ចូលចិត្តទំនើប

វិធីសាស្រ្តតុបតែងស្បែកជើងឱ្យ សមនឹងសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 24 Jan, 2018

ការតុបតែងខ្លួន ឱ្យបានស្រស់ស្អាត អាចជារឿងដ៏ពិបាកមួយ ព្រោះអ្នកមានជម្រើសច្រើនពេក ដែលអាចឱ្យអ្នកពិបាក ក្នុងការសម្រេចចិត្តជ្រើសរើសឱ្យសក្តិសមគ្នា។ ទោះបីជាបច្ចុប្បន្នអ្នកអាចនឹងមិនសូវខ្វល់ពីការតុបតែង តែអ្នកក៏គួររក្សាការពិចារណា ឱ្យបានម៉ត់ចត់តាមគន្លឹះសាមញ្ញៗ ដើម្បីជួយអ្នកបង្កើត Style ដោយខ្លួនឯង ហើយកាន់តែសំខាន់ គឺមានអារម្មណ៍មានទំនុកចិត្តលើខ្លួនឯង។ ទំនើប សូមនាំមកជូននូវការរៀបចំខ្លួន តាមពណ៌តាមក្បួនពណ៌ស៊ីគ្នា ដែលអាចប្រើបានគ្រប់ម៉ូដសម្លៀកបំពាក់ និងគ្រប់កម្មវិធី។
ពណ៌ស
ពណ៌ស គឺជាពណ៌មូលដ្ឋានជាសកល ដែលអាចប្រើប្រាស់បានគ្រប់យ៉ាង។ ប៉ុន្តែសូមកុំប្រើសម្លៀកបំពាក់ពណ៌ស ជាមួយនឹងស្បែកជើងពណ៌ខ្មៅ នៅក្នុងសម្លៀកបំពាក់ឈុត ឬសម្លៀកបំពាក់ក្នុងការិយាល័យ។ វានឹងធ្វើឱ្យអ្នកមើលទៅក្រអឺតក្រទម។

How-to-Perfectly-Match-Your-Shoes-to-Any-Outfit_Fashion_news_cambodia_tomnerb-01
ពណ៌ប្រផេះ
អ្នកអាចប្រើប្រាស់សម្លៀកបំពាក់ពណ៌ប្រផេះ បានជាមួយស្បែកជើងគ្រប់ពណ៌។ វាផ្តល់នូវភាពងាយស្រួលនៅពេលអ្នកមិនដឹងថា គួរជ្រើសរើសសម្លៀកបំពាក់ពណ៌អ្វី ឱ្យសមនឹងស្បែកជើងរបស់អ្នក។ ជាមួយពណ៌ប្រផេះ អ្នកនឹងមើលទៅស្រស់ស្អាត និងលេចធ្លោ។

How-to-Perfectly-Match-Your-Shoes-to-Any-Outfit_Fashion_news_cambodia_tomnerb-02
ពណ៌ខ្មៅ
គំនិតជាទូទៅមួយគិតថា ពណ៌ខ្មៅអាចប្រើប្រាស់បានគ្រប់យ៉ាង។ មិនត្រឹមត្រូវទាំងស្រុងទេ ព្រោះមិន មែនគ្រប់យ៉ាង សុទ្ធតែស៊ីគ្នាជាមួយពណ៌ខ្មៅទេ។ ដូចយើងបានរៀបរាប់ខាងលើ កុំប្រើប្រាស់សម្លៀក បំពាក់ពណ៌ខ្មៅ ជាមួយស្បែកជើងពណ៌ស។ វាដូចគ្នាដែរ ជាមួយនឹងពណ៌ត្នោត។ ពណ៌ទាំងពីរនេះ មិនសក្តិសមនឹងគ្នាទេ ដោយពណ៌ខ្មៅមានលក្ខណៈបែប Business ហើយពណ៌ត្នោតមានលក្ខណៈ បែបសាមញ្ញ។ បើសិនជាអ្នកចង់បានសម្រស់ស្រស់ស្អាត សូមសាកល្បងជាមួយពណ៌ភ្លឺ។

How-to-Perfectly-Match-Your-Shoes-to-Any-Outfit_Fashion_news_cambodia_tomnerb-03
ពណ៌ Beige/Nude
នៅពេលអ្នកស្លៀកសម្លៀកបំពាក់ពណ៌នេះ អ្នកគួរសាកល្បងផ្គូរវាជាមួយស្បែកជើងពណ៌ស្រាល ឬពណ៌ភ្លឺ។ សូមកុំសាកល្បងប្រើពណ៌ខ្មៅអី ព្រោះវានឹងធ្វើឱ្យមានភាពផ្ទុយគ្នាខ្លាំង និងមិនមានន័យល្អទេ។

How-to-Perfectly-Match-Your-Shoes-to-Any-Outfit_Fashion_news_cambodia_tomnerb-04
ពណ៌ត្នោតស្រាល
ស្បែកជើងពណ៌ខ្មៅ និងពណ៌ប្រផេះ មិនស្ថិតនៅក្នុងជម្រើសជាមួយសម្លៀកបំពាក់ពណ៌នេះទេ។ ប៉ុន្តែអ្នកអាចសាកល្បងរសជាតិថ្មី ជាមួយស្បែកជើងពណ៌បៃតង ឬ ពណ៌ Burgundy។ ពណ៌ស្បែក ជើងដ៏ត្រឹមត្រូវនឹងធ្វើឱ្យអ្នកលេចធ្លោ។

How-to-Perfectly-Match-Your-Shoes-to-Any-Outfit_Fashion_news_cambodia_tomnerb-05 
ពណ៌ត្នោតដិត
នេះជាពណ៌ ដែលពិបាកជ្រើសរើសគូបំផុត។ ពណ៌ដែលមិនត្រឹមត្រូវជាងគេ គឺពណ៌ប្រផេះ និងខ្មៅ។ ពណ៌ក្រហម និងស្វាយ ក៏មិនត្រូវដែរ។ ពណ៌ដែលសមស្របជាងគេ អាចជាពណ៌បៃតង ឬពណ៌ខៀវ ដិត។ ការតុបតែងខ្លួនមួយឈុតនេះ នឹងផ្តល់នូវសម្រស់បែបថ្មី និងស្រស់ស្រាយ។

How-to-Perfectly-Match-Your-Shoes-to-Any-Outfit_Fashion_news_cambodia_tomnerb-06
ពណ៌ខៀវ
នៅក្នុងស៊េរីពណ៌នេះ មិនថាពណ៌ខៀវស្រាល ភ្លឺ ឬដិតទេ អ្នកអាចប្រើប្រាស់បានជាមួយនឹងស្បែក ជើងគ្រប់ពណ៌។ នេះជាជម្រើសពណ៌សម្លៀកបំពាក់ ដែលអាចប្រើប្រាស់បានគ្រប់បែបផែន។

How-to-Perfectly-Match-Your-Shoes-to-Any-Outfit_Fashion_news_cambodia_tomnerb-07
ពណ៌ បៃតង Olive, Khaki
នៅក្នុងករណីនេះ ពណ៌ស្បែកជើងតែមួយពណ៌គត់ ដែលនឹងបំផ្លាញការតុបតែងខ្លួនរបស់អ្នក គឺពណ៌ បៃតង។ ចុះពណ៌ដទៃទៀត? នេះជាពណ៌សម្លៀកបំពាក់ ដែលផ្តល់ឱកាសឱ្យអ្នកច្នៃប្រឌិត Style តុបតែងខ្លួនបានកាន់តែសម្បូរបែប។

How-to-Perfectly-Match-Your-Shoes-to-Any-Outfit_Fashion_news_cambodia_tomnerb-08
ពណ៌ Burgundy
សម្លៀកបំពាក់ពណ៌នេះ អ្នកអាចប្រើប្រាស់បាន ជាមួយស្បែកជើងច្រើនពណ៌ លើកលែងតែពណ៌ស្វាយ និងពណ៌ត្នោតដិត។ អ្នកក៏អាចសាកល្បងប្រើប្រាស់ស្បែកជើងពណ៌បែតង ឬពណ៌ខៀវ ដើម្បី ឱ្យការតុបតែងខ្លួនរបស់អ្នកកាន់តែមានភាពភ្លឺថ្លា។ បើសិនជាអ្នកជ្រើសរើសយកសម្លៀកបំពាក់បែប Casual Classic ដូច្នេះអ្នកអាចជ្រើសយកជម្រើសពណ៌ប្រផេះ ពីស្រាល ទៅដិតបាន។

How-to-Perfectly-Match-Your-Shoes-to-Any-Outfit_Fashion_news_cambodia_tomnerb-09

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

៤ ឈុតសម្លៀកបំពាក់ ការិយាល័យងាយៗ សម្រាប់ថ្ងៃដែលខ្ជិលតុបតែងច្រើន

ដោយ: ដួងច័ន្ទ 12 AM, Friday, 31 Mar, 2017

ការរៀបចំតុបតែងខ្លួន សម្រាប់ការងារក្នុងការិយាល័យ អាចជាសិល្ប៍វិធីស្មុគស្មាញមួយ នៃការតុបតែងខ្លួន។ ប្រាកដណាស់ថាអ្នកតែងតែចង់ស្អាត និងលេចធ្លោគ្រប់ពេល ប៉ុ...

ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ

ដោយ: ភារុន 9 AM, Friday, 21 Sep, 2018

ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធធ្វើព...

រៀបការហើយ! ប្រែ៊ន-ជើលីណា ស្ងាត់ៗនៅបារាំង

ដោយ: ដាលីស 9 PM, Saturday, 06 Jun, 2015

រួចរាល់ហើយ បន្ទាប់ពីរង់ចាំអស់ពេលដ៏យូរមក គូស្នេហ៍ Brad Pitt តារាឯកកំពូលសង្ហាជាមួយ​នឹង Angelina Jolie តារាឯកស្រីចិត្តបុណ្យ នាំគ្នាដើរចូលក្លោងទ្វារអាព...

រឿង 5 យ៉ាង ដែលឪពុកម្តាយមិនគួរធ្វើ ជំនួសកូនៗរបស់ខ្លួន!

ដោយ: ចរិយា 8 AM, Wednesday, 21 Aug, 2019

ជួនកាល ឪពុកម្តាយតែងជួយដល់កូនៗរបស់ខ្លួនច្រើនពេក។ ជាច្បាប់ធម្មជាតិ ឪពុកម្តាយមិនអាចរស់នៅជាមួយនឹងកូនៗរបស់ខ្លួន បានជារៀងរហូតបានទេ។ ភារៈកិច្ចរបស់ឪពុកម្តា...

Tomnerb.Com - YouTube Channel