ចូលចិត្តទំនើប

ម៉ាកសម្លៀកបំពាក់ល្បីៗ សម្រាប់សុភាពនារី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 27 Apr, 2017

ម៉ាកសម្លៀកបំពាក់ គឺសម្តៅលើប្រភេទនៃសម្លៀកបំពាក់ ដែលផលិតពីហាងច្នៃម៉ូត ឬអ្នកច្នៃម៉ូត ដែលមានកិត្តិនាមល្បីល្បាញ ក្នុងពិភពម៉ូដសម្លៀកបំពាក់។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ទាំងនេះ ត្រូវបានចាត់ទុកថាជាម៉ាកល្បី ដោយសារភាពពេញនិយមដ៏ធំសម្បើម និងកិត្តិសព្ទល្បីរន្ទឺ។ តើអ្នកជាមនុស្ស ចូលចិត្តលេងម៉ូដសម្លៀកបំពាក់មែនទេ? បើពិតមែន អ្នកត្រូវស្វែងយល់ពី ម៉ាកសញ្ញាសម្លៀកបំពាក់ទាំងនោះ ដើម្បីស្វែងយល់ពីម៉ូដ និងការកំណត់សម្គាល់ពីម៉ាកនិមួយៗ។ ខាងក្រោមនេះជាបញ្ជីម៉ាក សម្លៀកបំពាក់ស្រ្តីល្បីៗទូទាំងពិភពលោក ដែលអាចនឹងមានម៉ាកសញ្ញាណាមួយ ត្រូវនឹងចំណូលចិត្ត របស់អ្នក។

Gucci

ក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងផលិតផលធ្វើពីស្បែករបស់ប្រទេសអ៊ីតាលីមួយនេះ ចាប់បដិសន្ធិ ចាប់តាំងពីឆ្នាំ1921 ក្រោមស្លាកសញ្ញា Guccio Gucci។ នៅក្នុងឆ្នាំ2014 វាបានក្លាយជាក្រុម ហ៊ុនធំជាសកល និងជាម៉ាកសញ្ញាសម្លៀកបំពាក់ដ៏ល្បីមួយ នៅលើពិភពលោក។ Gucci មានផលិតផលសម្លៀកបំពាក់ សម្រាប់លក់នៅតាមបណ្តាហាងរបស់ក្រុមហ៊ុនផ្ទាល់ តាមបណ្តាភ្នាក់ងារ ចែកចាយ ដូចជា Barney’s និងមានលក់នៅលើគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់។ ផលិតផល Gucci បានចេញម៉ូដថ្មីៗ ជារៀងរាល់រដូវកាល។ ម៉ូដដែលច្នៃដោយក្រុមហ៊ុនក្នុងពេលបច្ចុប្បន្ននេះភាគច្រើនផ្តោតលើម៉ូដអាវក្រៅបែប Classic ជាមួយនឹងម៉ូតកអាវធំៗ សំពត់ខ្លី និងសម្លៀកបំពាក់ដែលមានពណ៌ផ្កាឈូក លឿង ត្នោត និងខ្មៅ។ ផលិតផលសម្លៀកបំពាក់ នៃម៉ាកសញ្ញាមួយនេះភាគច្រើនមានភ្ជាប់ជាមួយនឹងអក្សរ G ពីរ ដែលបានក្លាយជារូបសញ្ញារបស់ក្រុមហ៊ុន ចាប់តាំងពីពាក់កណ្តាលសតវត្សទី60។

Top-Fashion-Brand-03

Top-Fashion-Brand-01

Top-Fashion-Brand-02

Top-Fashion-Brand-04

Versace

បានបង្កើតឡើងក្នុងឆ្នាំ1978 ដោយលោក Gianni Versace ហើយម៉ាកសញ្ញារបស់ប្រទេសអ៊ីតាលីមួយនេះ ចាប់ផ្តើមពីហាងលក់ទំនិញមួយ និងរីកលូតលាស់រហូតក្លាយជាម៉ាកសញ្ញានៃម៉ូដ សម្លៀកបំពាក់ឈានមុខគេមួយ។ Versace នាំមកជូននូវខ្សែស្រឡាយសម្លៀកបំពាក់ជាច្រើនជម្រើសរួមមាន Atelier Versace, Versace Couture, Versace Home Collection, Versace Jeans, Versace Collection, Young Versace និង Versus។ Versace Couture គឺជាស្រឡាយផលិតផលចម្បង ហើយ Versace Collection គឺជាស្រឡាយផលិតផលដែលផ្តោតលើយុវវ័យ និងមនុស្សវ័យជំទង់។ Versace Jeans គឺជាស្រឡាយផលិតផលសម្លៀកបំពាក់ជាឈុត ដែលភាគច្រើនផលិតជាខោខូវប៊យ និងអាវ។ ក្រុមហ៊ុនក៏បានផ្លាស់ប្តូរស្ទាយមួយចំនួនទៅតាមរដូវកាលផងដែរ។ ផលិតផលរបស់ក្រុមហ៊ុនមានឈ្មោះល្បីល្បាញ លើស្ទាយបែបឆើត ឆាយ ពេញនិយម ដូចជាអាវស្តើង និងអាវក្រៅផលិតពីស្បែកសត្វ។ សម្រាប់ពណ៌ ភាគច្រើនផ្តោតលើពណ៌ស ខ្មៅ ឬពណ៌ដែលមានពណ៌ភ្លឺ ពណ៌មានស្រមោលខៀវ ទឹកក្រូច និងពណ៌មាស។

Top-Fashion-Brand-05

Top-Fashion-Brand-07

Top-Fashion-Brand-06

Givenchy

ដំណើរការក្នុងឆ្នាំ 1952 ដោយលោក Hubert de Givenchy ដែលនេះគឺជាម៉ាកសញ្ញានៃសម្លៀកបំពាក់របស់បារាំង។ Givenchy លក់ផលិតផលនៅក្នុងហាងផ្ទាល់ខ្លួន ហាងដទៃទៀត ក៏ដូចជាតាមប្រព័ន្ធអនឡាញផងដែរ។ ក្រុមហ៊ុន Givenchy មានកេរ្តិ៍ឈ្មោះល្បីល្បាញលើការផលិត សម្លៀកបំពាក់ស្រ្តីបែប Classic។ ម៉ូតសម្លៀកបំពាក់ ដែលកំពុងពេញនិយមរបស់ម៉ាកសញ្ញានេះនា ពេលបច្ចុប្បន្នភាគច្រើន ជាខោបែបស្លីម និងរឹប ឬរ៉ូបខ្លីប៉ោងជើង។ ផលិតផលរបស់ Givenchy មានលក្ខណៈកាចសាហាវ ជាមួយនឹងរូបភាព និងរូបសញ្ញាបែបហឹង្សា ដូចជាខ្សែកធ្មេញត្រីឆ្លាម និងអាវយឺតរូបឆ្កែព្រុសជាដើម។

Top-Fashion-Brand-08

Top-Fashion-Brand-09

Michael Kors

អ្នកច្នៃម៉ូតសម្លៀកបំពាក់ជាមួយម៉ាកសញ្ញាផ្ទាល់ខ្លួន Michael Kors ផលិតសម្លៀកបំពាក់ស្រ្តីបែបកីឡា។ សម្លៀកបំពាក់ Michael Kors ត្រូវបានលក់នៅតាមបណ្តាហាងលក់សម្លៀកបំពាក់ទូទាំង ពិភពលោក នៅតាមគេហទំព័ររបស់ក្រុមហ៊ុន និងតំណាងចែកចាយធំៗ។ ម៉ាកសញ្ញា Michael Kors មានភាពល្បីល្បាញលើលក្ខណៈបែបសប្បាយរីករាយ និងទន់ភ្លន់។ ផលិតផលនេះភាគច្រើន ផ្តោតលើខោខូវប៊យស្លីម រ៉ូបបែបសាមញ្ញ រ៉ូបសម្រាប់រដូវក្តៅ រ៉ូបសាច់សារូ អាវយឺតដៃតូច អាវសាច់ក្រណាត់ដៃវែង និងអាវបែបកខ្ទះ។ សម្លៀកបំពាក់សម្រាប់រដូវក្តៅភាគច្រើន ជាសម្លៀកបំពាក់ដែលមានរូបចម្រុះ ផ្កា និងរូបភាពនានា និងមានពណ៌សភ្លឺ។

Top-Fashion-Brand-011

Dolce & Gabbana

បានបង្កើតឡើងក្នុងឆ្នាំ 1985 ដោយលោក Domenico Dolce និងលោក Stefano Gabbana ហើយម៉ាកសញ្ញានេះ ជាម៉ាកសញ្ញាហាងលក់សម្លៀកបំពាក់ ដ៏ទាន់សម័យរបស់អ៊ីតាលី។ ភាពល្បី ល្បាញនៃសម្លៀកបំពាក់ ស្បែកជើង កាបូប និងគ្រឿងលម្អដទៃទៀត Dolce & Gabbana មានផលិតផលធំៗ ចំនួន 02។ ទី01 Dolce&Gabbana គឺជាម៉ាកសញ្ញាផលិតផល ដែលមានតម្លៃថ្លៃ ហើយ D&G គឺជាផលិតផលដែលមានតម្លៃសមរម្យ និងងាយស្រួលរកទិញ។ ផលិតផលទាំងនោះត្រូវបានដាក់លក់ នៅតាមបណ្តាហាងលក់សម្លៀកបំពាក់មួយចំនួន អ្នកចែកចាយធំៗ និងតាមរយៈគេហទំព័ររបស់ពួកគេ។ ម៉ូដសម្លៀកបំពាក់ តាមរដូវកាលរបស់ពួកគេ នៅតែរក្សាភាពមិនច្បាស់លាស់ ប៉ុន្តែមានភាពលេចធ្លោ និងមានបែបផែន តាមវប្បធម៌ប្រពៃណីរបស់ប្រជាជនក្នុងតំបន់មេឌីទែរ៉ានេ។ អ្នកអាចស្វែង រកបានសម្លៀកបំពាក់ដែលមានរូបផ្កាធំៗ ចម្រុះពណ៌ និងប្លែកៗ ដូចជាអគារ និងរូបភាពបែប Classic។ ម៉ូដនៃផលិតផលម៉ាកនេះ មានលក្ខណៈបែបទស្សវត្សឆ្នាំ 1950 និង 60 ជាមួយនឹងរ៉ូបខ្លី រ៉ូបប៉ាក់វាល និងអាវយឺតខើចដៃវែង។

Top-Fashion-Brand-014

Top-Fashion-Brand-012

Top-Fashion-Brand-013

Top-Fashion-Brand-016

ប្រភព: ebay ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ម៉ូតតុបតែងអគារទំនើបទាំង០៩ បំផុសគំនិតសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

អគារទំនើបមួយ ដែលមានភាពស្រស់ស្រាយ ទាន់សម័យ និងបំពាក់ដោយគ្រឿងសង្ហារឹមដ៏ឆ្លាតវៃ ជាលំនៅដ្ឋាន ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ បើសិនជាការតុបតែងគេហដ្ឋាន...

ជីវិតរបស់មនុស្សយើង ត្រូវការរុក្ខជាតិ

ដោយ: ស. លីង 9 PM, Monday, 23 Oct, 2017

ពិភពលោកពោរពេញដោយគ្រឿងអេឡិចត្រូនិច និងបច្ចេកវិទ្យាទំនើប។ មនុស្សលោកត្រេកអរនឹង ការរីកចម្រើនបែបនេះណាស់។ ប៉ុន្តែមិនថារីកចម្រើនយ៉ាងណា មនុស្សយើងត្រូវការរុ...

តោះ! មកស្វែងយល់ទាំងអស់គ្នា អំពីពិធីច្រត់ព្រះនង្គ័ល ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ

ដោយ: ភារុន 9 AM, Tuesday, 07 May, 2019

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង ដែលមានតាំងពីអតីតកាលមកម្ល៉េះ ដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីប្រកាសអំពីដំណើរមកដល់នៃរ...

ម៉ាកគ្រឿងអលង្ការ ដែលមានតម្លៃថ្លៃបំផុត ទាំង10

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Apr, 2017

គ្រឿងអលង្ការ គឺជាគ្រឿងលម្អដែលមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ ប្រុសស្រីអាចប្រើប្រាស់បានទាំងអស់។ រាប់ចាប់ពីខ្សែកបែបកីឡា រហូតដល់ចិញ្ចៀនពេជ្រ គ្រឿងអលង្កា...

Tomnerb.Com - YouTube Channel