្រឿងអលង្ការរបស់អ្នក ដោយជ្រើសរើសយកទំហំតូចៗ និងប្រើប្រាស់ពណ៌ ឬសណ្ឋានដូចគ្នា។

៣. ជ្រើសរើសក្រវិលដោយវៃឆ្លាត

Wearing-Statement-Jewelry-04

ក្រវិលធំៗពិតជាស្រស់ស្អាត ជាគ្រឿងលំអដែលមិនគួររំលង។ វាជាចំណុចដំបូងបង្អស់ដែលមនុស្ស ជុំវិញខ្លួនអ្នកចាប់អារម្មណ៍ពីអ្នក។ ដើម្បីប្រាកដថា វាបង្ហាញពីទម្រង់មុខរបស់អ្នក អ្នកគួរជ្រើសរើសក្រវិលដែលសមនឹងទម្រង់ទ្រេមុខរបស់អ្នក និងបង្កើនភាពទាក់ទាញដល់អ្នក។ ការជ្រើសរើសខុសអាចធ្វើឱ្យមានកំហុសឆ្គង និងបាត់បង់សម្រស់លើផ្ទៃមុខ។ ដូច្នេះអ្នកគួរពិចារណាលើប្រវែង ពណ៌ រូបរាង និងឈុតសម្លៀកបំពាក់ ដែលសមនឹងក្រវិល មុននឹងសម្រេចចិត្តជ្រើសរើស។ នៅពេលពាក់ក្រវិលដែលមានរំយោលធំៗ វាជាការប្រសើរដែលអ្នក គួររៀបចំសក់របស់អ្នកឱ្យរលោង និងមិនប៉ោងធំ ពេក។ សូមចងចាំពីសមតុល្យ ដូច្នេះនៅពេលអ្នកចង់បានសម្រស់កាន់តែស្អាត ជាមួយក្រវិលសាមញ្ញ ធម្មតា ហើយក្រវិលធំៗ ស៊ីគ្នាជាមួយសក់រួញអង្កាញ់ ឬសក់ត្រង់។ ម្យ៉ាងវិញទៀត ការតុបតែងមុខ ក៏ត្រូវមានសមតុល្យជាមួយក្រវិលផងដែរ។ បើសិនជាអ្នកពាក់ក្រវិលពណ៌ចែងចាំង អ្នកគួរតុបតែងមុខបែបសាមញ្ញធម្មតា។

៤. ផ្គូរផ្គងខ្សែក ត្រឹមត្រូវជាមួយនឹងសណ្ឋាន ក

Wearing-Statement-Jewelry-05

វិធីតុបតែងខ្សែ ក ម៉ូដធំៗ ឱ្យបានលេចធ្លោ គឺត្រូវពាក់វាឱ្យបានត្រឹមត្រូវ សមជាមួយនឹងទម្រង់ ក របស់អ្នក។ រ៉ូប ឬអាវ អត់ដៃ ចោមពុង កមូល ឬករាងអក្សរ V គឺជាឈុតសម្លៀកបំពាក់ដែលសក្តិសមជាមួយនឹង គ្រឿងអលង្ការដែលមានម៉ូតក្បាច់ក្បូរច្រើន។ សម្លៀកបំពាក់ កជិត ឬកបំពង់ មិនគួរប្រើប្រាស់ ជាមួយគ្រឿងអលង្ការប្រភេទនេះឡើយ។ អាវ កក្អម ពណ៌លាតបញ្ចេញសម្រស់ស្រស់ស្អាត ជាមួយគ្រឿងអលង្ការដែលមានម៉ូតខ្លាំង។ អ្នកត្រូវប្រាកដថាអ្នកពាក់គ្រឿងអលង្ការ បែបក្បាច់ក្បូរច្រើន ជាមួយនឹងសម្លៀកបំពាក់សាមញ្ញ និងមានពណ៌លាតតែមួយពណ៌ ដើម្បីឱ្យគ្រឿងអលង្ការលេចធ្លោឡើង។ អ្នកក៏អាចពាក់ខ្សែក ដែលមានពណ៌ភ្លឺចាំង និងមានម៉ូតច្រើនជាមួយសម្លៀកបំពាក់ពណ៌ខ្មៅ ស ឬពណ៌សាច់ ដើម្បីរក្សាភាពស្រស់ស្អាត និងទាក់ទាញខ្លាំង។

៥. ផ្តោតលើប្រអប់ដៃ

Wearing-Statement-Jewelry-06

នៅពេលពាក់ចិញ្ចៀនធំៗ ត្រូវចងចាំថាចំណាប់អារម្មណ៍ទាំងអស់ នឹងផ្តោតលើប្រអប់ដៃរបស់អ្នក ជាពិសេសក្រចក ដូច្នេះអ្នកត្រូវសម្អាត និងតុបតែងវាឱ្យបានស្រស់ស្អាត។ អ្នកត្រូវប្រុងប្រយ័ត្នលើពណ៌ថ្នាំក្រចក កុំឱ្យវាផ្ទុយគ្នាជាមួយពណ៌ចិញ្ចៀន និងពុំគួរពាក់ចិញ្ចៀនធំៗ ដែលមានពណ៌ចម្រុះ ជាមួយថ្នាំក្រចកដែលមានពណ៌ ឬម៉ូតចម្រុះទេ។ ដោយសារចិញ្ចៀនជាគ្រឿងតុបតែងដ៏តូចមួយ ដូច្នេះវាពុំសូវជាចំណុចចាប់អារម្មណ៍ខ្លាំងដែរ ដូច្នេះអ្នកអាចរីករាយនឹងការលេងម៉ូតចិញ្ចៀន តាមចិត្ត ចង់។ យ៉ាងណាមិញ អ្នកគួរពាក់ចិញ្ចៀនតែមួយវង់បានហើយ។

៦. ការតុបតែងលើដៃ

Wearing-Statement-Jewelry-07

កងដៃធំៗ ជាជម្រើសដ៏ប្រសើរបំផុត បើសិនជាអ្នកចង់លេងម៉ូតគ្រឿងអលង្ការ។ ដើម្បីបង្ហាញពីសម្រស់ អ្នកគួរពាក់អាវដៃខ្លី ឬអាវវាលដៃ ឬពាក់កងដៃពីលើអាវដៃរឹបវែង ដែលមានពណ៌លាតតែមួយពណ៌។ អ្នកគួរពាក់កងដៃតែមួយបានហើយ។ កងដៃដាំត្បូងជាឈុត ក៏ស្រស់ស្អាតផងដែរ។ អ្នកគួរពាក់កងដៃឈុតលើដៃតែម្ខាងបានហើយ ហើយគួរពាក់ឈុតដែលមានច្រើនបំផុត ៦កង ហើយត្រូវប្រាកដថា កងទាំងនោះស៊ីជាមួយគ្នាទាំងពណ៌ និងម៉ូត។ អ្នកអាចជ្រើសយកកងមាស ឬប្រាក់ ដើម្បីបន្ថែមសម្រស់ឱ្យកាន់តែទាក់ទាញ។

៧. ពាក់គ្រឿងអលង្ការជាឈុត

Wearing-Statement-Jewelry-08

អ្នកគួរប្រើប្រាស់គ្រឿងអលង្ការជាឈុត គូនឹងសម្លៀកបំពាក់ ដើម្បីលេចចេញជាឈុតតុបតែងដ៏ស្រស់ស្អាតមួយ។ អ្នកគួរជ្រើសរើសយក ឈុតគ្រឿងអលង្ការគុជ សម្រាប់ការតុបតែងបែបរៀបរយ និងរម្យទម្យ។ គ្រឿងអលង្ការមានម៉ូតផ្កា ឬក្បាច់ មើលទៅលេចត្រដែតជាមួយឈុតសម្លៀកបំពាក់ បែបរ៉ូមែនទិក និងទន់ភ្លន់ ហើយគ្រឿងអលង្ការចម្រុះពណ៌ គឺជាគ្រឿងអលង្ការដ៏សក្តិសមសម្រាប់ការ តុបតែងបែបយុវវ័យ។ កងដៃក្រាស់ ស៊ីគ្នាជាមួយរ៉ូបខ្លី ហើយក្រវិលរំយោលកាន់តែស្រស់ស្អាតជាមួយសំពត់ម៉ាក់ស៊ីវែង។

ប្រភព: YouQueen ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ស្នេហាម្តងនេះ មែនទែនហើយ សម្រាប់ Cameron Diaz

ដោយ: ដាលីស 10 PM, Thursday, 04 Jun, 2015

ម្តងនេះ មិនមែនគ្រាន់តែជាស្នេហា បែបឆក់កណ្ឌៀតមួយដងមួយកាល ដូចកាលពីពេលមុនទៀតទេ ព្រោះមានសេចក្តី​រាយ​ការណ៍មកថា ខាមេរ៉ន់ ឌីអាស (Cameron Diaz) តារាឯកហូលីវុ...

នាវាស្នេហ៍ហូលីវូដ Garner – Affleck ជិតបែកបាក់លិចលង់ហើយ

ដោយ: ដាលីស 5 PM, Sunday, 07 Jun, 2015

បន្ទាប់ពីគូស្នេហ៍តារាហូលីវូដ បាន​បែកបាក់ចែក​ផ្លូវគ្នា​ អស់ជាច្រើន​គូ​រួច​មក កន្លងមកនេះឮសូរថា គូរបស់ជេនីហ្វើរ៍ ហ្កានើរ៍ និង បេន អាហ្វ្លេក (Jennifer ...

កំហុសទាំង 10 នៃការស្លៀកសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 9 PM, Sunday, 16 Jul, 2017

មុនពេលឈានជើងចេញពីផ្ទះ អ្នកចង់ប្រាកដថា អ្នកបានតុបតែងខ្លួនសមរម្យ ជាមួយនឹងសម្លៀកបំពាក់ ស្បែកជើង ការផាត់មុខ និងការធ្វើសក់យ៉ាងស្រស់ស្អាត។ ប៉ុន្តែយើងគ្រប...

ចង់ដឹងអត់! ការជូនអាំងប៉ាវនៅថ្ងៃចូលឆ្នាំចិន មានន័យដូចម្តេច?

ដោយ: ភារុន 9 AM, Friday, 01 Feb, 2019

តាមប្រពៃណីរបស់ជនជាតិចិន ក្នុងអំឡុងពេលចូលឆ្នាំថ្មី គេតែងជូនអាំងប៉ាវ ឱ្យគ្នាទៅវិញទៅមក ដើម្បីជូនពរជ័យ ឱ្យជួបតែសំណាងល្អពេញមួយឆ្នាំ។ ការជូនអាំងប៉ាវរួមមា...

Tomnerb.Com - YouTube Channel