ចូលចិត្តទំនើប

លី សង់ មីន រៀបការជាមួយ ឃីម សា អុឹន ហើយ

ដោយ: ដាលីស 12 PM, Wednesday, 10 Jun, 2015

ទោះជាបណ្តាអ្នកគាំទ្រជាច្រើន មិនសូវស្វាគមន៍នឹងការសម្រេចចិត្ត បោះបង់ភាពនៅលីវរបស់តារាចម្រៀងកំលោះ លី សង់​ មីន (Lee Sung Min) វ័យ 28ឆ្នាំរបស់វង់ប៊យប៊ែនដ៍ល្បីឈ្មោះ “Super Junior” ក៏ដោយ ក៏កាលពីកណ្តាលខែ​ធ្នូឆ្នាំកន្លង​ទៅនៅ​ក្នុងសណ្ឋាគារ The RAUM ក្នុងតំបន់ យ៉កសាំ នៃទីក្រុងសេអ៊ូល តារាចម្រៀងរូបសង្ហា បានចូលពិធីមង្គលការជាមួយ ឃីម សា អុឹន(Kim Sa Eun) តារាសម្តែងល្ខោនដ៏ប្រិមប្រីយ វ័យ 29ឆ្នាំរួចរាល់ហើយ។

ដោយនៅក្នុងពិធីមានក្រុមគ្រួសារ មិត្តភក្តិជិតដិត និងបុគ្គលនៅក្នុងពិភពភាពយន្ត មកចូលរួម​សម្តែងក្តីរីករាយ​ស្វាគម​ន៍​យ៉ាងច្រើនកុះករ ចំណែកមិត្តរួមក្រុម ស៊ូភើរ៍ ជូនៀ វិញ ក៏បានមកចូលរួមសម្តែងក្តី​សោមនស្សរីករាយ នឹង​ការបោះបង់​ភាព​ នៅ​លីវ​របស់សមាជិកដំបូងគេនេះ យ៉ាងព្រមព្រៀងគ្នាដែរ ដោយឡែក ឃីម យេ អ៊ុក ដែលជាសមាជិក​ម្នាក់ក្នុងក្រុមដែរ​នោះបានធ្វើ​ជា​តំណាងឱ្យមិត្តភក្តិទាំងអស់ ដោយការឡើងទៅច្រៀងយ៉ាងពីរោះ ធ្វើជាកាដូជូន ចំពោះកូនកំលោះ និងកូនក្រមុំទៀតផង។

សូមរំឭកផងដែរថា សង់ មីន និង សា អុឹន បានជួបគ្នា នៅក្នុងការសម្តែងល្ខោនរឿង “The Three Musketeers” ដែល​ចាប់​ផ្តើមសម្តែងកាលពីចុងឆ្នាំ 2013 មក និងបានសារភាពជាផ្លូវការរឿងសេពគប់គ្នានេះ កាលពីខែកញ្ញា នាឆ្នាំកន្លងទៅ ដោយ​ក្នុង​ខណៈ​​នោះ អ្នកទាំងពីរបាន​បង្ហើបឱ្យដឹងថា “យើងទាំងពីរទើបតែស្ថិតក្នុងដំណាក់កាល ចាប់ផ្តើមសេពគប់​គ្នាជាផ្លូវការតែ​ប៉ុណ្ណោះ​” ដោយ​ហេតុ​នេះ​ហើយ ទើបធ្វើឱ្យមួយខែក្រោយមក កើតមានព័ត៌មានរឿងរៀបការរបស់គេទាំងពីរ បន្ទាប់ពីការ​សារភាព​ក្នុងគ្រានោះមក៕

KimSaEun-01

KimSaEun-02

KimSaEun-04

 

អត្ថបទអ្នកចង់អាន

កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំង 10 ប្រចាំខែ តុលា

ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018

មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក...

គន្លឹះ 7 យ៉ាង ជួយថែរក្សាបន្លែ និងផ្លែឈើ ឱ្យនៅស្រស់បានយូរ ដែលអ្នកគួរដឹង!

ដោយ: ចរិយា 9 AM, Thursday, 29 Aug, 2019

ការរក្សាចំណីអាហារឱ្យបានត្រឹមត្រូវ គឺអាចជួយអ្នកសន្សំប្រាក់កាសបាន។ ហើយការរក្សាបន្លែ និងផ្លែឈើ ពីភាពរលួយដ៏ឆាប់រហ័ស គឺវាសំខាន់ត្រង់អ្នកត្រូវតែពិនិត្យមើ...

គោលគំនិត សម្រាប់ការតុបតែងគេហដ្ឋាន សម្រាប់និទាឃរដូវ

ដោយ: ដួងច័ន្ទ 7 PM, Monday, 20 Mar, 2017

សង្គមនៃការច្នៃម៉ូត តុបតែងធ្វើការប៉ាន់ប្រមាណអំពី ភាពពេញនិយមសោភណ្ឌភាព នៃការតុបតែង ផលិតផល និងវិធីសាស្រ្ត ដែលពួកគេគិតថា នឹងក្លាយជាចំណុចដៅសម្រាប់ឆ្នាំថ្...

Louis Vuitton កំពុងធ្លាក់ចុះប្រជាប្រិយភាព នៅចិន

ដោយ: ដួងច័ន្ទ 8 PM, Monday, 17 Jul, 2017

«ខ្ញុំមិនឃើញ មាននរណាម្នាក់យួរកាបូប Gucci ឬ Louis Vuitton ទេ» នេះជាសម្តីរបស់លោកស្រី Sara Jane Ho ស្ថាបនិកសាលាបង្រៀនពិធីការជាន់ខ្ពស់ Institude Sarita...

Tomnerb.Com - YouTube Channel