ចូលចិត្តទំនើប

របៀបដាំដំបងយក្ស ក្នុងថូកែវ

ដោយ: ស. លីង 8 AM, Sunday, 19 Feb, 2017

មិនមែនតែផ្កាកុលាបទេ ដែលអាចធ្វើជាវត្ថុលម្អលើតុរបស់អ្នក ដើមដំបងយក្សក៏អាចដែរ។

ដើមដំបងយក្សមានច្រើនប្រភេទណាស់។ ប្រភេទខ្លះមានរូបរាងស្អាត Cute ជាងផ្កាកុលាប ទៀតផង។ អ្នកអាចជ្រើសយកដើមដំបងយក្ស មកដាំក្នុងថូកែវ ហើយប្រើជាវត្ថុលម្អក៏បាន ជាការដាំដុះក៏បាន។

វត្ថុធាតុដើម

  • ដើមដំបងយក្សតូចៗបី ឬបួនប្រភេទ
  • ដីជី
  • ថ្មស (សម្រាប់លម្អ)
  • ថូកែវ (ទំហំល្មម)
  • ស្រោមដៃ

how-to-grow-cactus-in-vase-02

របៀបដាំ

  • ដំបូងបំផុត អ្នកត្រូវពាក់ស្រោមដៃ។
  • បន្ទាប់មក អ្នកយកថ្មចេញពីក្នុងថង់ រួចរើសយកតែថ្មដែលមានទំហំតូច ឬស្មើ ១ អ៊ីង។ រើសឲ្យបានកាន់តែច្រើនកាន់តែល្អ។
  • កិច្ចបន្ទាប់ អ្នកលាងសម្អាត និងពិនិត្យមើលថូកែវ ក្រែងលោមានប្រេះ ឬបែក។ បើថូស្អាតគ្មានស្រាំ អ្នកអាចចាប់ផ្តើមអនុវត្តដោយយកថ្មស ដែលអ្នកបានរើសរួចដាក់ទៅក្នុងថូ។ អ្នកពង្រាយថ្មឲ្យពេញបាតថូ តែមួយជាន់បានហើយ។
  • បន្ទាប់ពីនោះ អ្នកយកដីដាក់ទៅថូឲ្យបានកន្លះថូ រួចយកដៃញ៉ុកដីឲ្យមានប្រហោង ហើយយកដើមដំបងយក្សមួយ មកកប់ទៅក្នុងរន្ធដីនោះ។ បន្ទាប់មក យកដើមដំបងយក្សផ្សេងៗ មកកប់នៅក្បែរគ្នា ដោយដាំឲ្យចេញជារាងរង្វង់ស្របតាមរូបរាង ថូកែវ។
  • ដាំដំបងយក្សរួច អ្នកយកដុំថ្ម (រើសរួច) ដែលនៅសល់មកជុំវិញដំបងយក្ស និងដាក់ ឲ្យពេញលុបមិនឲ្យឃើញដី។
  • អ្នកអាចថែមវត្ថុលម្អដូចជា រូបតុក្កតាជាដើម តែកុំថែមច្រើនពេក តែមួយ ឬពីរបានហើយ។

សំគាល់

  • ដើមដំបងយក្សនេះ ត្រូវការពន្លឺថ្ងៃច្រើន។ ដូច្នេះអ្នកត្រូវដាក់វាឲ្យត្រូវពន្លឺថ្ងៃ ទោះដាក់ក្នុងបន្ទប់ ក៏ត្រូវដាក់នៅមាត់បង្អួចដែរ ត្រូវដាក់ឲ្យចំពន្លឺ។
  • អ្នកអាចស្រោចទឹក ដើមដំបងយក្សមួយអាទិត្យម្តង តែកុំស្រោចច្រើនពេក ត្រឹមតែមួយជោគគឺបានហើយ។ បើអ្នកសង្ស័យថាដើមមានបញ្ហា អ្នកគួរកុំស្រោចទឹក ហើយយកវាទៅដាក់នៅខាងក្រៅ ឲ្យត្រូវពន្លឺថ្ងៃ។
  • ចំពោះថ្ម អ្នកអាចប្រើថ្មសលាយជាមួយ និងថ្មពណ៌ខ្មៅឬត្នោតក៏បាន ប៉ុន្តែយកល្អកុំប្រើថ្មពណ៌ ព្រោះមិនសូវស៊ីពណ៌គ្នា។
  • ក្នុងករណីថូកែវរបស់អ្នកមានទំហំធំ អ្នកអាចដាំដំបងយក្សលើសពីបី។

ប្រិយមិត្តអ្នកអានអាចសាកល្បងធ្វើតាមវិធីខាងលើ។ អ្នកអាចទទួលបានអារម្មណ៍ថ្មី ជាពិសេសគឺពេលឃើញពណ៌បៃតង។

រុក្ខជាតិបៃតងមានគុណប្រយោជន៍ ចំពោះសុខភាពកាយ និងផ្លូវចិត្ត។ ដូច្នេះ ទំនើប ថាអ្នកគួរប្តូរពី លម្អផ្កាកុលាប ឬផ្កាពណ៌មកដំបងយក្សបៃតង ជាពិសេសនៅក្នុងបន្ទប់ធ្វើការ និងបន្ទប់គេង៕

how-to-grow-cactus-in-vase-03

អត្ថបទអ្នកចង់អាន

ឈិត សុវណ្ណបញ្ញា ទទួលបានតំណែងតួឯក ក្នុងខ្សែភាពយន្តដំបូង

ដោយ: ម៉ូនី 8 PM, Tuesday, 03 Nov, 2015

តារាចម្រៀងស្រី សុភាពរាបសា ឋិតនៅក្រោមដំបូលរបស់​ផលិតកម្ម រស្មីហង្សមាស កញ្ញា. ឈិត សុវណ្ណបញ្ញា ទើប​នឹង​ចាប់យកអាជីពថ្មី​ ជាតារាសម្តែងក្នុងខ្សែភាពយន្តជាល...

ម៉ូតតុបតែងអគារទំនើបទាំង០៩ បំផុសគំនិតសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

អគារទំនើបមួយ ដែលមានភាពស្រស់ស្រាយ ទាន់សម័យ និងបំពាក់ដោយគ្រឿងសង្ហារឹមដ៏ឆ្លាតវៃ ជាលំនៅដ្ឋាន ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ បើសិនជាការតុបតែងគេហដ្ឋាន...

១០ សំណួរ សម្រាប់ការពិចារណា មុនពេលចាប់ផ្តើមប្តូរម៉ូតផ្ទះបាយ

ដោយ: ដួងច័ន្ទ 3 PM, Saturday, 18 Mar, 2017

សម្រាប់អ្នកដែលមានបំណងចង់ជួសជុលផ្ទះបាយ អ្នកគួរធ្វើការពិចារណាឱ្យបានល្អិតល្អន់ ដើម្បីជៀសការខ្ជះខ្ជាយថវិកា និងពេលវេលា។ មុនអ្នកធ្វើការសម្រេចចិត្ត អ្នកគួ...

ប្លែក! ក្រុមហ៊ុនចិនមួយ ផ្តល់ពេលវេលាឱ្យបុគ្គលិក ជានារីនៅលីវ ឈប់សម្រាកដើម្បីស្វែងរកគូស្រករ

ដោយ: ចរិយា 9 AM, Wednesday, 14 Aug, 2019

ការណាត់ជួបគ្នា នៅសតវត្សរ៍ទី21 អាចជាការលំបាកមួយ ដោយសារតែ ភាពមមាញឹកនឹងការងារ។ ប៉ុន្តែ ប្រសិនបើនាយកក្រុមហ៊ុន ដែលអ្នកកំពុងធ្វើការជាមួយ ព្យាយាមផ្តល់ពេលវ...

Tomnerb.Com - YouTube Channel