ចូលចិត្តទំនើប

វិធីសាស្រ្តរៀបចំបន្ទប់គេង ពោរពេញដោយភាពរ៉ូមេនទិច

ដោយ: ដួងច័ន្ទ 11 PM, Thursday, 23 Mar, 2017

តើអ្នកចង់ប្រែក្លាយបន្ទប់គេង របស់អ្នកឱ្យក្លាយជាទីកន្លែងពោរពេញ ដោយភាពផ្អែមល្ហែមរ៉ូមេនទិក ឬទេ? វិធីសាស្រ្តសម្រាប់ការរៀបចំបន្ទប់គេង បែបរ៉ូមេនទិកខាងក្រោមនេះ នឹងជួយជំរុញអ្នកឱ្យនាំមកនូវ ពណ៌ ការតុបតែង និងគ្រឿងសង្ហារឹម ដើម្បីបង្កើតនូវការតុបតែងគេហដ្ឋាន ប្រកបដោយអារម្មណ៍រំភើប រីករាយ។ មនុស្សម្នាក់ៗ មានគំនិតខុសៗគ្នា អំពីការរៀបចំបន្ទប់គេងបែបរ៉ូមេនទិក។ យ៉ាងណាមិញ មានធាតុផ្សំនៃការតុបតែងមួយចំនួន ដែលមានលក្ខណៈតែមួយ ដែលត្រូវបានរកឃើញនៅក្នុងការ តុបតែងបន្ទប់គេងជាច្រើន។ ដូច្នេះសូមរីករាយទទួលនូវម៉ូត នៃការតុបតែងបន្ទប់គេងបែបរ៉ូមេនទិច ដើម្បីជួយអ្នកបង្កើតនូវទីកន្លែងសម្រាកផ្ទាល់ខ្លួន។

ការតុបតែងបន្ទប់គេងបែបទំនើប ដែលផ្តោតភាគច្រើនលើទេសភាពដែលមាន ដើម្បីបង្កើតសោភណ្ឌ ភាពតូចៗនៅក្នុងលំហបន្ទប់ទាំងមូល។

ចាប់ផ្តើមពីជម្រើសសម្ភារៈ និងបញ្ចប់លើជម្រើសពណ៌ បន្ទប់គេងមួយនេះពិតជាស្រោបទៅដោយមន្តគាថាសម្រស់របស់ស្រ្តីភេទដ៏ទន់ភ្លន់។

ជាឧទាហរណ៍មួយផ្សេងទៀត នៃការរៀបចំបន្ទប់គេងបែបទាន់សម័យ ដោយប្រើប្រាស់ពណ៌សក្បុស ពាសពេញផ្ទៃបន្ទប់។

បន្ទប់គេងមួយនេះ មើលទៅពោរពេញដោយភាពរីករាយ និងស្រស់ស្រាយ ដោយវាប្រើប្រាស់គំនូរលើ ជញ្ជាំងបិទពេញផ្ទៃបន្ទប់ ហើយប្រើប្រាស់ដោយពណ៌ខៀវស្រទន់ បង្កើតបានជាបន្ទប់ដែលពោរពេញ ដោយផាសុកភាព និងបរិយាកាសបរិសុទ្ធ។

How-To-Create-A-Bedroom-That-Inspires-Romance-03

How-To-Create-A-Bedroom-That-Inspires-Romance-04

How-To-Create-A-Bedroom-That-Inspires-Romance-05

How-To-Create-A-Bedroom-That-Inspires-Romance-06

How-To-Create-A-Bedroom-That-Inspires-Romance-07

ប្រភព: ModernHomeDecor ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ស្បែកជើង ដ៏អស្ចារ្យ ប្រែកាយពីរាបស្មើ ទៅជាកែងចោត តែមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស្បែកជើង Mime et Moi ផ្តល់នូវផាសុកភាព និងការលេងម៉ូដបន្ថែម នៅគ្រប់កម្មវិធី។ គន្លឹះកែងស្បែកជើង បិទ និងបើក និងមានពណ៌ និងម៉ូដជាច្រើនជម្រើស សម្រាប់សុភាព...

វិធីចងកន្សែង បង់ក ទាំង 10 ម៉ូដ

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 13 Jun, 2017

កន្សែងបង់ ក គឺជាគ្រឿងតុបតែងលម្អមួយប្រភេទ ដែលបន្ថែមសម្រស់ដ៏ស្រស់ស្អាត សម្រាប់សុភាព នារី បែបរាបសាររមទម្យ និងឆើតឆាយ ព្រោះវាមានពណ៌ និងម៉ូដចម្រុះ និងម៉ូ...

ទេព បូព្រឹក្ស កាន់តែ​ទាក់​ទាញ នៅ​ក្នុង​បទចម្រៀង Original ថ្មី

ដោយ: ម៉ូនី 1 AM, Wednesday, 13 Jul, 2016

កាលពីប៉ុន្មានម៉ោងមុននេះបន្តិច បទចម្រៀងថ្មីរបស់កញ្ញា ទេព បូព្រឹក្ស ត្រូវបានបង្ហោះ Teaser ជាផ្លូវការនៅលើគណនី Youtube របស់ផលិតកម្ម រស្មីហង្សមាស។ បទថ្ម...

មិនធម្មតា! KFC ប្តេជ្ញាកាត់បន្ថយកាកសំណល់ វេចខ្ចប់ដោយប្លាស្ទិកនៅឆ្នាំ 2025

ដោយ: ភារុន 8 AM, Thursday, 07 Feb, 2019

KFC គឺជាហាងថ្មីមួយទៀតហើយ ដែលបានប្រកាសផែនការ អំពីការកាត់បន្ថយកាកសំណល់ វេចខ្ចប់ដោយប្លាស្ទិក ដោយមូលហេតុថា កាកសំណល់ប្លាស្ទិក គឺជាកាកសំណល់ ដែលមិនអាចកែច្...

Tomnerb.Com - YouTube Channel