ចូលចិត្តទំនើប

ម៉ូដជណ្តើរ សម្រាប់គេហដ្ឋាន ទាន់សម័យ

ដោយ: ដួងច័ន្ទ 9 PM, Thursday, 10 Aug, 2017

ជណ្តើរមានតួនាទី តភ្ជាប់ពីជាន់មួយទៅជាន់មួយ នៅក្នុងគេហដ្ឋាន ឬអគារ។ ជណ្តើរត្រូវបានប្រើប្រាស់តាំងពីបូរាណកាល និងបានបន្តមានវត្តមានរហូតដល់បច្ចុប្បន្ន។ សព្វថ្ងៃ ជណ្តើរមិនត្រឹមតែជា ការភ្ជាប់ជាន់និមួយៗនៅក្នុងផ្ទះ ឬអគារប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយនៃការតុបតែងផងដែរ។ ជណ្តើរ មានច្រើនម៉ូត និងច្រើនប្រភេទខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្តរបស់ម្ចាស់គេហដ្ឋាន។ វាអាចធ្វើ ពីឈើ ដែក ស៊ីម៉ង់ និងកញ្ចក់ ហើយអាចជាម៉ូតត្រង់ធម្មតា ម៉ូដបត់បែន ម៉ូដជារង្វង់ជាដើម។ ដូច្នេះ ទំនើប សូមនាំយកអត្ថបទមួយ បង្ហាញលម្អិតពីប្រភេទ ម៉ូដ និងរចនាបទខុសៗគ្នារបស់ជណ្តើរមក ជូនមិត្តអ្នកអានទាំងអស់គ្នា។

Modern Genesis

ម៉ូដជណ្តើរដ៏ស្មុគស្មាញមួយនេះ បង្កើតបានជាម៉ូដជណ្តើរដ៏អស្ចារ្យមួយ។ ជណ្តើរប្រភេទនេះភាគច្រើនប្រើប្រាស់នៅក្នុងទីតាំងតូចចង្អៀត ប៉ុន្តែវានៅតែលេចចេញជារូបរាងដ៏ឆើតឆាយ។

Residential-Staircase-Design-Ideas-Tomnerb-02

Glass Stair

ជណ្តើរកញ្ចក់បន្ថែមសោភណ្ឌភាព និងភាពឆើតឆាយដល់គេហដ្ឋាន។ វាផ្តល់នូវការតុបតែងបែបទាន់សម័យនៅក្នុងគេហដ្ឋានរបស់អ្នក។

Residential-Staircase-Design-Ideas-Tomnerb-03

Newtown Terrace

បន្ទះកាំជណ្តើរអណ្តែតក្នុងលំហ និងមានបង្កាន់ដៃបង្កប់អំពូលពីខាងក្នុង សក្តិសមបំផុតសម្រាប់ គេហដ្ឋានដែលប្រើភ្លើងព្រាលៗបែបរ៉ូមែនទិក។

Residential-Staircase-Design-Ideas-Tomnerb-04

Curved Staircase

ម៉ូដជណ្តើរទាន់សម័យ នៅក្នុងគេហដ្ឋានដ៏ប្រណិតមួយខ្នងឈ្មោះថា The Wave House។ ជណ្តើរ មួយម៉ូដនេះ រំលេចឡើងក្នុងម៉ូដកាំជណ្តើរឈើអណ្តែត ជាមួយនឹងលោហៈបង្កប់ពីខាងក្នុង អមជាមួយអំពូលភ្លើងនៅជំហៀង ជញ្ជាំងកញ្ចក់ និងបង្កាន់ដៃអ៊ីណុក។

Residential-Staircase-Design-Ideas-Tomnerb-05

Entry Staircase

ជាម៉ូដដ៏សាមញ្ញ តែបង្កប់ដោយភាពស្រស់ស្អាត ដែលជាការរចនាដ៏សក្តិសម សម្រាប់គេហដ្ឋានដ៏កក់ក្តៅ។ ឈើបន្ទះពណ៌ក្រម៉ៅ និងឈើពណ៌សជាបន្ទះតភ្ជាប់គ្នា គឺជាការរួមផ្សំដ៏សក្តិសម និងទាក់ ទាញ។ រីឯផ្ទាំងរូបភាពនៅលើជញ្ជាំងបន្ថែមពណ៌ចម្រុះដ៏ ការតុបតែងពោរពេញដោយភាពច្នៃប្រឌិត។

Residential-Staircase-Design-Ideas-Tomnerb-07

Cat Mountain Residence

ម៉ូដជណ្តើរបែបទាន់សម័យ នៅក្នុងគេហដ្ឋានមួយខ្នង ជាមួយនឹងថាមពលសម្ភារៈដ៏មានប្រសិទ្ធភាព និងជាស្ថាបត្យកម្មឈើដ៏លម្អិត។ ជណ្តើរមួយនេះធ្វើពីឈើ Hickory បង្កាន់ដៃដែក ជាមួយនឹងខ្សែលួស លេចចេញជាម៉ូដជណ្តើរដ៏ទាក់ទាញ។

Residential-Staircase-Design-Ideas-Tomnerb-08

Free Standing

ម៉ូដជណ្តើរគ្មានសសរនេះ មានបង្កាន់ដៃធ្វើពីកញ្ចក់ និងមានកាំជណ្តើរអណ្តែតដាច់ពីគ្នា។ នេះជាម៉ូដ ជណ្តើរដ៏ប្រណិតជាមួយនឹង ការរចនាម៉ូដឈើជាមួយនឹងពណ៌ស ដ៏ស្រស់ឆើតឆាយ។

Residential-Staircase-Design-Ideas-Tomnerb-09

Concrete Stair

ជណ្តើរថ្មដ៏ទាន់សម័យ ដែលមើលទៅដូចជារួមតូច នៅផ្នែកខាងលើ ប៉ុន្តែផ្ទុយទៅវិញវារឹតធំទូលាយ ដោយសារវាមានរាងកោង និងភ្ជាប់ជាមួយនឹងទីរាបស្មើ។ នៅចន្លោះកាំជណ្តើរនិមួយៗមិនមានចន្លោះប្រហោងទេ ដែលធ្វើឱ្យតួជណ្តើរទាំងមូលកាន់តែរឹងមាំ។ បង្កាន់ដៃធ្វើពីអ៊ីណុកបំពេញបន្ថែមនូវ រចនាបទទាន់សម័យ ដែលសក្តិសមឥតខ្ចោះ សម្រាប់គេហដ្ឋានដ៏ល្អប្រណិត។

Residential-Staircase-Design-Ideas-Tomnerb-010

Stair Tower

ជណ្តើរដ៏ទាក់ទាញមួយនេះ មានរាងវង់ពត់ពេន បង្កើតឡើងជាមួយនឹងបន្ទះដែក និងឥដ្ឋពណ៌ត្នោត បន្ថែមនូវអារម្មណ៍កាន់តែកក់ក្តៅ នៅក្នុងការតុបតែងដ៏ប្រណិតមួយនេះ។

Residential-Staircase-Design-Ideas-Tomnerb-011

Floating Stair

ម៉ូដជណ្តើរបែបសម័យទំនើប រួមផ្សំពីការរចនាម៉ូដអណ្តែត និងការបន្ថែមការលម្អតូចៗ។ វាជាម៉ូដដ៏ សាមញ្ញ និងមានសោភណ្ឌភាពយ៉ាងរៀបរយ។ ជណ្តើរមួយនេះធ្វើពីឈើ និងទ្រទ្រង់ដោយខ្សែកាបយោងប្រកបដោយសុវត្ថិភាព។ វាសក្តិសមបំផុត សម្រាប់គេហដ្ឋានតូចច្រឡឹង និងមានការតុបតែង ដ៏ពិសេស។

ជណ្តើរគឺជាផ្នែកដ៏សំខាន់មួយ នៅគ្រប់សំណង់អគារទាំងអស់ មិនថាជាគេហដ្ឋាន ឬសាលវិចិត្រសាលទេ។ វាអាស្រ័យលើម្ចាស់គេហដ្ឋាន និងអ្នកតុបតែង ក្នុងការជ្រើសរើសយកជណ្តើរដែលសក្តិ សមសម្រាប់ការប្រើប្រាស់ មិនថាជណ្តើរឡើងទៅខាងលើ ឬចុះទៅខាងក្រោមទេ។

សង្ឃឹមថាមិត្តអ្នកអានទាំងអស់ រីករាយនឹងអត្ថបទមួយនេះ ហើយទទួលបានគំនិតណាមួយសម្រាប់ ជាម៉ូដជណ្តើរក្នុងគេហដ្ឋានរបស់អ្នក។

ប្រភព: homedesignlover ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

សម្ភារៈប្រើប្រាស់ ដែលអ្នកមិនដឹងថាមានកាលកំណត់

ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Oct, 2018

នៅពេលអ្នកទៅផ្សារទិញគ្រឿងទេស ចំណុចដំបូងដែលអ្នកតែងធ្វើគឺពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ ប៉ុន្តែមានសម្ភារៈមួយចំនួននៅក្នុងផ្ទះរបស់អ្នកដែលមិនមានបញ្ជាក់ពី...

៥ តិចនិក ជួយអ្នកកាន់តែស្និទ្ធស្នាល ជាមួយដៃគូ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Feb, 2017

នៅក្នុងជីវិតរស់នៅ របស់មនុស្សម្នាក់ៗ ទំនាក់ទំនងជាមួយគូស្នេហ៍ ដៃគូ មិត្តភក្តិ ឬនរណាម្នាក់ដែលជិតដិតនឹងអ្នក គឺជាទំនាក់ទំនងដ៏មានសារៈសំខាន់ សម្រាប់ជីវិតរ...

អ្នកបើកដំបូង គួរជ្រើសរើសរថយន្តម៉ាស៊ីនតូច

ដោយ: ស. លីង 4 PM, Saturday, 05 Aug, 2017

អ្នកដែលប្រឡងបើកបរជាប់ តែងតែចង់ទិញរថយន្តភ្លាមៗ ព្រោះចង់សាកសមត្ថភាពលើដងផ្លូវ។ ហេតុនេះ ពួកគាត់ស្វះស្វែងរកព័ត៌មានគ្រប់ទីកន្លែង ដើមី្បរករថយន្ត។ អារម្មណ៍...

របៀបពោលពាក្យ សុំទោសដ៏ត្រឹមត្រូវ ដើម្បីទំនាក់ទំនងដ៏ល្អ

ដោយ: រីកា 1 PM, Thursday, 12 May, 2016

មិន​ថា​ហេតុការណ៍​ដែល​ធ្វើឱ្យ​អ្នក និង​គេ (ឬ​នាង) ត្រូវ​ដើរ​បែរខ្នង​ដាក់គ្នា​ធ្ងន់ធ្ងរ​ប៉ុនណា​ក៏ដោយ តែបើ​សិន​ជាមាន​ពាក្យ “សុំទោស” បន្លឺ​ចេញមក​ពី​មាត...

Tomnerb.Com - YouTube Channel