ចូលចិត្តទំនើប

ម៉ូដបន្ទប់ ផ្តល់នូវទីតាំងធំទូលាយ និងពន្លឺក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 11 AM, Thursday, 09 Nov, 2017

ថ្ងៃនេះ ទំនើប សូមនាំយកនូវការច្នៃម៉ូដបន្ទប់ក្នុងគេហដ្ឋាន ដែលធ្វើឱ្យគេហដ្ឋានកាន់តែធំទូលាយ និងនាំមកនូវពន្លឺគ្រប់គ្រាន់ នៅក្នុងគេហដ្ឋាន។
Fukushima House ប្រទេសជប៉ុន
គេហដ្ឋាននៅក្នុងទីក្រុង Fukushima ដែលច្នៃម៉ូដដោយវិស្វករឈ្មោះ Cohta Asano។ គេហដ្ឋាននេះមានទីតាំងសណ្ឋានបួនជ្រុងគងលើគ្នាចំនួន 9 បង្កើតបានជាការរៀបចំគេហដ្ឋានផ្នែកខាងក្នុង មានបន្ទប់ពីរជាន់ និងបីជាន់។ អគារមួយនេះសាងសង់ឡើង ដោយប្រើប្រាស់គ្រោងឈើ ដែលត្រូវបានទុកទំនេរចោលនៅខាងក្នុង ដែលអាចប្រើប្រាស់ជាធ្នើដាក់សម្ភារៈ។

Double-height-room_Cambodia_top_holitel_tomnerb-01
Laurelwood House សហរដ្ឋអាមេរិក
គេហដ្ឋានមួយនេះស្ថិតនៅក្នុងទីក្រុង Austin រដ្ឋតិចសាស់។ ច្រកចូលក្នុងគេហដ្ឋានមួយនេះត្រូវឆ្លងកាត់តាមទីធ្លាមួយ រួចចូលទៅក្នុងបន្ទប់ដែលមានកម្ពស់ពីរជាន់ ដែលមិនអាចមើលដឹងពីកម្ពស់ពីខាងក្រៅឡើយ។ ពន្លឺត្រូវបានចាំងចូលទៅក្នុងផ្ទៃបន្ទប់ តាមចន្លោះប្រហោងខ្យល់ពីខាងលើ ដែលដាក់ តំឡើងជាប់នឹងដំបូលមានរាងជម្រាល។

Double-height-room_Cambodia_top_holitel_tomnerb-02
London Apartment ចក្រភពអង់គ្លេស
ក្រុមហ៊ុនស្ថាបត្យកម្ម Feix & Merlin បានច្នៃម៉ូដគេហដ្ឋានមួយនេះ ដោយលើកពិដានឡើងខ្ពស់ ពីលើពិដានសំណង់អគារចាស់ ដើម្បីបង្កើតជាទីតាំងធំទូលាយ នៅក្នុងគេហដ្ឋាន។ ផ្ទះបាយមានកម្ពស់ពីរជាន់ ស្ថិតនៅចំពាក់កណ្តាលចន្លោះជាន់លើ និងជាន់ក្រោម ខណ្ឌចែកដោយបង្កាន់ដៃធ្វើពី ដែក និងកញ្ចក់។

Double-height-room_Cambodia_top_holitel_tomnerb-03
Louver House សហរដ្ឋអាមេរិក
ធ្នឹមអគារធ្វើពីឈើ នៅក្នុងពិដានរបស់គេហដ្ឋាន ត្រូវបានគេបន្សល់ទុក ក្នុងចេតនាបង្ហាញឱ្យគេឃើញ ដើម្បីផ្តល់នូវអារម្មណ៍ប្រៀបដូចជា នៅក្នុងជង្រុកស្រូវដ៏ធំទូលាយ ជាគេហដ្ឋានដែលមានកម្ពស់ពីរជាន់។

Double-height-room_Cambodia_top_holitel_tomnerb-04
Spackhuggaren ប្រទេសស៊ុយអ៊ែត
ធ្នើដាក់សម្ភារៈធ្វើពីក្តារបន្ទះ តម្រួតលើគ្នាជាជាន់ៗ ជាមួយនឹងកូនតុឈើមួយ ដែលអាចបត់ទុកបាន ត្រូវបានច្នៃប្រឌិតរួមបញ្ចូលគ្នា នៅក្នុងគេហដ្ឋានមានកម្ពស់ពីរជាន់ សាងសង់ពីឈើ ដែលជាគំនិតច្នៃ ប្រឌិតរបស់ក្រុមហ៊ុនស្ថាបត្យកម្ម Bornstein Lyckefors។ ផ្ទៃបន្ទប់ទាំងមូលមានភាពធំទូលាយបើកចំហឆ្ពោះទៅកាន់ទេសភាពទីជនបទ ក្នុងប្រទេសស៊ុយអ៊ែត ដ៏ស្រស់ត្រកាល។

Double-height-room_Cambodia_top_holitel_tomnerb-05
Sea Bright House សហរដ្ឋអាមេរិក
បន្ទប់ជាន់ទីពីរនៃគេហដ្ឋាន ដែលមានមុខបែរឆ្ពោះទៅរកសមុទ្រមួយនេះ ច្នៃម៉ូដឡើងដោយក្រុមហ៊ុន Jeff Jordan Architects។ វាមានកម្ពស់ពីរជាន់ មានជញ្ជាំងធ្វើពីកញ្ចក់ ដែលផ្តល់នូវទីតាំងសម្រាប់ទស្សនាឆ្នេរសមុទ្រនៃទីក្រុង New Jersey ពីចម្ងាយ។ ផ្ទៃខាងក្នុងគេហដ្ឋានមានផ្ទះបាយមួយ បន្ទប់ទទួលភ្ញៀវមួយ និងបន្ទប់ទទួលទានអាហារមួយ ដែលស្ថិតក្នុងទីតាំងដ៏ធំទូលាយ។

Double-height-room_Cambodia_top_holitel_tomnerb-06
Somerville Residence ប្រទេសកាណាដា
ទីតាំងធំទូលាយស្ថិតនៅ ចំកណ្តាលគេហដ្ឋានមួយនេះ ធាតុពិតទភមានកម្ពស់បីជាន់ មិនមែនពីរជាន់ទេ។ ទីតាំងមួយនេះត្រូវបានលាយពណ៌សទាំងអស់ ដើម្បីចាំងឆ្លុះជាមួយចំណាំងពន្លឺពីកញ្ចក់បើកចំហរពីលើវា។ ការរចនាជណ្តើរ និងអំពូលភ្លើង លាយឡំជាមួយពណ៌ខ្មៅ ជួយបង្កើតអារម្មណ៍ ផ្ទុយគ្នារវាងពណ៌ស និងខ្មៅ នៅក្នុងផ្ទៃបន្ទប់ទាំងមូល។

Double-height-room_Cambodia_top_holitel_tomnerb-07
Brick House ប្រទេសអូស្រ្តាលី
ជញ្ជាំងដីឥដ្ឋពណ៌ស្រាល ដើរតួនាទីជាផ្ទាំងរូបភាព នៅក្នុងអគារគេហដ្ឋានមានកម្ពស់ពីរជាន់ នៅក្នុងទីក្រុងស៊ីដនី។ បង្អួចដ៏ធំមួយ ដែលមិនមានស៊ុមព័ទ្ធជុំវិញ ស្ថិតនៅផ្នែកខាងលើបង្អស់នៃជញ្ជាំង ផ្តល់នូវទស្សនីយភាពនៅក្នុងបន្ទប់ បើកចំហរទៅបរិយាកាសនៅក្រៅគេហដ្ឋាន។

Double-height-room_Cambodia_top_holitel_tomnerb-08
Cast Iron House សហរដ្ឋអាមេរិក
បន្ទប់ទទួលភ្ញៀវមានកម្ពស់ពីរជាន់មួយនេះ មានបង្អួចមានរនាំងបិទបើក ស្ថិតនៅក្នុងគេហដ្ឋាន Cast Iron House ជាអគារមួយនៅក្នុងទីក្រុងញូយ៉ក មានអាយុកាលរហូតដល់ 135 ឆ្នាំ។ អគារមួយនេះកែច្នៃឡើងវិញ ឱ្យក្លាយទៅជាគេហដ្ឋានបែបអាផាតមិន ដោយក្រុមហ៊ុនស្ថាបត្យកម្ម Shigeru Ban។ អ្នកច្នៃម៉ូដគេហដ្ឋានឈ្មោះ Brad Ford បានជ្រើសរើសគ្រឿងសង្ហារឹមបែប Vintage ដែលមានពណ៌លាតសុទ្ធ ដើម្បីបំពេញលក្ខណៈគ្រប់ជ្រុងជ្រោយបង្កើត ជាបន្ទប់ដែលមាន ពន្លឺភ្លឺគ្រប់ទីកន្លែង និងមានខ្យល់ចេញចូលបរិសុទ្ធ។

Double-height-room_Cambodia_top_holitel_tomnerb-09

ប្រភព: dezeen ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តើត្បូង ចិញ្ចៀនភ្ជាប់ពាក្យ បង្ហាញអ្វីពីអ្នក?

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

ចិញ្ចៀនភ្ជាប់ពាក្យ មានច្រើនម៉ូដ ច្រើនទម្រង់ និងច្រើនទំហំ ជាមួយនឹងជម្រើសជាច្រើន។ គ្រប់ម៉ូដចិញ្ចៀន និងត្បូងមានអត្ថន័យពិសេសរបស់វា។ ដូច្នេះមុននឹងសម្រេច...

ជ្រើសរើសមុខរបរ តាមរាសីចក្ររបស់អ្នក

ដោយ: ស. លីង 7 PM, Wednesday, 07 Jun, 2017

មនុស្សជាច្រើន ជាពិសេសក្មេងៗ ដែលទើបតែពេញវ័យ តែងមានការបារម្ភ និងនឹកគិតពីអនាគត តើគួរជ្រើសយកមុខរបរអ្វី ដើមី្បឲ្យជីវិតមានលំនឹង? ចំពោះបញ្ហាមួយនេះ ទំនើបសូ...

The Rock ជាជនទីបីបំបែកស្នេហ៍ Irina និង Ronaldo

ដោយ: ដាលីស 6 PM, Thursday, 11 Jun, 2015

អាថ៍កំបាំងស្នេហា ដែលបែកបាក់រវាង Irina Shayk តារាបង្ហាញម៉ូដកំពូលសិចស៊ី ជនជាតិរុស្ស៊ី ជាមួយ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) តារាបាល់ទាត់លំដា...

វិធីសម្អាតគ្រឿងសម្អាង លើសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 22 Aug, 2017

មិត្តៗនារីទាំងឡាយ ដឹងហើយថាការតុបតែងជាប្រការដ៏សំខាន់ និងចាំបាច់សម្រាប់នារីគ្រប់រូប។ នារីទាំងអស់ធ្វើការតុបតែងខ្លួន ចាប់ផ្តើមពីការស្លៀកសម្លៀកបំពាក់ដ៏ស...

Tomnerb.Com - YouTube Channel