ចូលចិត្តទំនើប

វិធីសាស្រ្តជ្រើសរើសសម្លៀកបំពាក់ ដ៏សក្តិសមសម្រាប់ការបំពេញការងារ

ដោយ: ដួងច័ន្ទ 7 PM, Friday, 07 Apr, 2017

ការស្លៀកពាក់ដ៏សមរម្យ សម្រាប់ការធ្វើការក្នុងការិយាល័យ ជាបញ្ហាដ៏សំខាន់ ដែលទាមទារឱ្យមានការគិត គូរឱ្យបានល្អិតល្អន់ ជាពិសេសកន្លែងការងារ ដែលមានវិន័យតឹងរឹង ចំពោះការស្លៀកពាក់របស់បុគ្គលិក។ ចំពោះបុគ្គលិកស្រ្តី ការជ្រើសរើសសម្លៀកបំពាក់រឹតតែចាំបាច់ ព្រោះសម្លៀកបំពាក់ជាកញ្ចក់ឆ្លុះ អំពីចរិក លក្ខណៈ របស់អ្នក។ ដឹងច្បាស់ថាអ្នកមានសម្រស់ស្រស់ស្អាត នៅក្នុងសម្លៀកបំពាក់ ដែលអ្នកតុបតែងខ្លួន អាចជួយពង្រឹងសមត្ថភាពបំពេញការងាររបស់អ្នកផងដែរ ដោយសារអ្នកមានទំនុកចិត្តខ្ពស់លើខ្លួនអ្នក។ សម្លៀកបំពាក់នៅក្នុងការិយាល័យរបស់អ្នក គួរមានម៉ូត និងសោភណ្ឌភាពបែបអ្នកអាជីព និងផ្លូវការ។ ការស្លៀកសម្លៀកបំពាក់បែបនេះ នឹងជួយបង្កើតចំណុចទាក់ទាញ និងវិជ្ជមានក្នុងចំណោមមិត្តរួមការងារ ចៅហ្វាយនាយ និងអតិថិជន។ ប៉ុន្តែអ្នកមិនដឹងថា ត្រូវចាប់ផ្តើមការតុបតែងខ្លួន ឱ្យបានត្រឹមត្រូវ ដោយរបៀបណាមែនទេ? ទំនើប សូមធ្វើការណែនាំតិចនិកងាយៗ សម្រាប់ការតុបតែងខ្លួនបែបសមរម្យ ថ្លៃថ្នូរ សម្រាប់មិត្តៗ នារីបំពេញការងារក្នុងការិយាល័យ។

១. ពាក់អាវក្រៅ

គ្របដណ្តប់សម្លៀកបំពាក់របស់អ្នក ជាមួយអាវធំ ឬអាវក្រៅ ហាក់ដូចជាចំណុចតូចតាច ប៉ុន្តែវាមានភាពខុសប្លែកខ្លាំង សម្រាប់ការតុបតែងខ្លួនរបស់អ្នក។ បន្ថែមអាវធំ ឬអាវក្រៅសម្រាប់ឈុតសម្លៀកបំពាក់ក្នុង ការិយាល័យ ផ្តល់នូវសោភណ្ឌភាពបែបផ្លូវការ និងថ្លៃថ្នូរសក្តិសមជាអ្នកអាជីព។ អ្នកក៏អាចប្រើប្រាស់អាវធំ ឬអាវក្រៅ ពីលើសម្លៀកបំពាក់បែបសាមញ្ញធម្មតាផងដែរ។ ថ្វីត្បិតតែវាអាចមានភាពតឹងណែន ឬពិបាក ក្នុងការធ្វើចលនា ប៉ុន្តែអ្នកនឹងមិនសោកស្តាយ នឹងប្រើប្រាស់សម្លៀកបំពាក់ឈុតនេះ សម្រាប់ការបំពេញ ការងារឡើយ។

Best-Dressed-Employee-03

២. ឈុតសម្លៀកបំពាក់ ជាមួយសំពត់

អ្នកចង់តុបតែងខ្លួនបែបម៉ឺងមាត់ និងល្អិតល្អន់មែនទេ? ជំនួសឱ្យសម្លៀកបំពាក់ ដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃ អ្នកគួរសាកល្បងឈុតសម្លៀកបំពាក់ជាមួយនឹងសំពត់។ ឈុតសម្លៀកបំពាក់ប្រភេទនេះ មានឥទ្ធិពល ខ្លាំង។ វាធ្វើឱ្យអ្នកមើលទៅរឹងមាំ ម៉ត់ចត់ និងល្អិតល្អន់ ហើយវាកាន់តែប្រសើរបើសិនជាអ្នក ចង់ទាក់ទាញចំណាប់អារម្មណ៍ពីចៅហ្វាយនាយ ឬអតិថិជន។ វាក៏ជួយធ្វើឱ្យអ្នកមើលទៅមានអំណាច និងមានទំនុកចិត្តខ្ពស់ ហើយវាជាឈុតសម្លៀកបំពាក់ ដែលងាយស្រួលនឹងប្រើប្រាស់។

Best-Dressed-Employee-04

៣. ប្រើប្រាស់គ្រឿងលម្អ ឱ្យបានសក្តិសម

គ្រឿងអលង្ការ ដែលផលិតពីផ្លាស្ទិច ផ្តល់នូវសម្រស់បែបឆើតឆាយ និងស៊ីវិល័យ ប៉ុន្តែវាមិនសក្តិសមជាមួយសម្លៀកបំពាក់ក្នុងការិយាល័យទេ។ នៅពេលជ្រើសរើសគ្រឿងតុបតែងលម្អ ជាមួយសម្លៀកបំពាក់ក្នុងការិយាល័យ សូមប្រាកដថាអ្នកជ្រើសរើសគ្រឿងតុបតែង ដែលមានភាពឆើតឆាយ ថ្លៃថ្នូរ និងមិនហួសសម័យ ដូចជាក្រវិល ឬខ្សែកគុជ ក្រវិលដោតដាំពេជ្រ និង ខ្សែដៃតូចឆ្មារ។ អ្នកមិនគួរប្រើប្រាស់គ្រឿង អលង្ការច្រើនពេកទេ ចំពោះការតុបតែងខ្លួនក្នុងការិយាល័យ គ្រឿងតុបតែងលំអខ្លួនកាន់តែតិច កាន់តែប្រសើរ។

Best-Dressed-Employee-01

៤. ពណ៌សម្លៀកបំពាក់

សម្លៀកបំពាក់ ដែលមានពណ៌ឆើត គឺស្រស់ស្អាត ប៉ុន្តែមិនសក្តិសម សម្រាប់បរិយាកាសក្នុងការិយាល័យទេ។ ស្រ្តីភាគច្រើនប្រើប្រាស់សម្លៀកបំពាក់ សម្រាប់ការបំពេញការងារជាមួយពណ៌ស្រាល និងពណ៌លាត។ ប៉ុន្តែបើសិនជាអ្នកចង់រំលេចពណ៌ តាមចំណូលចិត្ត អ្នកគួរប្រើប្រាស់ពណ៌ឆើតឆាយលើស្បែកជើង កាបូប កន្សែងបង់ក ជាដើម។ នេះជាវិធីជំនួស សម្រាប់ការបន្ថែមពណ៌ ដល់ការតុបតែងខ្លួនរបស់អ្នក។

Best-Dressed-Employee-02

៥. កុំភ្លេចស្បែកជើងកែង

ស្បែកជើងកែងជាសម្ភារៈតុបតែងខ្លួន ដ៏មានប្រជាប្រិយភាព ដែលធ្វើឱ្យអ្នកពេញចិត្តនឹងរូបរាងកាយរបស់អ្នក ប៉ុន្តែក្រៅពីភាពស្រស់ស្អាត វាក៏ផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំង ដល់ឈុតសម្លៀកបំពាក់របស់អ្នក ផងដែរ។ អ្នកគួរប្រើប្រាស់ស្បែកជើងកែង ប៉ុន្តែក៏គួរមានស្បែកជើងរាបស្មើផងដែរ ដូច្នេះអ្នកអាចសម្រួលសរសៃជើងរបស់អ្នក នៅពេលអ្នកអង្គុយធ្វើការក្នុងតុ ហើយអ្នកអាចប្រើស្បែកជើងកែង នៅពេលអ្នកធ្វើដំណើរចេញពីតុ។

Best-Dressed-Employee-05

ប្រភព: Glamradar ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តោះ! មកស្វែងយល់ រឿងរ៉ាវ 10 យ៉ាងដ៏សំខាន់ ដែលអ្នកអាចបង្រៀនកុមារអាយុ 10ឆ្នាំ

ដោយ: ចរិយា 9 AM, Wednesday, 11 Sep, 2019

នៅពេលអ្នកក្លាយជាឪពុកម្តាយ អ្នកត្រូវទទួលខុសត្រូវខ្ពស់ចំពោះអនាគតរបស់កូនៗរបស់អ្នក។ មនុស្សគ្រប់គ្នាតែងចង់ឱ្យកូនៗរបស់ខ្លួន មានចិត្តល្អ ស្មោះត្រង់ ចេះអាណ...

10 គន្លឹះជួយស្រ្តីមានរាងស្លីម ត្រឹម 2 នាទី

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Mar, 2018

វាអាចជារឿងពិបាក ក្នុងការថែរក្សារាងកាយ ឱ្យនៅស្លីមស្អាតគ្រប់ពេល ប៉ុន្តែយើងគ្រប់គ្នាសុទ្ធតែត្រូវជួបនឹងស្ថានភាព ដែលយើងត្រូវការឱ្យរាងកាយយើង បង្ហាញសម្រស់...

៥ តិចនិក ជួយអ្នកកាន់តែស្និទ្ធស្នាល ជាមួយដៃគូ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Feb, 2017

នៅក្នុងជីវិតរស់នៅ របស់មនុស្សម្នាក់ៗ ទំនាក់ទំនងជាមួយគូស្នេហ៍ ដៃគូ មិត្តភក្តិ ឬនរណាម្នាក់ដែលជិតដិតនឹងអ្នក គឺជាទំនាក់ទំនងដ៏មានសារៈសំខាន់ សម្រាប់ជីវិតរ...

កូនតុតូចជាប់ក្បាលគ្រែ ១៤ម៉ូត សម្រាប់តុបតែងបន្ទប់គេង

ដោយ: ដួងច័ន្ទ 9 PM, Sunday, 09 Apr, 2017

ទោះបីជាកូនតុជាប់ក្បាលគ្រែរបស់អ្នក ជាម៉ូតចុងក្រោយបែបណាក៏ដោយ ក៏ទីតាំងដ៏តូចមួយនេះមាន ចំណុចជាច្រើនស្តែងអំពីអ្នក។ ដើម្បីរៀបចំកូនតុៗ ឱ្យមានរបៀបរៀបរយ មានភ...

Tomnerb.Com - YouTube Channel