ចូលចិត្តទំនើប

របៀបពោលពាក្យ សុំទោសដ៏ត្រឹមត្រូវ ដើម្បីទំនាក់ទំនងដ៏ល្អ

ដោយ: រីកា 1 PM, Thursday, 12 May, 2016

មិន​ថា​ហេតុការណ៍​ដែល​ធ្វើឱ្យ​អ្នក និង​គេ (ឬ​នាង) ត្រូវ​ដើរ​បែរខ្នង​ដាក់គ្នា​ធ្ងន់ធ្ងរ​ប៉ុនណា​ក៏ដោយ តែបើ​សិន​ជាមាន​ពាក្យ “សុំទោស” បន្លឺ​ចេញមក​ពី​មាត់​របស់​អ្នក​ដែល​ដឹងខ្លួន​ថា​ខុស​វិញ​នោះ សម្ពន្ធភាព​ដែល​មើលទៅ​ហាក់ដូចជា​បម្រុង​នឹង​ដាច់​ភឹង​ទៅហើយនោះ អាច​នឹង​ងាក​មក​ផ្គុំ​គ្នា​ជាថ្មី​ម្តងទៀត​ឡើងវិញ​បាន ព្រោះ​ពាក្យ “សុំទោស” ប្រៀបដូចជា​អាគម​គាថា​ចងភ្ជាប់​ភ្ជិត​ស្នាម​ប្រេះ ​បែក​របស់​គូស្នេហ៍​គ្រប់រូប​ដូច្នោះ​ដែរ។ ចូរ​សាកល្បង​យកពាក្យ​ណែនាំ​ខាងក្រោម​នេះ ​ទៅប្រើ​ប្រាស់​សាកល​មើល ក្រែងលោ​ទាស់ចិត្ត​គ្នា​លើក​ក្រោយ អ្នកនឹង​ហ៊ាន​សម្រេចចិត្ត​ធ្វើជា​អ្នក​ ចូលទៅ​សុំទោស​បាន​មិន​ទើសទាល់។

                1 – រំឭក​ហេតុការណ៍​ឡើងវិញ ​ក្នុងខណៈ​ពេលដែល​អ្នកមាន​អារម្មណ៍​ត្រជាក់​ឡើងវិញ​ហើយ បូក​ជាមួយ​សេចក្តីស្រឡាញ់ ​ដែល​អ្នក​នៅមាន​ចំពោះ​រូបគេ​ផង​នោះ នឹងធ្វើ​ឱ្យ​អ្នក​មើលឃើញ​ហេតុការណ៍​ពេល​ឈ្លោះទាស់ទែង​គ្នា ​នោះ​យ៉ាង​យុត្តិធម៌ និង​ច្បាស់លាស់​ឡើង ហើយ​មាន​អារម្មណ៍​ពេញចិត្ត និង​ស្ម័គ្រចិត្ត​ក្នុងការ​ពោល​ពាក្យ “សុំទោស។

                2 – បើ​អ្នកមាន​អារម្មណ៍​ថា​ញាប់​ញ័រ ឬ​ភ័យ អ្នក​អាច​ហាត់​និយាយ​មើល​សិន​ក៏បាន ដោយនិយាយ​ឱ្យបាន​តាម​ចំណុច​ដែល​បាន​កត់​ត្រាទុក វា​នឹង​ធ្វើឱ្យ​អ្នក​អាច​គ្រប់គ្រង​ស្ថានការណ៍​នៅពេល​នោះបាន។

                3 – ការទទួលស្គាល់​កំហុស​ដែល​ត្រូវចំ​ចំណុច ក្រៅពី​ជួយ​ផ្គុំ​ភ្ជិត​ស្នាម​ប្រេះឆា​បាន​ឆាប់​ហើយ នៅ​ជាការ​បង្ហាញ​នូវ​ភាព​ប្រកាន់ខ្ជាប់​លើ​គំនិត ​ដែល​ត្រឹមត្រូវ​របស់​អ្នក​ទៀតផង។

                4 – កុំ​គិត​និយាយ​ដោះសារ​កែខ្លួន​ឱ្យសោះ ព្រោះ​បើ​អ្នក​ដោះសារ​កែខ្លួន ឬ​អាង​នេះ​អាង​នោះ អ្នក​មិនចាំបាច់​ទៅសុំ​ទោស​គេ (ឬ​នាង)ទេ ព្រោះ​វា​នឹងធ្វើ​ឱ្យក្លាយ​ជា​រឿង​វែងឆ្ងាយ​ឥតប្រយោជន៍។

Sorry-Word-04

                5 – ខណៈពេលដែល​គេ (ឬ​នាង)និយាយ អ្នក​គួរ​ឈប់ និង​ស្តាប់​យ៉ាង​តាំងចិត្ត ហើយ​គិត​ទៅតាម​អ្វីដែល​គេ (ឬ​នាង)និយាយ វា​នឹង​ធ្វើឱ្យ​អ្នក​យល់​ពី​អារម្មណ៍​របស់គេ (ឬ​នាង) ហើយ​អាច​កែសម្រួល​ភាព​យល់ដឹង​អំពី​គ្នា​បាន​កាន់តែ​ងាយ​ឡើង។

                6 – មិន​ថា​គេ (ឬ​នាង) ជះខ្លាំងៗមក​យ៉ាងណា ឬ​មានប្រតិកម្ម​មិន​ពេញចិត្ត​រូបអ្នក​យ៉ាងណាក៏ដោយ ក៏​អ្នក​ចាំបាច់​ត្រូវតែ​ទទួលយក និង​នៅ​ស្ងៀម​ឱ្យបាន​ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើបាន ព្រោះ​ការ​នៅ​ស្ងៀម​របស់​អ្នកនឹង​ជួយ​ឱ្យ​អារម្មណ៍​របស់គេ(ឬ​នាង) ស្ងប់​ទៅវិញ​បាន​រហូតដល់​អ្នក​ចាប់ផ្តើម ​មានឱកាស​ក្នុងការ​និយាយ​នូវ​អ្វីដែល​អ្នក​បាន​ត្រៀម​មក។

                7 – សាកល្បង​សួរ​គេ​ទៅ​មើល៍ថា តើ​មាន​វិធី​ណាខ្លះ​ដែល​អ្នក​ល្មម​អាចធ្វើ​បាន ដើម្បី​ជាការ​សង​ទៅ​គេ (ឬ​នាង)វិញ​បាន​តាម​ដែល​អ្នក​អាចធ្វើ​ទៅបាន ដើម្បី​ជាការ​ផ្សារ​ភ្ជិត​ស្នាម​ប្រេះឆា និង​ធ្វើឱ្យ​សម្ពន្ធភាព​រវាង​រូបអ្នក និង​គេ (ឬ​នាង)វិលត្រឡប់​មក​ដូច​ពី​ដើម​វិញ យ៉ាងហោចណាស់​ក៏​ដើម្បី​កូន​ដែរ។

                8 – កុំ​ធ្វើ​ខុស​ក្នុង​រឿងដដែលៗ ព្រោះ​មិនមាន​នរណា​គេ​អភ័យទោស​ឱ្យ​អ្នក​ក្នុង​រឿងដដែលៗ បាន​គ្រប់​តែ​ពេល​នោះទេ ដែល​សំខាន់បំផុត​គឺ ការធ្វើ​ខុស​ក្នុង​រឿងដដែលៗ មិនអាច​និយាយបានថា​ជា​កំហុសឆ្គង​នោះទេ តែ​ជា​រឿង​ដែល​អ្នកមាន​ចេតនា​ចង់​ធ្វើ​តែម្តង ទាំង​ដឹង​ច្បាស់​ហើយ​ថា​វា​មិន​ត្រឹមត្រូវ។ បើ​វា​ដូច្នោះ​មែន ធានាថា “ពាក្យ​សុំទោស” មិនអាច​ជួយ​អ្វី​អ្នក​បានឡើយ មានតែ​សង្ឃឹមថា ​ច្បាស់​ជា​បាន​លែងលះគ្នា​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន៕

Sorry-Word-03

Sorry-Word-01

Sorry-Word-05

អត្ថបទអ្នកចង់អាន

Jessica Jung ត្រឡប់មកកាន់ KPOP វិញហើយ!

ដោយ: ម៉ូនី 2 PM, Tuesday, 17 May, 2016

បន្ទាប់ពីការចាកចេញជិត 2ឆ្នាំនៅលើវិថីសិល្បៈ ពីក្រុមតារាស្រី Girl’s Generation នៅពេល Jessica  បាន​ត្រឡប់មកវិញជាមួយនឹង​ផលិតកម្មថ្មី Coridel Ente...

តិចនិច តុបតែង គេហដ្ឋាន

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

តើអ្នកកំពុងស្វែងរកគំនិតថ្មីៗ សម្រាប់ការតុបតែងគេហដ្ឋានមែនទេ? ទំនើប នឹងផ្តល់ជូនអ្នកនូវអ្វីដែលអ្នកចង់បាន ជាគំនិតតុបតែងបន្ថែមនូវបរិយាកាសស្រស់ស្រាយ ពោរព...

ស្បែកជើង ដ៏អស្ចារ្យ ប្រែកាយពីរាបស្មើ ទៅជាកែងចោត តែមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស្បែកជើង Mime et Moi ផ្តល់នូវផាសុកភាព និងការលេងម៉ូដបន្ថែម នៅគ្រប់កម្មវិធី។ គន្លឹះកែងស្បែកជើង បិទ និងបើក និងមានពណ៌ និងម៉ូដជាច្រើនជម្រើស សម្រាប់សុភាព...

ជ្រើសរើសមុខរបរ តាមរាសីចក្ររបស់អ្នក

ដោយ: ស. លីង 7 PM, Wednesday, 07 Jun, 2017

មនុស្សជាច្រើន ជាពិសេសក្មេងៗ ដែលទើបតែពេញវ័យ តែងមានការបារម្ភ និងនឹកគិតពីអនាគត តើគួរជ្រើសយកមុខរបរអ្វី ដើមី្បឲ្យជីវិតមានលំនឹង? ចំពោះបញ្ហាមួយនេះ ទំនើបសូ...

Tomnerb.Com - YouTube Channel