ចូលចិត្តទំនើប

វិធីសាស្រ្តល្អបំផុត ធ្វើឱ្យការរស់នៅផ្ទះ កាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 12 AM, Wednesday, 26 Jul, 2017

តើអ្នកតែងគិតថា ការរស់នៅក្នុងផ្ទះ មានភាពស្មុគស្មាញខ្លាំងមែនទេ? សូមសម្តែងនូវភាពស្មោះត្រង់។ យើងទាំងអស់គ្នាតែងជួបប្រទះ នឹងភាពស្មុគស្មាញនៅពេលខ្លះ។ ប៉ុន្តែគេហដ្ឋានគួរតែជាកន្លែងដែល អ្នកព្យាយាមធ្វើឱ្យគ្រប់យ៉ាងសាមញ្ញ ដែលអាចក្លាយជាទីកន្លែង សម្រាកបន្ធូរអារម្មណ៍តានតឹងពីក្នុង ពិភពខាងក្រៅ ដែលអ្នកមិនអាចគ្រប់គ្រងបាន។ តោះ! មកធ្វើការស្វែងយល់ទាំងអស់គ្នា ថាតើអ្នកពិតជាស្មុគស្មាញមែនរឺទេ?

 

ធ្វើវានៅពេលនេះ

មិនខ្វល់ថានោះគឺជាអ្វី រាប់ចាប់ពីការលាងចានឆ្នាំង រហូតដល់ការទុកដាក់សម្លៀកបំពាក់ ទៅក្នុងទូរ វិញ ឬសកម្មភាពការងារផ្ទះនានា សូមធ្វើវានៅពេលនេះ ភ្លាមៗ មិនគួរទុកចោលសិនទេ។ អ្នកអាចធ្វើ ឱ្យជីវិតកាន់តែងាយស្រួល តាមរយៈវិធីសាស្រ្តជាច្រើន ដោយធ្វើអ្វីដែលជាតម្រូវការចាំបាច់ត្រូវតែធ្វើ ហើយមិនរងចាំឱ្យវាឈានទៅរក ស្ថានភាពអាក្រក់ទេ។

 Simplify-Your-Life-At-Home-Tomnerb-04

រៀននិយាយថាទេ

ដូចជានៅក្នុងជីវភាពរស់នៅទូទៅ អ្នកត្រូវរៀននិយាយថា ទេ ទៅកាន់អ្វីដែលអ្នកពិតជាចង់បដិសេធ។ ប៉ុន្តែអ្នកគួររក្សាការនិយាយថា ប្រហែល និង ប្រាកដណាស់ ដើម្បីឱ្យជីវិតនៅក្នុងផ្ទះរបស់អ្នកកាន់តែងាយស្រួល។ អ្នកអាចចាប់ផ្តើមនិយាយថា ទេ ក្នុងការកក់តុនៅភោជនីយដ្ឋាន នៅពេលអ្នកចង់បញ្ចុះទម្ងន់ ឬ និយាយបដិសេធ ចំពោះការចិញ្ចឹមសត្វនៅក្នុងផ្ទះ បើសិនជាអ្នកមិនចូលចិត្ត។ ប៉ុន្តែវាក៏សម្តៅលើការនិយាយថា ទេ ទៅកាន់ខ្លួនអ្នកផ្ទាល់ នៅពេលអ្នកកំពុងព្យាយាមធ្វើរឿងដែល មិនល្អសម្រាប់អ្នក ឬសម្តៅលើចំនួនសម្ភារៈ ដែលអ្នកដឹងថាអ្នកត្រូវធ្វើឱ្យកាន់តែប្រសើរ សម្រាប់គេហ ដ្ឋានរបស់អ្នក ជីវិតរបស់អ្នក និងសតិស្មារតីរបស់អ្នក។

Simplify-Your-Life-At-Home-Tomnerb-05 

កាត់បន្ថយសម្ភារៈរបស់អ្នក

តើអ្នកពិតជាត្រូវការអាវក្រៅពណ៌ខ្មៅទាំង 10 មែនឬទេ? ឬ ខ្នើយកើយជាច្រើន? ឬសម្ភារៈផ្សេងៗទៀតដែលមានចំនួនច្រើនលើសលុប? អ្នកគួរធ្វើការកាត់បន្ថយ បរិមាណសម្ភារៈទាំងនោះ។ ប្រាកដណាស់ថាសម្ភារៈកាន់តែតិច ជួយរក្សាសោភណ្ឌភាពគេហដ្ឋាន និងមានអនាម័យ។ ប៉ុន្តែ តើអ្នកគួរ ថែរក្សាសតិស្មារតីរបស់អ្នកដូចម្តេច? ការមានជម្រើសកាន់តែតិច សម្រាប់ការជ្រើសរើសយកសម្ភារៈ ណាមួយ នឹងជួយសន្សំសំចៃពេលវេលារបស់អ្នក។ ដូច្នេះ អ្នកគួរគិតអំពីការងារអ្វីដែលតម្រូវឱ្យអ្នកចំណាយពេលច្រើន ព្រោះអ្នកត្រូវពិចារណាលើវត្ថុ ដែលអ្នកចង់ប្រើប្រាស់ និងសង្កេតមើល តើអ្នកអាចកាត់បន្ថយជម្រើសមួយចំនួនបានទេ។

 Simplify-Your-Life-At-Home-Tomnerb-06

ផ្តល់ទីកន្លែង ដល់របស់គ្រប់យ៉ាង

អ្នកតែងតែបាត់សោរ? មិនអាចរកកន្រ្តៃឃើញ? ឬតែងតែភ្លេចសម្ភារៈចាំបាច់ផ្សេងៗ ដែលអ្នកត្រូវការ មែនទេ? ដូច្នេះ អ្នកត្រូវស្វែងរកទីតាំងសមស្របណាមួយ ដល់គ្រប់សម្ភារៈទាំងអស់ នៅក្នុងគេហដ្ឋាន។ ទីតាំងទាំងនោះត្រូវមានភាពរស់រវើក ដែលប្រៀបបានទៅនឹងគេហដ្ឋាន សម្រាប់ទុកដាក់សម្ភារៈទាំងនោះ។ អ្នកត្រូវទុកដាក់សម្ភារៈទាំងអស់ ដែលអ្នកប្រើប្រាស់រួចរាល់ ទៅក្នុងផ្ទះរបស់វាវិញ ដែលនេះនឹងជួយអ្នកចងចាំ នូវទីកន្លែងទុកសម្ភារៈទាំងអស់នៅក្នុងផ្ទះ។

 Simplify-Your-Life-At-Home-Tomnerb-02

រៀបចំតារាង លម្អិតរៀងរាល់ថ្ងៃ

អ្នកប្រហែលជាត្រូវការរៀបចំ តារាងសកម្មភាពលម្អិតប្រចាំថ្ងៃ នៅក្នុងការងារអាជីព ដែលទាមទារឱ្យ អ្នកបំពេញឱ្យបានចប់ពេញលេញ។ ប៉ុន្តែហេតុអ្វីបានជាអ្នកមិនរៀបចំ តារាងដូចគ្នានេះសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន? អ្នកនឹងបានដឹងថាការធ្វើបែបនេះរៀងរាល់ថ្ងៃ នៅរៀងរាល់ព្រឹក នឹងជួយឱ្យខួរ ក្បាលអ្នកស្រស់ថ្លា និងអាចជួយឱ្យអ្នកគិតអំពីការងាររបស់អ្នក កាន់តែច្បាស់។ វាថែមទាំងជួយកែលម្អ ទម្លាប់អាក្រក់នៅផ្ទះមួយចំនួន ដែលអ្នកចង់លះបង់។ ទោះក្នុងករណីណាក្តី ការយកគំនិតរបស់អ្នកមករៀបចំ និងសរសេរតាមលំដាប់ នឹងជួយអ្នករៀបចំគេហដ្ឋានបានកាន់តែប្រសើរ។

 Simplify-Your-Life-At-Home-Tomnerb-03

ធ្វើរឿងតែមួយ ក្នុងពេលតែមួយ

យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងថា ការអនុវត្តពហុការងារ នឹងមិនអាចឱ្យការងារណាមួយ បញ្ចប់ដោយពេញលេញ កាន់តែឆាប់រហ័សទេ ហើយការព្យាយាមធ្វើការងារច្រើន ពេលក្នុងពេលតែមួយ នឹងនាំអ្នកទៅកាន់ការបង្កើតកំហុស។ ដូច្នេះ អ្នកគួរបន្ធូរអារម្មណ៍ ធ្វើការងារយឺតៗ បន្តិចម្តងៗ សម្រាប់ការរៀបចំគេហដ្ឋាន ឱ្យមានសណ្តាប់ធ្នាប់។ វាមិនត្រឹមតែជួយឱ្យជីវិតអ្នកកាន់តែងាយស្រួលដោយការជៀសវាងកំហុសប៉ុណ្ណោះទេ វានឹងនាំមកនូវសេចក្តីស្ងប់សុខ មកកាន់ជីវិតរបស់អ្នក ដោយជួយឱ្យអ្នកស្ងប់អារម្មណ៍ រស់នៅបានយ៉ាងមានក្តីសុខ។

 

ប្រភព: Decorunits ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

គ្រាប់ពេជ្រ មានពណ៌សក្តិសម សម្រាប់ចិញ្ចៀនម៉ូដ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

ចិញ្ចៀន ដែលមានក្បូរក្បាច់រចនាកំពុងទទួលបាន ការពេញនិយមខ្លាំង។ ជាការពិតដែលគ្រាប់ពេជ្រគ្មានពណ៌មានតម្លៃខ្ពស់ជាង ប៉ុន្តែគ្រាប់ពេជ្រមានពណ៌មានសម្រស់ តាមបែប...

ក្មេងធំឡើងនៅជនបទ ដែលហ៊ុំព័ទ្ធដោយធម្មជាតិ ទំនងជាមិនសូវមាន ជម្ងឺធ្លាក់ទឹកចិត្ត នៅពេលក្លាយជាជំទង់

ដោយ: ភារុន 1 PM, Friday, 15 Mar, 2019

ការស្រាវជ្រាវមួយបានបង្ហាញថា ការធំឡើងនៅជនបទ អាចជួយកាត់បន្ថយជម្ងឺផ្លូវចិត្ត នៅពេលក្លាយជាមនុស្សពេញវ័យ។ ការសិក្សានេះបានធ្វើឡើង ទៅលើជនជាតិដាណឺម៉ាកជិតមួយ...

Desktop Wallpapers ទាំង ១០ ប្រចាំខែតុលា ២០១៧

ដោយ: ស. លីង 11 PM, Tuesday, 17 Oct, 2017

ថ្ងៃនេះ ទំនើប សូមបង្ហាញជូននូវរូបភាពសម្រាប់ screen កុំព្យូទ័រលើតុ ដែលចាត់ជា desktop wallpapers ស្រស់ស្អាតប្រចាំខែតុលា ឆ្នាំ២០១៧ ដោយ ទំនើប ហ្នឹងឯង...

១០ សំណួរ សម្រាប់ការពិចារណា មុនពេលចាប់ផ្តើមប្តូរម៉ូតផ្ទះបាយ

ដោយ: ដួងច័ន្ទ 3 PM, Saturday, 18 Mar, 2017

សម្រាប់អ្នកដែលមានបំណងចង់ជួសជុលផ្ទះបាយ អ្នកគួរធ្វើការពិចារណាឱ្យបានល្អិតល្អន់ ដើម្បីជៀសការខ្ជះខ្ជាយថវិកា និងពេលវេលា។ មុនអ្នកធ្វើការសម្រេចចិត្ត អ្នកគួ...

Tomnerb.Com - YouTube Channel