ចូលចិត្តទំនើប

ម៉ូតធ្នើព្យួរកូនរុក្ខជាតិ លើជញ្ជាំងទទេស្អាត

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 11 Apr, 2017

ការតុបតែងគេហដ្ឋាន ជាមួយធម្មជាតិពណ៌បៃតង គឺជាគំនិតច្នៃប្រឌិតមួយ ដែលផ្តល់សម្រស់ស្រស់ ត្រកាលដល់ផ្ទៃបន្ទប់ និងធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ។ ម្យ៉ាងវិញទៀត កូនរុក្ខជាតិតូចៗ កាន់តែ បញ្ចេញសម្រស់ ទ្វេដង ជាមួយការតុបតែងលើធ្នើព្យួរជាប់ជញ្ជាំង។ បើជញ្ជាំងផ្ទៃបន្ទប់របស់អ្នកនៅទទេស្អាត មិនទាន់មានអ្វីមកតុបតែង សាកល្បងប្រើកូនរុក្ខជាតិតូចៗមកលម្អ នោះអ្នកអាចនឹងទទួលបានអារម្មណ៍ស្រស់ត្រកាល ប្លែកភ្នែកមិនខាន។ ខាងក្រោមនេះ ជាគំរូធ្នើតាំងបែបទាន់សម័យ សម្រាប់ព្យួរកូនរុក្ខជាតិ នៅលើជញ្ជាំង។

១. ធ្នើតូចពណ៌ប្រផេះដិត និងផលិតពីឈើ សម្រាប់ព្យួរកូនរុក្ខជាតិ គឺជាការតុបតែងដ៏ស្រស់ស្រាយ ដោយបន្ថែមទម្រង់ធរណីមាត្រ និងធម្មជាតិពណ៌បៃតងនៅក្នុងបន្ទប់

Modern-Wall-Mounted-Plant-Holders-To-Decorate-Bare-Walls-08

២. ធ្នើពណ៌ស រាងត្រីកោណ បែបសាមញ្ញសម្រាប់ព្យួររុក្ខជាតិលើជញ្ជាំង និងបង្កើតជាជម្រកដ៏កក់ក្តៅមួយ សម្រាប់ឱ្យកូនឈើរបស់អ្នករីកលូតលាស់។

Modern-Wall-Mounted-Plant-Holders-To-Decorate-Bare-Walls-04

៣. ធ្នើជាប់ជញ្ជាំងរាងកោងធ្វើពីឈើ ដ៏សាមញ្ញមួយនេះ ព្យួរជាប់នឹងជញ្ជាំងរាបស្មើ ប៉ុន្តែវាបានបន្ថែម វិមាត្រសម្រាប់គ្រប់បែបផែននៃការតុបតែង។

Modern-Wall-Mounted-Plant-Holders-To-Decorate-Bare-Walls-03

៤. ធ្នើធ្វើពីសេរ៉ាមិចពណ៌ប្រផេះ មានរាងដប់ជ្រុង ប្រើប្រាស់ជាធ្នើព្យួរដើមឈើតូចៗ បន្ថែមសម្រស់ដល់ផ្ទៃជញ្ជាំង និងអាចឱ្យអ្នកបង្កើតជាការតុបតែងតូចៗនៅពេលអ្នកបន្ថែមផ្កា ឬរុក្ខជាតិទៅក្នុងវា។

Modern-Wall-Mounted-Plant-Holders-To-Decorate-Bare-Walls-07

៥. ចានគោមព័រសឺឡែនពណ៌សក្បុស ចងភ្ជាប់ជាមួយខ្សែបង្កើតបានជាសួនរុក្ខជាតិដ៏សាមញ្ញ និងទាន់សម័យ ដែលមានទំហំធំល្មម សម្រាប់រុក្ខជាតិចម្រុះ ឬកូនឈើតូចៗ។

Modern-Wall-Mounted-Plant-Holders-To-Decorate-Bare-Walls-011

៦. បន្ថែមការតុបតែងជាមួយសម្ភារៈតូចៗ នៅក្នុងការតុបតែងគេហដ្ឋាន និងបង្ហាញសម្រស់របស់វា ជាមួយកូនរុក្ខជាតិ ដាំក្នុងបន្ទះឈើ និងកំប៉ុងដែកតូចៗ ដែលព្យួរលើជញ្ជាំងជាមួយនឹងទំពក់តែមួយ។

Modern-Wall-Mounted-Plant-Holders-To-Decorate-Bare-Walls-010

៧. ធ្នើព្យួររុក្ខជាតិលើជញ្ជាំងទាំងនេះ អាចឱ្យអ្នកព្យួររុក្ខជាតិ នៅគ្រប់ទីកន្លែងដែលអ្នកចង់បង្ហាញពីភាពសាមញ្ញ ដោយភ្ជាប់វាជាមួយនឹងដងឈើដោតជាប់ជញ្ជាំង។

Modern-Wall-Mounted-Plant-Holders-To-Decorate-Bare-Walls-09

៨. ផលិតពីដែកសន្លឹក បត់ចេញជារាងធ្នើពណ៌ស ព្យួរលើជញ្ជាំង បង្កើតបានជាជម្របដ៏ល្អមួយសម្រាប់កូនដំបងយក្សតូចៗ រុក្ខជាតិដែលត្រូវការខ្យល់ខ្លាំង ឬក៏អាចជាដើមផ្កា អ័រគីដេ។

Modern-Wall-Mounted-Plant-Holders-To-Decorate-Bare-Walls-02

៩. ធ្នើដាំរុក្ខជាតិបង្ហោះក្នុងលំហជាប់នឹងជញ្ជាំង ជួយសន្សំកន្លែង បន្ថែមភាពកក់ក្តៅពីធម្មជាតិទៅក្នុងបន្ទប់ និងមានទំហំសមល្មម សម្រាប់អ្នកដែលចូលចិត្តដើមដំបងយក្ស។

Modern-Wall-Mounted-Plant-Holders-To-Decorate-Bare-Walls-05

១០. ធ្នើដាំដើមឈើ មានលក្ខណៈជាប្រព័ន្ធ អាចប្រើប្រាស់ទាំងក្នុង និងក្រៅបន្ទប់ ដែលអាចឱ្យអ្នក បង្កើតសួនច្បារគ្រប់ទំហំដែលអ្នកចង់បាន និងបន្ថែមទម្រង់តុបតែងធរណីមាត្រគ្រប់កន្លែង ដែលអ្នកព្យួរវា។

Modern-Wall-Mounted-Plant-Holders-To-Decorate-Bare-Walls-06

ទំនើប សង្ឈឹមថាអ្នកនឹងរីករាយនឹងម៉ូតទាំងនេះ។ ហើយបើសិនជាអ្នកមានគំនិតណាផ្សេង ដែលគួរឱ្យទាក់ទាញ សូមចែករំលែកជាមួយយើងខ្ញុំផង។

ប្រភព: ModernHomeDecor ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តិចនិចខ្លីៗ ក្នុងការសម្អាតគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 17 May, 2017

អនាម័យក្នុងការរស់នៅ ជាកត្តាចម្បង ដើម្បីទទួលបានសុខភាពល្អ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ ប៉ុន្តែ មនុស្សភាគច្រើនមិនចូលចិត្តការបោសជូត លាងសម្អាត...

លី សង់ មីន រៀបការជាមួយ ឃីម សា អុឹន ហើយ

ដោយ: ដាលីស 12 PM, Wednesday, 10 Jun, 2015

ទោះជាបណ្តាអ្នកគាំទ្រជាច្រើន មិនសូវស្វាគមន៍នឹងការសម្រេចចិត្ត បោះបង់ភាពនៅលីវរបស់តារាចម្រៀងកំលោះ លី សង់​ មីន (Lee Sung Min) វ័យ 28ឆ្នាំរបស់វង់ប៊យប៊ែនដ...

តោះមកស្គាល់ ស្រ្តីឆ្នើមៗទាំង 10 នៅលើពិភពលោក ដែលមានកម្រិត IQ ខ្ពស់បំផុត

ដោយ: ភារុន 9 AM, Saturday, 09 Mar, 2019

មនុស្សភាគច្រើនតែងមានជំនឿថា មានតែបុរសទេ គឺជាមនុស្សឆ្លាតវៃបំផុតនៅលើភពផែនដីយើងនេះ។ ប៉ុន្តែស្រ្តីក៏មិនចាញ់នឹងបុរសៗទាំងនេះដែរ ព្រោះថាស្រ្តីឆ្នើមៗកាលសម័យ...

ដៃគូ James Bond 007 វគ្គក្រោយ តារាស្រីជាជនជាតិម៉ិកស៊ិកូ កំពូលសម្រស់

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

ឱ្យ​តែ​ជារឿង​ “James Bond” មិនខ្វះស្រីស្អាតទេ! មានការអះអាងថា ខ្សែភាពយន្តរឿង “James Bond 007” ក្នុងវគ្គ “Spectre”...

Tomnerb.Com - YouTube Channel