ចូលចិត្តទំនើប

វិធីសាស្រ្តតុបតែងខ្លួន ជាមួយគ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

សព្វថ្ងៃនេះ ស្រ្តីជាច្រើនត្រូវការសម្ភារៈជាច្រើន សម្រាប់ប្រើប្រាស់។ ពួកគេត្រូវការតែងខ្លួនប្រកបដោយវិជ្ជាជីវៈ ជាភរិយា ជាម្តាយ។ល។ ហើយវាពិតជាមិនងាយស្រួល សម្រាប់ពួកគេឡើយ។ ហេតុផលនេះហើយ ទើបស្រ្តីត្រូវការធ្វើឱ្យជីវិតរបស់ពួកគេសាមញ្ញ និងគ្មានការស្មុគស្មាញ ដោយ មិនភ្លេចពី fashion ឡើយ។ វាស្តាប់ទៅពិបាកយល់ និងពិបាកធ្វើ ពីព្រោះអ្នកនឹងចោទជាសំណួរ ថា តើត្រូវធ្វើដូចម្តេច ដើម្បីទទួលបានសម្រស់ស្រស់ស្អាត បើអ្នកមិនមានពេលគ្រប់គ្រាន់ផង? សូមអនុញ្ញាតឱ្យ ទំនើប ផ្តល់នូវតិចនិចមួយចំនួនសម្រាប់អ្នក។

  • ទិញគ្រឿងអលង្ការតាម Online ដើម្បីសន្សំពេលវេលា
  • រៀបចំសម្លៀកបំពាក់តាមពណ៌ និងពេលវេលា
  • សិក្សាបន្ថែមអំពីគ្រឿងតុបតែងលម្អ ដែលលេចធ្លោនៅលើគ្រប់សម្លៀកបំពាក់។ ចំណុចនេះសម្តៅលើគ្រឿងអលង្ការ

Ways-To-Use-Jewelry-To-Look-Fabulous-Tomnerb-04

ការរៀបចំសម្លៀកបំពាក់ អាចជាការងារដ៏គួរឱ្យធុញទ្រាន់ ប៉ុន្តែវាជាចំណុចដែលត្រូវតែធ្វើ។ ទីពីរ ការប្រើប្រាស់គ្រឿងអលង្ការត្រឹមត្រូវ អាចផ្តល់នូវសម្រស់ដ៏ស្រស់ផូផង់ និងជះឥទ្ធិពលលើការស្លៀកពាក់តុបតែងខ្លួនប្រចាំថ្ងៃរបស់អ្នក។ ឧទាហរណ៍ អ្នកអាចពាក់សម្លៀកបំពាក់ពណ៌ខ្មៅទៅធ្វើការ ហើយអ្នកអាចបន្ថែមការតុបតែង ក្រវិលកងដាំពេជ្រដ៏ស្រស់ស្អាត ជាមួយនឹងកងដៃធំៗ។ ធានាថាគ្រឿងអលង្ការទាំងនោះ នឹងផ្លាស់ប្តូរសម្រស់របស់អ្នកយ៉ាងប្រាកដ ហើយធានាថាសម្រស់របស់អ្នក នឹងបានសម្រស់ដ៏ស្រស់ឆើតឆាយ និងថ្លៃថ្នូរ។

សម្រាប់ការញ៉ាំអាហារពេលល្ងាចជាមួយគូស្នេហ៍ អ្នកអាចជ្រើសរើសយកឈុតសម្លៀកបំពាក់ដ៏សាមញ្ញ និងបន្ថែមជាមួយខ្សែ ក ពេជ្រ ខ្សែវែង ច្រើនជាន់ ជាមួយនឹងក្រវិលដោតដាំពេជ្រ។ អ្នកនឹងទទួលបានសម្រស់ដ៏គួរឱ្យចាប់ចិត្ត ហើយគ្រឿងអលង្ការទាំងនោះ នឹងរំលេចសម្រស់នៅលើគ្រប់ម៉ូដសម្លៀកបំពាក់។

សម្រាប់ដំណើរកំសាន្តតាមសួនច្បារ អ្នកអាចប្រើប្រាស់សំពត់ខ្លី ឬខោខូវប៊យ ជាមួយអាវយឺត ក ស្រួច ឬ ក អក្សរ V។ អ្នកគួរពាក់ក្រវិលដោត និងបន្ថែមដោយខ្សែ ក ពេជ្រ ខ្លីៗ។ អ្នកនឹងទទួលបានសម្រស់ដ៏ស្រស់ស្អាត និងមានភាពសាមញ្ញ។

ជាមួយគ្នានេះ អ្នកត្រូវមានគ្រឿងអលង្ការមួយចំនួនជាចាំបាច់ សម្រាប់ការតុបតែងខ្លួនរបស់អ្នក ដែលគ្រឿងអលង្ការ បែបសាមញ្ញទាំងនោះរួមមាន៖

  • ក្រវិលដោត ដាំពេជ្រមួយគ្រាប់៖ ជាគ្រឿងលម្អមិនអាចខ្វះបាន សម្រាប់ស្រ្តីគ្រប់រូប
  • កងដៃ៖ ជាគ្រឿងលម្អ ដែលបន្ថែមភាពស្រស់ស្អាត និងស្តែងចេញនូវចរិកលក្ខណៈរបស់អ្នក
  • ខ្សែ ក វែង ច្រើនជាន់៖ វាជាគ្រឿងលម្អដ៏ចាំបាច់មួយ ព្រោះវាផ្តល់នូវសម្រស់ដ៏ថ្លៃថ្នូរ និងសាមញ្ញ
  • ខ្សែ ក ខ្លី ដាំពេជ្រ៖ ជាគ្រឿងអលង្ការដ៏សក្តិសម សម្រាប់កម្មវិធីនាពេលរាត្រី ហើយវាអាចជាខ្សែ ក ផលិតពីមាស ស ឬ មាសពណ៌លឿង
  • ចិញ្ចៀន ត្បូងឡោម៖ រំលេចសម្រស់បន្ថែមលើឈុតសម្លៀកបំពាក់ ជាមួយនឹងចិញ្ចៀនត្បូងឡោមដ៏ស្រស់ស្អាត មិនថាត្បូងពណ៌ ឬ គ្រាប់ពេជ្រ
  • ក្រវិលកង៖ ជាគ្រឿងអលង្ការ ដែលគ្មានអាយុកាលផុតកំណត់។ វាអាចប្រើប្រាស់បានជាមួយសម្លៀកបំពាក់គ្រប់ប្រភេទ និងប្រើបានគ្រប់កម្មវិធី។

ចុងក្រោយ អ្នកត្រូវចាំថា អ្នកមិនត្រូវប្រើគ្រឿងអលង្ការច្រើនទាំងអស់រួមគ្នាទេ។ វាអាចធ្វើឱ្យសម្រស់របស់អ្នកប្រែជាស៊ាំ និងស្មុគស្មាញ។ ចំណុចសំខាន់អ្នកត្រូវរក្សាតុល្យភាពរវាងសម្លៀកបំពាក់ និងគ្រឿងអលង្ការ។

Ways-To-Use-Jewelry-To-Look-Fabulous-Tomnerb-03

Ways-To-Use-Jewelry-To-Look-Fabulous-Tomnerb-02

ប្រភព: idjewelry ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ឋានានុក្រម នៃម៉ាកសញ្ញាប្រណិតៗ ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 10 PM, Monday, 10 Jul, 2017

ការប្រើប្រាស់ម៉ាកសញ្ញាល្បីៗ ប្រណិតៗ និងមានតម្លៃថ្លៃ គឺជាវិធីដ៏ល្អបំផុត ដើម្បីអួតបង្ហាញពីទ្រព្យ សម្បត្តិ ហើយមានមហាសេដ្ឋីជាច្រើន នៅជុំវិញពិភពលោកចូលចិ...

វិធីសាស្រ្ត ១០យ៉ាង សម្រាប់ការតុបតែងបន្ទប់គេង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Mar, 2017

ពង្រីកទំហំបន្ទប់គេង របស់អ្នកជាមួយវិធីសាស្រ្តងាយៗ ដើម្បីទទួលបានបន្ទប់គេង ដែលផ្តល់នូវផាសុកភាព គេងលក់ស្រួល និងសុបិន្តល្អ។ ១. ការរួមបញ្ចូលគ្នា និងស៊ីគ្...

ស្រ្តីដ៏អស្ចារ្យទាំង 10 រូប នៅក្នុងវិស័យវិទ្យាសាស្ត្រ ដែលអ្នកមិនធ្លាប់បានស្គាល់

ដោយ: ភារុន 10 AM, Friday, 08 Mar, 2019

អ្នកវិទ្យាសាស្រ្តជាស្រ្តីឆ្នើមៗជាច្រើន ដូចជាម៉ាដាម Marie Curie ដែលបានឈ្នះពានរង្វាន់ណូប៊ែល សម្រាប់វិស័យ វិទ្យាសាស្រ្តជាដើម។ លើសពីនេះក៏នៅមានស្រ្តីឆ្ន...

វិធីសាស្រ្ត ៧យ៉ាង សម្រាប់ការពាក់គ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 06 Apr, 2017

គ្រឿងអលង្ការជាគ្រឿងលម្អ ដែលផ្តល់ជីវិតដល់សម្លៀកបំពាក់ និងផ្តល់នូវសម្រស់ដ៏ស្រ់ត្រកាលដល់ អ្នក។ តើមានតិចនិកល្អប្រសើរណាមួយ សម្រាប់ប្រើប្រាស់គ្រឿងអលង្ការ...

Tomnerb.Com - YouTube Channel