ចូលចិត្តទំនើប

ម៉ូតកៅអីធ្នាក់ដៃ រចនាបទពាក់កណ្តាលសតវត្សសម័យទំនើប ដ៏សក្តិសមសម្រាប់គេហដា្ឋន

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 19 Apr, 2017

បើសិនជាអ្នកកំពុងស្វែងរកកៅអី មានធ្នាក់ដៃ មានម៉ូតបែបពាក់កណ្តាលសតវត្សសម័យទំនើប (Mid-Century Modern) សម្រាប់គេហដ្ឋានដ៏ស្រស់ស្អាតរបស់អ្នក អ្នកបានមករកចំគោលដៅហើយ។ ថ្ងៃនេះ ទំនើប សូមផ្តល់នូវគំនិតសម្រាប់ការតុបតែគេហដ្ឋានដ៏ស្រស់ប្រណិតរបស់អ្នក។ អ្នកនឹងទាក់ចិត្តជាមួយម៉ូតកៅអីទាំងនេះ ដែលមានរូបរាងរឹងមាំ ទាន់សម័យ និងមានអំណាច។ វាសក្តិសមបំផុតសម្រាប់អ្នក។

១. កៅអីធ្នាក់ដៃ Andes ផលិតដោយក្រុមហ៊ុន Brabbu គឺជាគ្រឿងសង្ហារឹម ដែលមានរចនាបទបែប សម័យទំនើប សក្តិសមនឹងគេហដ្ឋានរបស់អ្នក។ វាមានជើងធ្វើពីលង្ហិនខាត់យ៉ាងរលោង ហើយវាពាសដោយសាច់ក្រណាត់ Cotton កាំម្ញី។ ពណ៌បៃតងដ៏រស់រវើក នឹងនាំយកភាពរស់រវើកមកកាន់ គេហដ្ឋានរបស់អ្នក ហើយនឹងបង្កើតភាពស្រស់ស្អាតប្លែក។

Perfect-Mid-Century-Modern-Armchair-01

២. សង្ហារឹមមួយនេះ មានគោលគំនិតដ៏ច្បាស់លាស់ គឺការលាយបញ្ចូលគ្នានៃសិល្បៈ និងភាពទាន់ សម័យ។ ពណ៌ខៀវខ្ចីលេចឡើងលើតួកៅអីនេះ ផ្តល់ភាពទាក់ទាញយ៉ាងអស្ចារ្យនៅក្នុងបន្ទប់។ ភាព ទន់ល្មើយនៃកៅអីជំនាន់ទស្សវត្សន៍ទី៧០ រួមគ្នាយ៉ាងសក្តិសមជាមួយការតុបតែងពោរពេញដោយភាពមុតស្រួច។ សម្ភារៈដែលមានគុណភាពខ្ពស់ជួបជាមួយនឹងការតុបតែងដ៏ទាក់ទាញ។

Perfect-Mid-Century-Modern-Armchair-02

៣. កៅអីធ្នាក់ដៃមួយនេះ ផលិតដោយក្រុមហ៊ុន Tapinassi and Maurizio សក្តិសមគ្រប់ការតុបតែងក្នុងគេហដ្ឋាន។ ប្រណិតភាព និងការតុបតែងដ៏ទាក់ទាញ បានស្តែងចេញនៅលើសង្ហារឹមមួយនេះ។ ពណ៌ដ៏ទាក់ទាញមួយនេះនឹងនាំមកនូវលក្ខណៈពិសេសខុសពីគេ និងឈរនៅលំដាប់ជួរមុខគេ សម្រាប់ការតុបតែងក្នុងគេហដ្ឋាន។ សាកល្បងជាមួយពណ៌ដិត និងរូបរាងដ៏ទាក់ទាញខ្លាំងបែបនេះ នោះអ្នកនឹងទទួលបានលទ្ធផលជាទីពេញចិត្ត។

Perfect-Mid-Century-Modern-Armchair-03

៤. ក្រុមហ៊ុន Achiller Salvagni’s Mayfair Atelier ជាអ្នកច្នៃម៉ូតកៅអីចម្រុះពណ៌សិល្បៈមួយនេះ។ គំនិតនៃការបង្កើតនេះ គឺផលិតនូវសង្ហារឹមដ៏ហ៊ឺហារ ជាមួយម៉ូតបែបទាន់សម័យ និងពិសេសប្លែកពីគេ។ ដូច្នេះកៅអីដែលមានបន្ទាត់កំណត់ រាងមូល និងមានពណ៌ពោរពេញដោយអំណាច គឺជា ជម្រើសដ៏ត្រឹមត្រូវ។

Perfect-Mid-Century-Modern-Armchair-04

៥. Caprichosa ច្នៃម៉ូតដោយ Koket បានទាញអារម្មណ៍ឱ្យនឹកឃើញដល់រាងរបស់មនុស្សស្រី។ កៅអីមួយនេះនាំអារម្មណ៍យើងឱ្យគិតដល់រាងកោង និងទាក់ទាញរបស់មនុស្សស្រី។ បើសិនជាអ្នក ប្រើក្រសែភ្នែកឱ្យកាន់តែខិល សម្លឹងទៅកៅអី អ្នកនឹងស្វែងយល់ពីវា ហើយនឹងត្រូវបានវាស្រូបទាញយកអារម្មណ៍របស់អ្នក។

Perfect-Mid-Century-Modern-Armchair-05

៦. Love Sofa High Back ផលិតដោយ Marcek Wanders គឺជាសង្ហារឹមដែលពោរពេញដោយភាពកក់ក្តៅ និងស្រស់ស្អាត។ ស្រមៃថាអ្នកត្រឡប់មកដល់ផ្ទះបន្ទាប់ពីការបំពេញការងារដ៏នឿយហត់ ហើយអ្នកគ្រាន់តែចង់សម្រាក និងរីករាយជាមួយពេលវេលាផ្ទាល់ខ្លួនអ្នក។ Love Sofa គឺសក្តិ សមបំផុត។ សូមសាកល្បងធ្វើការស្វែងយល់ពីភាពទន់ និងពេញនិយមនៃកៅអីនេះ។

Perfect-Mid-Century-Modern-Armchair-06

៧. យើងត្រឡប់ទៅកាន់ផលិតផលរបស់ Brabbu ហើយលើកនេះគឺជាមួយនឹងកៅអី Tellus។ វាសក្តិសមនឹងការតុបតែងគេហដ្ឋានបែបទាន់សម័យ និងរំលឹកពីអារម្មណ៍ស្រស់ស្រាយដូចធម្មជាតិ សម្រាប់អ្នក។

ប្រភព: ModernHomeDecor ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Michel Jackson ធ្លាប់ចាប់រំលោភក្មេង រួចសូកលុយជាង 100លានផោនដ៍ ដើម្បីបំបិទមាត់

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

គ្មាននរណាបដិសេធបានឡើយថា Michel Jackson តារាចម្រៀងអមតៈ ជនជាតិអាមេរិក ដែលបានលាចាកលោកនេះទៅហើយនោះ គឺជាមនុស្សដែលមានឈ្មោះល្បីលំដាប់ពិភពលោក និងមានទេពកោសល្...

បានឫក្សល្អរៀបការហើយ Huang Xiaoming និង Angela Baby ក្នុងខែតុលានេះ

ដោយ: រីកា 4 PM, Saturday, 26 Mar, 2016

ព័ត៌មាន​ត្រូវបាន​ផ្សព្វផ្សាយ ​ជា​សាធារណៈហើយ សម្រាប់​គូស្នេហ៍​រញ្ជួយ ​ពិភព​ភាពយន្ត​របស់​ប្រទេស​ចិន នៅពេល​ដែល​ “ហួង សៀវ មិ​ង” ជាមួយ “អ៊ែន​ជើ​ឡា បេ​ប៊...

តិចនិចរៀបចំ បន្ទប់គេង ឱ្យទូលាយ

ដោយ: ដួងច័ន្ទ 9 PM, Friday, 18 Aug, 2017

ទំនើប សូមណែនាំតិចនិចងាយៗ ក្នុងការរៀបចំបន្ទប់គេងរបស់អ្នក ឱ្យមានសោភណ្ឌភាពស្រស់ ស្អាត មានសណ្តាប់ធ្នាប់ និងមានផ្ទៃធំទូលាយ។ បន្ថែមទំហំកន្លែងទុកដាក់សម្ភ...

សម្ភារៈតុបតែងខ្លួន សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

នៅក្នុងអត្ថបទរបស់ ទំនើប ខាងក្រោមនេះ អ្នកនឹងបានស្វែងយល់ពីផលិតផល 6 ប្រភេទ ដែលសុភាពបុរសទាំងអស់ត្រូវតែមាន។ ផលិតផលខ្លះនឹងជួយអ្នកឱ្យកាន់តែស្រស់សង្ហា ខណៈដ...

Tomnerb.Com - YouTube Channel