ចូលចិត្តទំនើប

លិ្បច ក្នុងការតុបតែង ផ្ទះតូចៗ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 10 Aug, 2017

តើអ្នកកំពុងរស់នៅ ក្នុងគេហដ្ឋានតូចចង្អៀតមែនទេ? អ្នកកំពុងស្មុគស្មាញជាមួយនឹងការរៀបចំទុកដាក់សម្ភារៈទាំងអស់នៅក្នុងផ្ទះមែនទេ? ការរៀបចំគេហដ្ឋានឱ្យមានសណ្តាប់ធ្នាប់ អាចជាបញ្ហាប្រឈមមួយ ប៉ុន្តែបើសិនជាអ្នកមានគំនិតច្នៃប្រឌិតខ្ពស់ អ្នកប្រហែលជាអាចស្វែងរកឃើញគន្លឹះដោះ ស្រាយ ទោះបីជាទំហំទីតាំងរបស់អ្នកមានកំណត់ក្តី។

ទំនើប សូមណែនាំពីគំនិតឆ្លាតវៃមួយចំនួន សម្រាប់ជួយអ្នករៀបចំបន្ទប់ ឬគេហដ្ឋានឱ្យកាន់តែស្រស់ ស្អាត ទោះបីជាទីតាំងរបស់អ្នក មានទំហំតូចចង្អៀតយ៉ាងណាក្តី។

កញ្ចក់ និង ទូរដាក់សម្ភារៈ

បន្ទប់ទឹកភាគច្រើន មិនត្រូវបានសង់ឡើង ក្នុងទំហំធំទូលាយទេ។ គំនិតច្នៃប្រឌិតមួយនេះ ច្នៃចេញជា កញ្ចក់ឆ្លុះ និងទូរដាក់សម្ភារៈបង្កប់ជាមួយគ្នា។ ថ្វីត្បិតតែវាមិនសូវមានរូបរាងទាក់ទាញ តែវាផ្តល់សារៈសំខាន់ សម្រាប់ទុកដាក់គ្រឿងអលង្ការ ឬសម្ភារៈសំខាន់ៗនានា។

Brilliant-Hack-for-Making-the-most-small-space-tomnerb-01

ធ្នើដាក់សម្ភារៈ លើក្បាលគ្រែ

នៅពេលអ្នករៀបចំតំឡើង ធ្នើដាក់សម្ភារៈនៃលើក្បាលដំណេក និងព្យួរវាំងននជាគម្របលើធ្នើនោះ ដូច្នេះអ្នកនឹងមិនត្រូវការក្បាលគ្រែ មានក្បូរក្បាច់រចនាទេ ហើយថែមទាំងសន្សំសំចៃទីកន្លែងផងដែរ។

Brilliant-Hack-for-Making-the-most-small-space-tomnerb-02

បន្ទប់ដាក់សម្ភារៈ ដ៏តូច

បន្ទប់ដាក់សម្ភារៈជាបន្ទប់ ដែលគ្រប់គេហដ្ឋានគួរមាន។ ប៉ុន្តែទីតាំងតូចចង្អៀតអាចជាបញ្ហាប្រឈម សម្រាប់អ្នក។ ជាមួយគំនិតច្នៃប្រឌិតជាបន្ទប់ ដាក់សម្ភារៈថ្មីមួយនេះ អ្នកនឹងទទួលបានទីតាំងបន្ថែម នៅក្បែរទូរទឹកកក។ វាមានទំហំតូច តែពិតជាបំពេញមុខងារបានយ៉ាងប្រសើរ។

Brilliant-Hack-for-Making-the-most-small-space-tomnerb-03 

តុលាក់ខ្លួន

មនុស្សភាគច្រើនត្រូវការកូនតុតូចមួយ ប៉ុន្តែប្រហែលជាពួកគេមិនអាចប្រើប្រាស់ កូនតុតូចៗទាំងនោះទេ ព្រោះតែទីតាំងតូចចង្អៀត មិនអាចសល់កន្លែងសម្រាប់សង្ហារឹម ដែលប្រើប្រាស់យូរៗម្តងទេ។ នេះគឺជាដំណោះស្រាយដ៏ប្រសើរបំផុត សម្រាប់កុំព្យូរទ័រយូរដៃ ឬសម្រាប់ជាទីកន្លែងក្មេងៗ លេងកំសាន្ត។

តុអាហារពេលព្រឹក

មិនមានទីកន្លែងសម្រាប់ដាក់តុញ៉ាំបាយមែនទេ? ចុះហេតុអ្វីមិនសាកល្បង ជាមួយតុអាហារមួយបែប នេះវិញ? វាពិតជាចំណេញទីកន្លែង ហើយថែមទាំងផ្តល់សោភណ្ឌភាពប្លែកម្យ៉ាងសម្រាប់បន្ទប់របស់ អ្នក។

Brilliant-Hack-for-Making-the-most-small-space-tomnerb-05

សាឡុងក្បាំងស្តើង

ពេលខ្លះសង្ហារឹមមួយចំនួនមិនសមស្រប សម្រាប់ទីតាំងក្នុងបន្ទប់របស់អ្នកឡើយ។ ក្បាំងសាឡុងដ៏ស្តើងមួយនេះ គឺជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យមួយ សម្រាប់បន្ថែមសោភណ្ឌភាព និងការតុបតែងលម្អ នៅក្នុងបន្ទប់ទទួលភ្ញៀវដ៏តូចរបស់អ្នក។

Brilliant-Hack-for-Making-the-most-small-space-tomnerb-06

ធ្នើនៅជ្រុងជញ្ជាំង

បើសិនជាអ្នកក្រឡេកមើលជុំវិញ គេហដ្ឋានរបស់អ្នក អ្នកប្រហែលជាមានភាពភ្ញាក់ផ្អើលនឹងឃើញថា ទីតាំងនៅគ្រប់ជ្រុងជញ្ជាំង មិនត្រូវបានប្រើប្រាស់ឡើយ។ ជាជាងការបង្ខំញាត់សៀវភៅនៅលើធ្នើដាក់ សៀវភៅដ៏ចង្អៀត អ្នកគួរសាកល្បងតំឡើងធ្នើ តាមជ្រុងជញ្ជាំងជំនួសវិញ។ ជ្រុងជញ្ជាំងជាទីតាំងដ៏សមស្របសម្រាប់ដាក់តាំងសៀវភៅ និងតាំងសម្ភារៈលម្អផ្សេងៗ បានយ៉ាងស្រស់ស្អាត។

Brilliant-Hack-for-Making-the-most-small-space-tomnerb-07

ប្រភព: owlandthedeer ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

5 តិចនិច ដើម្បីរៀបចំផ្ទះបាយ ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

ដើម្បីជួយអ្នកទទួលបាន ការតុបតែងផ្ទះបាយដ៏ស្រស់ស្អាត ថ្ងៃនេះ ទំនើប នឹងចែករំលែកជាមួយអ្នក នូវតិចនិច 5 ចំណុច សម្រាប់ការតុបតែង ក្នុងបន្ទប់ផ្ទះបាយរបស់អ្នក។...

អ៊ែនជើលីណា ចូលី ធ្វើឱ្យជនជាតិចិនខឹង

ដោយ: ដាលីស 9 PM, Tuesday, 02 Jun, 2015

មានព័ត៌មានទាមទារឱ្យប្រជាជនចិន ធ្វើពហិកាមិនចូលទស្សនាខ្សែភាពយន្តរឿង Maleficent ដែលជា​ស្នាដៃ​សម្តែង ចុង​ក្រោយបំផុតរបស់តារាឯក ចិត្តធម៌ អ៊ែនជើលីណា ចូលី ...

កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំង 10 ប្រចាំខែ តុលា

ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018

មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក...

ហេតុអ្វី មនុស្សស្រីរឹងមាំ ច្រើនតែមានអារម្មណ៍ខូចចិត្តយ៉ាងជ្រៅ នៅខាងក្នុង?

ដោយ: ចរិយា 9 AM, Wednesday, 28 Aug, 2019

នៅពេលជួបនឹងនារីរឹងមាំ ទំនងជាយើងអាចមានអារម្មណ៍ទាក់ទាញ ដោយសារតែទំនុកចិត្តរបស់នាង។ ហើយវាហាក់បីដូចជានារីខ្លាំងតែងទទួលបានជោគជ័យលើអ្វីៗទាំងនេះ ដូចជា ការង...

Tomnerb.Com - YouTube Channel