ចូលចិត្តទំនើប

វិធីសម្អាតគ្រឿងសម្អាង លើសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 22 Aug, 2017

មិត្តៗនារីទាំងឡាយ ដឹងហើយថាការតុបតែងជាប្រការដ៏សំខាន់ និងចាំបាច់សម្រាប់នារីគ្រប់រូប។ នារីទាំងអស់ធ្វើការតុបតែងខ្លួន ចាប់ផ្តើមពីការស្លៀកសម្លៀកបំពាក់ដ៏ស្រស់ស្អាត និងការតុបតែង គ្រឿងសម្អាង។ ជួនជាចៃដន្យ អ្នកត្រូវប្តូរសម្លៀកបំពាក់ បន្ទាប់ពីតុបតែងមុខរួចរាល់ អ្នកពិតជា បារម្ភពីស្នាមប្រឡាក់លើសម្លៀកបំពាក់ ដែលផ្តិតចេញពីគ្រឿងសម្អាងលើផ្ទៃមុខ។ សូមកុំបារម្ភ ព្រោះ ទំនើប មានស្នៀតពិសេស សម្រាប់ដោះស្រាយបញ្ហានេះ។ តោះមកធ្វើការស្វែងយល់ទាំងអស់គ្នា។

ម្សៅទ្រនាប់

អ្នកមានម្សៅទ្រនាប់ដ៏ពិសេស សក្តិសមនឹងស្បែកមុខរបស់អ្នក ប៉ុន្តែមិនមានន័យថាអ្នកចង់ឱ្យវា ជាប់ស្អិតលើអាវរបស់អ្នកទេ។ ដំណោះស្រាយក្នុងការលុបបំបាត់ ស្នាមប្រឡាក់របស់ម្សៅទ្រនាប់ លើសម្លៀកបំពាក់គឺ ក្រែមសម្រាប់កោរពុកមាត់។ បន្ទាប់ពីលាបក្រែមលើស្នាមប្រឡាក់ហើយ អ្នកត្រូវលាងសម្អាតវាជាធម្មតា។

ម្សៅផាត់ថ្ពាល់

តើអ្នកធ្វើឱ្យជក់ម្សៅផាត់ថ្ពាល់ជ្រុះ លើសម្លៀកបំពាក់មែនទេ? តើសម្លៀកបំពាក់របស់អ្នកជាប់ស្នាមម្សៅ ឬកំទេចភ្លេកៗមែនទេ? ដំណោះស្រាយគឺយកស្កុតបិទ មកផ្តិតម្សៅពីលើសម្លៀកបំពាក់ បន្ទាប់មកអេប៉ុង ឬសំឡីសម្រាប់ផ្តិតញើសក្លៀក (Deodorant Sponge) មកផ្តិតលើស្នាមប្រឡាក់ជាការស្រេច។

ម៉ាស្ការ៉ា

គ្មានស្នាមប្រឡាក់អ្វីអាក្រក់ជាងម៉ាស្ការ៉ា ឬ eyeliner ទេ។ នៅពេលដែលជាតិថ្នាំមិនទាន់ស្ងួត អ្នកត្រូវប្រើសំឡី សម្រាប់ជូតសម្អាតគ្រឿងសម្អាង ដែលគ្មានជាតិប្រេង មកសម្អាតស្នាមប្រឡាក់ ទាំងនោះ។ បើសិនជាស្នាមប្រឡាក់ប្រែស្ងួត សូមសាកល្បងជាមួយសាប៊ូលាងចាន ដែលមានមុខងារលាងសម្អាតជាតិខ្លាញ់ ឬប្រេង មកជូតពីលើស្នាមប្រឡាក់ មុននឹងលាងទឹកជម្រះ។

ក្រែមលាបមាត់

ចំពោះស្នាមប្រឡាក់ពីក្រែមលាបមាត់ អ្នកត្រូវកោស ឆូតលើស្នាមប្រឡាក់ជាមុន។ បន្ទាប់មក បើ សិនជាវានៅតែមានជាតិក្រមួនស្អិត អ្នកត្រូវយកសម្លៀកបំពាក់នោះ ដាក់ក្នុងទូរទឹកកក កន្លែងកក ប្រមាណ 20 នាទី។ បន្ទាប់មកអ្នកអាចកោស ឆូតស្នាមប្រឡាក់ដែលនៅសេសសល់បាន ហើយ លាងសម្អាតវាជាមួយសាប៊ូកម្ចាត់ស្នាមប្រឡាក់ និងលាងសម្អាតជាធម្មតា។

ថ្នាំលាបក្រចក

ដោយសារថ្នាំលាបក្រចកមានសារធាតុប្រេង វាទាមទារការលាងសម្អាតដូចស្នាមប្រឡាក់ដោយសារប្រេង ឬខ្លាញ់ដែរ។ ព្យាយាមលាងសម្អាតវាឱ្យបានជ្រះ ស្អាតជាមួយទឹកធម្មតា បន្ទាប់មកប្រើ សាប៊ូបោកគក់ លាបលើកន្លែងប្រឡាក់ និងទុកវាចោល 10 នាទី។ លាងសម្អាតវាម្តងទៀត និងធ្វើសារចុះសារឡើង រហូតទាល់តែស្នាមប្រឡាក់ជ្រះស្អាត ទើបលាងសម្អាតចេញជាការស្រេច។

Remove-Makeup-Stains-from-Clothing-tomnerb-02

ប្រភព: WrappedInRust ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Jessica Jung ត្រឡប់មកកាន់ KPOP វិញហើយ!

ដោយ: ម៉ូនី 2 PM, Tuesday, 17 May, 2016

បន្ទាប់ពីការចាកចេញជិត 2ឆ្នាំនៅលើវិថីសិល្បៈ ពីក្រុមតារាស្រី Girl’s Generation នៅពេល Jessica  បាន​ត្រឡប់មកវិញជាមួយនឹង​ផលិតកម្មថ្មី Coridel Ente...

8 ចំណុច ដែលអ្នកមិនគួរប្រើ នៅក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 8 PM, Monday, 29 May, 2017

ទោះបីជាអ្នកបំពេញការងារ ក្នុងការិយាល័យធម្មតា ដែលមិនមានបទបញ្ញត្តិលើសម្លៀកបំពាក់ ឬការ តុបតែងខ្លួនយ៉ាងណា ក៏ចំណុចទាំង 8 ខាងក្រោមនេះនឹងធ្វើឱ្យអ្នកត្រូវបា...

ស្បែកជើង Sneaker សម្រាប់បុរស

ដោយ: ដួងច័ន្ទ 10 PM, Saturday, 11 Nov, 2017

Sneaker គឺជាប្រភេទស្បែកជើងមួយប្រភេទ ក្នុងចំណោមស្បែកជើង 5 ប្រភេទ ដែលបុរសទាំងអស់ គួរមានជាកម្មសិទ្ធិប្រើប្រាស់។ ទំនើប បានសម្រិតសម្រាំងយកម៉ូដស្បែកជើង S...

រឿងរ៉ាវ 10 យ៉ាង ដែលមានត្រឹមតែនៅក្នុងប្រទេសជប៉ុន ហើយបានទាក់ចិត្ត មនុស្សគ្រប់គ្នា ឱ្យចង់ទៅឃើញផ្ទាល់នឹងភ្នែក!

ដោយ: ភារុន 8 AM, Wednesday, 29 May, 2019

ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលតែងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជានិច្ច ជាមួយនឹងអ្វីដែលប្រទេសជប៉ុនមានតែមួយគត់ ខុសប្លែកដាច់ពីប្រទេសដទៃទៀត។ លើសពីនេះ...

Tomnerb.Com - YouTube Channel