ចូលចិត្តទំនើប

ម៉ាកសម្លៀកបំពាក់ មានតម្លៃថ្លៃបំផុត ទាំង10 លើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

មនុស្សគ្រប់រូបសុទ្ធតែចង់បានភាពស្រស់ស្អាត ស៊ីវិល័យ និងទាក់ទាញ។ ការប្រើប្រាស់ផលិតផល ម៉ាកល្បីៗ កំពុងមានសន្ទុះកើនឡើងជាលំដាប់។ ដូចគ្នានេះដែរ សម្លៀកបំពាក់ផលិតដោយម៉ាកសញ្ញាល្បីៗ ក៏កំពុងមានប្រជាប្រិយភាពផងដែរ។ ខាងក្រោមនេះ គឺជាបញ្ជីរាយម៉ាកសម្លៀកបំពាក់ ដែលមានតម្លៃថ្លៃបំផុតទាំង 10 លើពិភពលោក។ ម៉ាកផលិតផលទាំងនេះ ទទួលបានភាពល្បីល្បាញ ដោយសារគំនិតច្នៃប្រឌិតផ្នែកទីផ្សារបស់ពួកគេ។ ភាគច្រើនវាត្រូវបានប្រើប្រាស់ដោយតារាល្បីៗ និងក្រុមមនុស្សនៅក្នុងសង្គមជាន់ខ្ពស់។

  1. Guess

បានបង្កើតឡើងក្នុងឆ្នាំ 1981 ដោយ Paul Marciano និង Maurice Marciano។ ដំបូងឡើយ វាចាប់ផ្តើមពីហាងលក់តូចមួយ បន្ទាប់មកវាបានរីកលូតលាស់យ៉ាងខ្លាំង ដោយសារការផ្សព្វផ្សាយ យ៉ាងទូលំទូលាយ។ ផលិតផលល្បីរបស់ម៉ាកសញ្ញានេះ គឺសម្លៀកបំពាក់ខោប៊យ។ ក្រៅពីសម្លៀក បំពាក់ ម៉ាកសញ្ញានេះ ក៏មានលក់ផលិតផលតុបតែងខ្លួនរបស់បុរស និងនារីជាច្រើនប្រភេទទៀត ដូចជា នាឡិកាដៃ ខ្សែក្រវ៉ាត់ ស្បែកជើង និងទឹកអប់។

High-Price-Fashion-Brand-Tomnerb-01

  1. Fendi

មានប្រភពពីប្រទេសអ៊ីតាលី។ វាត្រូវបានបង្កើតឡើងដោយ Edoardo និង Adele Fendi នៅក្នុងឆ្នាំ 1925។ វាមានទីតាំងស្ថិតនៅក្នុងទីក្រុងរ៉ូម។ Fendi គឺជាម៉ាកសញ្ញាសម្លៀកបំពាក់វ័យចំណាស់ទី2។ វាចាប់ផ្តើមពីហាងលក់រោមសត្វ និងស្បែកសត្វ។ ដូចជាម៉ាកសញ្ញាល្បីៗដទៃទៀតដែរ វាមានផលិតច្រើនទៀតក្រៅពីសម្លៀកបំពាក់ ដូចជាស្បែកជើង នាឡិកាដៃ សម្ភារៈធ្វើពីស្បែកសត្វ កាបូបស្ពាយរបស់ស្រ្តី និងវ៉ែនតា។ បច្ចុប្បន្ននេះ ម៉ាកសញ្ញាផលិតផលនេះមានហាងច្រើនជាង 200 ហាងនៅជុំវិញពិភពលោក។ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញប្រចាំឆ្នាំប្រមាណ 1.1 ពាន់លានអឺរ៉ូ។

High-Price-Fashion-Brand-Tomnerb-02

High-Price-Fashion-Brand-Tomnerb-022

High-Price-Fashion-Brand-Tomnerb-0222

  1. Armani

វាមានស្នាក់ការនៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។ ផលិតផលសម្លៀកបំពាក់ដ៏ល្បីល្បាញរបស់ ក្រុមហ៊ុន មានផលិតផលអមតូចៗជាច្រើនទៀតដូចជា Emporia Armani, Giorgio Armani, Armani Exchange និង Armani Collezioni ជាដើម។ ពួកគេបង្កើតផលិតផលតូចៗទាំងនេះ ដើម្បីងាយស្រួលដណ្តើមយកចំណែកទីផ្សា។ ក្រុមហ៊ុនទទួលបានភាពល្បីល្បាញ សម្រាប់ការផលិត និងការធ្វើការផ្សព្វផ្សាយលើទីផ្សា លើផលិតផលលំដាប់ខ្ពស់ដូចជា ផលិតផលធ្វើពីស្បែកសត្វ ស្បែកជើង នាឡិកាដៃ គ្រឿងសម្អាង គ្រឿងតុបតែង គ្រឿងអលង្ការ និងវ៉ែនតា។ ក្រៅពីនេះ ក្រុមហ៊ុន ក៏មានសេវាកម្មតុបតែងគេហដ្ឋាន និងអគារនានាផងដែរ។ ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន គឺមានប្រមាណ 2.53 ពាន់លានអឺរ៉ូ។

High-Price-Fashion-Brand-Tomnerb-03

High-Price-Fashion-Brand-Tomnerb-033

High-Price-Fashion-Brand-Tomnerb-0333

High-Price-Fashion-Brand-Tomnerb-03333

  1. Versace

គឺជាម៉ាកផលិតផលមួយទៀត របស់ប្រទេសអ៊ីតាលី។ Gianni Versace បានចាប់ផ្តើមផលិតម៉ាក សញ្ញានេះក្នុងឆ្នាំ 1978។ ប៉ុន្តែនៅក្នុងឆ្នាំ 1997 គាត់ត្រូវបានគេសម្លាប់។ ក្រុមហ៊ុនមានផលិតផលសម្លៀកបំពាក់សម្រាប់បុរស និងស្រ្តី។ ក្រុមហ៊ុនក៏មានលក់គ្រឿងសម្អាង និងគ្រឿងតុបតែងផ្សេងៗ ដូចជាខ្សែក្រវ៉ាត់ និងនាឡិកាដៃផងដែរ។ ក្រុមហ៊ុននេះមានបុគ្គលិកបម្រើការប្រមាណ 500 នាក់។ បច្ចុប្បន្នក្រុមហ៊ុនត្រូវបានគ្រប់គ្រងដោយ Jonathan Akeroyd។

High-Price-Fashion-Brand-Tomnerb-04

High-Price-Fashion-Brand-Tomnerb-044

  1. Dolce and Gabbana

ក្រុមហ៊ុនមួយនេះ ក៏មានប្រភពពីប្រទេសអ៊ីតាលីដែរ។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1985 ហើយដំបូងឡើយពួកគេមានលក់តែសម្លៀកបំពាក់ស្រ្តី កាបូបដៃ វ៉ែនតា ស្បែកជើង នាឡិកាដៃ គ្រឿងអលង្ការ គ្រឿងសម្អាង និងទឹកអប់។ ប៉ុន្តែក្រុមហ៊ុនបានមើលឃើញថា ពួកគេមានចន្លោះប្រហោងមួយដ៏ធំនៅក្នុងទីផ្សា។ ដូច្នេះនៅក្នុងឆ្នាំ 1992 ក្រុមហ៊ុនបានផលិតផលិតផល សម្រាប់បុរសផងដែរ។

High-Price-Fashion-Brand-Tomnerb-05

High-Price-Fashion-Brand-Tomnerb-055

High-Price-Fashion-Brand-Tomnerb-0555

High-Price-Fashion-Brand-Tomnerb-05555

  1. Gucci

ម៉ាកដ៏ល្បីមួយនេះក៏មានដើមកំណើត ក្នុងប្រទេសអ៊ីតាលីដែរ។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1921 នៅក្នុងទីក្រុង Florence។ បច្ចុប្បន្ន ក្រុមហ៊ុនដែលមានធនធានដ៏ច្រើនឈ្មោះ Karing ជាម្ចាស់នៃម៉ាកសញ្ញានេះ។ ដោយសារភាពពិសេសជាងគេ ក្នុងការប្រកួតប្រជែងក្នុងទីផ្សា ម៉ាកសញ្ញានេះស្ថិត នៅក្នុងលំដាប់ខ្ពស់ នៅក្នុងវិស័យសម្លៀកបំពាក់។ ផលិតផលរបស់ Gucci មានផលិតផលធ្វើពីស្បក សត្វ នាឡិកាដៃ ស្បែកជើង និងគ្រឿងអលង្ការ។ នាពេលបច្ចុប្បន្ន មានហាងធំៗប្រមាណ 550ហាង នៅទូទាំងពិភពលោក។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះ មានចំនួន 4.3 ពាន់លានដុល្លារ។

High-Price-Fashion-Brand-Tomnerb-06

High-Price-Fashion-Brand-Tomnerb-066

  1. Valentino

នៅក្នុងឆ្នាំ 1959 Valentino Garavani បានដាក់ទុនលើម៉ាកសញ្ញាផលិតផលមួយ និងដាក់ឈ្មោះ ថា Valentino។ ម៉ាកសញ្ញានេះមានស្នាក់ការនៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។ វាជាម៉ាកសញ្ញាផលិតផល ដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនពីសំណាក់មនុស្សល្បីៗ និងអភិជន ព្រោះតែការរចនាម៉ូតដ៏ស្រស់ស្អាតរបស់វា។ បច្ចុប្បន្នវាជាកម្មសិទ្ធិរបស់ Qatar និង Mahala។ វាជាម៉ាកសញ្ញា សម្លៀកបំពាក់លំដាប់ខ្ពស់មួយ ដែលមនុស្សដែលមានប្រាក់ចំណូលមធ្យម មិនមានលទ្ធភាពទិញវាឡើយ។

High-Price-Fashion-Brand-Tomnerb-07

High-Price-Fashion-Brand-Tomnerb-077

  1. Prada

ជាម៉ាកសញ្ញា ដែលបានបង្កើតឡើយដោយ Mario Prada ក្នុងឆ្នាំ1913 និងមានទីតាំងស្ថិតក្នុងប្រទេសអ៊ីតាលី។ Prada គឺជាម៉ាកសម្លៀកបំពាក់ចំណាស់ជាងគេ នៅលើពិភពលោក។ វាចាប់ផ្តើម ដំបូងពីហាងលក់ស្បែកសត្វ ដែលមានលក់ផលិតផលធ្វើពីស្បែកសត្វ។ បន្ទាប់ពីពួកគេបានចាប់ផ្តើមផលិត សម្ភារៈតុបតែងពីស្បែកសត្វជាច្រើនប្រភេទដូចជា ស្បែកជើង ខ្សែក្រវ៉ាត់ និងនាឡិកាដៃ។ពួកគេក៏បានផលិតសម្លៀកបំពាក់លំដាប់ខ្ពស់ផងដែរ។ វាបានផ្តល់ការងារដល់មនុស្សច្រើនជាង 12000 នាក់មកទល់ពេលនេះ។

High-Price-Fashion-Brand-Tomnerb-088

High-Price-Fashion-Brand-Tomnerb-08

  1. Dior

ម៉ាកសម្លៀកបំពាក់តម្លៃថ្លៃលំដាប់ទី2 នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1946 ដោយអ្នកច្នៃម៉ូតជនជាតិ បារាំងឈ្មោះ Christain Dior។ បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងទីក្រុងប៉ារីស។ Dior ក៏មានផលិតច្នៃ ម៉ូតសម្លៀកបំពាក់សម្រាប់កុមារផងដែរ។ ទីផ្សា និងផលិតផលរបស់ម៉ាកសញ្ញានេះមានតម្លៃខ្ពស់ ដែលមានដូចជា សម្លៀកបំពាក់ នាឡិកាដៃ ស្បែកជើង ជាដើម។ ក្រុមហ៊ុនទទួលបានចំណូលប្រចាំឆ្នាំដ៏ខ្ពស់ ក្នុងចំនួន 42 ពាន់លានអឺរ៉ូ។ វាជាម៉ាកសញ្ញាដែលមានភាពល្បីល្បាញខាងផលិតផលកាបូបដៃ សម្លៀកបំពាក់ ស្បែកជើងល្អបំផុតនៅក្នុងពិភពលោក ដែលមានការច្នៃម៉ូតដ៏ស្រស់ ស្អាត និងទាក់ទាញបំផុត។

High-Price-Fashion-Brand-Tomnerb-010

  1. Chanel

ម៉ាកសញ្ញា ដែលមានដើមទុនរាប់ពាន់លានដុល្លារ របស់បារាំងមួយនេះ ត្រូវបានបង្កើតឡើងដោយ Coco Chanel ក្នុងឆ្នាំ 1909 ហើយបច្ចុប្បន្នស្ថិតនៅក្នុងទីក្រុងប៉ារីស។ វាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Gerard and Alain Wertheimer។ Chanel មានភាពល្បីល្បាញលើផលិតផលដ៏សាមញ្ញ ដែលស្ថិតក្នុងលំដាប់ខ្ពស់។ វាត្រូវបានចែកចាយលក់ទូទាំងពិភពលោក និងទទួលបានអតិថិជនរាប់លាន នាក់ពីប្រទេសជាច្រើននៅក្នុងពិភពលោក។ វាមានជំនាញផលិតសម្លៀកបំពាក់ ឈុតសម្លៀកបំពាក់ អភិជន គ្រឿងតុបតែងខ្លួន គ្រឿងអលង្ការ និងទឹកអប់។ ផលិតផល Chanel មានតម្លៃខ្ពស់កប់ពពក ដែលមានតែអ្នកមានទ្រព្យស្តុកស្តម្ភប៉ុណ្ណោះ ទើបមានលទ្ធភាពទិញវាប្រើបាន។

High-Price-Fashion-Brand-Tomnerb-099

High-Price-Fashion-Brand-Tomnerb-09

ប្រភព: TrendingTopMost ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

គ្រឿងសង្ហារឹមពហុមុខងារ ច្នៃដោយក្រុមហ៊ុន Tetran

ដោយ: ដួងច័ន្ទ 10 PM, Monday, 17 Apr, 2017

គ្រឿងសង្ហារឹម ដែលមានមុខងារជាច្រើន ដែលផលិត និងច្នៃដោយក្រុមហ៊ុនច្នៃម៉ូតដ៏ល្បី Tetran បង្កើតបានជាសម្ភារៈដ៏ល្អប្រើប្រាស់បាននៅគ្រប់ទំហំទីតាំង។ ទីតាំងតូច...

ប្រទេសជប៉ុន បានរចនារថភ្លើងល្បឿនលឿន «Shinkansen» ជារូប Mickey Mouse របស់Disney ឱ្យដំណើរការ ចាប់ពីឥឡូវនេះហើយ!

ដោយ: ភារុន 9 AM, Monday, 27 May, 2019

ប្រទេសជប៉ុន កំពុងរចនារថភ្លើងល្បឿនលឿន Shinkansen ឱ្យមានរូបតំណាង Mickey Mouse របស់ Disney នាឥឡូវនេះហើយ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Shinkansen...

ប៊្លូម លង់ស្នេហ៍អ្នកមេម៉ាយ ដេមី មួរ៍

ដោយ: ដាលីស 7 PM, Thursday, 11 Jun, 2015

អ័រឡាន់ដូ ប៊្លូម (Orlando Bloom) តារាឯករូបសង្ហា កំពុងលេចឮព័ត៌មានថា កំពុងតែលង់ស្នេហ៍ ដេមី មួរ៍ (Demi Moore) តារាឯកស្រីស្រស់សម្រស់អមតៈ ក្រោយពីទាំងពីរ...

តិចនិចតុបតែង គេហដ្ឋានដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 8 PM, Monday, 09 Oct, 2017

ការតុបតែងគេហដ្ឋាន ខុសពីការតុបតែងបន្ទប់ដទៃទៀត ព្រោះគេហដ្ឋានជាទីកន្លែង ដែលផ្តល់នូវ ភាពកក់ក្តៅ សុភមង្គល និងភាពរីករាយក្នុងគ្រួសារ។ ដើម្បីទទួលនូវអារម្មណ...

Tomnerb.Com - YouTube Channel