ចូលចិត្តទំនើប

ម៉ូតឈើតំរៀបគ្នា ១២ម៉ូតដ៏ស្រស់ស្អាត សម្រាប់គេហដ្ឋានទាន់សម័យ

ដោយ: ដួងច័ន្ទ 9 PM, Monday, 20 Feb, 2017

នៅក្នុងអំឡុងឆ្នាំ១៩៦០ ការច្នៃម៉ូតនៃស្ថាបត្យកម្មសំណង់ទំនើប ជាមួយនឹងការតំរៀបបន្ទះឈើតូចៗ ជាជួរឈរ ហើយការ décor ពីបន្ទះឈើកាន់តែពេញនិយម និងលេចឡើងជាម៉ូតប្លែកៗជាច្រើន ដែល ភាគច្រើនប្រើប្រាស់ ក្នុងបន្ទប់ទទួលភ្ញៀវ។ រចនាបថប្រើប្រាស់បន្ទះឈើតំរៀប តាមជញ្ជាំង ចាប់ផ្តើមមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ដោយវាអាចកែច្នៃផ្ទះចាស់ឱ្យក្លាយជាថ្មី តាមរយៈការច្នៃម៉ូតជាច្រើនទម្រង់។ នៅក្នុងអត្ថបទនេះ គេហទំព័រទំនើប សូមលើកយកការរចនាគេហដ្ឋាន ដោយប្រើប្រាស់បន្ទះឈើតំរៀបជាជញ្ជាំង សម្រាប់ជាគំនិតដល់មិត្តអ្នកអាន ធ្វើការតុបតែងគេហដ្ឋាន។

១. បន្ទះឈើតំរៀបជាជួរដេក បង្កើតជាផ្ទៃជញ្ជាំងពីក្រោយ សម្រាប់តុបតែងបន្ថែមដល់ធ្នើសៀវភៅ។ នេះជាម៉ូតតុបតែងផ្ទះ ដែលចេញដោយ Elizabeth Alford និង Michael Young ដែលជាអ្នកច្នៃម៉ូត តុបតែងគេហដ្ឋានសញ្ជាតិប៉ូឡូញ។

Contemporary-Wood-Walls-Actually-Love-02

២. នេះជាការតុបតែងមួយបែបទៀត ក្នុងផ្ទះបាយរបស់ Alford និង Young។ ឈើស្ងួតតំរៀបជាជួរដេកពេញបន្ទប់ សូម្បីតែនៅលើឥដ្ឋ និងតុបាយ។

Contemporary-Wood-Walls-Actually-Love-03

៣. ការតុបតែង ដែលជាគំនិតរបស់គូស្វាមីភរិយា ឈ្មោះ Erla Dögg និង Tryggvi Thorsteinsson នៃក្រុមហ៊ុន Minarc ដែលមានស្នាក់ការស្ថិតនៅក្នុងទីក្រុង Santa Monica។ ការច្នៃម៉ូតនេះកើត ឡើងចេញពីគំនិតកាត់បន្ថយភាពខ្ជះខ្ជាយ។ ការតុបតែង ដោយប្រើប្រាស់ឈើជាគោល ផ្តល់នូវ ជម្រើសប្រកបដោយនិរន្តរភាពជាច្រើន ហើយបន្ទាប់មកជម្រើសទាំងនោះ ត្រូវបានបញ្ជូនទៅកាន់ រោងចក្រ ដើម្បីរៀបចំតំឡើងឱ្យលេចជារូបរាង។ រូបភាពដែលបានបង្ហាញនេះ គឺជាគេហដ្ឋាន Horowitz។ សូមពិនិត្យ មើលពីលក្ខណៈនៃជញ្ជាំង ដែលលាតសន្ធឹង រហូតដល់ផ្នែកខាងក្រោម និងឥដ្ឋ។

Contemporary-Wood-Walls-Actually-Love-04

៤. ការតុបតែងនៅក្នុងបន្ទប់ទឹកមួយនេះ គឺយកគំរូតាមបន្ទប់សោណា ដែលមានជញ្ជាំងឈើតំរៀប ជាប់គ្នានៅពីលើទឹក នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដែលនេះជាការច្នៃម៉ូតរបស់ Juliette Arent និង Sarah-Jane Pyke របស់ក្រុមហ៊ុន Arent&Pyke។ ការតុបតែងដែលមានកៅអី ធ្នើប្រអប់ និងបំពង់បង្ហូរទឹក មានលក្ខណៈតែមួយ។

Contemporary-Wood-Walls-Actually-Love-05

៥. បន្ទះក្តារដ៏មានតម្លៃ មានទំហំខុសៗគ្នា តំរៀបជាម៉ូត សម្រាប់កន្លែងដាក់ចង្ក្រានកម្តៅ ជាប់នឹង ជញ្ជាំង ដែលសមជាមួយជញ្ជាំងបង្អួចកញ្ចក់នៃបន្ទប់។ សម្ភារៈដែលដាក់តាំង ក៏ប្រកួតប្រជែង សោភណ្ឌភាពជាមួយឥដ្ឋស៊ីម៉ង់ ដែលមានពន្លឺចាំងរលាង។

Contemporary-Wood-Walls-Actually-Love-11

៦. អ្នកច្នៃម៉ូត Dimitrii Petrov របស់ក្រុមហ៊ុន Line Architects ដែលនាទីទាំងស្ថិតនៅ ទីក្រុង Chisinua នៃប្រទេស Moldova។ ម៉ូតផ្ទះនេះមានការតុបតែងដ៏ស្រស់ស្អាត នៃឈើពណ៌ស និងរួម ជាមួយសម្ភារៈ និងគ្រឿងសង្ហារឹមពណ៌ស។

Contemporary-Wood-Walls-Actually-Love-06

៧. បន្ទប់ទទួលទានអាហារ នៃគេហដ្ឋានមួយ ដែលម្ចាស់របស់វាជាអ្នកច្នៃម៉ូត និងជាម្ចាស់ហាង Empire Shop ឈ្មោះ Renee Coleman។ គាត់បានតុបតែងផ្ទះ ដោយរក្សាភាពដើមនៃបន្ទះឈើ និងតំរៀបបន្ទះឈើបញ្ឈរជាប់ៗគ្នា។ ផ្ទាំងគំនូរដ៏ធំ មានឈ្មោះថា «Two World» ដែលគូរដោយវិចិត្រករ Susanna Castleden បានតុបតែងយ៉ាងសក្តិសម ស៊ីជាមួយនឹងផ្ទាំងឈើទាំងនោះ។

Contemporary-Wood-Walls-Actually-Love-07

៨. អ្នកច្នៃម៉ូតតុបតែងផ្នែកខាងក្នុង ដែលរស់នៅទីក្រុងញូយ៉ក Daniel Romualdez បានរក្សាទុក នូវភាពស្រស់ស្អាតនៃសាច់ឈើ ដែលមានពណ៌ចម្រុះពីធម្មជាតិ។ នៅក្នុងបន្ទប់គេង លាបដោយ ពណ៌សសុទ្ធ ច្នៃជាមួយនឹងបន្ទះឈើ នៃដើមរុក្ខជាតិ Oak នៅផ្នែកក្បាលគ្រែ សម្រាប់ជាការតុបតែង ម៉ូតក្នុងបន្ទប់។

Contemporary-Wood-Walls-Actually-Love-12

៩.ក្រុមហ៊ុនស្ថាបត្យកម្ម Filter របស់ទីក្រុង Oslo បានតុបតែងផ្ទះសម្រាប់រដូវក្តៅ នៅលើកោះមួយ នៃប្រជុំកោះភាគខាងជើងប្រទេសណ័រវេស ដោយយកគំរូតាមម៉ូតផ្ទះនៅ តាមទីជនបទនាអំឡុងឆ្នាំ ១៩៤០។ ផ្នែកខាងក្នុងនៃបន្ទប់តុបតែង ទៅដោយបន្ទះឈើគ្រញូង ជំនួសឱ្យឈើស្រល់ ដែលគេប្រើ ប្រាស់នៅក្នុងរដ្ឋ New England។

Contemporary-Wood-Walls-Actually-Love-08

១០. ស្ថាបត្យករ William Massie ដែលជាប្រធាននាយកដ្ឋានស្ថាបត្យកម្ម និងជាសិល្បករ នៅឯ សាលាវិចិត្រសិល្បៈ Cranbrook Academy of Art ក្នុងទីក្រុង Bloomfield Hills រដ្ឋ Michigan បានតុបតែងម៉ូតផ្ទះបែបជនបទមួយនេះ។ ផ្ទះមួយជាន់នេះ មានបាតធ្វើពីបេតុង និងប្រើប្រាស់ឈើ ធ្វើជាជញ្ជាំង។

Contemporary-Wood-Walls-Actually-Love-09

១១. ស្ថាបត្យករ Flavia Gerab ក្នុងទីក្រុង Sao Paulo បានប្រើប្រាស់បន្ទះឈើតំរៀប ក្នុងទិស ដៅផ្ទុយគ្នាចុះឡើង ដើម្បីបំភ័ន្តថាមានទ្វារជាច្រើន។ ការតុបតែងនេះបន្ថែមសោភណ្ឌភាព ដល់បន្ទប់ ជាមួយនឹងជញ្ជាំងពណ៌ស និងឥដ្ឋក្រាលការ៉ូថ្មក្រានីតធំៗ។

Contemporary-Wood-Walls-Actually-Love-10

១២. ការតុបតែងផ្ទះដោយប្រើប្រាស់បន្ទះឈើ ពាសពេញគេហដ្ឋាន Caulfield ដែល ត្រូវបានច្នៃ ម៉ូតដោយក្រុមហ៊ុនអូស្រ្តាលី Bower Architeture។ វាជាការតុបតែងម៉ូតផ្ទះ ដោយប្រើប្រាស់ឈើ មួយអន្លើៗ។ នៅក្នុងបន្ទប់ទទួលទានអាហារ ពិដានត្រូវបានតុប តែងជាមួយបន្ទះឈើ ហើយនៅ ក្នុងបន្ទប់ទទួលភ្ញៀវ ជញ្ជាំងដាក់ចង្រ្កានកម្តៅ ត្រូវបានតុបតែងដោយបន្ទះឈើជុំវិញ។ នៅផ្នែកខាង ក្រៅ រានហាលត្រូវបានក្រាលដោយបន្ទះឈើ ហើយប្រើប្រាស់បន្ទះឈើជាដំបូល។

តើម៉ូតផ្ទះមួយណាដែលអ្នកពេញចិត្ត? ការតុបតែងផ្ទះដោយប្រើប្រាស់ឈើលាយជាមួយ គឺជាការតុបតែងដ៏ពេញនិយម បង្ហាញពីភាពស្រស់ស្អាត ទាក់ទាញ ទាន់សម័យ និងថ្លៃថ្នូ។

ប្រភព: Cnet ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Zhang Yimou ដឹកនាំរឿងឱ្យ Hollywood

ដោយ: ដាលីស 10 PM, Tuesday, 02 Jun, 2015

អ្នកដឹកនាំរឿង ដ៏ល្បីល្បាញបំផុត នៅក្នុងពិភពភាពយន្តចិនដីគោក លោក ចាង អុីម៉ូ (Zhang Yimou) ​បានធ្វើ​សន្និ​សីទ​​សារ​ព័ត៌មាន បើកខ្សែភាពយន្តថ្មីមួយ ដែលមាន...

វត្ថុ 9 ប្រភេទ ដែលគ្មានប្រយោជន៍ និងមានតម្លៃខ្ពស់កប់ពពក ដែលមានន័យសម្រាប់តែអ្នកមានទ្រព្យស្តុកស្តម្ភ

ដោយ: ដួងច័ន្ទ 6 PM, Thursday, 11 May, 2017

យើងគ្រប់គ្នាតែងតែមានចម្ងល់ថា តើវានឹងទៅជាយ៉ាងណា នៅពេលយើងមានលុយរាប់មិនអស់ តែ មួយប៉ព្រិចភ្នែក ប៉ុន្តែបើសិនជាអ្នកមានលុយទាំងនោះ សម្រាប់ចាយរយៈពេលវែង។ មិន...

តារា 6 ដួងនៅហង្សមាស មានសមត្ថភាពនិពន្ធ បទចម្រៀង Original

ដោយ: ម៉ូនី 12 AM, Wednesday, 20 Apr, 2016

ពេជ្រ សោភា អ្នកនាង ពេជ្រ សោភាជា​តារាស្រីតែម្នាក់ដែលបានឈរជើងនៅក្នុង​ទ្រនំហង្សមាស​ជាងមួយទស្សវត្តន៍មកហេីយ។​ ជាមួយបទពិសោធន៍ជាង 10ឆ្នាំលើផ្នែកចម្រៀង បច...

ម៉ូតតុបតែងអគារទំនើបទាំង០៩ បំផុសគំនិតសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

អគារទំនើបមួយ ដែលមានភាពស្រស់ស្រាយ ទាន់សម័យ និងបំពាក់ដោយគ្រឿងសង្ហារឹមដ៏ឆ្លាតវៃ ជាលំនៅដ្ឋាន ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ បើសិនជាការតុបតែងគេហដ្ឋាន...

Tomnerb.Com - YouTube Channel