ចូលចិត្តទំនើប

ម៉ូតផ្ទះគួរឱ្យភ្ញាក់ផ្អើល ទាំង១៥ មិនគួរឱ្យជឿថាមាន

ដោយ: ដួងច័ន្ទ 8 PM, Thursday, 20 Apr, 2017

មនុស្សជាច្រើនកំពុងរស់នៅ ក្នុងគេហដ្ឋានដ៏សាមញ្ញ ប៉ុន្តែក្នុងពេលតែមួយ មានគេហដ្ឋានជាច្រើនខ្នង នៅលើពិភពលោក ដែលមានម៉ូតដ៏អស្ចារ្យមិនគួរឱ្យជឿ ទាំងការច្នៃម៉ូត និងការសាងសង់។ ខាងក្រោមនេះ ជាម៉ូតគេហដ្ឋានប្លែកៗ ដែល ទំនើប ជ្រើសយកមកបង្ហាញអ្នក រាប់ចាប់ពីម៉ូតផ្ទះដ៏ស្រស់ ស្អាត រហូតដល់ម៉ូតផ្ទះដ៏គួរឱ្យភ្ញាក់ផ្អើល។

១. ផ្ទះសំបកខ្យង

មានទីតាំងស្ថិតក្នុងប្រទេសម៉ិចស៊ិក គេហដ្ឋានដ៏អស្ចារ្យមួយនេះ សាងសង់ឡើងជាមួយជញ្ជាំងផ្គុំតូចៗ ដែលផ្តល់ពន្លឺដល់ផ្នែកខាងក្នុង ជាមួយពណ៌ឥន្ធនូ។

Amazing-House-01

២. ផ្ទះពពុះ

ជាកម្មសិទ្ធិរបស់អ្នកច្នៃម៉ូត Pierre Cardin ផ្ទះពពុះមួយខ្នងនេះ មានអាងហែលទឹកចំនួន៣ រង្គសាល ដែលមានកៅអីចំនួន ៥០០ និងទេសភាពដ៏ស្រស់ស្អាត នៃសមុទ្រមេឌីទែរ៉ានេ។

Amazing-House-03

៣. ផ្ទះក្តាររំអិល

មិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលវាជាកម្មសិទ្ធិរបស់អតីតម្ចាស់ ជ័យលាភីក្តាររំអិលពិភពលោក។ គ្រប់ផ្ទៃ ខាងលើ ទាំងក្នុង និងក្រៅគេហដ្ឋាននេះ អាចជាកន្លែងរំអិល សូម្បីតែ គ្រឿងសង្ហារឹមក៏អាចរំអិលបាន ដែរ។

Amazing-House-033

៤. គេហដ្ឋានកែច្នៃពីព្រះវិហារ

មានទីតាំងក្នុងប្រទេសហូឡង់ គេហដ្ឋាននេះកែច្នៃពីព្រះវិហារកាតូលិក ដែលសាងសង់ឡើងក្នុងឆ្នាំ១៨៧០ ឱ្យក្លាយជាបន្ទប់ក្រោមដំបូលដ៏ស្រស់ស្អាត។

Amazing-House-04

៥. ផ្ទះថ្ម

ផ្ទះមួយនេះច្នៃម៉ូត ដើម្បីឱ្យមានសោភណ្ឌភាពដូចជា ផ្ទះនៅក្នុងរឿងតុក្កតា The Flintstones។ ផ្ទះមួយនេះជាកម្មសិទ្ធិរបស់លោក Dick Clark ដែលមានបន្ទប់គេងមួយ និងមានបន្ទប់ទឹក២ ហើយគ្រប់យ៉ាងនៅក្នុងផ្ទះ មើលទៅហាក់ដូចជាផលិតពីថ្ម។

Amazing-House-05

៦. ផ្ទះកញ្ចក់

ស្ថិតក្នុងប្រទេសជប៉ុន ដែលជញ្ជាំងទាំងផ្នែកខាងក្នុង និងខាងក្រៅសុទ្ធតែធ្វើពីកញ្ចក់។ បន្ទប់តែមួយនៅក្នុងផ្ទះនេះ ដែលមិនសាងសង់ពីជញ្ជាំងថ្លាឆ្វេង គឺបន្ទប់ទឹក។

Amazing-House-06

៧. ផ្ទះច្នៃពីយន្តហោះ

ដើមឡើយ លោកស្រី Joanne Ussery ជាម្ចាស់គេហដ្ឋានចល័តមួយ នៅលើដីដែលគាត់បានទិញជាប់នឹងបឹងមួយ។ ប៉ុន្តែបន្ទាប់ពីអគ្គិភ័យឆាបឆេះ គាត់បានទិញយន្តហោះ Boeing 727 ដែលគេបោះបង់ចោល ជំនួសវិញ។

៨. ផ្ទះស្បែកជើង

គេហដ្ឋានជាប់នឹងផ្លូវដ៏គួរឱ្យទាក់ទាញមួយនេះ ស្ថិតក្នុងរដ្ឋ Pennsylvania ត្រូវបានផ្លាស់ប្តូរម្ចាស់ជាច្រើនដង ប៉ុន្តែនាពេលបច្ចុប្បន្ន វាត្រូវបានបើកបម្រើការតាមរដូវកាល ផ្តល់នូវមគ្គុទេសន៍ទេសចរណ៍សម្រាប់គេហដ្ឋានដ៏ចម្លែកមួយនេះ។

Amazing-House-08

៩. ផ្ទះប៉ាន់តែ

ទោះបីជាវាមិនត្រូវបានប្រើប្រាស់ ក្នុងពេលបច្ចុប្បន្ននេះយ៉ាងណាក្តី ផ្ទះរូបរាងប៉ាន់តែដ៏ស្រស់ស្អាតមួយនេះត្រូវបានច្នៃម៉ូត និងកសាងឡើងជាស្ថានីយ៍ចាក់សាំងក្នុងឆ្នាំ១៩២២ ហើយវានៅតែមានវត្តមានរហូតដល់សព្វថ្ងៃនេះ។

Amazing-House-09

១០. ផ្ទះរំកិល

ផ្នែកខាងក្រៅដែលសាងសង់ឡើង ពីឈើនៃគេហដ្ឋានស្ថិតក្នុងប្រទេសអង់គ្លេសមួយខ្នងនេះ អាចរំកិលប្តូរដំបូលយក្សដ៏ធំ បង្ហាញពីផ្ទាំងជញ្ជាំងកញ្ចក់នៅពីក្រោម។

Amazing-House-010

១១. ផ្ទះផ្សិត

ជឿឬមិនជឿ! គេហដ្ឋានមួយខ្នងនេះមានរូបរាងធម្មតាប៉ុណ្ណោះ នៅពេលដែលស្ថាបត្យករ Terry Brown បានទិញវា។ គាត់ និងកូនសិស្សចំនួន ៣៥នាក់ បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីបន្ថែម ការរចនាចម្លែកៗទាំងនេះ ដែលធ្វើឱ្យវាក្លាយជាគេហដ្ឋានដ៏ពិសេស។

Amazing-House-011

១២. ផ្ទះគូប

ផ្ទះគូបនិមួយៗមានបីជាន់ ជាមួយបន្ទប់រាងពីរ៉ាមីត។ ស្ថាបត្យករសញ្ជាតិហូឡង់ Pier Blom មានបំណងចង់ច្នៃវាឱ្យមានម៉ូតបែបព្រៃឈើ ដែលជាគំនូសបំព្រួញនៃផ្ទះដើមឈើបែបទាន់សម័យ។

Amazing-House-012

១៣. ផ្ទះអាថ៌កំបាំងក្នុងទីក្រុង Winchester

គេហដ្ឋានដ៏ល្បីមួយនេះ មានសមាសភាពចម្លែកៗជាច្រើន ដូចជាទ្វារដែលមិនមានច្រកចេញចូល និងជណ្តើរដែលឡើងទៅពិដានជាដើម។ គេហដ្ឋានមួយនេះត្រូវបានបើកជាសាធារណៈ និងមានវប្ប ធម៌ប្រជាប្រិយជាច្រើនផងដែរ។

Amazing-House-013

១៤. គេហដ្ឋានតូចជាងគេលើលោក

ច្នៃដោយជនភៀសខ្លួនក្នុងប្រទេសអាល្លឺម៉ង់ ដែលធ្លាប់មានផ្ទះតូចចង្អៀត។ ផ្ទះនេះមានទំហំត្រឹមតែ ៣ហ្វីត បួនជ្រុងប៉ុណ្ណោះ។ វាមានបន្ទប់មួយដែលមានទីតាំងគ្រប់គ្រាន់ សម្រាប់អង្គុយ ឬគេង។

Amazing-House-014

១៥. ផ្ទះបញ្ច្រាសទិសលើជំរាលភ្នំ

គោលគំនិតនៃការច្នៃម៉ូតផ្ទះនេះឡើង គឺជាការស្រមៃនៃការសាងសង់ព្យួរជាប់ តាមជម្រាលភ្នំ ដែលមានជញ្ជាំងកញ្ចក់ ផ្តល់នូវការទស្សនាទេសភាព នៃសមុទ្រពីជ្រុងទាំងបី។ ដំបូលផ្ទះស្ថិតនៅជាប់នឹង ដីរាប ដូច្នេះអ្នកទស្សនាអាចចុះទៅក្រោម ដើម្បីទៅដល់ផ្នែកខាងក្រោមនៃអគារ។

Amazing-House-015

ប្រភព: BrightSide ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ម៉ូតូថ្លៃបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 9 AM, Wednesday, 06 Mar, 2019

បុរសៗគឺតែងតែចូលចិត្តចំពោះ ម៉ូតូធំៗជាមួយនឹងកង់ម៉ូតូធ្ងន់ៗ។ ក្រុមហ៊ុនផលិតម៉ូតូដ៏ប្រណិតៗមួយចំនួននៅជុំវិញពិភពលោក បានផលិតម៉ូតូដ៏ល្អប្រណិត ដើម្បីបញ្ជាក់ព...

ម៉ូដបន្ទប់ ផ្តល់នូវទីតាំងធំទូលាយ និងពន្លឺក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 11 AM, Thursday, 09 Nov, 2017

ថ្ងៃនេះ ទំនើប សូមនាំយកនូវការច្នៃម៉ូដបន្ទប់ក្នុងគេហដ្ឋាន ដែលធ្វើឱ្យគេហដ្ឋានកាន់តែធំទូលាយ និងនាំមកនូវពន្លឺគ្រប់គ្រាន់ នៅក្នុងគេហដ្ឋាន។ Fukushima Hous...

តិចនិក រៀបចំទុកដាក់ គ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

គ្រឿងអលង្ការសម្រាប់ស្រ្តី គឺជាសម្ភារតុបតែង ដែលមិនអាចខ្វះបាន។ មិនមានស្រ្តីណាម្នាក់ដែលមាន គ្រឿងអលង្ការតែមួយប្រភេទនោះទេ ព្រោះស្រ្តីតែងមានទំនោរផ្លាស់ប្...

Donny Yen វាយកែងដាក់ Mike Tyson បាក់ម្រាមដៃ

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

ក្បាច់ប្រដាល់សកល ប៉ះក្បាច់ប្រដាល់ចិន យ៉ុង ឈុន ធ្វើឱ្យ ម៉ៃខ៍ ថៃសុន អតីតជើងឯកប្រដាល់សកល​ ទម្ងន់យក្ស​ដែល​ងាក​មកប្រឹងប្រែង ខាងការសម្តែងភាពយន្តវិញនោះ ទទ...

Tomnerb.Com - YouTube Channel