ចូលចិត្តទំនើប

វិធីសាស្រ្ត ១០យ៉ាង សម្រាប់ការតុបតែងបន្ទប់គេង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Mar, 2017

ពង្រីកទំហំបន្ទប់គេង របស់អ្នកជាមួយវិធីសាស្រ្តងាយៗ ដើម្បីទទួលបានបន្ទប់គេង ដែលផ្តល់នូវផាសុកភាព គេងលក់ស្រួល និងសុបិន្តល្អ។

១. ការរួមបញ្ចូលគ្នា និងស៊ីគ្នា

បន្ថែមភាពទាក់ទាញ ដោយរួមបញ្ចូលរូបភាពលើជញ្ជាំងផ្សេងៗ ចម្រុះគ្នា ដូចជាក្រឡាឆ្នូត រូបផ្កាថ្ម និងរូបភាពសិល្បៈនានា នៅក្នុងបន្ទប់គេង។

២. ហ៊ានប្រថុយ

បន្ទប់គេងជាទីកន្លែងដែលល្អបំផុត សម្រាប់ការសម្រាក បន្ធូរអារម្មណ៍ មិនមែនដោយសារតែវាជាកន្លែងដែលងាយនឹងផ្លាស់ប្តូរ ប៉ុន្តែវាក៏ជាទីកន្លែង ដែលមានជម្រើសគ្មានទីបញ្ចប់។ កុំភ័យខ្លាចចំពោះ ការប្រើប្រាស់សម្ភារៈចម្រុះ បើសិនជាកម្រាលពូក និងភួយរបស់អ្នកមានម៉ូត និងពណ៌តែមួយប្រភេទ។

៣. បន្ថែមពណ៌ឆើតឆាយ

បន្ថែមសម្រស់ដល់គ្រែគេងម៉ូតបូរាណ ដែលមានដងបញ្ឈរបួននៅគ្រប់ជ្រុងគ្រែ ជាមួយក្បាំងក្បាលគ្រែដែលមានពណ៌ឆើតឆាយ បញ្ចេញម៉ូតឆ្នូតៗ និងមានតុតូចនៅជាប់ក្បាលគ្រែពណ៌ទឹកក្រូចឆើត។

Bedroom-Decor-03

៤. បង្កើនទំហំ

តុតូចជាប់នឹងក្បាលគ្រែដ៏ស្រស់ស្អាត ជាមួយនឹងទំហំហិបធំល្មម សម្រាប់ទុកដាក់សម្ភារៈដែលពិបាក នឹងស្វែងរក។ តុតូចមួយនេះមានរូបរាងស្រស់ស្អាត បែបថ្លៃថ្នូរ ដែលមាន៣ថត។ បន្ថែមលើនេះទៀត វាមានពណ៌សក្បុស ស្តែងចេញរូបរាងបែបបូរាណ និងរាងបួនជ្រុងស្មើ សមល្មមទៅនឹងគ្រប់បែបបទនៃការតុបតែង។

៥. លាបពណ៌ខៀវ

ពណ៌ខៀវ ជាពណ៌ ដែលជួយកាត់បន្ថយអារម្មណ៍តានតឹង និងជួយបញ្ចុះសម្ពាធឈាម ដែលកត្តាទាំង២នេះ ជាកត្តាសំខាន់ ដើម្បីទទួលបានដំណេកដ៏ស្កប់ស្កល់មួយ។ ហេតុនេះហើយទើបពណ៌ខៀវ ជាជម្រើសពណ៌ ដ៏មានប្រជាប្រិយភាពសម្រាប់បន្ទប់គេង។ ជ្រើសរើសពណ៌ស្រមោលដែលអ្នកពេញ ចិត្ត និងផ្គូរផ្គងវាជាមួយផ្ទាំងរូបភាព ដើម្បីតុបតែងផ្ទៃជញ្ជាំងពីក្រោយគ្រែគេងរបស់អ្នក។

៦. ប្រើប្រាស់ឧបករណ៍តុបតែងបែបសមុទ្រ

តុបតែងបន្ទប់ជាមួយគ្រឿងតុបតែងបែបសមុទ្រ គឺជាវិធីសាស្រ្តល្អមួយក្នុងការបង្កើតបរិយាកាសស្ងប់ ស្ងាត់ ក្នុងបន្ទប់គេង។ អំពូលភ្លើងសម្រាប់តាំងលើតុក្បែរគ្រែគេងមួយនេះ តុបតែងជារូបរាងផ្កាថ្មពណ៌ស និងប្រើប្រាស់សូត្រស្តើង រលោង សម្រាប់ជាគម្របអំពូល។

៧. លក្ខណៈបែបត្រូពិច

ម៉ូតស៊ុមគ្រែគេង ផលិតពីឬស្សី ផ្តល់នូវបរិយាកាសដ៏ស្រស់ស្រាយ បែបធម្មជាតិ។

៨. បន្ថែមភាពទន់

ប្រើប្រាស់ពូកទន់ជាក្បាំងក្បាលគ្រែ ជាជម្រើសប្រសើរបំផុត សម្រាប់អ្នកចូលចិត្តអានសៀវភៅមុនពេលចលគេង។

៩. ពិចារណាប្រើប្រាស់សង្ហារឹមបែបសាមញ្ញ

គ្រែឈើដ៏សាមញ្ញមួយ ផ្តល់សោភណ្ឌភាពស្រស់ស្អាត ជាមួយពណ៌ខៀវស្រាល ត្រជាក់ភ្នែក។

១០. មានគ្រប់រសជាតិ

អ្នកអាចផ្លាស់ប្តូររសជាតិមកបន្ថែមសម្រស់បន្ទប់គេង តាមរយៈគ្រែដែក ដ៏សាមញ្ញ តែទាក់ទាញ។

Bedroom-Decor-02

ប្រភព: CoastaLliving ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ទេព បូព្រឹក្ស កាន់តែ​ទាក់​ទាញ នៅ​ក្នុង​បទចម្រៀង Original ថ្មី

ដោយ: ម៉ូនី 1 AM, Wednesday, 13 Jul, 2016

កាលពីប៉ុន្មានម៉ោងមុននេះបន្តិច បទចម្រៀងថ្មីរបស់កញ្ញា ទេព បូព្រឹក្ស ត្រូវបានបង្ហោះ Teaser ជាផ្លូវការនៅលើគណនី Youtube របស់ផលិតកម្ម រស្មីហង្សមាស។ បទថ្ម...

ការតុបតែងការិយាល័យ ផ្តល់អារម្មណ៍ដូចគេហដ្ឋាន

ដោយ: ដួងច័ន្ទ 10 PM, Sunday, 24 Dec, 2017

ទំនើប ដឹងច្បាស់ថាការធ្វើការ ក្នុងការិយាល័យពេលខ្លះ ផ្តល់នូវអារម្មណ៍ធុញថប់ ដែលធ្វើឱ្យអ្នកចង់តែ ត្រឡប់ទៅផ្ទះវិញ។ ដំណោះស្រាយបរិយាកាស នៅក្នុងបន្ទប់ការិយ...

PSY រួចខ្លួនយ៉ាងប្រផិតប្រផើយ ពីការបាញ់គ្នា នៅក្នុងជំរុំហាត់ទាហាន

ដោយ: ដាលីស 9 PM, Sunday, 14 Jun, 2015

សារព័ត៌មាន របស់ដែនដីជ្រក់ស្ពៃ គីមឈី បានចុះផ្សាយពីព័ត៌មាន ដែលបានកើតឡើង នៅក្នុងបន្ទាយទាហាន នែកុក-ដុង នៅក្នុងតំបន់ ស ឆូ ប៉ែកខាងត្បូងនៃទីក្រុងសេអ៊ូល នៅ...

វិធីសាស្រ្ត តុបតែងគ្រឿងលំអរ ឱ្យសមជាមួយសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 11 PM, Thursday, 30 Mar, 2017

គ្រឿងតុបតែងខ្លួនអាចផ្តល់សម្រស់ ឬអាចធ្វើឱ្យបាត់បង់សម្រស់។ នៅពេលជ្រើសរើសគ្រឿងតុបតែងខ្លួន ដើម្បីឱ្យសមជាមួយសម្លៀកបំពាក់ អ្នកត្រូវពិចារណាលើពណ៌ ទំហំ ម៉ូត...

Tomnerb.Com - YouTube Channel