ចូលចិត្តទំនើប

រៀបការហើយ! ប្រែ៊ន-ជើលីណា ស្ងាត់ៗនៅបារាំង

ដោយ: ដាលីស 9 PM, Saturday, 06 Jun, 2015

រួចរាល់ហើយ បន្ទាប់ពីរង់ចាំអស់ពេលដ៏យូរមក គូស្នេហ៍ Brad Pitt តារាឯកកំពូលសង្ហាជាមួយ​នឹង Angelina Jolie តារាឯកស្រីចិត្តបុណ្យ នាំគ្នាដើរចូលក្លោងទ្វារអាពាហ៍ពិពាហ៍រួចរាល់ហើយកាលពីឆ្នាំកន្លងទៅ នៅឯ Chateau Miraval ក្នុង​ប្រទេសបារាំង។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងស្ងាត់ៗ បែបលក្ខណៈឯកជនផ្ទាល់ខ្លួនបំផុត មានតែភ្ញៀវសំខាន់ៗរបស់​​គេ​ទាំង​ពីរមកចូលរួមក្នុងពិធីប៉ុណ្ណោះ។

សម្រាប់ពិធីមង្គលការវិញ គឺជាពិធីដែលមិនពាក់ព័ន្ធជាមួយសាសនាគ្រិស្តទេ តែត្រូវបានរៀចំឡើងនៅក្នុង​ព្រះវិហារ​តូច​មួយ ដែលមានតែសមាជិកនៅក្នុងក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធមកចូលរួមធ្វើជាសាក្សីប៉ុណ្ណោះ ហើយកូនៗទាំង 6នាក់​របស់​ពួកគេ​ក៏​ស្ថិត នៅក្នុងពិធីមង្គលការនោះដែរ។ ក្រៅពីនេះ តារាឯកស្រីល្បីឈ្មោះក្នុងខ្សែភាពយន្ត “Maleficent” បានដើរ​ចូល​ស៊ុំទ្វារអាពាហ៍​ពិពាហ៍រួមជាមួយនឹង មែតដកស៍ កូនប្រុសច្បងអាយុ 13ឆ្នាំ និង ប៉ាស ធៀន អាយុ 10ឆ្នាំ ចំណែក សាហារ៉ា កូនស្រីអាយុ 9ឆ្នាំ និង វិវៀន អាយុ 6ឆ្នាំ មានតួនាទីជាអ្នកចាំរោយស្រទាប់ផ្កាកុលាប តាមផ្លូវដើររបស់ម៉ាក់ ដែលជាកូនក្រមុំ ហើយ ឆៃឡូហ៍ អាយុ 9ឆ្នាំ ជាមួយ ណក់ស៍ អាយុ6ឆ្នាំ ជាអ្នកកាន់ចិញ្ចៀនអាពាហ៍ពិពាហ៍នេះ បើតាមការបង្ហើបឱ្យដឹងពី​ អ្នកនាំ​ពាក្យ​ផ្ទាល់​ខ្លួនរបស់អ្នកទាំងពីរ៕

Brad-Pitt-And-Angelina-05

Brad-Pitt-And-Angelina-09

Brad-Pitt-And-Angelina-02

Brad-Pitt-And-Angelina-08

Brad-Pitt-And-Angelina-01

អត្ថបទអ្នកចង់អាន

ប្លែក! ក្រុមហ៊ុនចិនមួយ ផ្តល់ពេលវេលាឱ្យបុគ្គលិក ជានារីនៅលីវ ឈប់សម្រាកដើម្បីស្វែងរកគូស្រករ

ដោយ: ចរិយា 9 AM, Wednesday, 14 Aug, 2019

ការណាត់ជួបគ្នា នៅសតវត្សរ៍ទី21 អាចជាការលំបាកមួយ ដោយសារតែ ភាពមមាញឹកនឹងការងារ។ ប៉ុន្តែ ប្រសិនបើនាយកក្រុមហ៊ុន ដែលអ្នកកំពុងធ្វើការជាមួយ ព្យាយាមផ្តល់ពេលវ...

សម្ភារៈត្រូវមាន សម្រាប់ការហោះហើរ រយៈពេលវែង

ដោយ: ដួងច័ន្ទ 9 PM, Monday, 29 May, 2017

ពេលខ្លះឧបសគ្គធំបំផុត ដែលរារាំងអ្នកក្នុងការធ្វើដំណើរទៅកាន់ទិសដៅដ៏ឆ្ងាយ គឺការហោះហើរលើ យន្តហោះរយៈពេលវែង។ ជាមួយនឹងកៅអីអង្គុយតូចចង្អៀត ជាមួយនឹងតម្លៃសំបុ...

អត្ថន័យនៃការត្បូង ប្រចាំខែកំណើត

ដោយ: ដួងច័ន្ទ 8 PM, Monday, 12 Jun, 2017

ត្បូងកំណើត គឺជាត្បូងដែលផ្តល់ភាពស្រស់ស្អាត សម្រាប់តុបតែងលើគ្រឿងអលង្ការ និងគ្រឿងតុបតែងនានា។ ត្បូងទាំងនេះ មានអត្ថន័យពិសេស និងតំណាងឱ្យលក្ខណៈសម្បត្តិរបស...

ពិព័រណ៍បច្ចេកវិទ្យា ថ្នាក់ជាតិដំបូង និងធំបំផុតប្រចាំឆ្នាំ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 07 Mar, 2019

មានក្រុមហ៊ុនជាង 100 ក្រុមហ៊ុន ក្រុមហ៊ុនទើបបង្កើតថ្មីៗចំនួន 100 ក្រុមហ៊ុន វាគ្មិន 40 រូប និងមន្រ្តីផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការទំនាក់...

Tomnerb.Com - YouTube Channel