ចូលចិត្តទំនើប

វត្ថុ 9 ប្រភេទ ដែលគ្មានប្រយោជន៍ និងមានតម្លៃខ្ពស់កប់ពពក ដែលមានន័យសម្រាប់តែអ្នកមានទ្រព្យស្តុកស្តម្ភ

ដោយ: ដួងច័ន្ទ 6 PM, Thursday, 11 May, 2017

យើងគ្រប់គ្នាតែងតែមានចម្ងល់ថា តើវានឹងទៅជាយ៉ាងណា នៅពេលយើងមានលុយរាប់មិនអស់ តែ មួយប៉ព្រិចភ្នែក ប៉ុន្តែបើសិនជាអ្នកមានលុយទាំងនោះ សម្រាប់ចាយរយៈពេលវែង។ មិនយូរ មិនឆាប់ អ្នកនឹងមិនដឹងថាត្រូវទិញអ្វីនោះទេ នៅពេលអ្នកមានគ្រប់យ៉ាង ហើយពេលនោះអ្នកនឹងចំណាយថវិកា ដោយខ្ជះខ្ជាយ និងគ្មានន័យអ្វីទាំងអស់។ បើសិនជាករណីនេះកើតឡើង ចំពោះអ្នកពិតមែន ខាងក្រោមនេះជាវត្ថុ ដែលអ្នកអាចចំណាយប្រាក់ដ៏ច្រើនលើសលប់របស់អ្នកបាន។

  1. កញ្ចប់តែធ្វើពីពេជ្រ (តម្លៃ 14,000$)

វាត្រូវបានផលិតដោយក្រុមហ៊ុន ផលិតគ្រឿងអលង្ការរបស់ចក្រភពអង់គ្លេស Boodles។ វាត្រូវបានផលិតដោយដៃ ប្រើប្រាស់គ្រប់ពេជ្រ 280 គ្រាប់ ហើយខ្ញុំគិតថា វានឹងមិនត្រូវបានដាក់ប្រើប្រាស់ក្នុងពេលឆាប់ៗនេះទេ។

Top9-Ricest-Thing-Tomnerb-01

  1. ក្រដាសបន្ទប់ទឹកធ្វើពីមាស (តម្លៃ 1,376,900$)

គេហទំព័រមួយមានឈ្មោះថា Toilet Paper Man លក់ក្រដាសបន្ទប់ទឹកដ៏ទន់សម្រាប់អ្នកមានទ្រព្យ ស្តុកស្តម្ភ និងមានគំនិតប្លែកៗ។ វាត្រូវបានដឹកជញ្ជូនទៅកាន់អតិថិជនរួម ជាមួយនឹងដបស្រា Champagne ផងដែរ។

Top9-Ricest-Thing-Tomnerb-02

  1. ស្រោមទូរសព្ទ iPhone 5 Stuart Hughes ធ្វើពីមាស (តម្លៃ 15.3 លានដុល្លារ)

ក្រុមហ៊ុនច្នៃម៉ូតក្នុងចក្រភពអង់គ្លេស Stuart Hughes បានផលិតស្រោមទូរសព្ទ iPhone ដោយដៃ មានតម្លៃខ្ពស់កប់ពពក 16 លានដុល្លារ កាលពីប៉ុន្មានឆ្នាំមុន តាមការបញ្ជារទិញពីអ្នកជំនួញជនជាតិចិន។ វាស្រោបដោយមាស និងពេជ្រស និងខ្មៅ។

Top9-Ricest-Thing-Tomnerb-03

  1. ដុំទឹកកកដ៏មានតម្លៃ (325$)

ក្រុមហ៊ុនមួយឈ្មោះថា Gläce Luxury Ice Co. នៅក្នុងរដ្ឋ California ឆ្លាក់ទឹកកកដោយដៃជារាងការ៉េ និងលក់ក្នុងតម្លៃដ៏ខ្ពស់ គ្រាន់តែលឺក៏អាចឱ្យខួរក្បាលរបស់អ្នកកកបានដែរ។ ដុំទឹកកកទាំងនោះមានកម្រិតរលាយទាប និងមានកម្រិតត្រជាក់ខ្ពស់។

Top9-Ricest-Thing-Tomnerb-04

  1. កង់មាស (500,000$)

អ្នកនឹងត្រូវប្រើប្រាស់សោរដ៏រឹងមាំមួយ សម្រាប់កង់មួយគ្រឿងនេះ។ ក្រុមហ៊ុនឈ្មោះ Goldgenie ផលិតកង់នេះឡើង ដោយលាបមាសទម្ងន់ 24 ការ៉ាត់ពេញមួយតួកង់។

Top9-Ricest-Thing-Tomnerb-05

  1. Game Boy ស្រោបដោយមាស និងគ្រាប់ពេជ្រ (25,000$)

អ្នកនឹងមានការចងចាំ នៃដំណើរកំសាន្តដ៏ល្អមួយជាមួយនឹង Game Boy។ ប៉ុន្តែបើសិន ជាវាមាន តម្លៃខ្ពស់ និងស្រោបដោយមាសទម្ងន់ 18K និងគ្រាប់ពេជ្រជាច្រើនគ្រាប់ វាជា រឿងផ្ទុយគ្នា។

Top9-Ricest-Thing-Tomnerb-06

  1. អាវមាស (213,000$)

អ្នកនយោបាយ និងជាអ្នកជំនួយនៅក្នុងរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា បានជូនអំណោយដល់ ខ្លួនឯងនូវអាវធ្វើពីមាសដ៏ឆើតឆាយ នៅថ្ងៃកំណើតរបស់គាត់។ គាត់មានឈ្មោះថា Pankaj Tripathi ហើយអាវទាំងមូលត្រូវបានផលិតឡើងពីមាសសុទ្ធ ប៉ុន្តែ វាមិនស្រស់ស្អាតសោះឡើយ។

Top9-Ricest-Thing-Tomnerb-07

  1. អាវក្រោះសម្រាប់កូនកណ្តុរ

នៅពេលដែលទ័ពស្រួច ត្រូវបានគេបង្វែងដាន អ្នកនឹងត្រូវបង្ខំចិត្តប្រើប្រាស់អាវុធដ៏អាថ៌កំបាំងរបស់អ្នកគឺ កូនកណ្តុរបារាំង។ ប៉ុន្តែពួកវាក៏ត្រូវការអាវក្រោះការពារដែរ ទោះបីវាមានតម្លៃថ្លៃកប់ពពកក៏ដោយ។

Top9-Ricest-Thing-Tomnerb-08

  1. ប្រឡៅ ក ឆ្កែ ដាំពេជ្រ (3.2 លានដុល្លារ)

សម្ភារៈតុបតែង សម្រាប់សត្វសុនខមួយប្រភេទនេះ ត្រវបានដាំបង្កប់ដោយគ្រាប់ពេជ្រ និង ត្បូង កណ្តៀងប្រមាណ 1000 គ្រាប់ ជាមួយនឹងគ្រាប់ពេជ្រទំហំ 52 ការ៉ាត់។ វាមានតម្លៃខ្ពស់ខ្លាំងណាស់ និងគ្មានប្រយោជន៍អ្វីទាំងអស់ ដោយសារវាគ្រាន់តែជាគ្រឿងតុបតែងលើខ្លួន សត្វចិញ្ចឹមប៉ុណ្ណោះ។

ប្រភព: ScoopWhoop ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តិចនិច ស្លៀកសម្លៀកបំពាក់ យ៉ាងសក្តិសម

ដោយ: ដួងច័ន្ទ 7 PM, Thursday, 01 Mar, 2018

មនុស្សគ្រប់រូបមានវិធីសាស្រ្ត និងការតុបតែងខ្លួនពិសេសៗខុសៗគ្នា ប៉ុន្តែក្នុងនោះមានវិធីសាស្រ្ត ជាក់លាក់សម្រាប់អនុវត្ត នៅពេលអ្នកត្រូវការស្លៀកសម្លៀកបំពាក...

TWICE V-Live បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីសមាជិកម្នាក់ ទទួលបានសារគំរាមគំហែងមួយនេះ!

ដោយ: ភារុន 9 AM, Saturday, 26 Jan, 2019

នាពេលថ្មីៗនេះ នៅក្នុងអំឡុងពេល TWICE V-Live ស្រាប់តែឃើញមានសារដ៏គួរឱ្យរន្ធត់មួយ បានបង្ហោះនៅក្នុងការជជែកផ្ទាល់នៅក្នុង Live របស់ក្រុមតារាចម្រៀងស្រីកូរ៉...

ម៉ូតចង្កៀងទាន់សម័យ សក្តិសមនឹងបន្ទប់គេងទំនើប

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប នឹងផ្តល់ជូនអ្នកវិធីសាស្រ្ត ដើម្បីទទួលបានការច្នៃម៉ូតបន្ទប់គេងដ៏ទាន់សម័យ និងការជ្រើសរើសម៉ូតចង្កៀង ឱ្យសមស្របនឹងម៉ូតតុបត...

វិធីសាស្រ្តតុបតែងខ្លួន ជាមួយគ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

សព្វថ្ងៃនេះ ស្រ្តីជាច្រើនត្រូវការសម្ភារៈជាច្រើន សម្រាប់ប្រើប្រាស់។ ពួកគេត្រូវការតែងខ្លួនប្រកបដោយវិជ្ជាជីវៈ ជាភរិយា ជាម្តាយ។ល។ ហើយវាពិតជាមិនងាយស្រួល...

Tomnerb.Com - YouTube Channel