ចូលចិត្តទំនើប

ម៉ូតតុបតែងអគារទំនើបទាំង០៩ បំផុសគំនិតសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

អគារទំនើបមួយ ដែលមានភាពស្រស់ស្រាយ ទាន់សម័យ និងបំពាក់ដោយគ្រឿងសង្ហារឹមដ៏ឆ្លាតវៃ ជាលំនៅដ្ឋាន ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ បើសិនជាការតុបតែងគេហដ្ឋានរបស់អ្នក ទាមទារឱ្យ មានការផ្លាស់ប្តូរ ហើយអ្នកមិនដឹងថា គួរចាប់ផ្តើមពីចំណុចណាមួយ ទំនើប សូមនាំមកនូវម៉ូតអគារទំនើបៗមួយចំនួន សម្រាប់ជាការផ្តួចផ្តើមគំនិតរបស់អ្នក។ តោះ! នាំគ្នាមកមើលម៉ូតអគារទាំង១០ ខាងក្រោម ប្រហែលជាក្នុងនោះនឹងមានម៉ូតណាមួយ ទាក់អារម្មណ៍របស់អ្នក។

១. ដំបូលទូរសម្លៀកបំពាក់៖ អ្នកប្រហែលជាឆ្ងល់ ថាតើអ្នកអាចនៅទីកន្លែងបែបនេះ ដោយរបៀបណា។ ប៉ុន្តែការរៀបចំគ្រែគេងពីលើទូរសម្លៀកបំពាក់ បង្កើតជាដំណោះស្រាយងាយស្រួល សម្រាប់ការរស់នៅរបស់យុវវ័យ។

Modern-Apartment-Design-To-Inspire-You-Tomnerb-01

២. អ្នកច្នៃម៉ូត Andrew Franz បានបង្កើតការផ្លាស់ប្តូរដ៏អស្ចារ្យមួយ ពីរោងចក្រក្នុងសតវត្សន៍ទី១៩ នៅក្នុងតំបន់ភាគខាងលិចនៃក្រុង Lower Manhattan ទីក្រុង New York ឱ្យក្លាយទៅជាដំបូលផ្ទះ ដ៏ស្រស់ស្អាតមួយ។ ចំណុចស្នូលនៃស្ថាបត្យកម្មរបស់ Franz គឺការរក្សាបែបបទដើមនៃសំណង់ និងផ្តល់បរិយាកាស នៃបរិស្ថានខាងក្រៅមកដល់ផ្នែកខាងក្នុងនៃអគារ។

Modern-Apartment-Design-To-Inspire-You-Tomnerb-02

៣. អគារទំនើប ជាមួយនឹងការតុបតែងទេសភាពបែបទូលំទូលាយ ជាអគារនៅក្នុងទីក្រុង Moscow។ សូមមើលម៉ូតនៃធ្នើសៀវភៅនេះចុះ ពិតជាស្រស់ស្អាត និងពោរពេញដោយការច្នៃប្រឌិត។

Modern-Apartment-Design-To-Inspire-You-Tomnerb-03

៤. បន្ទប់ដ៏តូចមួយ រៀបចំជាថ្នាក់ៗ ធ្វើឱ្យផ្ទៃបន្ទប់ប្រែជាទូលាយ រួមជាមួយការតុបតែងដ៏ទាន់សម័យ

Modern-Apartment-Design-To-Inspire-You-Tomnerb-04

៥. ការតុបតែងបន្ទប់ការិយាល័យ ក្នុងគេហដ្ឋាន ដ៏អស្ចារ្យរួមជាមួយម៉ូតអំពូលភ្លើង ដ៏ទាន់សម័យ

Modern-Apartment-Design-To-Inspire-You-Tomnerb-05

៦. ការតុបតែងជាមួយសម្ភារៈតូចៗ ពិតជាគំនិតដ៏ប្រសើរមួយ។

Modern-Apartment-Design-To-Inspire-You-Tomnerb-06

៧. ការតុបតែងបន្ទប់ទំនើប ដ៏អស្ចារ្យជាមួយសម្ភារៈតុបតែងដ៏ទាន់សម័យ

Modern-Apartment-Design-To-Inspire-You-Tomnerb-07

៨. ការតុបតែងបែបទីក្រុងប៉ារីស នៅក្នុងបន្ទប់ដ៏សាមញ្ញមួយ

៩. ការតុបតែងបន្ទប់បែប Scandinavian គួរឱ្យស្រឡាញ់ ស្រស់ស្អាត និងសាមញ្ញ។

Modern-Apartment-Design-To-Inspire-You-Tomnerb-010

ប្រភព: ModernHomeDecor ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តាមពិតស្រីស្អាត សាន ស្រីឡៃ មានស្វាមីរួចហេីយ!

ដោយ: ម៉ូនី 12 PM, Sunday, 26 Jun, 2016

នាពេលថ្មីៗនេះកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី2 ទើបនឹងបានបញ្ចប់ ដោយគេអាចរកឃើញអ្នកដែលមានសំឡេងល្អពិតក្នុងការកាន់ពាន នោះគឺ...

សម្ភារៈ ជួយថែរក្សាសណ្តាប់ធ្នាប់ ក្នុងផ្ទះបាយ

ដោយ: ដួងច័ន្ទ 10 AM, Sunday, 31 Dec, 2017

សណ្តាប់ធ្នាប់ក្នុងគេហដ្ឋានពិតជាសំខាន់ ជាពិសេសនៅក្នុងផ្ទះបាយ ដូច្នេះអ្នកពិតជាត្រូវការសម្ភារៈ ប្រើប្រាស់ដែលអាច ជួយអ្នកទុកដាក់សម្ភារៈនានាឱ្យបានត្រឹមត្...

វិធីសាស្រ្ត ៧យ៉ាង សម្រាប់ការពាក់គ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 06 Apr, 2017

គ្រឿងអលង្ការជាគ្រឿងលម្អ ដែលផ្តល់ជីវិតដល់សម្លៀកបំពាក់ និងផ្តល់នូវសម្រស់ដ៏ស្រ់ត្រកាលដល់ អ្នក។ តើមានតិចនិកល្អប្រសើរណាមួយ សម្រាប់ប្រើប្រាស់គ្រឿងអលង្ការ...

អ្នកជំនាញ ៩រូប ចែករំលែកកំហុសជាទូទៅ នៃការតុបតែង និងវិធីជៀសវាង

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017

អ្នកតុបតែងនិមួយៗ តែងមានរចនាបទ និងវិធីសាស្រ្តក្នុងការតុបតែងខុសៗគ្នា យ៉ាងណាមិញ មានការតុបតែងមួយចំនួន តែងមានកំហុសឆ្គងស្រដៀងគ្នា ហើយកើតឡើងម្តងហើយម្តងទៀត...

Tomnerb.Com - YouTube Channel