ចូលចិត្តទំនើប

រំដួលលិចទឹកចេញបទចម្រៀង Original ធុងសំរាម

ដោយ: ម៉ូនី 5 PM, Wednesday, 29 Jun, 2016

លោកអ្នកពិតជាបានស្គាល់រួចមកនូវតារាហ្វេសបុក ពូកែរឆ្នៃប្រឌីតយករបស់របរពាក់ជាប់នឹងក្បាល់ នោះគឺ រំដួលលិចទឹក។ រំដួលលិចទឹក តែងតែធ្វើឲ្យហ្វេននៅតាមបណ្តាញទំនាក់ទនងសង្គមមានការភ្ញាក់ផ្អេីលជារើយៗ ទៅនឹងសមត្ថភាពតុបតែងខ្លួន និងការបំពាក់របស់ផ្សេងៗនៅក្បាល ហើយកេរ្តិ៍ឈ្មោះរបស់ រំដួលលិចទឹក ក៏មានភាពល្បីល្បាញទៅដល់ប្រទេសជិតខាងថែមទៀតផងដែរ។ 

នៅប៉ុន្មានម៉ោងមុននេះ រំដូលលិចទឹក បានធ្វើឲ្យអ្នកគាំទ្រមានភាពផ្ញាក់ផ្អើលសារជាថ្មី តាមរយៈបទចម្រៀងអប់រំលើសំរាម មានចំណងជើងថា ធុងសំរាម ដែលជាបទចម្រៀង Original ដោយមានការបកស្រាយដោយ រំដួលលិចទឹក និងយាយខ្លា។  តាមរយៈហ្វេសបុកផេក របស់រំដូលលិចទឹក នាងក៏បានភ្ជាប់មកជាមួយសារថា “តោះ! មកដល់ហើយចា៎! មកទស្សនាទាំងមូលតែម្តងន៎! ពិរោះ មិនពិរោះ កុំថាអីថាវ៉ាន់ កុំប្រកាន់! ស្តាប់ផង ពិចារណាទាំងអស់គ្នាផងណា តែសូមមេត្តាកុំបាញ់លឺនៅចា៎! សុំបញ្ជាក់ថា ចម្រៀងមួយបទនេះជាស្នាដៃកូនខ្មែរ ជាការនិពន្ធរបស់យាយខ្លា ចឹងសូមជួយផ្តល់ទឹកចិត្តអោយយើងទាំងអស់គ្នាផងណា។”

ចង់ដឹងថាបទចម្រៀង ធុងសំរាម មានអត្ថន័យយ៉ាងណា តោះចុចទស្សនាទាំងអស់គ្នា!

 

ប្រភព: Facebook.com/រំដួលលិចទឹក ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ស្បែកជើង ដ៏អស្ចារ្យ ប្រែកាយពីរាបស្មើ ទៅជាកែងចោត តែមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស្បែកជើង Mime et Moi ផ្តល់នូវផាសុកភាព និងការលេងម៉ូដបន្ថែម នៅគ្រប់កម្មវិធី។ គន្លឹះកែងស្បែកជើង បិទ និងបើក និងមានពណ៌ និងម៉ូដជាច្រើនជម្រើស សម្រាប់សុភាព...

ច្នៃសាំងវ៉ិចថ្មី ៦ តាមជប៉ុន

ដោយ: ស. លីង 3 PM, Saturday, 30 Sep, 2017

អាហាររបស់ជប៉ុនចាត់ជាអាហារ ដែលមានឱជារស រួមជាមួយនឹងការតុបតែងដ៏ប្រណីត។ បើក្រឡេកទៅមើលអាហារដ្ឋាន នៅទីក្រុងតូក្យូមួយកន្លែង បានច្នៃចេញនូវសាំងវ៉ិច រសជាតិផ្...

អ្នកជំនាញ ៩រូប ចែករំលែកកំហុសជាទូទៅ នៃការតុបតែង និងវិធីជៀសវាង

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017

អ្នកតុបតែងនិមួយៗ តែងមានរចនាបទ និងវិធីសាស្រ្តក្នុងការតុបតែងខុសៗគ្នា យ៉ាងណាមិញ មានការតុបតែងមួយចំនួន តែងមានកំហុសឆ្គងស្រដៀងគ្នា ហើយកើតឡើងម្តងហើយម្តងទៀត...

ចិញ្ចៀនភ្ជាប់ពាក្យ សម្រាប់ស្រ្តីស្អាតៗ ទាំង10

ដោយ: ដួងច័ន្ទ 9 PM, Monday, 19 Jun, 2017

សុភាពនារី ដែលជិតដល់ពេលភ្ជាប់ពាក្យ កំពុងតែឈឺក្បាល ក្នុងការជ្រើសរើសម៉ូដចិញ្ចៀនមែនទេ? ទំនើប សូមនាំមកជូននូវម៉ូដចិញ្ចៀនដ៏ស្រស់ស្អាតទាំង 10 ម៉ូដ សម្រាប់អ...

Tomnerb.Com - YouTube Channel