ចូលចិត្តទំនើប

វត្ថុ 8 យ៉ាងដែលអ្នកគួរយកទៅតាមខ្លួនពេលធ្វើដំណើរ

ដោយ: ភារុន 9 AM, Tuesday, 07 Aug, 2018

និយាយពីដំណើរកម្សាន្ត ពិតណាស់គឺជារឿងមួយដែលរីករាយ។ ប៉ុន្តែអ្នកក៏គួរតែត្រៀមខ្លួនឲ្យបានល្អជាមុន ដែរទើប ភាពរីករាយរបស់អ្នកបន្ត
បានពេញមួយថ្ងៃ។ ហេតុនេះ អ្នកចាំបាច់គួរមានវត្ថុទាំង8នេះទៅតាមខ្លួនពេលធ្វើដំណើរ ដើម្បីកុំឲ្យកើតការរំខានផ្សេងៗ។ តើមានអ្វីខ្លះទៅ?
សូមអានខាងក្រោម។

1. Power Bank
សម័យនេះ អ្នកណាៗក៏ចំណាយពេលនឹងទូរសព្ទដែរ ហើយប្រាកដណាស់ទូរសព្ទឆ្លាតវៃដែលអ្នកប្រើឆាត ឆែកអ៊ីនធឺណិតដ៏ងាយស្រួលនេះ
តែងតែឆាប់អស់ថ្ម។ ហេតុនេះ ប្រសិនបើអ្នកមាន Power Bank តូចមួយ អ្នកនឹង អាចសាកថ្មបានច្រើនដងហើយប្រើទូរសព្ទបានតាមបំណង។

2. ឌុយភ្លើងចល័ត
នៅពេលធ្វើដំណើរទៅបរទេស អ្នកគួរត្រៀមឌុយភ្លើងក្បាលបីឬពីរចល័ត តម្រូវទៅតាមប្រទេសដែលអ្នកត្រូវទៅ ឲ្យរួចរាល់ ដើម្បីចៀសវាងចំណាយ
ពេលដើរទិញនៅពេលក្រោយ។

3. ដបទទេ
អ្នកនឹងមិនអាចឆ្លងកាត់សន្តិសុខព្រលានយន្តហោះបានទេ ប្រសិនបើអ្នកយកដបទឹកមានទឹកលើសពីកន្លះលីត្រទៅជាមួយ។ ប៉ុន្តែអ្នកអាចយកដបទទេ
ទៅបាន ដើម្បីត្រៀមសម្រាប់ភាពចៃដន្យដែលកើតឡើង ដូចជា ការពន្យាជើងហោះហើរជាដើម។ អ្នកអាចយកដបនេះ ដាក់ទឹកបាន។

4. ក្រដាសសើម
ប្រសិនបើអ្នកចង់សម្អាតដៃ មុខ ឬ ឧបករណ៍ផ្សេងៗបានរហ័ស អ្នកត្រូវប្រាកដថាបានយក ក្រដាសសើម ទៅជាមួយ ដូច្នេះអ្នកមិនចាំបាច់ទៅបន្ទប់ទឹកទេ។
វាងាយស្រួល និងមិនខាតពេលវេលារបស់អ្នកផងដែរ។

5. ក្រដាសស្ងួត
ប្រសិនបើអ្នកនឹងដើរច្រើនជាងធម្មតា ដូចជានៅតាមស្ថានីយ៍រថភ្លើង ផ្លូវក្រោមដី ព្រលានយន្តហោះ និង ឆ្លងកាត់ទីក្រុងជាដើម។ ដូច្នេះជើងរបស់
អ្នកនឹងបែកញើស នៅពេលអ្នកត្រលប់មកសណ្ឋាគារវិញ អ្នកដោះស្បែកជើងអាចមានក្លិន ប៉ុន្តែបើអ្នកដាក់ក្រដាសស្ងួតទ្រាប់បាតជើងរបស់អ្នក
វានឹងជួយការពារមិនឲ្យមានក្លិន។

6. កាបូបស្ពាយពីក្រោយដែលអាចបត់បែនបាន
វាជាវិធីដ៏ល្អមួយបើអ្នកមានកាបូបដែលអាចបត់បែនដាច់ដោយឡែកមួយក្រៅពីវ៉ាលីរបស់អ្នក។ ប្រសិនបើអ្នកចង់ឡើងភ្នំ ឬដើរកម្សាន្តរយៈពេលយូរ
នោះអ្នកនឹងអាចដើរដោយស្រាលខ្លួន។

7. ថង់ក្រណាត់ឬប្លាស្ទីក
ការយកថង់ក្រណាត់ ឬ ថង់ប្លាស្ទីកស្តើងៗ ទៅជាមួយ ហាក់បីដូចជាមិនទំនង ប៉ុន្តែប្រសិនបើមានវា អ្នកអាចបំបែកសម្លៀកបំពាក់កខ្វក់ចេញ
ពីរបស់ស្អាតនៅក្នុងវ៉ាលីរបស់អ្នកបាន ធ្វើឲ្យការរៀបចំរបស់អ្នកមើលទៅមានរបៀបរៀបរយល្អ។

8. ក្រែមលាបបបូរមាត់រលោង
ប្រសិនបើអ្នកធ្វើដំណើរនៅរដូវស្លឹកឈើជ្រុះ ឬ រដូវរងា វត្ថុមួយដែលចាំបាច់ដែរនោះគឺក្រែមរលោងការពារបបូរមាត់ប្រេះ៕

ប្រភព: cnet ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

មកស្គាល់! ច្បាប់ចម្លែកៗទាំង 10 ដែលមាននៅក្នុង ប្រទេសនានានៅជុំវិញពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 19 Mar, 2019

យើងម្នាក់ៗកម្រនឹងបានសិក្សាអំពីច្បាប់ ឬទម្លាប់នៃប្រទេសដែលយើងនឹងធ្វើដំណើរទៅទស្សនាកំសាន្ត ក្នុងនាមជាភ្ញៀវទេសចរទេ យ៉ាងណាមិញបើសិនជាយើងមានចំនេះដឹងអំពីច្ប...

ជៀសបានក៏ល្អ! តំណមទាំង 5 ដែលមិនត្រូវធ្វើក្នុងថ្ងៃចូលឆ្នាំចិន

ដោយ: ភារុន 8 AM, Saturday, 02 Feb, 2019

នៅអំឡុងពេលចូលឆ្នាំចិនរយៈពេល 3 ថ្ងៃនេះ។ ជនជាតិចិន ក៏ដូចជាអ្នកជាប់ខ្សែស្រឡាយខ្មែរ-ចិនទាំងអស់ តែងចាត់ទុកជាថ្ងៃដ៏ពិសេសបំផុត ដោយមិនត្រូវធ្វើអ្វីឱ្យល្អក់...

រំភើបណាស់! ការប្រគុំតន្ត្រីបៃតងក្រោមប្រធានបទ «គ្មានព្រៃ គ្មានជីវិត» កាលពីយប់ថ្ងៃទី 6 មករា ឆ្នាំ 2019

ដោយ: ភារុន 9 AM, Thursday, 10 Jan, 2019

កាលពីយប់ថ្ងៃ អាទិត្យ ទី 6 ខែមករា កន្លងទៅនេះ៖ ក្រសួងបរិស្ថាន តាមរយៈមូនិធិបរិស្ថាន និងសង្គមបានរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីបៃតង ក្រោមប្រធានបទ «គ្មា...

សម្ភារៈ ជួយថែរក្សាសណ្តាប់ធ្នាប់ ក្នុងផ្ទះបាយ

ដោយ: ដួងច័ន្ទ 10 AM, Sunday, 31 Dec, 2017

សណ្តាប់ធ្នាប់ក្នុងគេហដ្ឋានពិតជាសំខាន់ ជាពិសេសនៅក្នុងផ្ទះបាយ ដូច្នេះអ្នកពិតជាត្រូវការសម្ភារៈ ប្រើប្រាស់ដែលអាច ជួយអ្នកទុកដាក់សម្ភារៈនានាឱ្យបានត្រឹមត្...

Tomnerb.Com - YouTube Channel