ចូលចិត្តទំនើប

វិធីសាស្រ្ត តុបតែងគ្រឿងលំអរ ឱ្យសមជាមួយសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 11 PM, Thursday, 30 Mar, 2017

គ្រឿងតុបតែងខ្លួនអាចផ្តល់សម្រស់ ឬអាចធ្វើឱ្យបាត់បង់សម្រស់។ នៅពេលជ្រើសរើសគ្រឿងតុបតែងខ្លួន ដើម្បីឱ្យសមជាមួយសម្លៀកបំពាក់ អ្នកត្រូវពិចារណាលើពណ៌ ទំហំ ម៉ូតរបស់គ្រឿងលំអនិមួយៗ ហើយត្រូវផ្លាស់ប្តូរតាមកម្មវិធីផ្សេងៗគ្នា។ អត្ថបទខាងក្រោមនឹងរៀបរាប់លម្អិត ពីវិធីសាស្រ្តសម្រាប់ធ្វើការជ្រើសរើសគ្រឿងតុបតែងលម្អនានា។

ពណ៌

Match-Your-Accessories-to-your-Outfit-02

នៅពេលអ្នកស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ស ឬពណ៌តែមួយ អ្នកអាចប្រើប្រាស់គ្រឿងលំអគ្រប់ពណ៌សម្រាប់តុបតែង និងរួមផ្សំជាម៉ូតបន្ថែម។ បើសិនជាអ្នកស្លៀកពាក់ខោអាវចម្រុះពណ៌ ត្រូវជ្រើស រើសគ្រឿងតុបតែង ដែលមានពណ៌ស៊ីជាមួយពណ៌សម្លៀកបំពាក់។ សូមធ្វើការស្វែងយល់ពីមូលដ្ឋានចំណាត់ថ្នាក់នៃពណ៌។ ចំណាត់ថ្នាក់បឋមគឺ ពណ៌ក្រហម ខៀវ និងលឿង ហើយចំណាត់ថ្នាក់ទី២គឺ ជាពណ៌ដែលលាយបញ្ចូលគ្នា រវាងពណ៌នៃចំណាត់ថ្នាក់បឋម។ ឧទាហរណ៍ ពណ៌ក្រហមលាយជាមួយពណ៌លឿង បង្កើតចេញជាពណ៌ទឹកក្រូច។ ពណ៌នៅក្នុងចំណាត់ថ្នាក់បឋម និងថ្នាក់ទី២ ដែលស្ថិតនៅទន្ទឹមគ្នាលើតារាងពណ៌មានភាពស្រដៀងគ្នា។ វាសហការគ្នាយ៉ាងល្អនៅពេលវាត្រូវបានប្រើ ប្រាស់នៅក្នុងកម្រិតពន្លឺដូចគ្នា។ បើសិនជាអ្នកចង់ច្នៃម៉ូតដ៏ទាក់ទាញ អ្នកត្រូវជ្រើសរើសពណ៌ពីថ្នាក់ទី១ និងទី២ ដែលផ្ទុយគ្នា។ សូមជៀសវាងប្រើប្រាស់ពណ៌ក្រហម ជាមួយពណ៌បៃតង ហើយសូមកុំ ប្រើប្រាស់លើសពីបីពណ៌នៅក្នុងឈុតតែមួយ។

ទំហំ

Match-Your-Accessories-to-your-Outfit-05

ទំហំនៃគ្រឿង សម្រាប់តុបតែងលម្អ គឺជាចំណុចសំខាន់មួយផងដែរ។ នៅពេលអ្នកស្លៀកសម្លៀកបំពាក់ក្រឡា គ្រឿងលំអសាមញ្ញធម្មតា គឺជាជម្រើសដ៏សក្តិសមបំផុត។ គ្រឿងតុបតែងលម្អ និងគ្រឿងអលង្ការដែលស៊ាំញ៉ាំ នឹងធ្វើឱ្យការតុបតែងគ្មានតម្លៃ។ ដូចគ្នាផងដែរ ចំពោះសម្លៀកបំពាក់ប៉ាក់ដិន អង្កាំ ឬភ្លីសេ អ្នកគួរប្រើប្រាស់គ្រឿងអលង្ការបែបសាមញ្ញ ដើម្បីរក្សាចំណុចទាក់ទាញ នៃសម្លៀកបំពាក់របស់អ្នក។ ទំហំ និងរូបរាងនៃកាបូបក៏សំខាន់ផងដែរ។ សូមពិចារណាបន្ថែម ទ្រង់ទ្រាយរាងកាយរបស់អ្នក សម្រាប់ការជ្រើសរើសសម្លៀកបំពាក់។ ស្រ្តីដែលមានរាងខ្ពស់ស្តើង សក្តិសមនឹងស្លៀកសម្លៀកបំពាក់ខ្លីៗ ជាមួយកាបូបយួរ ឬកាបូបដៃ។ ស្រ្តីដែលមានកម្ពស់ទាប គួរជៀសវាងកាបូបដែលមានទំហំធំពេកទេ ព្រោះវាអាចបិទបាំងរូបរាងដ៏តូចច្រលឹងរបស់អ្នក។ រីឯស្រ្តីទាបល្អិតក៏មិនគួរប្រើប្រាស់កាបូបស្ពាយដែលមានខ្សែវែងដែរ។ ចំណែកស្រ្តីដែលមានសាច់ទ្រលុកទ្រលន់ និងមានចង្កេះអង្ក្រង កាន់តែមាន សម្រស់ស្រស់ស្អាតជាមួយកាបូបយួរ ខ្នាតកណ្តាល ឬកាបូបដៃដែលមានរាងបួនជ្រុង។

ការច្នៃម៉ូត

Match-Your-Accessories-to-your-Outfit-03

គ្រឿងតុបតែងលំអ អាចកំណត់ពីបែបផែនអត្តចរិករបស់អ្នក។ អាវយឺតស និងខោខូវប៊យ ឬរ៉ូបពណ៌ខ្មៅដ៏សាមញ្ញ អាចបង្ហាញពីសម្រស់ដ៏ទាក់ទាញផ្សេងៗគ្នា អាស្រ័យលើជំរើសនៃកាបូបស្ពាយ ស្បែកជើង គ្រឿងអលង្ការ និងគ្រឿងលំអនានា។ ខាងក្រោមនេះគឺជាគ្រឿងលំអជាទូទៅ សម្រាប់ការជ្រើស រើសប្រាស្រ័យលើចរិកលក្ខណៈ និង Style របស់អ្នក៖

  • គ្រឿងលំអបែប Classic៖ ក្រវិលដោតគុជ ឬពេជ្រ កន្សែងសូត្របង់ ក កាបូបស្បែក និងស្បែកជើងកែង Classic ពណ៌ខ្មៅ
  • គ្រឿងលំអបែបឆើតឆាយ៖ ក្រវិលរំយោល ខ្សែ ក អង្កាំ ចិញ្ចៀនឡោមត្បូងទំហំធំ កាបូបដៃដាំ ត្បូង វែនតាខ្មៅធំៗ និងស្បែកជើងកែងចោត
  • គ្រឿងលំអបែបឡូយឆាយ៖ គ្រឿងអលង្ការបែបស៊ាំញ៉ាំ កាបូបស្ពាយ បូរសក់ ខ្សែក្រវ៉ាត់ខ្សែតូច និងស្បែកជើងឃ្លុំទាប/គ្មានកែងចម្រុះពណ៌
  • គ្រឿងលំអបែបស៊ិចស៊ី៖ កងដៃធំវែង ខ្សែកខ្លីៗ កាបូបស្បែកមានម៉ូតខ្លាំង និងស្បែកជើងកវែង ស្បែកពណ៌ខ្មៅ
  • គ្រឿងលំអសម្រាប់ធ្វើការប្រចាំថ្ងៃ៖ ខ្សែកតូចឆ្មារ នាឡិកាដៃបែប Classic កាបូបស្ពាយ ឬកាបូបយួរទំហំធំ និងស្បែកជើងក្រវ៉ាត់កែង
  • គ្រឿងលំអបែបសាមញ្ញ៖ នាឡិកាដៃ ឬកងដៃពណ៌ចម្រុះឆើតឆាយ វ៉ែនតាខ្មៅ កាបូបស្ពាយ មួកហាមធំៗ និងស្បែកជើង ក វែងត្រឹមជង្គង់ ឬស្បែកជើងសង្រែក

គ្រឿងលំអអាចនាំឱ្យសម្លៀកបំពាក់សាមញ្ញ ក្លាយជាទាក់ទាញ។ វាអាចជួយឱ្យអ្នកផ្លាស់ប្តូរការតុបតែងខ្លួនប្លែកពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរគ្រឿងលំអ។ ដើម្បីទទួលបានសម្រស់ ដ៏ស្រស់ស្អាត និងទាក់ទាញបំផុត អ្នកគួរធ្វើការជ្រើសរើសគ្រឿងលំអតុបតែងខ្លួន ឱ្យបានល្អិតល្អន់។

ប្រភព: SheKnows ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

រំដួលលិចទឹកចេញបទចម្រៀង Original ធុងសំរាម

ដោយ: ម៉ូនី 5 PM, Wednesday, 29 Jun, 2016

លោកអ្នកពិតជាបានស្គាល់រួចមកនូវតារាហ្វេសបុក ពូកែរឆ្នៃប្រឌីតយករបស់របរពាក់ជាប់នឹងក្បាល់ នោះគឺ រំដួលលិចទឹក។ រំដួលលិចទឹក តែងតែធ្វើឲ្យហ្វេននៅតាមបណ្តាញទំនា...

ម៉ាកគ្រឿងអលង្ការ ដែលមានតម្លៃថ្លៃបំផុត ទាំង10

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Apr, 2017

គ្រឿងអលង្ការ គឺជាគ្រឿងលម្អដែលមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ ប្រុសស្រីអាចប្រើប្រាស់បានទាំងអស់។ រាប់ចាប់ពីខ្សែកបែបកីឡា រហូតដល់ចិញ្ចៀនពេជ្រ គ្រឿងអលង្កា...

Victoria ត្រៀមប្រមូលលុយ Backhams ធ្វើស្រាវីស្គីល

ដោយ: ដាលីស 12 AM, Sunday, 07 Jun, 2015

Victoria Backham ប្រហែលជាសប្បាយចិត្តខ្លាំងណាស់ ព្រោះត្រូវត្រៀមខ្លួនចាំប្រមូលលុយដុល្លារទៀតហើយ បន្ទាប់​ពី David Backham កំពូលស្វាមីដ៏ល្អ និងជាអតីតកីឡ...

១០ សំណួរ សម្រាប់ការពិចារណា មុនពេលចាប់ផ្តើមប្តូរម៉ូតផ្ទះបាយ

ដោយ: ដួងច័ន្ទ 3 PM, Saturday, 18 Mar, 2017

សម្រាប់អ្នកដែលមានបំណងចង់ជួសជុលផ្ទះបាយ អ្នកគួរធ្វើការពិចារណាឱ្យបានល្អិតល្អន់ ដើម្បីជៀសការខ្ជះខ្ជាយថវិកា និងពេលវេលា។ មុនអ្នកធ្វើការសម្រេចចិត្ត អ្នកគួ...

Tomnerb.Com - YouTube Channel