ចូលចិត្តទំនើប

វត្ថុ 11 យ៉ាង យើងតែងភ្លេចសម្អាត ដែលចាំបាច់ត្រូវសម្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

មានវត្ថុជាច្រើននៅជុំវិញខ្លួនយើង ដែលងាយនឹងរងភាពកង្វក់ និងងាយចម្លងរោគដល់រាងកាយយើង បើសិនជាយើងមើលរំលង មិនបានសម្អាតវា។ ចូលមកអានអត្ថបទខាងក្រោម អ្នកនឹងភ្ញាក់ផ្អើលចំពោះវត្ថុដែលយើងតែងមើលរំលង មិនបានលាងសម្អាតជាប្រចាំ។

កុងតាក់បិទបើកភ្លើង និងសោរទ្វារ

ទាំងនេះជាវត្ថុដំបូង ដែលយើងប៉ះពាល់នៅពេលយើងមកដល់ និងជាចំណុចចុងក្រោយដែលយើងប៉ះ មុនពេលចេញដំណើរ។ ដូច្នេះវាអាចជាទីតាំង ដែលយើងប៉ះពាល់ច្រើនជាងគេ នៅក្នុងគេហដ្ឋានទាំងមូល ដែលវាជាកន្លែងប្រមូលផ្តុំបាក់តេរី។ ដើម្បីលាងសម្អាតកុងតាក់ភ្លើង និងសោរទ្វារ អ្នកត្រូវប្រើទឹក លាងសម្អាតបាញ់លើក្រណាត់ និងជូតសម្អាតផែ្នកខាងលើរបស់វា។

Missed-Clean-Tomnerb-02

រនាំងបង្អួច

រនាំងបង្អួចជាទីកន្លែងប្រមូលផ្តុំធូលី។ វិធីងាយស្រួល និងលឿនបំផុត ក្នុងការសម្អាតវាគឺបំបាត់ភាពកង្វក់ និងលាបវាជាមួយនឹងទឹកខ្មេះ។ ដើម្បីឱ្យកាន់តែងាយស្រួល អ្នកគួរប្រើស្រោមជើងចាស់ៗ ពាក់ លើដៃ និងជូតសម្អាតវា។

Missed-Clean-Tomnerb-03

ធុងសម្រាម

ក្លិនអាក្រក់នៅតែមាន ទោះបីអ្នកយកសម្រាមចេញក្តី។ នេះដោយសារនៅមានកាកសំណល់ និងបាក់តេរីនៅសេសសល់ក្នុងធុងសម្រាម។

ដើម្បីបំបាត់ក្លិន សូមអនុវត្តតាមវិធីខាងក្រោម៖

  • យកសម្រាមចោល
  • លាងធុងសម្រាមជាមួយទឹកក្តៅ និងជូតសម្ងួតវាជាមួយក្រណាត់
  • បាញ់ថ្នាំសម្លាប់មេរោគលើផ្ទៃខាងលើធុង និងដុសវាជាមួយច្រាស់
  • ទុកធុងសម្រាមចោល 5-10 នាទី បន្ទាប់មកលាងវាម្តងទៀត និងសម្ងួតវាជាមួយក្រដាសជូតមាត់

Missed-Clean-Tomnerb-04

ម៉ាស៊ីនលាងចាន និងម៉ាស៊ីនបោកគក់

វាមិនប៉ះពាល់ដោយផ្ទាល់ទេ ប៉ុន្តែអ្នកត្រូវលាងសម្អាតម៉ាស៊ីនបោកគក់សម្លៀកបំពាក់ និងម៉ាស៊ីនលាងចាន។ សំណល់ម្ហូបអាហារ និងសរសៃអំបោះ មាននៅសេសសល់ខាងក្នុងម៉ាស៊ីន ជាមួយនឹង ពពុះសាប៊ូ ផ្សិត និងកំណក។ ដំបូងអ្នកត្រូវដុសផ្នែកខាងក្រៅ ជាមួយទឹកខ្មេះ។ បន្ទាប់មកលាយទឹក ខ្មេះ ជាមួយសូដា ក្នុងកម្រិត 4/1 និងចាក់វាចូលក្នុងម៉ាស៊ីន បន្ទាប់មកបើកម៉ាស៊ីនដំណើរការក្នុងកម្រិតខ្ពស់បំផុត។

Missed-Clean-Tomnerb-05

កំប៉ុងច្រាស់ដុសធ្មេញ

អ្នកនឹងមិនប្រើប្រាស់ច្រាស់ដែលកង្វក់ទេ ប៉ុន្តែវាងាយនឹងចម្លងមេរោគ បើសិនអ្នកទុកវាក្នុងកំប៉ុងកង្វក់។ អ្នកត្រូវសម្អាតកំប៉ុងដាក់ច្រាស់ដុសធ្មេញជាមួយទឹកក្តៅ ដូច្នេះវាអាចជម្រះដី និងស្លែបាន។ បន្ទាប់មកជូតសម្អាតជាមួយអេប៉ុង និងសាប៊ូដុំ ឬទឹកសូដា។

Missed-Clean-Tomnerb-06

រនាំងបន្ទប់ទឹក

វាប្រហែលជាងាយស្រួលជាងបើអ្នកទិញរនាំងថ្មី ជំនួសឱ្យការលាងសម្អាត។ តែយ៉ាងណាអ្នកគួរលាងសម្អាតវា។ វិធីដ៏ងាយស្រួលបំផុត គឺលាងសម្អាតវាជាមួយកន្សែងជូតតុទូ នៅក្នុងម៉ាស៊ីនបោក គក់។ បើសិនអ្នកខ្លាចរនាំងបង្អួចអ្នកខូចពេលបោកក្នុងម៉ាស៊ីន អ្នកអាចសម្អាតវាជាមួយអេប៉ុង និងទឹកសម្អាត និងលាងវាជាមួយទឹកលាយសូដា។

Missed-Clean-Tomnerb-07

ឧបករណ៍បញ្ជារ និងទូរសព្ទដៃ

ក្តារចុចវាយអត្ថបទ និងសម្ភារៈអេឡិចត្រូនិចដទៃទៀត ក៏ជាវត្ថុដែលយើងធ្វើការប៉ះពាល់ញឹកញាប់ ផងដែរក្នុងមួយថ្ងៃ។ វត្ថុទាំងនោះជាឃ្លាំងស្តុកធូលី ភាពកង្វក់ និងបាក់តេរី ដែលប្រមូលផ្តុំគ្នាច្រើនជាងនៅក្នុងបង្គន់ទៅទៀត។ វីធីលាងសម្អាតតែមួយគត់គឺ ប្រើប្រាស់ក្រដាសសើមដែលមានសារជាតិ សម្លាប់មេរោគ ឱ្យបានទៀងទាត់។

Missed-Clean-Tomnerb-08

កញ្ចក់បង្អួច

នៅពេលលាងសម្អាតបង្អួចបន្ទាប់ពីរដូវរងាកន្លងផុតទៅ ភាគច្រើនយើងតែភ្លេចថាកញ្ចក់បង្អួចជាចំណុចប្រមូលផ្តុំធូលី និងភាពកង្វក់។ ដើម្បីលាងសម្អាត អ្នកត្រូវដោះវាចេញ ហើយលាងសម្អាតជា មួយទឹក និងសាប៊ូ ដោយប្រើប្រាស់អេប៉ុង ឬប្រើប្រាស់ម៉ាស៊ីនបូមធូលី។ ក្នុងករណីមានធូលីជាប់ខ្លាំង អ្នកត្រូវបាញ់ទឹកសាប៊ូលើកញ្ចក់ និងប្រើប្រាស់ច្រាស់ដុសធ្មេញលាងសម្អាត។

ស៊ុមរូបថត

មិនថាជាស៊ុមឈើ ឬកញ្ចក់ ត្រូវការលាងសម្អាតជាពិសេស ដោយប្រើសាប៊ូម្សៅ និងក្រណាត់ទន់។ បើសិនជាស៊ុមរូបថតរបស់អ្នកមានក្បាច់ក្បូរច្រើន អ្នកត្រូវការថែរក្សាកាន់តែខ្លាំង ដោយអ្នកអាចប្រើ ប្រាស់អំបោសរោមសត្វ ជក់ ដើម្បីបោសសម្អាត។

Missed-Clean-Tomnerb-010

កាបូបស្ពាយ និងកាបូបដៃ

សម្ភារៈទាំងពីរនេះសុទ្ធងាយប្រមូលផ្តុំមេរោគទាំងក្នុង និងក្រៅ។ បើសិនជាមិនសូវមានភាពកង្វក់ទេ អ្នកគួរសម្អាតជាមួយទឹកសម្អាតដែលមានជាតិអាល់កុល ជាមួយដុំសំឡី ឬអំបោសសសៃក្រណាត់ និងជូតវាលើកាបូប។ អ្នកត្រូវយកចិត្តទុកដាក់ជាពិសេស លើផ្នែកដែលមានលោហៈ។ ក្នុងករណីមានជាប់ស្នាមប៊ិច ឬហ្វឺត អ្នកត្រូវប្រើទឹកខ្មេះ លាយជាមួយអាល់កុល 1/1។ ស្នាមប្រឡាក់ដោយប្រេងខ្លាញ់ ងាយស្រួលនឹងលាងសម្អាតជាមួយ Baking Soda ឬ ម្សៅពោត។ បើសិនជាអ្នកមានកាបូបសាច់ក្រណាត់ អ្នកអាចលាងសម្អាតវាក្នុងម៉ាស៊ីនបោកគក់។

Missed-Clean-Tomnerb-011

សម្ភារៈសម្អាត

សម្ភារៈដែលប្រើប្រាស់សម្រាប់ការលាងសម្អាត ក៏ត្រូវការលាងសម្អាតផងដែរ ពីព្រោះវាមានបាក់តេរី តោងជាប់។ បើអ្នកប្រើប្រាស់វាដោយមិនបានធ្វើការសម្អាតទេ អ្នកដូចជាធ្វើការសាយភាយបាក់តេរី ពេញផ្ទះដូច្នេះដែរ។ លាងសម្អាត និងផ្លាស់ប្តូរជាប្រចាំ នូវអេប៉ុង ច្រាស់ អំបោស។

Missed-Clean-Tomnerb-09

អត្ថបទអ្នកចង់អាន

តោះ! រៀនធ្វើធ្នើសៀវភៅ ដោយខ្លួនឯង!

ដោយ: ដួងច័ន្ទ 11 PM, Sunday, 20 Aug, 2017

បើអ្នកជាមនុស្សស្រឡាញ់សៀវភៅ ការទុកដាក់សៀវភៅឱ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ ជាទង្វើដែលអ្នកត្រូវធ្វើជាចាំបាច់។ អ្នកអាចធ្វើការច្នៃប្រឌិត បង្កើតជាធ្...

តោះ! មកស្គាល់ ទម្លាប់ទាំង 5 របស់ស្រ្តីជោគជ័យតែងតែមាន

ដោយ: ភារុន 1 PM, Friday, 15 Feb, 2019

ភាពជោគជ័យមិនមែនជារឿងងាយនោះទេ មិនថាតែបុរសទេ នារីៗយើង ក៏ទទួលបានជោគជ័យក្នុងជីវិតមិនតិចនាក់ផងដែរ ប៉ុន្តែពួកគេក៏មិនមែនបានមក ដោយសំណាងនោះដែរ។ អ្នកត្រូវដឹង...

វិធីសាស្រ្តតុបតែងខ្លួន ជាមួយគ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

សព្វថ្ងៃនេះ ស្រ្តីជាច្រើនត្រូវការសម្ភារៈជាច្រើន សម្រាប់ប្រើប្រាស់។ ពួកគេត្រូវការតែងខ្លួនប្រកបដោយវិជ្ជាជីវៈ ជាភរិយា ជាម្តាយ។ល។ ហើយវាពិតជាមិនងាយស្រួល...

Donny Yen វាយកែងដាក់ Mike Tyson បាក់ម្រាមដៃ

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

ក្បាច់ប្រដាល់សកល ប៉ះក្បាច់ប្រដាល់ចិន យ៉ុង ឈុន ធ្វើឱ្យ ម៉ៃខ៍ ថៃសុន អតីតជើងឯកប្រដាល់សកល​ ទម្ងន់យក្ស​ដែល​ងាក​មកប្រឹងប្រែង ខាងការសម្តែងភាពយន្តវិញនោះ ទទ...

Tomnerb.Com - YouTube Channel